Social Network

COVID-19 នៅកូរ៉េខាងត្បូង៖ អ្នកឆ្លងថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី ក្នុងនោះ១៣១នាក់បាត់បង់ជីវិត

 (សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង ដែលហៅកាត់ថា KCDC បានរាយការណ៍ឲ្យដឹងថា កូរ៉េខាងត្បូង បានកត់ត្រាករណីអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១០៤ករណីបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។

Read more: COVID-19 នៅកូរ៉េខាងត្បូង៖ អ្នកឆ្លងថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី...

COVID-19 នៅចិន៖ «ការឆ្លងក្នុងប្រទេសពុំត្រូវបានរកឃើញ២ថ្ងៃជាប់គ្នា ប៉ុន្តែករណីនាំចូលពីក្រៅវិញមាន៦៧ កាលពីថ្ងៃពុធម្សិលមិញ»

 (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា មិនមានករណីឆ្លងថ្មី នៃជំងឺ COVID-19 ទេ សម្រាប់ថ្ងៃពុធម្សិលមិញនេះ នៅទូទាំងប្រទេសចិន ខណៈ៦៧ករណីផ្សេងទៀត ដែលបានរកឃើញកាលពីម្សិលមិញនេះដែរ គឺសុទ្ធតែជាករណី នាំចូលពីក្រៅប្រទេសទាំងអស់។

Read more: COVID-19 នៅចិន៖ «ការឆ្លងក្នុងប្រទេសពុំត្រូវបានរកឃើញ២ថ្ងៃជាប់គ្នា...

មូលហេតុមួយចំនួនដែលអាល្លឺម៉ង់មានអត្រាអ្នកស្លាប់ទាប តែស្ថិតក្នុងចំណោមប្រទេសមានអ្នកឆ្លង COVID-19 រាប់សិបម៉ឺននាក់

 (ប៊ែរឡាំង)៖ បច្ចុប្បន្នចំពោះមុខការរាតត្បាតនៃ COVID-19 ជុំវិញពិភពលោក មានការកត់សម្គាល់ឃើញថា អាល្លឺម៉ង់ ដែលស្ថិតក្នុងចំណោម ប្រទេស ដែលមានករណីឆ្លងរាប់សិបម៉ឺននោះ បែរជាមានចំនួនអ្នកជំងឺដែលស្លាប់ទាបជាងគេឆ្ងាយទៅវិញ ធៀបនឹងចិន អ៉ីតាលី អេស៉្បាញ បារាំង និងអ៉ីរ៉ង់ ដែលសុទ្ធតែមានអ្នកស្លាប់ចាប់ពី១,០០០នាក់ឡើងទៅ។

Read more: មូលហេតុមួយចំនួនដែលអាល្លឺម៉ង់មានអត្រាអ្នកស្លាប់ទាប...

COVID-19: សហរដ្ឋអាមេរិក លុបចោលទណ្ឌកម្មលើក្រុមហ៊ុនផលិតស្រោមដៃពេទ្យ របស់ម៉ាឡេស៊ី ប្រឈមមុខនឹងការខ្វះខាត

(គួឡាឡាំពួរ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចលុបចោលបំរាម លើក្រុមហ៊ុនផលិតស្រោមដៃពេទ្យ របស់ប្រទេសម៉ាឡេស៊ី ដែលខ្លួនធ្លាប់បានចោទប្រកាន់ ពីបទប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ខណៈតម្រូវការបរិក្ខាពេទ្យផ្នែកការពារខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងយ៉ាងគំហុក។

Read more: COVID-19: សហរដ្ឋអាមេរិក លុបចោលទណ្ឌកម្មលើក្រុមហ៊ុនផលិតស្រោមដៃពេទ្យ...

ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់ ឬស្មើពាក់កណ្តាលនៃករណីឆ្លងសរុបលើភពផែនដី

 (អឺរ៉ុប)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងទ្វីបអឺរ៉ុប នៅតែបន្តកើនឡើងខ្លាំង ខណៈតួលេខអ្នកឆ្លងសរុប បានកើនលើស ២០០,០០០ករណីហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងនោះចំនួនមនុស្សស្លាប់ ក៏មានលើស ១៧,០០០នាក់ផងដែរ។

Read more: ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់...

លោក ប្រាយុទ្ធ ចាន់អូចា នឹងដាក់ប្រទេសថៃក្នុងគ្រាមានអាសន្ន១ខែ បន្ទាប់ពីអ្នកឆ្លង COVID-19 កើនលើស៨០០នាក់ និងស្លាប់៤នាក់

 (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងត្រូវដាក់ ក្នុងគ្រាមានគ្រោះអាសន្ន សម្រាប់រយៈពេល១ខែ ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ពីមានការឆ្លងដល់មនុស្ សច្រើនជាង៨០០នាក់ និងបណ្តាលឲ្យ៤នាក់ស្លាប់។

Read more: លោក ប្រាយុទ្ធ ចាន់អូចា នឹងដាក់ប្រទេសថៃក្នុងគ្រាមានអាសន្ន១ខែ បន្ទាប់ពីអ្នកឆ្លង...

ទីបំផុត ប្រទេសអាស៊ានទាំងអស់សុទ្ធតែមានករណីឆ្លង COVID-19, បន្ទាប់ពីឡាវក្លាយជាសមាជិកចុងក្រោយគេ ដែលបានរកឃើញករណីដំបូងក្នុងប្រទេសខ្លួន

 (វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ នាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូង នៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់តែសោះ។

Read more: ទីបំផុត ប្រទេសអាស៊ានទាំងអស់សុទ្ធតែមានករណីឆ្លង COVID-19,...

ចិន ប្រកាសជួយប្រទេសចំនួន ៨២ នៅទូទាំងពិភពលោក ដើម្បីកម្ចាត់ COVID-19

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសថារដ្ឋាភិបាល ទីក្រុងប៉េកាំង នឹងផ្ដល់ជំនួយដល់ប្រទេស ចំនួន៨២ ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងសហភាពអាហ្រ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។

Read more: ចិន ប្រកាសជួយប្រទេសចំនួន ៨២ នៅទូទាំងពិភពលោក ដើម្បីកម្ចាត់ COVID-19

ថៃ៖ ប៉ូលិសជាតិ ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ត្រូវដាក់ឱ្យ «នៅដាច់ដោយឡែកពីគេ»

 (បាងកក)៖ ប៉ូលិសជាតិថៃ១៦នាក់ ត្រូវគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 និង២២០នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដើម្បី បង្ការ និងទប់ស្កាត់ការឆ្លងជំងឺមួយនេះ។

Read more: ថៃ៖ ប៉ូលិសជាតិ ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ត្រូវដាក់ឱ្យ «នៅដាច់ដោយឡែកពីគេ»

លោក ស៊ី ជិនពីង ប្រាប់លោក ពូទីន៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយពិភពលោក កម្ចាត់ COVID-19

 (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយ បណ្ដាប្រទេសទាំងអស់នៅលើ ពិភពលោក ក្នុងការបង្កើនយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការដកស្រង់ផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

Read more: លោក ស៊ី ជិនពីង ប្រាប់លោក ពូទីន៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយពិភពលោក កម្ចាត់...

កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប

 (សេអ៊ូល)៖ ក្រសួងសុខាភិបាល កូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើតេស្តពិនិត្យរកមើល  COVID-19 លើមនុស្សគ្រប់រូប ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប។

Read more: កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប

ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19

(គួរឡាឡាំពួរ)៖ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក អ៉ីស្មាអែល ស៊ុបរី យ៉ាក់កូប (Ismail Sabri Yaakob) បានឱ្យដឹងថា ម៉ាឡេស៉ីនឹងដាក់ពង្រាយ កងកម្លាំងយោធា ចាប់ពីថ្ងៃអាទិត្យ សប្តាហ៍នេះតទៅ ដើម្បីជួយដល់កម្លាំងប៉ូលិស ក្នុងការអនុវត្តវិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ខណៈសន្ទុះនៃការឆ្លងក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

Read more: ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ...

មន្ត្រីសុខាភិបាលស្វីស ព្រមានពីការដួលរលំនៃមន្ទីរពេទ្យនានា បើអ្នកជំងឺ COVID-19 នៅតែបន្តកើនឡើង

(ស្វីស)៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ស្វីសម្នាក់ បានព្រមានថា មន្ទីរពេទ្យនានានៅក្នុងប្រទេសអឺរ៉ុបមួយនេះអាចនឹងដួលរលំ (ខ្វះខាតគ្រឿងបរិក្ខា ឬជាប់គាំង ដោយសារអ្នកជំងឺច្រើនលើសការកំណត់) បើសិនជាករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅតែបន្តកើនឡើង យ៉ាងឆាប់រហ័សដូចសព្វថ្ងៃ។

Read more: មន្ត្រីសុខាភិបាលស្វីស ព្រមានពីការដួលរលំនៃមន្ទីរពេទ្យនានា បើអ្នកជំងឺ COVID-19...

បណ្តារដ្ឋមន្រ្តីនៅប៉ូឡូញនាំគ្នាធ្វើតេស្តរក COVID-19 បន្ទាប់ពីរដ្ឋមន្រ្តីបរិស្ថានប៉ូឡូញធ្វើតេស្តវិជ្ជមាន

 (វ៉ា់សូវី)៖ បណ្តារដ្ឋមន្រ្តីនៅប៉ូឡូញ នាំគ្នាធ្វើតេស្តពិនិត្យរកមើល COVID-19 បន្ទាប់ពីរដ្ឋមន្រ្តីបរិស្ថានប្រទេសនេះ បានធ្វើតេស្តទៅឃើញ វិជ្ជមាន។

Read more: បណ្តារដ្ឋមន្រ្តីនៅប៉ូឡូញនាំគ្នាធ្វើតេស្តរក COVID-19...

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាសង់មន្ទីរពេទ្យបណ្ដោះអាសន្ន សម្រាប់អ្នកជំងឺ COVID-19

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក កំពុងពិចារណាសាងសង់ មន្ទីរពេទ្យបណ្ដោះអាសន្ន ប្រឈមមុខនឹង ការរាតត្បាតនៃជំងឺ COVID-19។

Read more: ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាសង់មន្ទីរពេទ្យបណ្ដោះអាសន្ន...

បុរសជប៉ុនម្នាក់ត្រូវតុលាការផ្តន្ទាទោសប្រហារជីវិត ពីបទចាក់សម្លាប់មនុស្ស១៩នាក់ និងបង្កឲ្យរបួសជាច្រើននាក់ទៀត កាលពីឆ្នាំ២០១៦

 (យូកូហាម៉ា)៖ បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត ពីបទឃាតកម្មលើជនពិការ ផ្នែកសតិបញ្ញាចំនួន១៩នាក់ នៅក្នុងអំពើហិង្សាមួយ ដោយប្រើកាំបិតកាលពីឆ្នាំ២០១៦ ដែលវាជាការសម្លាប់រង្គាល ដ៏អាក្រក់បំផុតមួយសម្រាប់ប្រជាជាតិជប៉ុន នៅ ក្រោយសម័យសង្រ្គាមលោក។

Read more: បុរសជប៉ុនម្នាក់ត្រូវតុលាការផ្តន្ទាទោសប្រហារជីវិត ពីបទចាក់សម្លាប់មនុស្ស១៩នាក់...

ទីបំផុត! ខេត្តចំនួន១៣ របស់ចិន លែងមានករណីឆ្លង COVID-19 ខណៈអ្នកជំងឺក៏បានជាសះស្បើយ

 (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ខេត្តចំនួន១៣ នៅក្នុងប្រទេសលែងមានករណីឆ្លងថ្មីនៃ COVID-19 ហើយអ្នកជំងឺទាំងអស់ ក៏ត្រូវបានព្យាបាលជាសះស្បើយផងដែរ គិតត្រឹមម៉ោង ១១នាទីព្រឹក (នៅក្នុងតំបន់)។

*ខេត្តទាំង១៣ខាងលើ រួមមាន៖

1. Tibet autonomous regions

2. Xinjiang autonomous region

3. Qinghai

4. Fujian

5. Anhui

6. Jiangxi

7. Shanxi

8. Hunan

9. Jiangsu

10. Chongqing

11. Guizhou

12. Jilin

13. Tianjin municipality

ប្រភព៖ CNN (ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០)

ដកស្រង់ពី៖ Fresh News

អាល្លឺម៉ង់ចាប់ផ្តើមបិទព្រំដែនជាមួយប្រទេសជិតខាងខ្លួនចំនួន០៥ ក្រោមគោលបំណងកាត់បន្ថយការរាលដាលនៃ COVID-19

(ប៊ែរឡាំង)៖ នៅព្រឹកថ្ងៃចន្ទនេះ អាល្លឺម៉ង់បានចាប់ផ្តើមបិទ ជាបណ្តោះអាសន្ ននូវបណ្តោយព្រំដែនជាមួយ អូទ្រីស ស្វីស បារាំង ដាណឺម៉ាក និងលុចសំបួរ ចំពេលដែលជំងឺ COVID-19 កំពុងមានការរាតត្បាត យ៉ាងខ្លាំងក្លាជាងគេ នៅទូទាំងទ្វីបអឺរ៉ុប។

Read more: អាល្លឺម៉ង់ចាប់ផ្តើមបិទព្រំដែនជាមួយប្រទេសជិតខាងខ្លួនចំនួន០៥...

ចិនប្រកាសថាការឆ្លងរាលដាលកម្រិតខ្ពស់នៃ COVID-19 ត្រូវបិទបញ្ចប់, ពេលនេះការព្យាបាលអ្នកជំងឺគឺជារឿងសំខាន់

(ប៉េកាំង)៖ អ្នកនាំពាក្យគណៈកម្មការ សុខាភិបាលចិនលោក មី ហ្វេង (Mi Feng) បាននិយាយថា ការរីករាលដាល ក្នុងកម្រិតអតិបរមានៃជំងឺ COVID-19 ក្នុងប្រទេសចិនបានបិទបញ្ចប់ ខណៈអាជីវកម្មកាន់តែច្រើនឡើង នៅក្នុងខេត្តហ៊ូប៉ី (Hubei) ចាប់បើកទ្វារឡើងវិញ ហើយអាជ្ញាធរចាប់ផ្ដើមបន្ធូរការរឹតត្បិត លើវិធានការគ្រប់គ្រងជំងឺឆ្លងនេះ។

Read more: ចិនប្រកាសថាការឆ្លងរាលដាលកម្រិតខ្ពស់នៃ COVID-19 ត្រូវបិទបញ្ចប់,...

ចិនសម្រេចបិទច្រកឡើងភ្នំ Everest ដែលខ្ពស់ជាងគេលើលោក ដោយសារព្រួយបារម្ភពីការរាតត្បាត COVID-19

(ប៉េកាំង)៖ ការព្រួយបារម្ភអំពីការឆ្លងជំងឺ COVID-19 បានបង្ខំឱ្យអាជ្ញាធរចិន បិទផ្លូវចូលទៅកាន់ភ្នំអេវឺរេស (Everest) ពីតំបន់ទីបេ។

Read more: ចិនសម្រេចបិទច្រកឡើងភ្នំ Everest ដែលខ្ពស់ជាងគេលើលោក...

បន្ទាយយោធាមួយអ៉ីរ៉ាក់ រងការវាយប្រហារដោយរ៉ុក្កែត១៨គ្រាប់, ទាហានអាមេរិក២នាក់ និងអង់គ្លេសម្នាក់ស្លាប់

(បាដាដ)៖ កងកម្លាំងហោធាចំរុះ ដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា កងកម្លាំងយោធាចំនួន ០៣នាក់ បានស្លាប់ និង១២ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើបន្ទាយយោធា របស់ខ្លួនមួយកន្លែង នៅប្រទេសអ៊ីរ៉ាក់។

Read more: បន្ទាយយោធាមួយអ៉ីរ៉ាក់ រងការវាយប្រហារដោយរ៉ុក្កែត១៨គ្រាប់, ទាហានអាមេរិក២នាក់...