Social Network

ឆ្លើយតបនឹងមហិច្ឆតាកូរ៉េខាងជើង «ជប៉ុនសម្រេចចិត្ត​ដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល​អាមេរិក​បន្ថែម...»

(តូក្យូ)៖ ទីក្រុងតូក្យូបានសម្រេចជាផ្លូវការថា ខ្លួននឹងពង្រីកបន្ថែមនូវប្រព័ន្ធខែលការពារមីស៊ីល តាមរយៈការបំពាក់ស្ថានីយរ៉ាដា និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិក Aegis ដែលប្រើប្រាស់នៅលើដីគោក ដើម្បីទប់ទល់នឹងការគំរាមកំហែងឥតឈប់ឈរ ពីសំណាក់គ្រាប់មីស៊ីលកាន់តែទំនើបទៅៗ របស់កូរ៉េខាងជើង។

Read more: ឆ្លើយតបនឹងមហិច្ឆតាកូរ៉េខាងជើង «ជប៉ុនសម្រេចចិត្ត​ដាក់ពង្រាយ...

រន្ធត់មែន! រថភ្លើងធ្លាក់ផ្លូវនៅវ៉ាស៊ីនតោន ស្លាប់ និងរបួស ជាង១០០នាក់

យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់ជាមួយគ្នានេះដែរ មនុស្សប្រហែល ១០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីទូររថភ្លើងរបស់ក្រុមហ៊ុន Amtrak ភាគច្រើន បានធ្លាក់ចេញពីផ្លូវដែក។

Read more: រន្ធត់មែន! រថភ្លើងធ្លាក់ផ្លូវនៅវ៉ាស៊ីនតោន ស្លាប់ និងរបួស ជាង១០០នាក់

យុទ្ធនាការ​ឃោសនាបោះឆ្នោត «ជ្រើសរើស​ប្រធានាធិបតីរុស្ស៊ី ចាប់ផ្តើមហើយ» ដោយ​មានបេក្ខជន ២៣រូប ដាក់ពាក្យសុំប្រកួត!

 (ម៉ូស្គូ)៖ យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី បានចាប់ផ្តើមឡើងជាផ្លូវការហើយ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ដោយមានបេក្ខជនមកពីគណបក្សនយោបាយ និងបេក្ខជនឯករាជ្យជាច្រើនរូប ទូទាំងប្រទេសរុស្ស៊ីដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងនោះក៏មាន លោក វ្ល៉ាឌីមៀ ពូទីន មកពីបក្សកំពុងកាន់អំណាចផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។ យុទ្ធនាការខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីមានការអនុញ្ញាត ដោយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬក៏អាចហៅថា ព្រឹទ្ធសភា។ បន្ថែមពីនេះ គណកម្មការកណ្តាលរៀបចំការបោះឆ្នោតនៅរុស្ស៊ី (CEC) នឹងសម្រេចផែនការរៀបចំការបោះឆ្នោតជាផ្លូវការ នៅថ្ងៃឃោសនាទីមួយនេះតែម្តង ដោយក្នុងនោះបេក្ខជនប្រធានាធិបតី ដែលបានចុះឈ្មោះធ្វើការប្រកួតប្រជែងមានចំនួន ២៣រូបហើយ (ក្នុងនោះក៏មាន លោក ពូទីន ម្នាក់ដែរ)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Ella Pamfilova ប្រធានគណកម្មការ CEC។ គួរបញ្ជាក់ថា នៅក្នុងប្រព័ន្ធបោះឆ្នោតរបស់សហព័ន្ធរុស្ស៊ី ដើម្បីអាចក្លាយជាបេក្ខជនប្រធានាធិបតីដែលឯករាជ្យម្នាក់ តំណាងនីមួយៗត្រូវការការចុះហត្ថលេខា ពីសំណាក់ក្រុមអ្នកមានសិទ្ធិបោះឆ្នោតទូទាំងប្រទេសរុស្ស៊ី (អ្នកគាំទ្រ) ចំនួនចាប់ពី ៣០០,០០០នាក់ ឡើងទៅ ឲ្យបានមុនខែកុម្ភៈ ឆ្នាំ២០១៨។ បន្ថែមពីនេះទៀត សម្រាប់បេក្ខជនដែលឈរឈ្មោះ ក្នុងនាមជាបក្សនយោបាយមួយ គឺត្រូវការហត្ថលេខាចាប់ពី ១០០,០០០នាក់ ឡើងទៅផងដែរ។ សម្រាប់ការបោះឆ្នោតនៅប្រទេសរុស្ស៊ី ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដែលគ្រប់គ្នាបានរំពឹងរួចទៅហើយថា លោក វ្ល៉ាឌីមៀ ពូទីន នឹងឈ្នះឆ្នោតជាថ្មីទៀតនេះ នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News

ប្អូនប្រុស​ទើបជាប់ឆ្នោត ក្លាយជាប្រធានាធិបតី​​ហុងឌូរ៉ាស អាណត្តិទីពីរ ឯបងស្រីបែរជាបាត់បង់ជីវិត ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ...

(ហុងឌូរ៉ាស)៖ បងស្រីបង្កើតរបស់ប្រធានាធិបតីហុងដូរ៉ាស លោក Juan Orlando Hernandez និងមនុស្សប្រាំនាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅឯតំបន់ភាគពាយ័ព្យនៃប្រទេស។

Read more: ប្អូនប្រុស​ទើបជាប់ឆ្នោត ក្លាយជាប្រធានាធិបតី​​ហុងឌូរ៉ាស អាណត្តិទីពីរ...

អូគីណាវ៉ា៖ ទីបំផុតមន្ត្រីយោធាអាមេរិក «ចេញមុខសុំទោសជប៉ុន​ ករណីទ្វារឧទ្ធម្ភាគចក្រ ធ្លាក់ចំបរិវេណសាលា​រៀន» នាំឲ្យសិស្សម្នាក់របួស!

 (តូក្យូ)៖ នៅទីបំផុតមន្ត្រីរដ្ឋាភិបាលអាមេរិក បានចេញមុខសូមទោសដល់សាលាបឋមសិក្សាមួយកន្លែង នៅលើកោះអូគីណាវ៉ា ក្រោយបង្អួចឧទ្ធម្ភាគចក្រធុន CH-53E របស់ខ្លួនបានធ្លាក់លើបរិវេណសាលាបឋមសិក្សាមួយនេះ កាលពីសប្ដាហ៍មុន ចំពេលសិស្សសាលាជាច្រើននាក់កំពុងហាត់ប្រាណ។

Read more: អូគីណាវ៉ា៖ ទីបំផុតមន្ត្រីយោធាអាមេរិក «ចេញមុខសុំទោសជប៉ុន​...

«មនុស្សស្លាប់កើនដល់ ៣១នាក់ និងបាត់ខ្លួន ៤៩នាក់» ក្រោយព្យុះត្រូពិក Kai Tak វាយប្រហារហ្វីលីពីន!

 (ម៉ានីល)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងតិច ៣១នាក់ ដោយសារគ្រោះរអិលបាក់ និងទឹកជំនន់ ដែលបង្កឡើងដោយព្យុះត្រូពិក Kai Tak ដ៏មានឥទ្ធិពលមួយ ដែលបាននិងកំពុងវាយប្រហារ ភាគកណ្តាលប្រទេសហ្វីលីពីន ចាប់តាំងតែពីថ្ងៃសៅរ៍កន្លងទៅមកម្ល៉េះ។

Read more: «មនុស្សស្លាប់កើនដល់ ៣១នាក់ និងបាត់ខ្លួន ៤៩នាក់» ក្រោយព្យុះត្រូពិក Kai Tak...

រថយន្តគ្រាប់បែក វាយប្រហារ ក្បួនរថយន្តណាតូ នៅអាហ្វហ្គានីស្ថាន

បរទេស៖រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បានធ្វើការវាយប្រហារ ទៅលើក្បួនរថយន្តរបស់អង្គការណាតូ នៅក្នុងទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន ភាគខាងត្បូង សម្លាប់ជនស៊ីវិលម្នាក់ និងរបួស៤នាក់ ប៉ុន្តែមិនមានកងកម្លាំងអន្តរជាតិណាម្នាក់រងគ្រោះ ក្នុងហេតុការណ៍នេះទេ។

Read more: រថយន្តគ្រាប់បែក វាយប្រហារ ក្បួនរថយន្តណាតូ នៅអាហ្វហ្គានីស្ថាន

អគ្គីភ័យឆាបឆេះហាងលក់ទំនិញ ក្នុងរដ្ឋធានីញូដេលី, ឥណ្ឌា «ផ្តាច់ជីវិតមនុស្ស ១២នាក់ និងរងរបួស-បាត់ខ្លួនសរុប ១០នាក់»

(ញូដេលី)៖ មនុស្សយ៉ាងតិច ១២នាក់បានស្លាប់ និង ០៤នាក់ទទួលរងរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏ធំមួយនៅហាងមួយកន្លែង ស្ថិតក្នុងរដ្ឋធានីញូដេលី ភាគខាងជើង នៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

Read more: អគ្គីភ័យឆាបឆេះហាងលក់ទំនិញ ក្នុងរដ្ឋធានីញូដេលី, ឥណ្ឌា «ផ្តាច់ជីវិតមនុស្ស...

យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

(សៀងហៃ)៖ ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពជាចម្បង ជូនដល់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។

Read more: យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

៤នាក់ស្លាប់ក្នុងហេតុការណ៍ អគ្គិសភ័យឆាបឆេះ អគារពាណិជ្ជកម្មមួយ នៅភាគខាងជើងទីក្រុងតូក្យូ

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៨ ខែធ្នូនេះបានឲ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់៨នាក់ផ្សេងទៀត ទទួលរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ នៅក្នុងអគារពាណិជ្ជកម្មមួយ ដែលមានកម្ពស់ ៣ជាន់នៅទីក្រុង Saitama ភាគខាងជើងក្រុងTokyo ។

Read more: ៤នាក់ស្លាប់ក្នុងហេតុការណ៍ អគ្គិសភ័យឆាបឆេះ អគារពាណិជ្ជកម្មមួយ...

យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

(សៀងហៃ)៖ ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពជាចម្បង ជូនដល់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយ ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

Read more: យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់ «គ្រាប់បែក» ជារដ្ឋធានីអាមេរិក!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ នៅទីបំផុតពួក ISIS បានចេញមុខព្រមានថា ពួកគេនឹងធ្វើការឆ្លើយតបទៅនឹងការសម្រេចចិត្ត ទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការបង្កើនការវាយប្រហារ នៅលើទឹកដីអាមេរិក។

Read more: ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់...

ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters បង្ហាញពីបាត់បង់សេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា

(មីយ៉ាន់ម៉ា)៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters ពីរនាក់ក្នុងរដ្ឋធានីយ៉ាហ្គូន (Yangon) ប្រទេស មីយ៉ាន់ម៉ា នាសប្តាហ៍នេះជាសញ្ញាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងប្រទេសមួយនេះ កំពុងបាត់បង់បន្តិចម្តងៗ ហើយសហគមន៍អ្នកសារព័ត៌មានអន្តរជាតិ គួរតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះលែងអ្នកសារព័ត៌មានទាំងពីរ។

Read more: ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters...

តួកគីដឹកនាំ ៥៧ប្រទេស «ទទួលស្គាល់ហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីប៉ាឡេស្ទីន» ដែលជាការវាយបកធ្ងន់ៗ​ទៅកាន់ ដូណាល់ ត្រាំ!

 (អ៊ីស្តង់ប៊ុល)៖ កិច្ចប្រជុំកំពូលមួយ នៃបណ្តាប្រទេសអ៊ីស្លាមជាង ៥០ប្រទេស ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី បានប្រកាសទទួលស្គាល់ភាគខាងកើត នៃទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីន ជាការតបតទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានទទួលស្គាល់ទីក្រុងពិសិដ្ឋនេះជារបស់អ៊ីស្រាអែល។

Read more: តួកគីដឹកនាំ ៥៧ប្រទេស «ទទួលស្គាល់ហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីប៉ាឡេស្ទីន»...

អង្គការ NASA «ប្រើវិធីសាស្ត្រពិសេសមួយ រហូតរកឃើញភពទី ៨» គោចរជុំវិញផ្កាយដ៏ឆ្ងាយមួយដួង!

 (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទីបំផុតបានប្រកាសឲ្យដឹងថា វីធីសាស្រ្តប្រមាញ់ភពដ៏ថ្មីសន្លាងមួយ បានជួយឲ្យខ្លួនរកឃើញភពទី ៨ របស់តារាដ៏សែនឆ្ងាយមួយដួង ដែលវាបានសំងំលាក់ខ្លួនពីកែវយឺតអវកាស។

Read more: អង្គការ NASA «ប្រើវិធីសាស្ត្រពិសេសមួយ រហូតរកឃើញភពទី ៨»...

លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត» ក៏ព្រោះកូរ៉េខាងជើង​កាន់តែតម្លើង​​សាច់ដុំ​ខ្លាំងឡើងៗ...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្រពល់មុខដោយសារតែ សកម្មភាពបង្ករឿងឥតឈប់ឈរ ពីសំណាក់កូរ៉េខាងជើងនោះ បានរត់រកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាខ្នងបង្អែកដ៏ធំទី ២ របស់ទីក្រុងព្យុងយ៉ាងឲ្យជួយម្តងទៀត បន្ទាប់ពីចិនហាក់មិនមានឥទ្ធិពលអ្វីសោះកន្លងមក។

Read more: លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត»...

ម៉ិចស៊ីកូ៖ រកឃើញសាកសពគ្រូ និងសិស្ស ព្រមទាំងបំណែក​យន្តហោះ ក្រោយពីបាត់ដំណឹង​ជាច្រើនថ្ងៃ...!

(ម៉ិចស៊ីកូស៊ីធី)៖ គ្រោងយន្តហោះខ្នាតតូចមួយគ្រឿង ដែលបានបាត់ស្រមោល កាលពីមួយសប្តាហ៍មុន ក្នុងអំឡុងពេលនៃការរៀនបើកបរ និងហោះហើរនោះ ទីបំផុតត្រូវបានគេរកឃើញនៅក្នុងរដ្ឋ ហ្គែរែរ៉ូ (Guerrero) ភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ រួមជាមួយនិងសាកសពរបស់គ្រូបង្ហាត់ ព្រមទាំងកូនសិស្សសរុបពីររូប។

Read more: ម៉ិចស៊ីកូ៖ រកឃើញសាកសពគ្រូ និងសិស្ស ព្រមទាំងបំណែក​យន្តហោះ...

រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរងរបួស ២៤នាក់» ភាគច្រើនជាសិស្ស!

(ប៉ារីស)៖ កូនសិស្សយ៉ាងតិច ០៤នាក់ បាត់បង់ជីវិត និង ២៤នាក់ ផ្សេងទៀតបានទទួលរងរបួសធ្ងន់ ដោយក្នុងនោះភាគច្រើនសុទ្ធតែជាសិស្សានុសិស្ស បន្ទាប់ពីរថភ្លើងមួយខ្សែបានបុក រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង នៅភាគខាងត្បូងប្រទេសបារាំង។

Read more: រថភ្លើងបុករថយន្តដឹកសិស្សនៅបារាំង «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរងរបួស ២៤នាក់»...

ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters បង្ហាញពីបាត់បង់សេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា

(មីយ៉ាន់ម៉ា)៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters ពីរនាក់ក្នុងរដ្ឋធានីយ៉ាហ្គូន (Yangon) ប្រទេស មីយ៉ាន់ម៉ា នាសប្តាហ៍នេះជាសញ្ញាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងប្រទេសមួយនេះ កំពុងបាត់បង់បន្តិចម្តងៗ ហើយសហគមន៍អ្នកសារព័ត៌មានអន្តរជាតិ គួរតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះលែងអ្នកសារព័ត៌មានទាំងពីរ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។

Read more: ប្រមុខដឹកនាំ UN៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters...

ទស្សនារូបភាពប្រធានាធិបតីចិន «ចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ នៃមហា​សោកនាដកម្ម​ទីក្រុងណានជីង» និងប្រាប់ប្រជាជនគ្រប់រូប ឲ្យចងចាំប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ!

(ណានជីង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីរំលឹកខួបទី ៨០ឆ្នាំ នៃមហាសោកនាដកម្មទីក្រុងណានជីង នៅថ្ងៃពុធសប្តាហ៍នេះ ដោយសារដែលត្រូវបានផ្សព្វផ្សាយនាឱកាសនោះ គឺមេដឹកនាំមហាយក្សលេខ ១ នៅអាស៊ីនេះ បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន កុំភ្លេចប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះឲ្យសោះ។

Read more: ទស្សនារូបភាពប្រធានាធិបតីចិន «ចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ...

ព័ត៌មានក្តៅ! អ្នកសារព័ត៌មាន Reuters ពីររូប «ត្រូវអាជ្ញាធរ​មីយ៉ាន់ម៉ា ​ចាប់ឃុំខ្លួន» ដោយមិនទាន់ដឹងពីមូលហេតុ...

(មីយ៉ាន់ម៉ា)៖ អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Reuters ពីរនាក់ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយមានសេចក្ដីរាយការណ៍ថា អ្នកទំាងពីរបានបាត់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាម Reuters មកទល់នឹងពេលនេះ គេមិនទាន់ប្រាកដថា ហេតុអ្វីបានជាអ្នកសារព័ត៌មានរបស់ខ្លួន ឈ្មោះ វ៉ា ឡូណេ (Wa Lone) និង ក្យរ ស៊ឺ អូ (Kyaw Soe Oo) ត្រូវបានចាប់ខ្លួននៅឡើយទេ។

«យើងកំពុងស្វែងរកព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងមូលហេតុចាប់ខ្លួន និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ»។ នេះជាការឡើងរបស់ទីភ្នាក់ងារ Reuters នៅក្នុងបរិបទដែលគេមើលឃើញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងគាបសង្កត់លើសេរីភាពសារព័ត៌មាន ជាពិសេសទាក់ទិននឹងសេចក្ដីរាយការណ៍ ស្ដីពីអំណាចយោធា និងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។

មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅឯជាយទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីត្រូវបានអាជ្ញាធររកឃើញថា មានកាន់កាប់របាយការណ៍យោធា និងផែនទីតំបន់មួយកន្លែងក្នុងរដ្ឋ Rakhine ស្ថិតនៅភាគខាងជើងនៃប្រទេស ហើយដែលទោសល្មើសនេះ អាចឱ្យអ្នកទាំងពីរប្រឈមមុខ ជាប់ពន្ធនាគារ ១៤ឆ្នាំ។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានទាំងពីរនាក់នេះ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ សហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកសរសើរមិនដាច់ពីមាត់ ពីការវិវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំដោយ រដ្ឋាភិបាលនៃជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី៕

ដកស្រង់ពី៖Sabay