រដ្ឋាភិបាលប្រទេសហូឡង់ បានសម្រេចជាផ្លូវការ ដកឯកអគ្គរដ្ឋទូតប្រទេសរបស់ខ្លួន ប្រចាំនៅប្រទេសតួកគី, នេះបើតាម ក្រសួងការបរទេសហូឡង់ ប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះ ហើយត្រូវបានចុះផ្សាយដោយសារភ្នាក់ងារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
Read more: ហូឡង់ សម្រេចជាផ្លូវការដកឯកអគ្គរដ្ឋទូត ចេញពីតួកគី (ហូឡង់)៖
(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា ភេរវករជិត ១,០០០នាក់ហើយ ត្រូវបានកម្ចាត់ចោល ចាប់តាំងតែពីប្រទេសរបស់លោក បើកប្រតិបត្តិការយោធាយ៉ាងក្តៅគគុក ចូលក្នុងតំបន់ Afrin ភាគខាងជើងស៊ីរី ដែលគ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធឃើដ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ។
Read more: ក្តៅគគុក! ប្រធានាធិបតីតួកគីប្រកាសដោយផ្ទាល់ថា «មនុស្សជិត ១,០០០នាក់...
(ប៉េកាំង)៖ រថយន្តមួយគ្រឿង បានបោះពួយទៅបុកអ្នកថ្មើរជើង នៅឯទីប្រជុំជន ក្នុងទីក្រុងសៀងហៃ នាព្រឹកថ្ងៃសុក្រនេះ ដោយបានបណ្តាលឲ្យមនុស្ស ១៨នាក់ ទទួលរងរបួស ខណៈ០៣នាក់ក្នុងចំណោមនោះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។
Read more: BREAKING NEWS: មានករណីបើករថយន្តបុករះ កណ្តាលទីក្រុងសៀងហៃ នាំឲ្យមនុស្ស...
(ម៉ូស្គូ)៖ ការដាក់បម្រាមទាំងស្រុងលើការនាំចូលប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង គឺមានន័យថា ជាការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងអាចនឹង ចាត់ទុកថា វាជាការប្រកាសសង្រ្គាម ដែលអាចនឹងបង្កជាផលវិបាកជាច្រើននៅពេលអនាគត។
Read more: អគ្គរដ្ឋទូតរុស្ស៊ី៖ ការដាក់បម្រាមទាំងស្រុងលើការនាំចូលប្រេង...
(វ៉ាស៊ីនតោន)៖ មីស៊ីលអាមេរិក SM-3 បាញ់ចេញពីការសាកល្បង នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីល Aegis នៅឯឆ្នេរហាវ៉ៃ បានបរាជ័យក្នុងការស្ទាប់ចាប់មីស៊ីល ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ការខូចខាតនោះទេ។
Read more: សហរដ្ឋអាមេរិក «ទទួលបរាជ័យលើការបាញ់តេស្តមីស៊ីល SM-3»...
(តូក្យូ)៖ មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និង០៥នាក់ទៀត ត្រូវបានជួយសង្រ្គោះ នៅក្នុងគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយ នៅឯមជ្ឈមណ្ឌលមួយកន្លែង ដែលគាំទ្រ និងមើលថែទាំជនចាស់ជរាគ្មានទីពឹង ដែលទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្នុងភាគខាងជើងប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ។
(ម៉ូស្គូ)៖ មន្ទីរបញ្ចកោណ (Pentagon) បាននិងកំពុងមានក្តីព្រួយបារម្ភជាខ្លាំងថា ចិន និងរុស្ស៊ី កំពុងស្ទុះស្ទាអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលប្រឆាំងផ្កាយរណប (ASAT) ដែលមានសមត្ថភាពបាញ់កម្ទេចឧបករណ៍នានារបស់អាមេរិក ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី (LEO) ពោលគឺចាប់ពីរយៈកម្ពស់ ២,០០០គីឡូម៉ែត្រ ចុះក្រោម នៅក្នុងពេលត្រឹមពីរឆ្នាំខាងមុខប៉ុណ្ណោះ។
Read more: អាមេរិកកំពុងព្រួយបារម្ភបញ្ហាធំមួយ នោះគឺចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីល...
(វ៉ាស៊ីនតោន)៖ រូបវិទូផ្នែកអវកាសរបស់សហរដ្ឋអាមេរិក បានចេញផ្សាយព័ត៌មានលម្អិត ស្តីពីបាតុភូតដ៏ចម្លែកមួយ ដែលជាប្រភពនៃថាមពលពន្លឺអូរ៉ូរ៉ា ដែលគេហៅថា Northern Lights នៅប៉ូលរបស់ផែនដី។
Read more: រូបវិទូជនជាតិអាមេរិក «បកស្រាយពីបាតុភូតពន្លឺ Aurora នៅប៉ូលផែនដី»...
(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានកត់សម្គាល់ថា ជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញការបើកផ្លូវហោះហើរថ្មីមួយនៅក្បែរ កោះតៃវ៉ាន់ នឹងកំណត់ពីជោគវាសនានៃទំនាក់ទំនងរវាងចិន និងទីក្រុងតៃប៉ិ ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនបាន លុបចោលជើងហោះហើរច្រើនជាង ២០០ ទៅនិងមកកោះតៃវ៉ាន់មុនថ្ងៃចូលឆ្នាំចិន។
Read more: កោះតៃវ៉ាន់ «ទទួលកាដូធំមួយពីមហាយក្សចិន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី»...
(យ៉ាងហ្គន)៖ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាម្នាក់ បានឱ្យដឹងថា មានជនអាណាមិកបានគប់ដបសាំងចូលក្នុង បរិវេណស្រះទឹកក្បែរគេហដ្ឋានរបស់ លោកស្រី អ៊ោង សានស៊ូជី ថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកស្រីមិនបានស្ថិត នៅក្នុងផ្ទះឡើយ។
Read more: ជនមិនស្គាល់មុខ «គប់ដបសាំងចូលបរិវេណផ្ទះ លោកស្រី អោងសាន ស៊ូជី»...
កូរ៉េខាងជើងកំពុងមានផែនការបង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយរាប់សិបគ្រឿង នៅថ្ងៃទី ៨ ខែ កុម្ភៈ ខាងមុខនេះ ពោលគឺមុនថ្ងៃកីឡាអូឡាំពិករដូវរងា Winter Olympics មួយថ្ងៃ ដែលនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។
Read more: កូរ៉េខាងជើង គ្រោងដង្ហែក្បួនមីស៊ីលរាប់រយគ្រាប់ មុនថ្ងៃកីឡាអូឡាំពិករដូវរងា
(ហាណូយ)៖ ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសវៀតណាមបានប្រកាសចាត់បញ្ចូលអង្គការ Provisional National Government of Vietnam (PNGV) ដែលមានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ជាអង្គការភេរវកម្ម។
Read more: អាជ្ញាធរវៀតណាម «ប្រកាសដាក់បញ្ជូលអង្គការ PNGV-វៀតណាមមានមូលដ្ឋាននៅអាមេរិក...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជម្រុញឱ្យគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាជនភៀស ខ្លួននិងហេដ្ឋារចសម្ព័ន្ធ បន្ទាប់ពីគណបក្សទាំងពីរ បានតស៊ូមតិអស់រយៈពេលជាងមួយឆ្នាំមកនេះ លើការដឹកនាំរបស់លោក ត្រាំ ពោរពេញដោយភាពចម្រូងចម្រាស។
Read more: ដូណាល់ ត្រាំ ងាកមកសុំកិច្ចសហការពីបក្សប្រជាធិបតេយ្យ...
(សិង្ហបុរី)៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសសិង្ហបុរី លោក លី សាងឌឹក (Lee Sang-deok) ត្រូវបានបណ្ដេញចេញពីតំណែង ដោយសារតែរឿងកិច្ចព្រមព្រៀងស្ដីពីអតីតស្ត្រីទាសករផ្លូវភេទ កូរ៉េខាងត្បូងជាមួយនឹងជប៉ុន។
Read more: ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសិង្ហបុរី «ត្រូវបណ្តេញចេញពីតំណែង»...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់សភាឲ្យ អនុម័តច្បាប់មួយ ដែលនឹងជំរុញឲ្យមានការវិនិយោគដល់ទៅ ១.៥ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស។
Read more: ដូណាល់ ត្រាំ អំពាវនាវឲ្យសភាអនុម័តច្បាប់ ដែលអនុញ្ញាតការវិនិយោគដល់ខ្ទង់...
(ឡូស អាន់ជែលឡែស)៖ ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ បានសម្រេចចិត្តលាលែងពីតំណែងហើយ ខណៈបុគ្គលិកម្នាក់ដែលបានចុចច្រឡំលើប៊ូតង់ព្រមាន ពីការវាយប្រហារដោយគ្រាប់មីស៊ីលត្រូវបានបណ្ដេញចេញពីការងារ។
Read more: ប្រធានទីភ្នាក់ងារប្រកាសអាសន្នរដ្ឋហាវ៉ៃ លាលែងពីតំណែង...
(តូក្យូ)៖ ក្រុមអាជ្ញាធរនិយ័តកម្មហិរញ្ញវត្ថុជប៉ុនបាននិយាយថា ខ្លួនអាចនឹងធ្វើអធិការកិច្ចលើរាល់ប្រព័ន្ធប្ដូរប្រាក់ឌីជីថល ព្រមទាំងបញ្ជាឱ្យ ធនាគារ Coincheck ធ្វើការងារនេះជាមួយគ្នា បន្ទាប់ពីក្រុមចោរព័ត៌មានវិទ្យា ឬ Hackers បានចូលលួចលុយជាង ៦៥៥លានដុល្លារ ពីប្រព័ន្ធប្ដូរប្រាក់ឌីជីថលរបស់ក្រុមហ៊ុនមួយនេះ កាលពីពេលថ្មីកន្លងទៅ។
Read more: អាជ្ញាធរជប៉ុន «កំពុងចាត់វិធានការក្តៅ លើប្រព័ន្ធប្តូរប្រាក់ឌីជីថល»...
(អង់ការ៉ា)៖ ខណៈកងទ័ពថ្មើរជើងតួកគី កំពុងជាប់ដៃបោសសំអាតក្រុមអ្នកប្រយុទ្ធឃើដស៊ីរី YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី យន្ដហោះចម្បាំងយោធាតួកគី បែរជាឆ្លៀតបើកការ វាយប្រហារតាមផ្លូវអាកាស លើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធជាច្រើន នៅតាមបណ្ដោយព្រំដែនភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់បន្ថែមទៀត។
Read more: កងទ័ពតួកគី ដៃម្ខាងចូលកម្ទេចភេរវករក្នុងទឹកដីអ៊ីរ៉ាក់...
(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដក្រុងមួយគ្រឿងបានបើកធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកទន្លេនៅឯរដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal) នៃភាគខាងកើតប្រទេសឥណ្ឌា បានកើនដល់ ៤៥នាក់ហើយ។
Read more: រថយន្តក្រុងធ្លាក់ពីលើស្ពាន ចូលក្នុងទន្លេនៅឥណ្ឌា «ផ្តាច់ជីវិតមនុស្ស ៤៥នាក់»...
(រីយ៉ាដ)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងនាថ្ងៃអង្គារនេះថា ទីបំផុតបុគ្គលទាំងឡាយ ដែលជាប់ឃុំឃាំងនៅក្នុងសណ្ឋាគារប្រណិត Ritz-Carlton ក្នុងរដ្ឋធានីរីយ៉ាដ ជាទីដែលអ្នកទាំងអស់នោះ ត្រូវបានគេឃាត់ឃាំងមិនឲ្យចាកចេញទៅណាមកណា ក្នុងអំឡុងការបើកយុទ្ធនាការបោសសម្អាត អំពើពុករលួយដ៏កក្រើកមួយនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញទាំងអស់ហើយ។
Read more: ទីបំផុតក្រុមពាណិជ្ជករ និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែង...
(វ៉ាស៊ីនតោន)៖ ទីបំផុតសហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីឈ្មោះ ដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ អំពីមន្រ្តីរដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនធំៗ របស់ប្រទេសរុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ជុំវិញការជាប់សង្ស័យថា មានពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។
Read more: សហរដ្ឋអាមេរិក៖ បញ្ជីឈ្មោះដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះ ចេញជាស្ថាពរហើយ...