Social Network

ភ្នំភ្លើង Zao របស់ជប៉ុន ឲ្យសញ្ញាកាន់តែ​មិនស្រួល ដែលវានឹងអាចផ្ទុះ​នាពេលឆាប់ៗ...

 (តូក្យូ)៖ មួយរយៈនេះភ្នំភ្លើងនៅជប៉ុន ហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់បង្ហាញសញ្ញាមិនសូវស្រួលខ្លាំង ដោយសារតែបណ្តាប្រទេសទាំងនេះ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសាគរប៉ាស៊ីហ្វិក ដែលងាយនឹងរងគ្រោះធម្មជាតិ ស្ទើរគ្រប់ជំពូកតែម្តង ជាពិសេសរញ្ជួយដី និងបន្ទុះភ្នំភ្លើង។

Read more: ភ្នំភ្លើង Zao របស់ជប៉ុន ឲ្យសញ្ញាកាន់តែ​មិនស្រួល ដែលវានឹងអាចផ្ទុះ​នាពេលឆាប់ៗ...

BREAKING NEWS (Update): មនុស្សស្លាប់កើនដល់១០៣នាក់ និងរបួស២៣៥នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន

(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ បានកើនដល់១០៣នាក់ និង២៣៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។

Read more: BREAKING NEWS (Update): មនុស្សស្លាប់កើនដល់១០៣នាក់ និងរបួស២៣៥នាក់...

ប្រទេសចិន​អំពាវនាវ​ឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម នៅតំបន់សមុទ្រ​អាក់ទិក» ដែលសំបូរដោយធនធានរ៉ែ!

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យ បន្តការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិក ជាទីដែលក្រុមអ្នកជំនាញមើលឃើញថា អាចនឹង ក្លាយជាកន្លែងដណ្ដើមឥទ្ធិពល និងឧស្ម័នធម្មជាតិរវាងមហាអំណាចពិភពលោក នៅពេលអនាគត។

Read more: ប្រទេសចិន​អំពាវនាវ​ឲ្យអន្តរជាតិ «បង្កើនកិច្ចសហប្រតិបត្តិការរួម...

សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុម​​តាលីបង់ និង Haqqani នៅប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន!

 (វ៉ាស៊ីនតោន)៖ ក្រសួងរតនាជាតិនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើបុគ្គល ០៦នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមសកម្មប្រយុទ្ធ Haqqani នៅអាហ្វហ្គានីស្ថាន។

Read more: សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបុគ្គល ០៦នាក់» ដែលពាក់ព័ន្ធក្រុម​​តាលីបង់...

មនុស្សស្លាប់កើនដល់ ៤១នាក់ ក្នុងករណីឆេះមន្ទីរពេទ្យ​កូរ៉េខាងត្បូង ខណៈអ្នករងរបួសមាន ៧៩នាក់!

(សេអ៊ូល)៖ អាជ្ញាធរសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូង បានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្សស្លាប់ក្នុងករណីឆេះមន្ទីរពេទ្យ សេចុង (Sejong) នៅទីក្រុង Milyang ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃសុក្រនេះ បានកើនឡើងដល់ ៤១នាក់ និង ៧៩នាក់ ទៀតរងរបួស ខណៈភ្លាមៗក្រោយផ្ទុះហេតុការណ៍ដ៏អកុសល្យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយស្ថានការណ៍អាសន្ន។

Read more: មនុស្សស្លាប់កើនដល់ ៤១នាក់ ក្នុងករណីឆេះមន្ទីរពេទ្យ​កូរ៉េខាងត្បូង...

បែកធ្លាយ​រឿងសម្ងាត់៖ «អាមេរិក​​កំពុងត្រៀម​កម្លាំង-សព្វាវុធ ដើម្បីវាយប្រហារ​ទីតាំងនុយក្លេអ៊ែរ​​កូរ៉េខាងជើង...»

 (ម៉ូស្គូ)៖ វាលែងជារឿងអាថ៌កំបាំងទៀតហើយ ដែលសហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយបរិក្ខាយោធា និងកងទ័ពនៅលើតំបន់ឧបទ្វីបកូរ៉េ ចាប់តាំងពីទីក្រុងព្យុងយ៉ាង ចាប់ផ្ដើមធ្វើតេស្ដមីស៊ីលឆ្លងទ្វីប កាលពីខែមករា ឆ្នាំ២០១៧មក។

Read more: បែកធ្លាយ​រឿងសម្ងាត់៖ «អាមេរិក​​កំពុងត្រៀម​កម្លាំង-សព្វាវុធ...

រថភ្លើង​រអិលធ្លាក់ផ្លូវនៅអ៊ីតាលី «ឆក់​យកជីវិត​មនុស្ស ០២នាក់ និងរបួស​ធ្ងន់-ស្រាល​ជាង ១០០នាក់»

(អ៊ីតាលី)៖ មនុស្សយ៉ាងហោចណាស់ ០២នាក់ស្លាប់ និង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមស្ថានភាពរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើងដែលពួកគេជិះ បានរអិលធ្លាក់ផ្លូវនៅក្បែរទីក្រុង Milan ប្រទេសអ៊ីតាលី។

Read more: រថភ្លើង​រអិលធ្លាក់ផ្លូវនៅអ៊ីតាលី «ឆក់​យកជីវិត​មនុស្ស ០២នាក់...

គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារប្រជុំកោះរបស់ឥណ្ឌា!

 (ញូដេលី)៖ គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រនៃកោះ Mohean នៃប្រទេសឥណ្ឌា។

Read more: គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារប្រជុំកោះរបស់ឥណ្ឌា!

ដូណាល់ ត្រាំ «ព្រមានតួកគីជាសាធារណៈ» ជុំវិញប្រតិបត្តិការ​យោធា​នៅស៊ីរី និងការត្រៀម​វាយលុកកន្លែង​ផ្សេង​ទៀត...

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានតួកគីជាសាធារណៈជុំវិញការបង្កើនសកម្មភាពយោធា វាយលុកប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ ដែលមានសហរដ្ឋអាមេរិកកាងនៅពីក្រោយ នៅឯភាគខាងជើងប្រទេសស៊ីរី។

Read more: ដូណាល់ ត្រាំ «ព្រមានតួកគីជាសាធារណៈ» ជុំវិញប្រតិបត្តិការ​យោធា​នៅស៊ីរី...

អាមេរិក និងអូស្ត្រាលី «សហការគ្នាបង្កើត​ឧបករណ៍ពិសេស​មួយ» ដើម្បីសិក្សា​អំពី​មហាសមុទ្រ!

 (កង់បេរ៉ា)៖ អង្គការវិទ្យាសាស្រ្តនៃប្រទេសអូស្រ្តាលី បានសហការជាមួយក្រុមហ៊ុនមួយ ស្ថិតក្នុងទីក្រុងសាន់ហ្រ្វាន់ស្កូ នៃសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់វិធានការក៏ដូចជាការពិនិត្យតាមដានរបស់ខ្លួន ទៅលើស្ថានភាពដែនសមុទ្ររបស់អូស្រ្តាលី។

Read more: អាមេរិក និងអូស្ត្រាលី «សហការគ្នាបង្កើត​ឧបករណ៍ពិសេស​មួយ»...

តំបន់ព្រំដែនចិន-វៀតណាម «មើលឃើញសន្ទុះកើនឡើង​ ២៨% នៃភ្ញៀវទេសចរ» កាលពីឆ្នាំ២០១៧!

 (ប៉េកាំង)៖ ចំនួនភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ចិន-វៀតណាម តាមច្រកព្រំដែន Dongxing ដែលស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang នៃប្រទេសចិន មានសំន្ទុះកើនឡើងជាខ្លាំង ពោលដល់ទៅចំនួន ៩.៩៧លាននាក់ នៅឆ្នាំ២០១៧ ស្មើនឹងកំណើន ២៨ភាគរយ ធៀបនឹងឆ្នាំ២០១៦។

Read more: តំបន់ព្រំដែនចិន-វៀតណាម «មើលឃើញសន្ទុះកើនឡើង​ ២៨% នៃភ្ញៀវទេសចរ» កាលពីឆ្នាំ២០១៧!

សហរដ្ឋអាមេរិក​ប្រកាសក្តែងៗ «ទាត់ចោល​សេចក្តីព្រាង នៃដំណោះ​ស្រាយ UN រៀបចំដោយ​រុស្ស៊ី» ជុំវិញ​ការស៊ើបអង្កេត ការប្រើអាវុធគីមីនៅ​ស៊ីរី!

(ញូយ៉ក)៖ សហរដ្ឋអាមេរិកបានទាត់ចោលយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្ដីព្រាង នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខយូអិនរបស់រុស្ស៊ី ជុំវិញការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិមួយ ដើម្បីស្វែង រកអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី ផ្អែកលើទិន្នន័យជាក់ស្ដែង និងមិនអាចប្រកែកបាន។

Read more: សហរដ្ឋអាមេរិក​ប្រកាសក្តែងៗ «ទាត់ចោល​សេចក្តីព្រាង នៃដំណោះ​ស្រាយ UN...

ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ប្រភេទថ្មី Mi-171A2 ទោះស្ថិតក្នុង​អាកាសធាតុ​អាក្រក់​បែបណា ក៏អាចស៊ូទ្រាំបាន!

 (ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-171A2 ដែលមានសមត្ថភាពចំរុះដ៏ទំនើប បានឆ្លងកាត់ការធ្វើតេស្តដោយជោគជ័យ នៅក្រោមលក្ខខណ្ឌអាកាសចុះត្រជាក់យ៉ាងខ្លាំង។

Read more: ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ប្រភេទថ្មី Mi-171A2...

ទីក្រុង​ប៉េកាំង «ថយចុះចំនួនប្រជាជន​ជាលើកដំបូង ក្នុង​រយៈពេល ២០ឆ្នាំ» ប៉ុន្តែ​នៅតែច្រើនជាងគេជាងឯង!

 (ប៉េកាំង)៖ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំង បានថយចុះជាលើកដំបូង នៅក្នុងអំឡុងពេល ២ទសវត្សរ៍កន្លងនេះ ពោលគឺមកនៅត្រឹម ២១.៧លាននាក់ កាលពីឆ្នាំ២០១៧។

Read more: ទីក្រុង​ប៉េកាំង «ថយចុះចំនួនប្រជាជន​ជាលើកដំបូង ក្នុង​រយៈពេល ២០ឆ្នាំ»...

មហាអំណាចធំៗព្រមាន៖ «សង្គ្រាមក្នុងតំបន់​អាចផ្ទុះឡើង ដោយសារទង្វើ​តួកគី​នៅស៊ីរី» ហើយវាជា​ភាពបរាជ័យ នៃនយោបាយ​ផ្ទៃក្នុង​ទីក្រុងអង់ការ៉ា!

 (ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា ប្រតិបត្តិការយោធារបស់តួកគី ប្រឆាំងនឹងកងកម្លាំងឃើដ YPG បានបង្កជាឧបសគ្គដល់ប្រតិបត្តិការ ប្រឆាំងនឹងពួក ISIS នៅស៊ីរី ខណៈរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian អះអាងថា សង្រ្គាមនៅក្នុងតំបន់អាចនឹងផ្ទុះឡើងនៅពេលណាមួយ។

Read more: មហាអំណាចធំៗព្រមាន៖ «សង្គ្រាមក្នុងតំបន់​អាចផ្ទុះឡើង ដោយសារទង្វើ​តួកគី​នៅស៊ីរី»...

ប្រេស៊ីល៖ ផ្ទុះករណីបើករថយន្តបំបុកហ្វូងមនុស្ស ក្នុងទីក្រុងរីយ៉ូ «បណ្តាលឲ្យ​ទារិកាម្នាក់ស្លាប់ និងមនុស្ស ១៥នាក់ រងរបួសធ្ងន់-ស្រាល»

(រីយ៉ូ)៖ ទារិកាវ័យ ០៨ខែម្នាក់ បានបាត់បង់ជីវិតគួរឲ្យសង្វេគបំផុត រួមទាំងមនុស្ស ១៥នាក់ ទៀតបានទទួលរងរបួស នៅពេលដែលរថយន្តមួយគ្រឿង បានបោះពួយសំដៅទៅបុកហ្វូងមនុស្សយ៉ាងច្រើនកុះករ នៅតំបន់ជាប់ឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុង Rio de Janeiro ខណៈអាជ្ញាធរប្រេស៊ីលបានឲ្យដឹងជាបឋមថា អ្នកបើកបររថយន្តអាចមានជំងឺឆ្កួតជ្រូក ហើយបាត់បង់ការបញ្ជាគ្រប់គ្រងលើយានជំនិះរបស់ខ្លួន ទើបបង្កជាគ្រោះថ្នាក់ខាងលើនេះ។

Read more: ប្រេស៊ីល៖ ផ្ទុះករណីបើករថយន្តបំបុកហ្វូងមនុស្ស ក្នុងទីក្រុងរីយ៉ូ...

ក្រសួងការបរទេសអាមេរិក «គាំទ្រដល់គំរោងលក់សព្វាវុធថ្មីទៀត ដល់អារ៉ាប៊ីសាអូឌីត» ដែលមានតម្លៃ ៥០០លានដុល្លារ!

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានធ្វើការបើកភ្លើងខៀវដល់ គម្រោងលក់សព្វាវុធថ្មីមួយផ្សេងទៀត ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌនៃការផ្តល់សេវាគាំទ្រផ្នែកប្រព័ន្ធមីស៊ីល ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៥០០លានដុល្លារ។

Read more: ក្រសួងការបរទេសអាមេរិក «គាំទ្រដល់គំរោងលក់សព្វាវុធថ្មីទៀត ដល់អារ៉ាប៊ីសាអូឌីត»...

សមាជិកសភាអាមេរិក ប្រកាសខ្លាំងៗថា សេតវិមាន គួរតែបញ្ចប់គោលនយោបាយផ្លាស់ប្ដូររបបប្រទេសដទៃ

  (មូស្គូ)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ទុលស៊ី ហ្គាប់បាដ (Tulsi Gabbard) បាននិយាយថា ការប្ដូររបបដឹកនាំនៅលីប៊ី និងអ៊ីរ៉ាក់ គឺជាកំហុសឆ្គងមួយ ហើយលោកស្រីក៏បានអំពាវនាវផងដែរឱ្យសេតវិមានរបស់ លោក ដូណាល់ត្រាំ បញ្ចប់គោលនយោបាយផ្លាស់ប្ដូររបបប្រទេសដទៃ ដោយជំនួសមកវិញនូវគោលនយោបាយសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង។

Read more: សមាជិកសភាអាមេរិក ប្រកាសខ្លាំងៗថា សេតវិមាន...

អ្នកជំនាញ៖ «គំរោងការអភិវឌ្ឍ និងផលិតអាវុធនុយក្លេអ៊ែរប្រភេទថ្មី ដោយសហរដ្ឋអាមេរិក គឺរឿងដ៏គួរឲ្យព្រួយបារម្ភបំផុត...»

  (វ៉ាស៊ីនតោន)៖ យោធាអាមេរិកមានបំណងចង់ធ្វើទំនើបកម្ម ទៅលើអាវុធនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងអភិវឌ្ឍន៍នុយក្លេអ៊ែរប្រភេទថ្មី ដែលអ្នកជំនាញព្រួយបារម្ភថា អាចនាំទៅរកការរីកសាយ និងបង្កើនហានិភ័យកាន់តែខ្លាំង នៃសង្រ្គាមនុយក្លេអ៊ែរ។

Read more: អ្នកជំនាញ៖ «គំរោងការអភិវឌ្ឍ និងផលិតអាវុធនុយក្លេអ៊ែរប្រភេទថ្មី...

រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមាន៖ «ទង្វើកូរ៉េខាងជើង នឹងបង្ខំ​ឲ្យមានការប្រើយោធា ដើម្បី​ដោះស្រាយ​បញ្ហាតែម្តង...»

 (កាណាដា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានព្រមានថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន នឹងបង្ខំរហូតដល់អាចមានការប្រើប្រាស់ជម្រើសយោធា ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងតំបន់ បើសិនជាប្រទេសនេះមិនព្រមសម្រេចចិត្តផ្សះផ្សាជម្លោះតាមរយៈកិច្ចចរចាទេនោះ។

Read more: រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមាន៖ «ទង្វើកូរ៉េខាងជើង...

ប្រទេស​កាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់​ទំនងយោធា​កាន់តែខ្លាំងក្លា» ជាមួយ​សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ...

(កាណាដា)៖ ក្រសួងការពារជាតិកាណាដា លោក ហាជីត ស៊ីញ សាចចាន (Harjit Signh Sajjan) បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីការគាំទ្រយ៉ាងមុតមាំរបស់កាណាដា ក្នុងការពួតដៃគ្នាជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូនានា ជាពិសេសសហរដ្ឋអាមេរិក ស្តីពីដំណោះស្រាយការទូត សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ដែលធានាបាននូវសន្តិសុខ និងវិបុលភាពពិភពលោក។

Read more: ប្រទេស​កាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់​ទំនងយោធា​កាន់តែខ្លាំងក្លា»...