Social Network

រ៉េខាងជើងប្រកាសថា «នឹងបន្តអភិវឌ្ឍន៍កម្មនុយក្លេអ៊ែរ ក្នុងល្បឿនលឿនពេញទំហឹងតែម្តង» ឆ្លើយតបគោលនយោបាយថ្មី របស់អាមេរិក

 (សេអ៊ូល)៖ ទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏កូរ៉េខាងជើងនៅតែមិនព្រម បង្ហាញភាពចុះញ៉មអ្វីបន្តិចនោះឡើយ ដោយនាថ្ងៃចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះបានប្តេជ្ញាថា នឹងបន្តបង្កើនអានុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន

Read more: រ៉េខាងជើងប្រកាសថា «នឹងបន្តអភិវឌ្ឍន៍កម្មនុយក្លេអ៊ែរ...

ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN «ប្រកាសថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង» បើនៅតែរឹងទទឹងបាញ់មីស៊ីលទៀត!

 (វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង មិនបានសម្រេចនាពេលថ្មីៗនេះ ហើយព្រមានដាក់ទណ្ឌកម្មថ្មី ប្រឆំាងទីក្រុងព្យុងយ៉ាង សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភាពឥតឈប់ឈរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍ អនុម័តឡើងជាឯកច្ឆ័ននៅថ្ងៃនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខ UN បានស្នើសុំ ព្រមទំាងព្រមានកូរ៉េខាងជើងកុំឱ្យបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរសាជាថ្មី ត្បិតសកម្មភាពទំាងនេះគឺផ្ទុយទំាងស្រុងនឹងដំណោះស្រាយ UN និងមានតែធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតបើទីក្រុងព្យុងយ៉ាង នៅតែរឹងទទឹងធ្វើសកម្មភាពបង្ករឿង នោះក្រុមប្រឹក្សាសន្តិសុខ នឹងចាត់វិធានការដាក់ទណ្ឌកម្មថ្មី យ៉ាងតឹងរ៉ឹងជាទីបំផុត។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៥ហើយនៅក្នុងឆ្នាំ២០១៧នេះ ដែលក្រុមប្រឹក្សាសន្តិសុខUN អនុម័ត លើសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង នៅតែសាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ ដោយមិនខ្វល់ឡើយចំពោះការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ហើយដែលនេះអាចមកពីកូរ៉េខាងជើងយល់ថា ចិននៅចាំជួយខ្លួនជានិច្ច បើទោះបីជាទីក្រុងប៉េកាំង លើកដៃជាមួយគេឯង អនុម័តលើសេចក្ដីថ្លែងការណ៍ ថ្កោលទោសនេះក៏ដោយ៕

ដកស្រង់ពី៖ Fresh News

វៀតណាមកំពុងក្រពុលមុខនឹង «បញ្ហាម្ហូបអាហារផ្ទុកសារធាតុគីមី» ដែលអាចជាកត្តាចម្បង​ នាំឲ្យប្រជាជនកើតមហារីក រាប់សែននាក់​ក្នុងប្រទេស!

 (ហាណូយ)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ របស់គណកម្មាធិការមួយ នៅក្នុងសភាវៀតណាមបានចង្អុលបង្ហាញថា បញ្ហាម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុចម្បងផ្ទាល់ ដែលបង្កឲ្យមានការកើនឡើងខ្លាំងនៃជំងឺមហារីក នៅទូទាំងប្រទេសវៀតណាមតែម្តង។

Read more: វៀតណាមកំពុងក្រពុលមុខនឹង «បញ្ហាម្ហូបអាហារផ្ទុកសារធាតុគីមី» ដែលអាចជាកត្តាចម្បង​...

ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចថៃថ្មី នឹងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ២០១៧!

 (បាងកក)៖ បន្ទាប់ពីបានចេញសេចក្តីប្រកាស អំពីពេលវេលានៃព្រះរាជពិធីបូជាព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នោះ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចអង្គថ្មី ព្រះបាទ មហា វិច្ចិរ៉ាឡុងកន នឹងប្រារព្ធធ្វើឡើង នៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះ។

Read more: ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចថៃថ្មី...

ទិវារំលឹក «ខួបទី៨៥ឆ្នាំនៃការបង្កើត កងទ័ពកូរ៉េខាងជើង» នឹងប្រារព្ធឡើងនៅសប្តាហ៍ក្រោយហើយ ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទៀតទេ!

 (សេអ៊ូល)៖ កូរ៉េខាងត្បូងបាន និងកំពុងតែស្ថិតនៅក្នុងសភាព ប្រុងជើងការកម្រិតខ្ពស់ នៅមុនថ្ងៃរំលឹកខួបដ៏សំខាន់មួយផ្សេងទៀត នៅកូរ៉េខាងជើង ជាមួយការដំឡើងសាច់ដុំសព្វាវុធ ក៏ដូចជាបរិក្ខាយោធាទំនើបៗ នៅក្នុងប្រទេសទាំងពីរ នៅចំពោះមុខក្តីព្រួយបារម្ភ អំពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ សាជាថ្មីម្តងទៀត របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។

Read more: ទិវារំលឹក «ខួបទី៨៥ឆ្នាំនៃការបង្កើត កងទ័ពកូរ៉េខាងជើង»...

បារាំង ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោយមានការវាយប្រហារដោយអាវុធគីមី នៅស៊ីរី

 (ប៉ារីស)៖ បារាំងនៅថ្ងៃអង្គារ បានស្នើឱ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការ វាយប្រហារដោយអាវុធគីមី សារជាថ្មីនៅក្នុងប្រទេសស៊ីរី។

Read more: បារាំង ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោយមានការវាយប្រហារដោយអាវុធគីមី...

ប្រធានាធិបតីចិន ចាកចេញទៅកាន់ហ្វាំងឡង់ហើយ មុននឹងបន្តដំណើរទៅជួបលោក ដូណាល់ ត្រាំ នៅទឹកដីអាមេរិក!

 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ មុននឹងលោកត្រូវបន្តទៅជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក។

Read more: ប្រធានាធិបតីចិន ចាកចេញទៅកាន់ហ្វាំងឡង់ហើយ មុននឹងបន្តដំណើរទៅជួបលោក ដូណាល់ ត្រាំ...

រុស្ស៊ី៖ ស្លាប់កើនដល់១៤នាក់ និងរបួស៤៩នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកកក្រើកទីក្រុង St Petersburg!

 (មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅឯស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទ បានកើនដល់១៤នាក់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ខណៈជនសង្ស័យម្នាក់ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេជឿជាក់ថា ជាអ្នកធ្វើសកម្មភាពវាយប្រហារនេះ ក៏ត្រូវបានកំណត់អត្តសញ្ញាណហើយដែរថា ជាពលរដ្ឋរុស្ស៊ីមកពីប្រទេសកៀហ្ស៊ីស៊ីស្តង់ (Kyrgyzstan)។

Read more: រុស្ស៊ី៖ ស្លាប់កើនដល់១៤នាក់ និងរបួស៤៩នាក់...

ក្រុមឃ្លាំងមើលស៊ីរី៖ «យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី វាយប្រហារដោយអាវុធគីមីលើជនស្លូតត្រង់ បណ្តាលឲ្យស្លាប់១៨នាក់!»

 (ដាម៉ាស់)៖ ប្រជាជនស៊ីវិលស្លូតត្រង់ យ៉ាងតិចចំនួន១៨នាក់ នៅក្នុងនោះមានកុមារពីរនាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅថ្ងៃអង្គារនេះ ដែលបានបញ្ចេញឧស្ម័នគីមីពុល ទៅលើក្រុងមួយកន្លែង នៅភាគពាយ័ព្យនៃប្រទេសស៊ីរី។

Read more: ក្រុមឃ្លាំងមើលស៊ីរី៖ «យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី...

ចប់ហើយបើយ៉ាងៗនេះ! វៀតណាម៖ «ឆ្នេរសមុទ្រពោរពេញដោយសារធាតុគីមី បង្កភាពក្តៅក្រហាយជាខ្លាំងដល់ប្រជានេសាទ!»

 (ហាណូយ)៖ ប្រជានេសាទវៀតណាម បានបង្ហាញភាពត្អូញត្អែរ ក៏ដូចជាការខឹងសម្បារជាខ្លាំង ស្របពេលដែលពួកគេកំពុងព្យាយា មកសាងជីវភាពរស់នៅឲ្យប្រសើរ ដោយពឹងផ្អែកលើឆ្នេរសមុទ្រ ដែលពោរពេញទៅដោយសារធាតុគីមីពុល ពីព្រោះតែគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតមួយ របស់ប្រទេសអាស៊ានមួយនេះកាលពីឆ្នាំមុន។

Read more: ចប់ហើយបើយ៉ាងៗនេះ! វៀតណាម៖ «ឆ្នេរសមុទ្រពោរពេញដោយសារធាតុគីមី...

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ «ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីត្រូវបំពាក់ហើយ, អ្នកចង់សាកជាមួយអ៊ីស្រាអែល នឹងស៊យធំ!»

(អ៊ីសា្រអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសជាផ្លូវការថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចំងាយមធ្យមថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការហើយ មិនតែប៉ុណ្ណោះលោក បានអះអាងទៀតថា ចាប់ពីពេលនេះតទៅសត្រូវរបស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំ បើសិនជាហ៊ានវាយប្រហារមកលើអ៊ីស្រាអែល។

Read more: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ «ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីត្រូវបំពាក់ហើយ,...

កូរ៉េខាងជើងនឹង «ធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ» នៅក្នុងខែមេសានេះ ដែលនឹងអាចមានរឿងកើតឡើង!

 (សេអ៊ូល)៖ កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់ខ្លួនកំពុងរៀបចំគំរោង ដើម្បីអបអរសាទរទិវាគម្រប់ខួបសំខាន់ៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានេះរួមមានទាំង ថ្ងៃខួបកំណើតរបស់បិតាស្ថាបនិក របស់របបដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម អ៊ីលស៊ុង ផងដែរ នៅក្នុងទម្រង់ជាព្រឹត្តិការណ៍នយោបាយដ៏ធំ និងគគ្រិកគគ្រេងជាទីបំផុតដែលប្រការនេះ បានបង្ហាញតំរុញថា នឹងមានការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំជាក់ជាមិនខាន។

Read more: កូរ៉េខាងជើងនឹង «ធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ» នៅក្នុងខែមេសានេះ...

អាជ្ញាធរឥណ្ឌូណេស៊ី «កម្ទេចទូកខុសច្បាប់សរុប ៣១៧គ្រឿង» ដែលភាគច្រើនមកពី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងថៃ!

 (ហ្សាការតា)៖ នាចុងសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៊ី ទើបតែបានកម្ទេចចោលទូកនេសាទចំនួន ៨១គ្រឿង ភាគច្រើនជារបស់បរទេស ដែលរឹបអូសបាននៅពេល លួចធ្វើការនេសាទខុសច្បាប់ នៅក្នុងដែនទឹកនៃ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយបើគិតចាប់តាំងតែពីពេល នៃការបើកយុទ្ធនាការប្រឆាំង ការនេសាទត្រីខុសច្បាប់ របស់ប្រធាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងឆ្នាំ២០១៤មក ទូកនេសាទមានចំនួនមិនតិចជាង ៣០០គ្រឿងនោះឡើយត្រូវបានបំផ្លាញចោល។

Read more: អាជ្ញាធរឥណ្ឌូណេស៊ី «កម្ទេចទូកខុសច្បាប់សរុប ៣១៧គ្រឿង» ដែលភាគច្រើនមកពី វៀតណាម...

ប៉ូលិសអង់គ្លេស ដោះលែងជនសង្ស័យទាំង១២នាក់ ដែលត្រូវបានចាប់ខ្លួនជុំវិញករណីភេរវកម្មនៅទីក្រុងឡុងដ៍

 (ទីក្រុងឡុងដ៍)៖ មនុស្សសរុបចំនួន១២នាក់ ដែលត្រូវបានចាប់ខ្លួន ជុំវិញករណីវាយប្រហារភេរវកម្ម កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ នៅក្បែរសភានៃចក្រភពអង់គ្លេស និងបានបណ្តាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិតនោះ នាពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយពុំមានការប្តឹងផ្តល់ឬចោទប្រកាន់អ្វីទាំងអស់។

Read more: ប៉ូលិសអង់គ្លេស ដោះលែងជនសង្ស័យទាំង១២នាក់...

គ្រោះរអិលបាក់ដីដ៏សាហាវនៅកូឡុំប៊ី សម្លាប់មនុស្សកើនដល់១២៧នាក់ បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់

(កូឡុំប៊ី)៖ អង្គការកាកបាទក្រហម របស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះរអិលបាក់ដីដ៏សាហាវបានឆក់យកជីវិតមនុស្ស កើនឡើងដល់១២៧នាក់ហើយ, បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ឆ្លងចូលថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះ។

Read more: គ្រោះរអិលបាក់ដីដ៏សាហាវនៅកូឡុំប៊ី សម្លាប់មនុស្សកើនដល់១២៧នាក់...

ព្រលឹងចុងសក់! «យន្តហោះដឹកអ្នកដំណើរប៉េរូ១៤១នាក់ ចុះចតខុសបច្ចេកទេស បណ្តាលឲ្យឆាបឆេះជាអណ្តាតភ្លើង»

 (លីម៉ា)៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ប៉េរូ ដែលមានផ្ទុកអ្នកដំណើរសរុប ចំនួន១៤១នាក់ បានរអិលធ្លាក់ផ្លូវហើយឆាបឆេះឡើង ខណៈពេលដែលធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Francisco Carle ក្នុងទីក្រុង Jauja នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

Read more: ព្រលឹងចុងសក់! «យន្តហោះដឹកអ្នកដំណើរប៉េរូ១៤១នាក់ ចុះចតខុសបច្ចេកទេស...

នាយករដ្ឋមន្ត្រីអង់គ្លេស ចុះហត្ថលេខាលើលិខិតផ្លូវការ ដែលនឹងដំណើរការ Brexit​

 (ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចុះហត្ថលេខាហើយលើលិខិតផ្លូវការមួយ ដែលនឹងត្រូវដាក់ជូនសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ ដើម្បីបញ្ជាក់ថា ចក្រភពអង់គ្លេស ដាក់ចេញដំណើរការនៃកិច្ចចរចាដើម្បីចាកចេញ (Brexit) ជាមួយសហភាពអឺរ៉ុប។

Read more: នាយករដ្ឋមន្ត្រីអង់គ្លេស ចុះហត្ថលេខាលើលិខិតផ្លូវការ ដែលនឹងដំណើរការ Brexit​

អូស្ត្រាលីកំពុងត្រៀមខ្លួនទប់ទល់ «ព្យុះស៊ីក្លូនដ៏កំណាច Debbie» ដែលនឹងបោកបក់ចំរដ្ឋភាគឦសាន!

 (ស៊ីដនី)៖ ប្រជាជនអូស្ត្រាលីនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងខ្យល់ព្យុះ ស៊ីក្លូន Debbie ដ៏កំណាចមួយដែលត្រូវបានគេរំពឹងថា អាចនឹងបក់បោកមកដល់ ភាគខាងជើងនៃរដ្ឋមួយនេះ នៅចន្លោះទីក្រុង Mackay និងទីក្រុង Townsville នៅវេលាម៉ោងប្រមាណ ១៤៖០០នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់)។

Read more: អូស្ត្រាលីកំពុងត្រៀមខ្លួនទប់ទល់ «ព្យុះស៊ីក្លូនដ៏កំណាច Debbie»...

ក្តៅៗ! ម៉ាឡេស៊ីនឹង «ប្រគល់សពលោក គីម ជុងណាំ ឱ្យទៅទីក្រុងព្យុងយ៉ាងវិញ» ជាថ្នូរនឹងការដោះលែងប្រជាជនម៉ាឡេស៊ី?

 (សេអ៊ូល)៖ ម៉ាឡេស៊ីបានព្រមព្រៀងប្រគល់សាកសព បងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ទៅឱ្យទីក្រុងព្យុងយ៉ាងវិញដើម្បីជាថ្នូរនឹងការដោះលែងជនជាតិម៉ាឡេស៊ី ដែលកំពុងជាប់គាំង នៅក្នុងប្រទេសកូរ៉េខាងជើង។

Read more: ក្តៅៗ! ម៉ាឡេស៊ីនឹង «ប្រគល់សពលោក គីម ជុងណាំ ឱ្យទៅទីក្រុងព្យុងយ៉ាងវិញ»...

មេទ័ពអាមេរិកព្រមាន៖ «អូស្ត្រាលីនឹងធ្លាក់ចូលក្នុងគ្រោះថា្នក់ ដោយសារអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង!»

 (សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំកូរ៉េខាងត្បូង លោក Vincent K. Brooks បានប្រាប់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ថាកូរ៉េខាងជើងបានឈានដល់ការអភិវឌ្ឍន៍ គ្រាប់រ៉ុក្កែតដែលអាចបង្កគ្រោះថា្នក់ ដល់ទីក្រុងកង់ប៊េរ៉ា នៅក្នុងករណីវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

Read more: មេទ័ពអាមេរិកព្រមាន៖ «អូស្ត្រាលីនឹងធ្លាក់ចូលក្នុងគ្រោះថា្នក់...

លេច Original Song ជន​ពិការ ខ្លឹម​សារ​ក៏​ល្អ បទ​ភ្លេង​ក៏​ឡូយ​មិន​ធម្មតា!

បទ Original Song មួយបទដែលមានបទនេះ ផលិតដោយ WaterAid និង Epicarts ដែលខ្លឹមសារ គឺលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ មានការរស់នៅស្អាត និងមានអនាម័យ ដើម្បីធានាបានគ្រប់គ្នាមានសុខភាពល្អ ចាកឆ្ងាយពីជំងឺដង្កាត់ទាំងពួង។

Read more: លេច Original Song ជន​ពិការ ខ្លឹម​សារ​ក៏​ល្អ បទ​ភ្លេង​ក៏​ឡូយ​មិន​ធម្មតា!