Social Network

បេក្ខភាពប្រធានាធិបតីបារាំង លោក Francois Fillon ត្រូវកោះហៅដោយអង្គចៅក្រមស៊ើបអង្កេត

(ប៉ារីស)៖ បេក្ខភាពឈរឈ្មោះជាប្រធានាធិបតី បារាំងលោក Francois Fillon ត្រូវបានកោះហៅដោយអង្គចៅក្រម ដែលកំពុងធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា រូបលោកបានផ្តល់ប្រាក់បៀវត្សរ៍ ទៅឲ្យសមាជិកគ្រួសារ ដែលពុំមានការងារពិតប្រាកដ នៅក្នុងសភាឡើយនោះ។

Read more: បេក្ខភាពប្រធានាធិបតីបារាំង លោក Francois Fillon ត្រូវកោះហៅដោយអង្គចៅក្រមស៊ើបអង្កេត

មានព័ត៌មានបង្ហើបថា លោក ដូណាល់ ត្រាំ នឹង​ដកអ៊ីរ៉ាក់​​ចេញពី​បញ្ជី​នៃក្រុម​ប្រទេស ដែលត្រូវ​​ហាមមិន​​ឱ្យជាន់​ដី​អាមេរិក!

(វ៉ាស៊ីនតោន)៖ បទបញ្ជាថ្មី នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍ អាចនឹងដកប្រទេសអ៊ីរ៉ាក់ ចេញពីបញ្ជីឈ្មោះ នៃបណ្ដាប្រទេសម៉ូស្លីមភាគច្រើន ដែលប្រជាជនរបស់ពួកគេ ត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន មិនឱ្យចូលសហរដ្ឋអាមេរិក។

Read more: មានព័ត៌មានបង្ហើបថា លោក ដូណាល់ ត្រាំ...

ប្រទេសរុស្ស៊ី និងចិនរួមដៃគ្នា «ប្រើសិទ្ធិជំទាស់លើដំណោះស្រាយ UN ក្នុងការ​ដាក់​ទណ្ឌកម្ម​​ប្រឆាំងស៊ីរី!»

(ញូយ៉ក)៖ ប្រទេសរុស្ស៊ី និងចិនបានប្រើសិទ្ធិជំទាស់ ឬវ៉េតូលើដំណោះស្រាយយូអិន គាំទ្រដោយមហាអំណាចលោកខាងលិច ស្ដីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរី សម្រាប់ការប្រើប្រាស់អាវុធគីមី។

Read more: ប្រទេសរុស្ស៊ី និងចិនរួមដៃគ្នា «ប្រើសិទ្ធិជំទាស់លើដំណោះស្រាយ UN...

ក្តៅៗ! ស្ត្រីវៀតណាម និងឥណ្ឌូណេស៊ី ជា​ជនសង្ស័យ​ធ្វើឃាតលោក គីម ជុងណាំ «ទទួលរងការចោទ​ប្រកាន់ពីបទ​មនុស្សឃាត!»

(គូឡាឡាំពួរ)៖ ទីបំផុតស្ត្រីជនជាតិវៀតណាមមួយរូប និង ឥណ្ឌូណេស៊ីមួយរូប ដែលត្រូវបានអាជ្ញាធរប៉ូលិសម៉ាឡេស៊ី ចាប់ឃុំខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធករណី ឃាតកម្មលើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នោះត្រូវបានតុលាការម៉ាឡេស៊ី សម្រេចធ្វើការចោទប្រកាន់ ជនទាំងពីររូបនេះជាផ្លូវការហើយ លើករណីឃាតកម្ម យោងតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។

Read more: ក្តៅៗ! ស្ត្រីវៀតណាម និងឥណ្ឌូណេស៊ី ជា​ជនសង្ស័យ​ធ្វើឃាតលោក គីម ជុងណាំ...

ប្រធានាធិបតីម៉ិចស៊ីកូ​ «ប្រាប់ឱ្យអគ្គរដ្ឋ​ទូត​ថ្មី ព្យាយាមស្ដារ​​ទំនាក់ទំនង​​ល្អឡើង​វិញ ជាមួយ​អាមេរិក!»

(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក អែនរីក ផេណា នាតូ (Enrique Pena Nieto) បានប្រាប់ឱ្យអគ្គរដ្ឋទូតថ្មី ប្រចាំសហរដ្ឋអាមេរិក លោក ហ្គេរ៉ូនីម៉ូ ហ្គូទ្យែរ៉េស ហ្វែណាន់ដែស (Geronimo Gutierrez Fernandez) ប្រើប្រាស់សមត្ថភាព និងលទ្ធភាពរបស់ខ្លួនស្ដារ និង បង្កើតទំនាក់ទំនងថ្មី ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

Read more: ប្រធានាធិបតីម៉ិចស៊ីកូ​ «ប្រាប់ឱ្យអគ្គរដ្ឋ​ទូត​ថ្មី...

លោក ដូណាល់ ត្រាំ «ថ្លែងសុន្ទរកថា​ជាលើកដំបូង​ចំពោះមុខសភាជាតិ» ដោយផ្តោតសំខាន់​លើបញ្ហាអន្តោប្រវេសន៍!

(វ៉ាស៊ីនតោន)៖ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងកោតសរសើរនិងស្ញប់ស្ញែងចំពោះមោទនភាពជាតិថ្មីដែលកំពុងផុសចេញជារូបរាងឡើងនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោក ទៅកាន់សភាជាតិអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ(ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)ហើយនាឱកាសនោះលោកប្រធានាធិបតីក៏បានជំរុញឲ្យមានការរឹតបន្តឹងបន្ថែមទៅលើការបញ្ហាអន្តោប្រវេសន៍  ដែលជាកត្តាដ៏សំខាន់សម្រាប់ធានាឲ្យបាននូវការងារក៏ដូចជាសន្តិសុខនៅក្នុងប្រទេស។

Read more: លោក ដូណាល់ ត្រាំ «ថ្លែងសុន្ទរកថា​ជាលើកដំបូង​ចំពោះមុខសភាជាតិ»...

កងទ័ពវៀតណាម «ប្រារព្ធពិធី​ទទួលនាវា​មុជទឹក​០២គ្រឿងទៀត​​ពីរុស្ស៊ី យ៉ាងគគ្រិក​គគ្រេង!»

(ហាណូយ)៖ ពិធីលើកទង់ជ័យ ដ៏គគ្រិកគគ្រេងមួយ ត្រូវបានប្រារព្ធឡើងនាថ្ងៃអង្គារនេះ សម្រាប់នាវាមុជទឹកចំនួនពីរគ្រឿង ដែលទើបទទួលបាននាពេលថ្មីៗនេះ  ក្នុងកំពង់ផែយោធាមួយកន្លែង របស់កងពលតូចនាវាមុជទឹកលេខ១៨៩ ដែលស្ថិតនៅខេត្តតំបន់ឆ្នេរ Khanh Hoa ភាគកណ្តាលឈៀងខាងកើត នៃប្រទេសវៀតណាម។

Read more: កងទ័ពវៀតណាម «ប្រារព្ធពិធី​ទទួលនាវា​មុជទឹក​០២គ្រឿងទៀត​​ពីរុស្ស៊ី...

ពេលនេះ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បានទៅដល់ទីក្រុងប៉េកាំង​ហើយ ដោយមិនដឹងថាមានគោលដៅអ្វីឲ្យបាកដ!

(សេអ៊ូល)៖ មន្ត្រីការទូតជាន់ខ្ពស់ កូរ៉េខាងជើងមួយរូប បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ ហើយដែលវា ជាដំណើរទស្សនកិច្ច លើកដំបូង គិតចាប់តាំងពី ខែមិថុនា ឆ្នាំ២០១៦ ធ្វើឡើងនៅបន្ទាប់ពីចិន បានសម្រេចចិត្តផ្អាកការនាំចូលធ្យូងថ្ម ពីទីក្រុងព្យុងយ៉ាង នៅក្នុងក្របខ័ណ្ឌ នៃការអនុវត្តន៍សេចក្ដីសម្រេច ដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខយូអិន។

Read more: ពេលនេះ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បានទៅដល់ទីក្រុងប៉េកាំង​ហើយ...

មន្ទីរសាធារណការ ពន្យល់ហេតុផលនៃការសាងសង់ស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ ក្រោយមានការរិះគន់តាម Facebook !

(ភ្នំពេញ)៖ បន្ទាប់ពីអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម Facebook បាននាំគ្នាសរសេររិះគន់ ចំពោះការសាងសង់ផ្លូវ អាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤ថា អាចនឹងប៉ះពាល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឡើងចុះលើស្ពាន អាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ៤នោះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចេញមក ពន្យល់លម្អិតពាក់ព័ន្ធករណីខាងលើនេះ។

Read more: មន្ទីរសាធារណការ ពន្យល់ហេតុផលនៃការសាងសង់ស្ពានអាកាសថ្មើរជើង នៅផ្លូវជាតិលេខ៤...

រាជទាយាទជប៉ុន «ប្រកាសត្រៀម​លក្ខណៈ​​រួចរាល់ ដើម្បីស្នង​រាជ្យបន្ត​ពីព្រះបិតា» ខណៈព្រះចៅអធិរាជ គ្រោងនឹង​ដាក់រាជ្យ​នៅឆ្នាំ២០១៨!

(តូក្យូ)៖ ព្រះអង្គម្ចាស់ជប៉ុន ណារុហ៊ីតុ (Naruhito) មានព្រះជន្ម៥៦ព្រះវស្សា បានមានព្រះបន្ទូលថា ទ្រង់បានត្រៀមលក្ខណៈ រួចរាល់ហើយ ដើម្បីធ្វើជា ព្រះចៅអធិរាជ បន្ទាប់ពីព្រះបិតារបស់ទ្រង់ គឺព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) គ្រោងនឹងដាក់រាជ្យ នៅឆ្នាំក្រោយនេះ។

Read more: រាជទាយាទជប៉ុន «ប្រកាសត្រៀម​លក្ខណៈ​​រួចរាល់ ដើម្បីស្នង​រាជ្យបន្ត​ពីព្រះបិតា»...

ពេលនេះកូរ៉េខាងជើងងាកមក «ចោទកូរ៉េខាងត្បូងថា​​ជាអ្នកបង្កើតផែនការ​​អាក្រក់ ក្នុងករណីឃាតកម្ម​លើលោក គីម ជុងណាំ!»

(ព្យុងយ៉ាង)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ករណីឃាតកម្មរបស់ ជនជាតិកូរ៉េខាងជើងម្នាក់ (ដោយសំដៅលើ លោក គីម ជុងណាំ) នៅក្នុងរដ្ឋធានីគូឡាឡាំពួរ កាលពីសប្តាហ៍មុននេះ គឺជាគំរោងការណ៍ដ៏អាក្រក់ សំដៅប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដោយ កូរ៉េខាងត្បូង ក្នុងការទាញយកករណីមនុស្សស្លាប់ ដោយសារគាំងបេះដូង មកចោទលើរបបដឹកនាំកូរ៉េខាងជើងថា ជាអ្នកនៅពីក្រោយ ការស្លាប់នោះទៅវិញ។

Read more: ពេលនេះកូរ៉េខាងជើងងាកមក «ចោទកូរ៉េខាងត្បូងថា​​ជាអ្នកបង្កើតផែនការ​​អាក្រក់...

ផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី

(សិង្ហបុរី)៖ មានករណីផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅរោងចក្រ គ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

Read more: ផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីមួយកន្លែង...

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល «ប្រកាស​លាលែងពី​តំណែង» ដោយសារ​ជំងឺកាន់តែធ្ងន់ធ្ងរ

(រីយ៉ូ)៖ រដ្ឋមន្ត្រីការបរទេស ប្រេស៊ីលោក Jose Serra បានលាលែងចេញពីតំណែងហើយ នៅថ្ងៃពុធ សប្តាហ៍នេះក្រោយពី អាការៈជំងឺរបស់លោក កាន់តែធ្លាក់ដុនដាប។

Read more: រដ្ឋមន្ត្រីការបរទេសប្រេស៊ីល «ប្រកាស​លាលែងពី​តំណែង» ដោយសារ​ជំងឺកាន់តែធ្ងន់ធ្ងរ

កូរ៉េខាងជើង​​អំពាវនាវឲ្យ «ដោះលែងជន​​សង្ស័យទាំង០៣នាក់​​ជាបន្ទាន់!» ពាក់ព័ន្ធ​ករណីឃាតកម្ម​​លើលោក គីម ជុងណាំ!

(គូឡាឡាំពួរ)៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចេញសេចក្តីអំពាវនាវមួយ ឲ្យសមត្ថកិច្ចធ្វើការដោះលែង ជនសង្ស័យដែលកំពុងជាប់ឃុំ ចំនួនបីនាក់ជាបន្ទាន់ ដោយទូតកូរ៉េខាងជើងអះអាងថា ការចាប់ឃុំខ្លួនពួកគេ គឺត្រូវបានធ្វើឡើងដោយគ្មានហេតុផលអ្វីទាំងអស់។

Read more: កូរ៉េខាងជើង​​អំពាវនាវឲ្យ «ដោះលែងជន​​សង្ស័យទាំង០៣នាក់​​ជាបន្ទាន់!»...

ឥណ្ឌូណេស៊ីចេញមុខអះអាងថា​ «ជនជាតិកូរ៉េខាងជើង០៣នាក់ ពាក់ព័ន្ធការធ្វើឃាតលោក គីម ជុងណាំ បានចាកចេញទៅកាន់ទីក្រុងឌូបៃ!

(ហ្សាការតា)៖ មន្រី្តអន្តោប្រវេសន៍ ឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា បុរសជាជនជាតិកូរ៉េខាងជើង ០៣នាក់ ក្នុងចំណោម០៤នាក់ ដែលជាប់សង្ស័យ មានពាក់ព័ន្ធនឹងអំពើឃាតកម្ម លើលោក គីម ជុងណាំ បានចាកចេញតាមជើងហោះហើរមួយ ពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុងឌូបៃ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីយប់នៃថ្ងៃមានឃាតកម្មនេះកើតឡើង។

Read more: ឥណ្ឌូណេស៊ីចេញមុខអះអាងថា​ «ជនជាតិកូរ៉េខាងជើង០៣នាក់ ពាក់ព័ន្ធការធ្វើឃាតលោក គីម...

ម៉ាឡេស៊ី ជឿជាក់ថាជនសង្ស័យ​ទាំងបួន​នាក់ ដែល​កំពុងស្វែងរកចាប់ខ្លួន បានត្រឡប់​ទៅ​ដល់ទីក្រុង​ព្យុង​យ៉ាងវិញ​ហើយ!

(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ី បានឱ្យដឹងថា កំពុងតាមស្វែងចាប់ខ្លួន ជនសង្ស័យជនជាតិកូរ៉េខាងជើង ៤នាក់ ផ្សេងទៀត នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីម ជុងណាំ ដែលត្រូវបានគេបំពុលឱ្យស្លាប់ នៅឯអាកាសយានដ្ឋាន ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន។

Read more: ម៉ាឡេស៊ី ជឿជាក់ថាជនសង្ស័យ​ទាំងបួន​នាក់ ដែល​កំពុងស្វែងរកចាប់ខ្លួន...

ម៉ាឡេស៊ីចេញប្រកាសផ្លូវការថា ជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធការសម្លាប់បងប្រុសលោក គីម ជុងអ៊ុន

(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា ជនសង្ស័យ៤នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីមជុងណាំ គឺជាជនជាតិកូរ៉េខាងជើងទំាងអស់ ដែលបានចាកពី ប្រទេសកូរ៉េខាងជើង ចំថ្ងៃតែមួយមានអំពើឃាតកម្ម លោក គីម ជុងណាំ នៅឯអាកាស ដ្ឋានទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍។

Read more: ម៉ាឡេស៊ីចេញប្រកាសផ្លូវការថា ជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀត...

កាន់តែច្បាស់ពីល្បិចនៃការធ្វើឃាត បងប្រុសមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងណាម

ម៉ាឡេស៊ី៖ ជនសង្ស័យ សម្លាប់បងប្រុសម្តាយទីទៃ របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួនបាន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានឈ្មោះថា Doan Thi Huong អាយុ២៨ឆ្នាំ មកពីប្រទេសវៀតណាម។

Read more: កាន់តែច្បាស់ពីល្បិចនៃការធ្វើឃាត បងប្រុសមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងណាម

ជនសង្ស័យ​​សម្លាប់​​បងប្រុស​លោក គីម ជុងអ៊ុន នឹងបង្ហាញខ្លួន​​នៅចំពោះមុខ​តុលាការ​​ម៉ាឡេស៊ី!​

(សេអ៊ូល)៖ ជនសង្ស័យជាស្ត្រីម្នាក់ នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប៉ូលិសម៉ាឡេស៊ី ទើបតែចាប់បាន អ្នកពាក់ព័ន្ធម្នាក់ទៀត រីឯរដ្ឋាភិបាល កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ជឿថាអំពើឃាតកម្មនេះ ត្រូវបានដឹកនាំដោយ របបដឹកនាំទីក្រុងព្យុងយ៉ាង។

Read more: ជនសង្ស័យ​​សម្លាប់​​បងប្រុស​លោក គីម ជុងអ៊ុន...

ប្រធានាធិបតីអាមេរិក «ស្នើឲ្យរដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ដោះលែងមេដឹកនាំ​បក្សប្រឆាំងភ្លាមៗ!»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ រដ្ឋាភិបាប្រទេសវេណេស៊ុយអេឡា នាយប់ថ្ងៃពុធសប្តាហ៍នេះ ឲ្យដោះលែងលោក Leopoldo Lopez ដែលជាប្រធានគណបក្សប្រឆាំង និងជាអ្នកទោសនយោបាយ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

Read more: ប្រធានាធិបតីអាមេរិក «ស្នើឲ្យរដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា...

មានព័ត៌មានថា «កូរ៉េខាងជើងធ្លាប់បញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ» ឲ្យត្រឡប់ទៅព្យុងយ៉ាងវិញ ដោយខ្លាចលោករត់ទៅកូរ៉េខាងត្បូង និងអាមេរិក!

(អាមេរិក)៖យោងតាមការចេញផ្សាយរបស់ យ៉ុនហាប់ ដកស្រង់ពីបណ្តាញផ្សព្វផ្សាយ របស់អាមេរិក ឲ្យដឹងថា  រដ្ឋាភិបាលកូរ៉េខាងជើង ធ្លាប់បានបញ្ជូនមន្ត្រី មកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោកត្រឡប់ទៅកូរ៉េខាងជើងវិញ។

Read more: មានព័ត៌មានថា «កូរ៉េខាងជើងធ្លាប់បញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ»...