(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានសម្រេចដកការរារាំងការនាំចូលសាច់គោ ប្រទេសប្រេស៊ីល បន្ទាប់ពីអាជ្ញាធរប្រេស៊ីល បានសន្យាថា នឹងបិទនូវការ នាំចេញពីតំបន់ផលិត ដែលធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងបញ្ហាគុណភាព។
Read more: រដ្ឋាភិបាលចិន ដកបំរាមលើការនាំចូលសាច់គោ ពីប្រទេសប្រេស៊ីល
(កាប៊ូល)៖ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៣៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លំាងយោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុក Koot នៃភាគខាងកើតខេត្ត Nangarhar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
Read more: ក្តៅៗ! សមាជិកក្រុម ISIS ចំនួន៣៣នាក់ក្ស័យជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស...
(អឺរ៉ុប)៖ ប្រជាជនអឺរ៉ុប យ៉ាងហោចណាស់៥លាននាក់ អាចនឹងបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ខណៈទ្វីបអឺរ៉ុប អាចនឹងលិចបាត់មួយផ្នែកចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២១០០ ដោយសារតែគ្រោះទឹកជំនន់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថាខ្លួនបានបង្ហាញការមិនពេញចិត្ត ទៅកាន់រដ្ឋាភិបាលតូក្យូ បន្ទាប់ពីមន្រ្តីជប៉ុនមួយរូបបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅឯកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុននេះ និងបានព្រមានថា ទង្វើនេះអាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងចិន-ជប៉ុន។
Read more: ចិនពិតជាក្តៅចិត្ត! «ជប៉ុនបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល...
(ឡុងដ៏)៖ រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Amber Rudd បានស្នើសុំឱ្យក្រុមហ៊ុន WhatsApp និងប្រព័ន្ធសារអេឡិចត្រូនិចដទៃទៀត ផ្ដល់ទិន្នន័យឬក៏ អនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបអង្កេតអង់គ្លេស ចូលអានសាររបស់អ្នកប្រើប្រាស់ ក្រោមហេតុផលសន្តិសុខ និង ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។
Read more: អង់គេ្លស ស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់...
(អ៊ីរ៉ាក់)៖ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត លើការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ប្រឆាំងនឹងក្រុម ISIS ក្នុងទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ ដែលបានផ្ដាច់យកអាយុជីវិត ជនស៊ីវិលរាប់សិបច្រើននាក់។
Read more: សង្គ្រាមនៅមូស៊ុល៖ សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជុំវិញ...
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកមិនមានបំណងចង់ធ្វើជា រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ហើយថាលោកព្រមទទួលយកតួនាទីនេះដោយសាតែ ប្រពន្ធរបស់លោកប្រាប់ឱ្យធ្វើតែប៉ុណ្ណោះ។
Read more: លោក ធីល្លឺសុន អះអាងថា «លោកមិនចង់ធ្វើរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ...
(ឆែក)៖ នៅក្នុងការបង្ហាញប្រតិកម្ម ចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅទីក្រុងឡុងដ៍នាថ្ងៃពុធម្សិលមិញនេះ នាយករដ្ឋមន្រ្តីនៃប្រទេសឆែកលោក Bohuslav Sobotka បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមភេរវករនឹងអាចធ្វើឲ្យពួកយើងចុះញ៉មនោះឡើយ និងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រកៀកស្មាគាំទ្រចក្រភពអង់គ្លេសជានិច្ច។
Read more: នាយករដ្ឋមន្រ្តីឆែក «ចូលរួមរំលែកទុក្ខក្រោយអំពើភេរវករកក្រើកទីក្រុងឡុងដ៍...
(វ៉ាស៊ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ និងមនុស្សបីទៀតបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏អាក្រក់ជាបន្តបន្ទាប់គ្នា ដែលត្រូវគេជឿជាក់ថាបានកើតចេញពីការឈ្លោះប្រកែកគ្នា នៅក្នុងធនាគារមួយកន្លែង នៅភាគខាងជើងរដ្ឋ Wisconsin សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។
Read more: ក្តៅៗ! «មនុស្ស០៤នាក់ស្លាប់ក្នុងករណីបាញ់ប្រហារគ្នានៅរដ្ឋ Wisconsin, អាមេរិក!»
(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយ ការចូលលួចលុយជាង ៨១លានដុល្លារ ពីគណនីធនាគារកណ្ដាលបង់ក្លាដែស នៅឯធនាគារកណា្ដលអាមេរិក Fed ក្នុងទីក្រុងញូយ៉ក។
Read more: រឿងថ្មីទៀតហើយ! «កូរ៉េខាងជើងត្រូវគេចោទថា បានចូលលួចលុយធនាគារបង់ក្លាដែស...
(ឡុងដ៍)៖ ស្លាប់២នាក់ក្នុងនោះស្រ្តីម្នាក់ និងរងរបួសជាច្រើននាក់ នៅខាងក្រៅសភា បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅរដ្ឋសភា របស់អង់គ្លេស។
Read more: ភេរវកម្មទីក្រុងឡុងដ៏៖ ស្លាប់២នាក់ និងរងរបួសជាច្រើននាក់នៅខាងក្រៅសភា,...
(ម៉ូស្គូ)៖ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប បានទាមទារជាដដែលៗ ឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូប្រគល់តំបន់គ្រីមៀ ដល់អ៊ុយក្រែនវិញនោះ នាពេលថ្មីៗនេះរុស្ស៊ីក៏បានសម្រេចចិត្ត ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯឧបទ្វីបក្នុងសមុទ្រខ្មៅនេះ។
Read more: ពេលនេះរុស្ស៊ី «កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅគ្រីមៀ...
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរូមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការណាតូ (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសាខាងមុខនេះឡើយ ប៉ុន្តែលោកនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែដដែលនេះផងដែរ។
Read more: រដ្ឋមន្ត្រីការបរទេសអាមេរិក «នឹងមិនទៅចូលរួមកិច្ចប្រជុំអង្គការ NATO...
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និង ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនុយក្លែអ៊ែរ រវាងប្រទេសទាំងពីរ ហើយដែលការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងឱកាស នៃការបំពេញទស្សនកិច្ចក្នុងតំបន់អឺរ៉ុបរបស់ លោក អាបេ កាលពីថ្ងៃចន្ទដែលមានការលើកឡើងនូវបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាកូរ៉េខាងជើងផងដែរ។
Read more: នាយករដ្ឋមន្ត្រីជប៉ុន «កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប»...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ចេញនូវបំរាម ហាមឃាត់មិនឲ្យអ្នកដំណើរ ទុកឧបករណ៍អេឡិចត្រូនិករួមមាន Laptop និង Tablet ជាដើមនៅក្នុងកាបូបតាមខ្លួនរបស់ពួកគេនោះឡើយ នៅអំឡុងជើងហោះហើរមួយចំនួន ដែលមកពីប្រទេសចំនួននៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។
Read more: បំរាមថ្មី! អាមេរិក «ហាមមិនឲ្យទុក Latop និង Tablet នៅជាប់ខ្លួនអ្នកដំណើរ...
(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពី សហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។
Read more: អង់គ្លេស នឹងប្រកាសលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា
(ប៉ារីស)៖ ប៉ូលិសបារំាងបានសួរចម្លើយ និងសម្រេចដោះលែង សាច់ញាតិរបស់បុរសម្នាក់ ដែលត្រូវបានបាញ់សម្លាប់ នៅឯអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ នៅពីក្រោយការវាយប្រហារនេះ ដែលកំពុងក្លាយជាប្រធានបទ ជជែកវែកញែកយ៉ាងផុលផុស ទាក់ទិននឹងសន្តិសុខ មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារំាង។
(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានជាសាធារណថា កងទ័ពអាកាសអ៊ីស្រាអែល នឹងកម្ទេចប្រព័ន្ធការពារដែនអាកាសស៊ីរី បើសិនជាមានគ្រាប់មីស៊ីល នៅតែត្រូវបានបាញ់តម្រង់រកយន្ដហោះចម្បាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសស៊ីរី។
(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចេញមុខថ្កោលទោស សង្រ្គាមប្រយុទ្ធប្រឆាំងអំពើភេរវកម្ម របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាលេសដោះសារ ដើម្បីចូលទៅជ្រៀតជ្រែក ក៏ដូចជាឈ្លានពានដែនអធិបតេយ្យភាព របស់ប្រទេសដទៃៗទៀតប៉ុណ្ណោះ។
(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងម៉ូស្គូ ឱ្យមកបំភ្លឺក៏ដូចជាសម្ដែងការតវ៉ាជំទាស់ ទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំង អ៊ីស្រាអែល ទៅលើតំបន់ក្បែរទីក្រុង Palmyra ក្នុងប្រទេសស៊ីរី។
Read more: ក្រសួងការបរទេសរុស្ស៊ី «កោះហៅអគ្គរដ្ឋទូតអ៊ីស្រាអែលមកសួរនាំ...
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថាលោកស្វាគមន៍ ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចង់នាំបុរសខ្លាំង នៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ទៅកាត់ក្តីជុំវិញពាក្យចោទប្រកាន់ករណី សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនមិនធ្លាប់មាន នៅប្រទេសហ្វីលីពីន និងថែមទាំងបានអះអាងទៀតថា គ្មានអ្វីអាចគំរាមកំហែងលោកបានទេ ហើយយុទ្ធនាការនេះក៏គ្មានភាពព្រៃផ្សៃអ្វីនោះដែរ។
Read more: ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ អះអាងថា «ស្វាគមន៍អ្នកចង់ប្តឹងលោក...