(ប៉េកាំង)៖ នៅក្នុងស្ថានការណ៍វិវឌ្ឍន៍ដ៏ចម្រូងចម្រាស របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងប្រព័ន្ធការពារដែនអាកាស កម្រិតខ្ពស់ (THAAD) នៅប្រទេសកូរ៉េខាងត្បូង សារព័ត៌មានរដ្ឋចិន Global Times បានចេញមុខតវ៉ាថា រដ្ឋាភិបាលទីក្រុងប៉េកាំង ពុំមានជម្រើសអ្វីច្រើននោះឡើយ ក្រៅពីការឆ្លើយតបទៅវិញ តាមរយៈការបង្កើនកម្លាំងអនុភាព នៃអាវុធនុយក្លេអ៊ែររបស់ខ្លួន។
Read more: សារព័ត៌មានចិន៖ ការចចេសបំពាក់ប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង...
(វ៉ាស៊ីនតោន)៖ សភាជាតិអាមេរិក បានសម្រេចអនុម័ត សេចក្តីព្រាង ស្តីពី គំរោងអនាគតរបស់ទីភ្នាក់ងារអវកាសណាសា (NASA) ជាលើកដំបូង នៅក្នុងរយៈពេលជាង០៦ឆ្នាំចុងក្រោយនេះ។
Read more: ទីបំផុតសភាអាមេរិក «សម្រេចអនុម័តលើសេចក្តីព្រាង នៃគំរោងអនាគតរបស់អង្គការ NASA!»
(កង់បេរ៉ា)៖ ស្ដូបគោរពវិញ្ញាណក្ខន្ធជាអចិន្រ្តៃយ៍ ដល់ជនរងគ្រោះទំាង ២៣៩នាក់ ដែលបានបាត់ខ្លួនទៅជាមួយយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងត្រូវកសាងឡើងនៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។
Read more: អាថ៌កំបាំងនៅតែបន្ត! «ស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ MH370...
(ប៉េកាំង)៖ ប្រទេសចិនកំពុងអភិវឌ្ឍន៍ យន្តហោះគ្មានអ្នកបើកបរ (Drone) របស់យោធាជាមួយនិងបច្ចេកវិទ្យា បំបាំងកាយ ដែលអាចគេចខ្លួនពីអាវុធបាញ់យន្តហោះ បាននៅក្នុងការបោះជំហានថ្មី ឆ្ពោះទៅមុខមួយទៀត សម្រាប់គំរោងធ្វើទំនើបកម្មវិស័យយោធា ពោរពេញដោយមហិច្ឆតា របស់មហាយក្សនៅអាស៊ីមួយនេះ។
Read more: យោធាចិន «កំពុងប្រឹងប្រែងអភិវឌ្ឍន៍យន្តហោះដ្រូនបំបាំងកាយ...
(វ៉ាស៊ីនតោន)៖ ចំនួនជនអន្តោប្រវេសន៍ ម៉ិចស៊ីកូ ចូលមកកាន់សហរដ្ឋអាមេរិក បានថយចុះ៤០ភាគរយ គិតចាប់ពីខែមករា មកទល់ខែកុម្ភៈ ឆ្នាំ២០១៧។
Read more: អាមេរិកអះអាងពីភាពវិជ្ជមាន! «ជនអន្តោប្រវែសន៍ឆ្លងដែនពីម៉ិចស៊ីកូ...
(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសច្រានចោល នូវការលើកឡើងថា អន្តរជាតិគួរតែបង្កើតកិច្ចចរចា ដោយបើកចំហរជាមួយកូរ៉េខាងជើង ដើម្បីរំដោះភាពតានតឹងនៅក្នុងតំបន់ ដោយអះអាងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនមែនជាមនុស្សមានហេតុផល ដែលយើងត្រូវទៅអង្គុយពិភាក្សាជាមួយនោះឡើយ។
Read more: អគ្គរដ្ឋទូតអាមេរិកនៅ UN ថាឲ្យលោក គីម ជុងអ៊ុន៖ «មេដឹកនាំកូរ៉េខាងជើង...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានការព្រួយបារម្ភជាខ្លំាង ចំពោះការលេចធ្លាយឯកសារសម្ងាត់ ដែលត្រូវចុះផ្សាយដោយ Wikileaks ហើយបើសិនជាព័ត៌មាននេះ គឺជាការពិត ឬត្រូវបានទទួលស្គាល់នោះ អ្នកធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់រដ្ឋ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ។
(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីសាលក្រមសម្រេចរបស់ខ្លួន ស្ដីពីការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅម៉ោង១១ព្រឹក ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។
Read more: តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីជោគវាសនាលោកស្រី ផាក គឺនហេ...
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសតែងតាំង រដ្ឋមន្រ្តីការបរទេសស្តីទី នៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយពេលដែលគណៈកម្មការ ទទួលបន្ទុកការតែងតាំង ឬហៅកាត់ថា CA របស់ព្រឹទ្ធសភាហ្វីលីពីន បានសម្រេចជាឯកច្ឆន្ទ មិនទទួលស្គាល់ការតែងលោក Perfect Yasay ដែលបានកាន់មុខតំណែងនេះ អស់រយៈពេលជាងកន្លះឆ្នាំមកហើយនោះ ជារដ្ឋមន្ត្រីការបរទេសបន្តទៀត ដោយសារតែ បញ្ហាសញ្ជាតិអាមេរិក។
Read more: ប្រធានាធិបតីហ្វីលីពីន «ប្រកាសតែងតាំងរដ្ឋមន្រ្តីការបរទេសស្តីទី»...
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃពុធនេះហាក់ដូចជា បានបន្ទន់ឥរិយាបថ និង បន្ថយសំឡេងរិះគន់លើកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលរបស់លោកចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាង បានចាត់ទុកប្រជាជនម៉ាឡេស៊ី ជាចំណាប់ខ្មាំង ដោយហាមឃាត់ពួកគេមិនឱ្យចាកចេញ ពីប្រទេសនៅក្នុងបរិបទដែលប្រទេសទំាងពីរ កំពុងមានជម្លោះការទូតនឹងគ្នា ដោយសារតែអំពើឃាតកម្មលើលោក គីម ជុងណាំ។
Read more: ទីបំផុតម៉ាឡេស៊ីព្រមថយមួយជំហាន! នាយករដ្ឋមន្រ្តី «បន្ទន់ឥរិយាបទ...
(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរង របស់ប្រទេសកូរ៉េខាងជើង ដែលបានមកសុំជ្រកកោណ នៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ លោក Thae Yong-ho បានលើកឡើងថា ការផ្អាកនាំចូលរ៉ែធ្យូងថ្ម របស់កូរ៉េខាងជើង ពីសំណាក់ប្រទេសចិននោះ គឺមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរអ្វីដល់ កូរ៉េខាងជើងនោះឡើយ ប៉ុន្តែវាបានក្លាយជាការរារាំងមិនឲ្យ កិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង កើតមានឡើងទៅវិញ។
Read more: អតីតមន្ត្រីទូតភៀសខ្លួន៖ «ទណ្ឌកម្មដែលចិនបានដាក់ចេញនោះ...
(កាប៊ុល)៖ ខ្មាន់កាំភ្លើងមួយចំនួន ដោយរួមបញ្ចូលទាំងម្នាក់ ស្លៀកពាក់ជាវេជ្ជបណ្ឌិត ដែលអះអាងថា ជាក្រុម ISIS បានបើកការវាយប្រហារទៅលើ មន្ទីរពេទ្យយោធាមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ ក្បែរស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃពុធនេះ និងបានបាញ់ប្រហារគ្នា ជាមួយកងកម្លាំងសន្តិសុខ ដែលស្ថិតនៅក្នុងអគារមន្ទីរពេទ្យនោះ បានបណ្តាលឲ្យមនុស្សជាង៣០នាក់ស្លាប់ និង ជាង៥០នាក់រងរបួស។
Read more: មនុស្សជាង៣០នាក់ស្លាប់ និងជាង៥០នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើក...
(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃពុធនេះបានថ្លែងថា ប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសរុស្ស៊ី គួរតែធ្វើការសហការគ្នាទៅវិញទៅមក ហើយព្យាយាមសម្រេចឲ្យបាននូវសមិទ្ធផលឈ្នះ-ឈ្នះរវាងគ្នានិងគ្នា។
Read more: រដ្ឋមន្រ្តីការបរទេសចិន៖ «គួរឈប់លេងល្បែងយកឈ្នះចាញ់, ចិន-អាមេរិក-រុស្ស៊ី...
(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើងពីរនាក់ ដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមរកដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ កំពុងសម្ងំលាក់ខ្លួននៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចំាទីក្រុងគូឡាឡាំពួ។
Read more: រឿងជាន់រឿងមែន! មេប៉ូលិសម៉ាឡេស៊ីអះអាងថា...
(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទ បានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំទីក្រុងព្យុងយ៉ាង ជាការសងសឹកទៅនឹងការបណ្ដេញអគ្គរដ្ឋទូតរបស់ខ្លួន ដែលបានរិះគន់លើការស៊ើបអង្កេត នៃអាជ្ញាធរម៉ាឡេស៊ី ជុំវិញសំណុំរឿងឃាតកម្មលើ លោក គីម ជុងណាំ ខណៈខាងភាគីម៉ាឡេស៊ី ក៏បានទទួលស្គាល់ការបណ្ដេញចេញនេះដែរ។
Read more: ម៉ាឡេស៊ី៖ «អគ្គរដ្ឋទូតម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាលកោះហៅឲ្យមកវិញ...
(សេអ៊ូល)៖ អ្វីៗបានដើរលឿនជាងគំរោងហើយ ដោយពេលនេះ ឧបករណ៍រួមផ្សំមួយចំនួន (Battery) នៃប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD បានមកដល់ប្រទេសកូរ៉េខាងត្បូង តបតាមការអំពាវនាវ របស់ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង និងប្រមុខការពារជាតិអាមេរិក ដែលប្តេជ្ញាការពារសន្តិសុខទីក្រុងសេអ៊ូល ចំពោះមុខការបង្កហេតុដោយការបាញ់មីស៊ីល ០៤គ្រាប់ របស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ។
Read more: «បរិក្ខានៃប្រព័ន្ធការពារមីស៊ីល THAAD មកដល់កូរ៉េខាងត្បូងហើយ»...
(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា លោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជាដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន០៤គ្រាប់កាលពីថ្ងៃចន្ទ ដែលវាជាផ្នែកមួយនៃការធ្វើសមយុទ្ធ បាញ់គ្រាប់មីស៊ីល ទុកសម្រាប់វាយប្រហារ នៅក្នុងករណីចាំបាច់ទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុនតែម្តង។
Read more: មិនធម្មតា! កូរ៉េខាងជើងអះអាងថា «ការបាញ់មីស៊ីល០៤គ្រាប់នោះ...
(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដែលត្រូវបានបណ្តេញចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងជម្លោះដ៏រកាំរកូសជុំវិញ ការស៊ើបអង្កេតទៅលើករណីឃាតកម្ម របស់បងប្រុសម្តាយទីទៃនៃមេដឹកនាំកំពូលកូរ៉េខាងជើងនោះ នៅថ្ងៃចន្ទនេះបានថ្លែងថា ទង្វើរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានធ្វើឲ្យប៉ះពាល់ដល់ចំណងទាក់ទងទ្វេភាគី នៃប្រទេសទាំងពីរ។
Read more: «មុនចាកចេញពីម៉ាឡេស៊ី អគ្គរដ្ឋទូតកូរ៉េខាងជើងនិយាយថា ការបណ្តេញលោកចេញនេះ...
(ព្យុងយ៉ាង)៖ បន្ទាប់ពីមន្ត្រីទូតកូរ៉េខាងជើង លោក កាង ចុល បានចាកចេញពីប្រទេសម៉ាឡេស៊ី នៅប្រមាណ០៦ល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២១០៧ មានព័ត៌មានបង្ហើបឲ្យដឹងថា កូរ៉េខាងជើង គ្រោងនឹងបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំទីក្រុងព្យុងយ៉ាងវិញ ដើម្បីជាការសងសឹក ដល់ម៉ាឡេស៊ីបានបណ្តេញឯកអគ្គរដ្ឋកូរ៉េខាងជើង ចេញពីម៉ាឡេស៊ី ក្រោមហេតុផលថា «មិនព្រមសុំទោសដល់ម៉ាឡេស៊ី ចំពោះការបញ្ចេញមតិ ធ្វើឲ្យប៉ះពាល់ដល់ម៉ាឡេស៊ី»។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានមុននេះបន្តិច នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នេះ។
Read more: កូរ៉េខាងជើងមិនព្រមសុំទោស គំរាមបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ីចេញពីប្រទេសវិញ...
(បាកដាដ)៖ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ជួយគាំទ្រដោយសហរដ្ឋអាមេរិក កំពុងតែវាយលុកចូលកាន់តែជ្រៅទៅ ក្នុងតំបន់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុងម៉ូស៊ូល ប្រជាជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបង្ខំឲ្យរត់ភៀសខ្លួន ពីផ្ទះសម្បែងនៅចំពោះមុខអំពើហិង្សា កាន់តែសាហាវឃោឃៅឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានរៀបរាប់ប្រាប់អំពីទុកវេទនា និង ទិដ្ឋភាពដ៏គួរឲ្យសោកសង្រេង នៃទីក្រុងកំណើតរបស់ពួកគេ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯជំរុំជនភៀសខ្លួនមួយកន្លែង ដែលកំពុងប្រឈមនឹងបញ្ហាណែនតាន់តាប់។
Read more: ប្រជាជនអ៉ីរ៉ាក់៖ «ក្រុម ISIS កាត់ក្បាល, វាយបំបាក់ជើង,...
(តូក្យូ)៖ មនុស្សទាំងអស់០៩នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រនៅតំបន់ភ្នំនៃខេត្ត Nagano ភាគខាងកណ្តាលប្រទេសជប៉ុន ដោយក្រុមសង្គ្រោះនៃកងកម្លាំងស្វ័យការពារជប៉ុន បានព្យាយាមស្វែងរករហូតដល់ឃើញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វាបានបាត់ដំណឹងជាមួយនឹងមនុស្ស០៩នាក់ កាលពីរសៀលថ្ងៃអាទិត្យ។
Read more: ក្តៅ»! ធ្លាក់ឧទ្ធម្ភាគចក្រនៅជប៉ុន «បង្កឲ្យមនុស្សទាំងអស់០៩នាក់ស្លាប់»...