Social Network

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ ជុំវិញសកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើ ក្រសួងស៉ើបការណ៍សម្ងាត់និងសន្តិសុខរបស់ប្រទេសអីរ៉ង់ ព្រមទាំងរដ្ឋមន្រ្តីនៃក្រសួងនោះ ជាមួយការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា កាលពីខែកក្កដា ទៅលើប្រទេសអាល់បានី ហើយចូលរួមក្នុងសកម្មភាពព័ត៌មានវិទ្យាផ្សេងៗទៀត ប្រឆាំងមកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

Read more: សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ៉ីរ៉ង់...

ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត

 ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បាន សោយ ទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា។

Read more: ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត

ប្រមុខការពារជាតិអាមេរិក ប្រកាសផ្តល់សព្វាវុធបន្ថែមគិតជាប្រាក់ចំនួន ៦៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន

 រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានអនុម័តការផ្គត់ផ្គង់គ្រឿងសព្វាវុធ គិតជាទឹកប្រាក់ស្មើនឹង៦៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

Read more: ប្រមុខការពារជាតិអាមេរិក ប្រកាសផ្តល់សព្វាវុធបន្ថែមគិតជាប្រាក់ចំនួន...

ឥណ្ឌា និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនង

 ឥណ្ឌា និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាឲ្យកាន់តែស៊ីជម្រៅ ហើយប្រទេសទាំងពីរ ក៏គ្រោងនឹងរៀបចំសមយុទ្ធយោធារួមគ្នា ដោយប្រើយន្តហោះចម្បាំងកងទ័ពអាកាសរបស់ពួកគេជាដើម។

Read more: ឥណ្ឌា និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនង

លោក James Cleverly ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី

 នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស គឺលោកស្រី Liz Truss បានតែងតាំងលោក James Cleverly ជារដ្ឋមន្រ្តីការបរទេស នៅក្នុងការប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មីរបស់លោកស្រី។

Read more: លោក James Cleverly ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី

មីយ៉ាន់ម៉ា ចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្សី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍

 មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីថ្ងៃពុធ បានឱ្យដឹងថា មីយ៉ាន់ម៉ា បានចាប់ផ្តើមទិញផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្សី ហើយរំពឹងការមកដល់នៃឥន្ធនះម៉ាស៊ូតដំបូងនេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបង់ប្រាក់ដោយប្រើរូបិយបណ្ណរូប្លិ៍របស់រុស្សីថែមទៀត។

Read more: មីយ៉ាន់ម៉ា ចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្សី...

មនុស្ស១០នាក់ស្លាប់ ក្រោយកូរ៉េខាងត្បូង រងការវាយប្រហារពីព្យុះទីហ្វុង

មនុស្សសរុបចំនួន១០នាក់ ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងមួយ បានវាយប្រហារមកលើប្រទេសកូរ៉េខាងត្បូង ដោយនាំឱ្យមានការជន់លិចផ្លូវថ្នល់ និងអគារ ព្រមទាំងបង្កជាគ្រោះរអិលបាក់ដី។

Read more: មនុស្ស១០នាក់ស្លាប់ ក្រោយកូរ៉េខាងត្បូង រងការវាយប្រហារពីព្យុះទីហ្វុង

ផ្ទុះការតវ៉ាជុំវិញប្រទេសឥណ្ឌូនេស៊ី ដោយសារកំណើនថ្លៃប្រេង

 មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមទីក្រុងដ៏បំផុតនានារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ អង្គារ ដោយស្រែកទាមទារអោយរដ្ឋាភិបាល ដកចេញនូវការបង្កើនតម្លៃប្រេងបម្រុងរបស់ខ្លួន ក្នុងរយះពេល៨ឆ្នាំ ចំពេលអតិផរណា កំពុងឡើងខ្លាំង។

Read more: ផ្ទុះការតវ៉ាជុំវិញប្រទេសឥណ្ឌូនេស៊ី ដោយសារកំណើនថ្លៃប្រេង

ជប៉ុន នឹងត្រូវចំណាយ ១២លានដុល្លារ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក Abe

 រដ្ឋាភិបាលជប៉ុន គ្រោងនឹងចំណាយប្រាក់ប្រមាណ ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យ សពថ្នាក់ជាតិ ដែលបានគ្រោងទុកសម្រាប់អតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ហើយនេះជាការ ប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ។

Read more: ជប៉ុន នឹងត្រូវចំណាយ ១២លានដុល្លារ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ...

រុស្សី កំពុងបញ្ជាទិញគ្រាប់កំាភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថារុស្សី កំពុងបញ្ជាទិញគ្រាប់កំាភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង ដែលនេះជាសញ្ញាមួយបង្ហាញថា ទណ្ឌកម្មរបស់លោកខាងលិច បានរឹតត្បិតយ៉ាងខ្លាំងលើចង្វាក់ផ្គត់ផ្គង់ និងបង្ខំឱ្យទីក្រុងមូស្គូបោះដៃទៅរកការផ្គង់ផ្គង់បរិក្ខារយោធាពី ប្រទេសឯកោ ដូចជាកូរ៉េខាងជើង។

Read more: រុស្សី កំពុងបញ្ជាទិញគ្រាប់កំាភ្លើងធំ...

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅប្រទេសរុស្សី ជាថ្មីម្តងទៀត

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បាននឹងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសរុស្សី ជាដំណើរទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលតិចជាង ២ខែ ខណៈដែលរបបយោធាមីយ៉ាន់ម៉ា ព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយរុស្សី ចំពេលមានសម្ពាធជាអន្តរជាតិ។

Read more: មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅប្រទេសរុស្សី ជាថ្មីម្តងទៀត

លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីឈ្នះ ការប្រកួតប្រជែងគណបក្សអភិរក្ស

លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីយកឈ្នះលើលោក Rishi Sunak ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សអភិរក្ស។

Read more: លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស...

កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor

 អាជ្ញាធរកូរ៉េខាងត្បូង  បានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុង Hinnamnor កំពុងបក់បោកដោយនាំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះស្ថិតនៅ ភាគខាងត្បូងប្រទេស។

Read more: កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor

ប្រធានាធិបតីហ្វីលីពីន ចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

 កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងម៉ានីល ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសឥណ្ឌូណេស៊ី ដែលនេះ គឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត ចាប់តាំងពីលោក បានឡើងកាន់អំណាច កាលពីថ្ងៃទី៣០ ខែមិថុនាមក។

Read more: ប្រធានាធិបតីហ្វីលីពីន ចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir វ័យ៩៧ឆ្នាំ ចាកចេញពីមន្ទីរពេទ្យវិញ ក្រោយសម្រាកព្យាបាលកូវីដ១៩

 អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីថ្ងៃអាទិត្យ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយចូលសម្រាកព្យាបាលជំងឺកូវីដ១៩។

Read more: អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir វ័យ៩៧ឆ្នាំ ចាកចេញពីមន្ទីរពេទ្យវិញ...

អតីតប្រធានាធិបតីស្រីលង្កា ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន ក្រោយត្រឡប់ចូលស្រុកវិញ

អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បាន និងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការចាប់ខ្លួនរូបលោក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសស្រីលង្កាវិញ ក្រោយរស់នៅនិរទេសខ្លួនក្រៅប្រទេសអស់រយៈពេលជាង ៧សប្ដាហ៍។

Read more: អតីតប្រធានាធិបតីស្រីលង្កា ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន...

ថៃ៖ មនុស្ស ១,៦៣១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

Read more: ថៃ៖ មនុស្ស ១,៦៣១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥នាក់ស្លាប់...

សហរដ្ឋអាមេរិក៖ មនុស្ស ២២,៧៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤នាក់ស្លាប់ ក្នុង១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២២,៧៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ២២,៧៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤នាក់ស្លាប់...

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៣ឆ្នាំថែមទៀត ពីបទបន្លំការបោះឆ្នោត

 (ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការរកឃើញថា មានទោសពីបទបន្លំការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត។

Read more: អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ...

អ៉ីរ៉ង់ ថាបញ្ជូនសារឆ្លើយតបដោយលក្ខណៈស្ថាបនា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ តែអាមេរិកមិនយល់ស្រប (Video inside)

(ឌូបៃ)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានអះអាងថាទីក្រុងតេហេរ៉ង់ បានបញ្ជូនសារឆ្លើយតបប្រកបដោយលក្ខណៈស្ថាបនា ឆ្លើយតបទៅនឹងសំណើរបស់ សហរដ្ឋអាមេរិក ក្នុងគោលបំណងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ ប៉ុន្តែខាងទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបជាវិជ្ជមាន មកវិញនោះទេ។

Read more: អ៉ីរ៉ង់ ថាបញ្ជូនសារឆ្លើយតបដោយលក្ខណៈស្ថាបនា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ...

នាយករដ្ឋមន្រ្តីតៃវ៉ាន់៖ «ការបាញ់ទម្លាក់ដ្រូន នៅដែនកោះក្បែរប្រទេសចិន គឺជារឿងដ៏សមស្របបំផុត»

 (តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេងចាង (Su Tseng-chang) នាថ្ងៃសុក្រនេះ បាននិយាយថា ការបាញ់ទម្លាក់ដ្រូនស៉ីវិល ១គ្រឿងនៅក្បែរប្រទេសចិន បន្ទាប់ពីវាបានហោះបំពានចូលដែនកោះរបស់តៃវ៉ាន់នោះ គឺជារឿងដែលដ៏សមស្របបំផុតដែលត្រូវធ្វើ ក្រោយការព្រមានជាដដែលៗ។

Read more: នាយករដ្ឋមន្រ្តីតៃវ៉ាន់៖ «ការបាញ់ទម្លាក់ដ្រូន នៅដែនកោះក្បែរប្រទេសចិន...