លោកប្រធានាធិបតី Joe Biden មានផែនការស្នើសុំឱ្យសភា Congress របស់សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់ ក្នុងនោះរួមមានទាំង មីស៊ីលប្រឆាំងនាវាចម្បាំង ៦០ដើម និងមីស៊ីលបំពាក់លើយន្ដហោះចម្បាំង ១០០ដើម។
Read more: លោក Joe Biden គ្រោងស្នើឱ្យសភាអាមេរិក អនុម័តការលក់អាវុធទំហំ ១.១ពាន់លានដុល្លារ...
(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការរៃអង្គាសថវិកាជាបន្ទាន់ចំនួន ១៦០លានដុល្លារអាមេរិក ដើម្បីយកទៅជួយប៉ាគីស្ថានដោះស្រាយ វិបត្តិគ្រោះទឹកជំនន់ដ៏សែនអាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១,១០០នាក់, បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំជាច្រើន ព្រមទាំងជះផលប៉ះពាល់ទៅលើ មនុស្សយ៉ាងហោច៣៣លាននាក់។
Read more: UN ប្រកាសរៃអង្គាសថវិកា ១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានដោះស្រាយ...
រដ្ឋមន្ត្រីការពារជាតិស្ដីទី នៃរដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ថា ប៉ាគីស្ថាន បានអនុញ្ញាត ឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពវាយប្រហារ ក្នុងទឹកដីអាហ្វហ្កានីស្ថាន។
Read more: តាលីបង់ ចោទប៉ាគីស្ថាន អនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសរបស់លោក ត្រូវការជំនួយហិរញ្ញវត្ថ ជាបន្ទាន់ ដើម្បីដោះសា្រយបញ្ហាគ្រោះទឹកជំនន់ ហើយលោកសង្ឃឹមថា ស្ថាប័នហិរញ្ញវត្ថុ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងគិតគូរពី ផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន។
Read more: រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដង្ហោយរកជំនួយបន្ទាន់...
ជប៉ុន និងសហរដ្ឋអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ក្នុងនោះរួមមានទាំង សមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើមីស៊ីលប្រឆាំងរថក្រោះ ពាក់ស្មា Javelin ជាអាវុធ ដែល សហរដ្ឋអាមេរិកបានផ្ដល់អ៊ុយក្រែន។ សមយុទ្ធយោធារួមគ្នាខាងលើ បានចាប់ផ្ដើមធ្វើឡើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង ទៅនេះ នៅឯទីលានហ្វឹកហាត់ នៅលើកោះគ្យូស៊ូ (Kyushu) ដោយមានការចូលរួមពីកង កម្លាំងស្វ័យការពារជប៉ុនចំនួន ១,៤០០នាក់ និងយោធាអាមេរិក ៧០០នាក់។
(ប៉េកាំង)៖ កាលពីប៉ុន្មានឆ្នាំមុន លោក Du Yuansheng អនុប្រធានគណៈកម្មាការសភាប្រឹក្សានយោបាយប្រជាជនខេត្ត Fujian បានរកឃើញវិក្កយបត្រចាស់មួយសន្លឹកចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៥ ដែលមានអាសយដ្ឋាន «លេខ៨-៤០១ភូមិថ្មី Jianhua»។
Read more: លោក Xi Jinping៖ របស់រដ្ឋគឺជារបស់រដ្ឋ របស់ឯកជនគឺជារបស់ឯកជន...
(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ដឺសសុន (Magdalena Andersson) បាននិយាយថា ប្រទេសស៊ុយអែតនឹងផ្តល់ជំនួយយោធាចំនួន ៤៦.៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
Read more: នាយករដ្ឋមន្រ្តីស៊ុយអែត ដាក់ចេញកញ្ចប់នូវជំនួយយោធាថ្មីបន្ថែមទៀត ដល់អ៊ុយក្រែន
(ការ៉ាកាស)៖ ឯកអគ្គរដ្ឋទូតកូឡុំប៊ីថ្មី គឺលោក អាម៉ាន់ដូ បេនេដេតទី (Armando Benedetti) បានធ្វើដំណើរទៅដល់រដ្ឋធានី ការ៉ាកាស (Caracas) នៃប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ខណៈប្រទេសទាំង២ បានស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ ក្រោយការផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នាជាង ៣ឆ្នាំមកនេះ។
Read more: កូឡុំប៊ី និងវ៉េណេស៊ុយអេឡា ស្ដារទំនាក់ទំនងការទូតទាំងស្រុងឡើងវិញ...
(វ៉ាស៉ីនតោន)៖ នៅយប់ថ្ងៃចន្ទនេះ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) នឹងធ្វើតេស្តបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសស៊េរីថ្មី ដែលត្រូវបានអភិរឌ្ឍឡើង ដើម្បីបញ្ជូនមនុស្សត្រឡប់ទៅកាន់ ឋានព្រះចន្ទសាជាថ្មីវិញ។
Read more: អាមេរិកត្រៀមធ្វើតេស្តបង្ហោះ គ្រាប់រ៉ុក្កែតអវកាសស៊េរីថ្មី...
ចាប់តាំងពីទស្សនកិច្ចរបស់លោកស្រី Pelosi នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង បាននិងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីប្រធានសភាតំណាងរាស្ត្រ Nancy Pelosi កាលពីដើមខែសីហានេះមក។
Read more: នាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង
ក្រសួងសុខាភិបាលលីប៊ី បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររដ្ឋាភិបាល និងក្រុមប្រឆាំងរបស់ប្រទេស បានកើនដល់ ៣២នាក់ ក្រោយការវាយប្រយុទ្ធគ្នាដ៏សាហាវ បានផ្ទុះឡើងនៅទូទាំងរដ្ឋធានី Tripoli នៃប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ នេះ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។
Read more: ចំនួនមនុស្សស្លាប់កើនដល់ ៣២នាក់ នៅក្នុងការប្រយុទ្ធគ្នាដ៏សាហាវនៅលីប៊ី
អាជ្ញាធរប្រទេសប៉ាគីស្ថាន បានឱ្យដឹងកាលពីថ្ងៃអាទិត្យ-ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយព្យុះភ្លៀងមូសុង បានកើនឡើងលើស ១,០០០នាក់ហើយ។
Read more: អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅប៉ាគីស្ថាន កើនលើស ១,០០០នាក់
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida គ្រោងនឹងប្រកាសដាក់ចេញបទបញ្ជាថ្មីមួយ ពាក់ ព័ន្ធនឹងការអភិវឌ្ឍ និងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ថ្មី នៅចំពោះមុខការ កើនឡើងនៃតម្លៃថាមពលនៅក្នុងស្រុក។
Read more: នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងប្រកាសពីផែនការសាងសង់រោងចក្រ...
កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៊ីលដោយចៃដន្យចូល ទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។
Read more: ឥណ្ឌា បណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញកំហុសបាញ់មីស៊ីល...
កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានបង្គាប់ឱ្យនាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha ផ្អាកពីមុខតំណែងជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការ បានទទួលយកញត្តិរបស់បក្សប្រឆាំង ដែលទាមទារឱ្យមានការសម្រេចទៅលើរយៈពេលកាន់អំណាចរបស់លោក។
Read more: តុលាការធម្មនុញ្ញថៃ ផ្អាកមុខតំណែងនាយករដ្ឋមន្រ្តីជាបណ្តោះអាសន្ន
តំបន់ Chonqging និងតំបន់ Sichuan ដែលស្ថិតនៅភាគនិរតីប្រទេសចិន កំពុងទប់ទល់ នឹងភ្លើងឆេះព្រៃ កាលពីថ្ងៃអង្គារ ខណៈដែលសីតុណ្ហភាពក្តៅខ្លាំង រំពឹងនឹងថយចុះដោយសារភ្លៀងធ្លាក់នាសប្តាហ៍ក្រោយ។
Read more: តំបន់ភាគនិរតីប្រទេសចិន កំពុងប្រឈមនឹងភ្លើងឆេះព្រៃ ខណៈអាកាសធាតុក្តៅខ្លាំង...
កាលពីថ្ងៃអង្គារ អាជ្ញាធរថៃ បានធ្វើការរឹតបន្តឹងសន្តិសុខនៅក្នុងរាជធានីបាងកក មុនពេលមានការធ្វើបាតុកម្មថ្មីទៀត ដែលសំដៅទាមទារឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ចុះ ចេញពីតំណែង ស្របពេលតុលាការធម្មនុញ្ញ កំពុងពិចារណាថាគួរ ឬមិនគួរទទួលយកការ ដាក់ញត្តិ ឱ្យផ្តល់សេចក្តីសម្រេចពាក់ព័ន្ធនឹងរយៈពេលកាន់អំណាចរបស់លោក។
Read more: អាជ្ញាធរថៃ រឹតបន្តឹងសន្តិសុខនៅទីក្រុងបាងកក ត្រៀមការធ្វើបាតុកម្មថ្មី
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងកៀវ បានព្រមានអំពីកំណើននៃការវាយប្រហាររបស់យោធារុស្ស៉ីនៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដែលចំថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ព្រមទាំងជំរុញដល់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេអាចធ្វើបាន។
Read more: ស្ថានទូតអាមេរិក ជំរុញពលរដ្ឋខ្លួនឲ្យចាកចេញពីអ៊ុយក្រែន ក្រោមក្តីបារម្ភថា...
រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ MSA របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង នឹងរៀបចំធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថ្មីទៀត នៅឯតំបន់សមុទ្រចិន ខាង កើត នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។
Read more: ចិន ប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតថ្មីមួយទៀត ក្នុងតំបន់សមុទ្រចិនខាងកើត
សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុង ប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យនាយក រដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ចុះចេញពីតំណែង។
Read more: ផ្ទុះបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ចុះចេញពីតំណែង
មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចពិភាក្សាមួយស្ដីពីកិច្ចខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
Read more: មេដឹកនាំអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បើកកិច្ចពិភាក្សា...