(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជម្រាបជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពីលទ្ធផលនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
Read more: ប្រធាន គ.ជ.ប បង្ហាញលទ្ធផលនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើការចាក់វ៉ាក់សាំងជំងឺកូវីដយកលុយនោះ នឹងធ្វើឲ្យមានអំពើពុករលួយកើតឡើងជាមិនខាន អីញ្ចឹងសម្តេចមិនអនុញ្ញាតឲ្យយកលុយជាដាច់ខាត ។
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្នើឱ្យតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃខែឆ្នាំកំណើតពិតរបស់សម្តេចវិញ គឺចំថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ដោយហេតុថាថ្ងៃកំណើតផ្លូវការបច្ចុប្បន្នមិនមែនជាថ្ងៃកំណើតពិតប្រាកដរបស់សម្ដេចតេជោឡើយ។
(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យ (Data Center)។
Read more: ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមខ្លួនឬត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា ស្វាយកម្ពុជាកំពុងតែមានបញ្ហាលើការនាំចេញ ដោយសារតែបញ្ហាពីរ ។
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងប្រជុំដើម្បីពិនិត្យលើសំណើរ និងចំណត់របៀបវារៈចំនួន៣ នៅវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរោបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាបានឲ្យដឹងថា ឆ្នេរសមុទ្រកម្ពុជាមានប្រវែង ៥២៦ គីឡូម៉ែត្រមានព្រែកសរុប ១១១ កន្លែង។
Read more: សមុទ្រកម្ពុជាប្រវែង ៥២៦ គីឡូម៉ែត្រ មានព្រែក ១១១ កន្លែង ត្រូវបានកត់ត្រាទុក
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ដើម្បីពិនិត្យ និងសម្រេចលើ សំណើរបស់ គណៈកម្មការជំនាញ ដែលសុំបញ្ចូលសេចក្តីព្រាងច្បាប់ ទៅក្នុងសម័យប្រជុំ ព្រឹទ្ធសភា។
Read more: គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យសំណើ...
(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។
(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា
Read more: លោក រ័ត្ន ស្រ៊ាង ប្រកាសបញ្ចូលសមាជិកថ្មី ២៨៧នាក់គណបក្សប្រជាជនកម្ពុជា...
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថា ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។
Read more: លោក ហ៊ុន ម៉ាណែត៖ ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩...
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
Read more: សម្តេចក្រឡាហោម ស ខេង ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន...
(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក
រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀត កម្ពុជាច្រានចោលចំពោះការបង្ហាញពីកង្វល់របស់សហរដ្ឋអាមេរិក ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ។
Read more: កម្ពុជាច្រានចោលការបង្ហាញកង្វល់លើមូលដ្ឋានទ័ពជើងទឹករាម...
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត
Read more: គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង១៤ម៉ឺននាក់...
(វ៉ាស៊ីនតោន, អាមេរិក)៖ ក្នុងដំណើរអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានឆ្លៀតជួបពិភាក្សាការងារជាមួយលោក Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរយោបល់លើការងារត្រៀមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
Read more: រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី ឆ្លៀតជួបគ្នានៅអាមេរិក...
ភ្នំពេញ: វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន Beijing Urban Construction Group កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក។
Read more: កម្ពុជា និង ចិន សហការការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសផ្លូវដែក
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅមានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត តែធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
Read more: សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់អាមេរិក...
ភ្នំពេញ: «ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី និងមកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត»។