Social Network

ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មានពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តប៉ៃលិន»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តប៉ៃលិន»។

Read more: ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មានពី...

នាយករដ្ឋមន្រ្តីជប៉ុន ៖ ដំណើរទៅមីយ៉ាន់ម៉ា របស់សម្តេចតេជោ ជាកិច្ចប្រឹងប្រែងបែបវិជ្ជមានបំផុត ដោះស្រាយស្ថានការណ៍

ភ្នំពេញ ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកិច្ចខិតខំប្រឹងប្រែង បែបវិជ្ជមានបំផុត ក្នុងការដោះស្រាយស្ថានការណ៍។

Read more: នាយករដ្ឋមន្រ្តីជប៉ុន ៖ ដំណើរទៅមីយ៉ាន់ម៉ា របស់សម្តេចតេជោ...

នាយករដ្ឋមន្ត្រីបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តបង្កលក្ខណៈងាយស្រួលគណបក្សនយោបាយធ្វើសកម្មភាពចូលរួមបោះឆ្នោ

រាជធានីភ្នំពេញ ៖ ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខិតជិតមកដល់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបា នបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខខណៈងាយស្រួលដល់គណបក្សនយោបាយ ដើម្បីចូលរួមបោះឆ្នោត ។

Read more: នាយករដ្ឋមន្ត្រីបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តបង្កលក្ខណៈងាយស្រួលគណបក្សនយោបាយធ្វើសក...

និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់វេបសាយចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចាត់វិធានការបិទខ្ទប់វេសាយសរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

Read more: និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់វេបសាយចំនួន១៥...

កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្រួល ដល់វិនិយោគិនហុងគ្រី

 ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួន រួចជាស្រេច ក្នុងការស្វាគមន៍ និងសម្រួលដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីក ប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត ។

Read more: កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្រួល ដល់វិនិយោគិនហុងគ្រី

​មី​ក្រុង​វាយលុក​! ក្រសួងសុខាភិបាល ​ព្រមាន​ករណី​ឆ្លង​ខ្ពស់ បើ​មានការ​ធ្វេសប្រហែស

រាជធានីភ្នំពេញ ៖ ខណៈជំងឺកូវីដ១៩ បម្លែងថ្មី អូមីក្រុង បានកំពុងវាយលុកនៅ ក្នុងទី ក្រុង ភ្នំពេញនិងបណ្តាលខេត្តមួយចំនួនក្រសួងសុខាភិបាល បានអំពាវនាវជាថ្មី សូមឲ្យប្រជាពលរដ្ឋ គោរពវិធានការសុខាភិបាល កុំបីខាន បើសង្ស័យសូមធ្វើតេស្ត ដោយខ្លួនឯង ហើយបើមានការធ្វេសប្រហែស នឹងឆ្លងកាន់ខ្ពស់ ។

Read more: ​មី​ក្រុង​វាយលុក​! ក្រសួងសុខាភិបាល ​ព្រមាន​ករណី​ឆ្លង​ខ្ពស់ បើ​មានការ​ធ្វេសប្រហែស

សម្តេចតេជោ ហ៊ុន សែន៖ មីយ៉ាន់ម៉ាអាចចំណាយពេល៥-១០ឆ្នាំទៀត ទើបមានសន្តិភាព បើនៅតែស្ថានភាពបន្តដូចបច្ចុប្បន្ន (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា នឹងអាចចំណាយពេលពី៥ទៅ១០ឆ្នាំ ទើបមានពន្លឺសន្តិភាព ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត ហើយគ្មានដំណោះស្រាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចបានប្តេជ្ញាថា នឹងមិនបោះបង់ចោលការខិតខំជួយមីយ៉ាន់ម៉ានោះទេ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ មីយ៉ាន់ម៉ាអាចចំណាយពេល៥-១០ឆ្នាំទៀត ទើបមានសន្តិភាព...

សម្តេចតេជោនឹងទទួលជួប រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និងឡាវ ល្ងាចនេះ

ភ្នំពេញ ៖ ក្នុងឱកាសលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងលោកសាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ

Read more: សម្តេចតេជោនឹងទទួលជួប រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និងឡាវ ល្ងាចនេះ

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញធ្វើដំណើរទៅខេត្តក្រចេះជាលើកទីពីរ សម្រាប់ខែកុម្ភៈ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ...

ក្រសួងសុខាភិបាល ប្រកាសថា អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍កម្ពុជា ជាពិសេស នៅកន្លែងមាន មនុស្សច្រើនកុះករ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេសនៅកន្លែងមានមនុស្សច្រើនកុះករ កន្លែងបិទជិតៗ គ្មានខ្យល់ចេញចូលប្រើ តែម៉ាស៊ីនត្រជាក់ ជាដើម។

Read more: ក្រសួងសុខាភិបាល ប្រកាសថា អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍កម្ពុជា ជាពិសេស...

ថ្ងៃនេះជាថ្ងៃ «បុណ្យមាឃបូជា» សូមស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ ក្នុងព្រះពុទ្ធសាសនា

(ភ្នំពេញ)៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

Read more: ថ្ងៃនេះជាថ្ងៃ «បុណ្យមាឃបូជា» សូមស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ...

គណៈកម្មការ​គ្រប់គ្រង​អចលនទ្រព្យ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​លាតត្រដាង​រឿង​លោក តែ តាំង​ប៉ រំលោភ​យក​ដី​ទ័ព

ភ្នំពេញៈ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានបញ្ជាក់ថា ដី១.២០០ ហិកតាគឺជាដីរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិដែលបានសម្រេចប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រគ្រប់គ្រងទុកសម្រាប់សាងសង់ជំរំជម្រកទ័ពធ្វើការអភិវឌ្ឍន៍និងចែកជូនដល់គ្រួសារកងទ័ពដែលស្នាក់នៅក្នុងតំបន់នេះ។

Read more: គណៈកម្មការ​គ្រប់គ្រង​អចលនទ្រព្យ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​លាតត្រដាង​រឿង​លោក...

ក្រសួងទេសចរណ៍ ចេញវីដេអូស្តីពី នីតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP ) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ (Video inside)

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ក្រើនរំលឹករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងសញ្ញាណកត់សម្គាល់ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មី (អូមីក្រុង) ក្រសួងទេសចរណ៍

Read more: ក្រសួងទេសចរណ៍ ចេញវីដេអូស្តីពី នីតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP )...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួង ការបរទេស ជប៉ុន

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួង ការបរទេស...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-ន័រវេស ជួបជជែក​គ្នាពីបញ្ហា នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

Read more: រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-ន័រវេស ជួបជជែក​គ្នាពីបញ្ហា នៅមីយ៉ាន់ម៉ា

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មានពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រះវិហារ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តព្រះវិហារ»។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មានពី...

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia សម្ពោធ​ផលិតផល​បែប​ឌីជីថល​ពេញលេញ​ដំបូង​បំផុត​ក្នុង​ទីផ្សារ​ដែល​ផ្ដល់​ទាំង​ការធានារ៉ាប់រង​អាយុជីវិត និង​ការព្យាបាល​ជំងឺមហារីក​

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។

Read more: ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia...

១៤ កុម្ភៈនេះ ជាខួប២ឆ្នាំ សម្តេចតេជោទទួលស្វាគមន៍អ្នកដំណើរជាង២ពាន់នាក់ ជាប់លើនាវាទេសចរណ៍អាមេរិក Westerdam

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាខួប២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ បរទេសជាង២ពាន់នាក់ ជាប់លើនាវាទេសចរណ៍អាមេរិក Westerdam ។

Read more: ១៤ កុម្ភៈនេះ ជាខួប២ឆ្នាំ សម្តេចតេជោទទួលស្វាគមន៍អ្នកដំណើរជាង២ពាន់នាក់...

លោកជំទាវ ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ នៅចំណុច ក ដបនៃចំណុចប្រសព្វខេត្ត ៣

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក ជាវ តាយ អភិបាល នៃគណៈអភិបាខេត្តពោធិ៍សាត់,

Read more: លោកជំទាវ ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ នៅចំណុច...

រដ្ឋមន្ត្រីក្រសួង​ការងារ​ស្នើ​ធនាគារពិភពលោក​គាំទ្រ​ការ​អភិវឌ្ឍន៍​ជំនាញ និង​​ច​ល័ត​កម្លាំង​ពលកម្ម​​យុវជន​ទទួល​ការងារ​ល្អ​ៗ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ កម្ពុជាបានស្នើដល់ធនាគា រពិភពលោកគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឲ្យយុវជនទទួលបានការងារល្អៗ ។

Read more: រដ្ឋមន្ត្រីក្រសួង​ការងារ​ស្នើ​ធនាគារពិភពលោក​គាំទ្រ​ការ​អភិវឌ្ឍន៍​ជំនាញ...

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដម វិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា និងស័ក្តិសមបំផុតចំពោះសម្តេចតេជោ

(ភ្នំពេញ)៖ នៅក្នុងសារលិខិតអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាហុង បានលើកឡើងថា ការទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» (SUNHAK PEACE PRIZE 2022» របស់សម្តេចតេជោនាពេលនេះ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដម វិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

Read more: ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់...