Social Network

លោកស្រី ឱ វណ្ណឌីន៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺមកពីមិនបានចាក់វ៉ាក់សាំង (Video inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ថា ករណីស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

Read more: លោកស្រី ឱ វណ្ណឌីន៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ...

ព្រះមហាក្សត្រស្របតាមគំនិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយគត់របស់ សម្តេចតេជោ

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយគត់ ។

Read more: ព្រះមហាក្សត្រស្របតាមគំនិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ...

ទេសរដ្ឋមន្ត្រី លី ធុជ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ហុងគ្រី និងចាត់ទុកហុងគ្រីជាមិត្តដ៏ល្អ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Istvan BAKOS ភារធារីស្ថានទូត នៃប្រទេសហុងគ្រី ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន នៅកម្ពុជា។

Read more: ទេសរដ្ឋមន្ត្រី លី ធុជ វាយតម្លៃខ្ពស់...

សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ ដោយសារមមាញឹកការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩។

Read more: សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ...

រម្លឹកម្តងទៀត! រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញ​បណ្ណចាក់វាក់សាំង!

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

Read more: រម្លឹកម្តងទៀត! រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា...

រសៀលនេះ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA) លើកទី៦ តាមប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA) លើកទី៦ នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

Read more: រសៀលនេះ ប្រមុខការទូតកម្ពុជា...

សម្តេចពិជ័យសេនា ទៀ បាញ់៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋ គឺធានាភាពស៊ាំសហគមន៍ឱ្យរឹងមាំពិតប្រាកដ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាជន ដេីម្បីធានាឱ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំមួយពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគបំប្លែងថ្មី Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈសម្រាប់ឈានទៅកាន់ផែនការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋ...

ស្អែកនេះ គ.ជ.ប នឹងពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

Read more: ស្អែកនេះ គ.ជ.ប នឹងពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១...

​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ​ឬ​ដូស​ទី​៣ ជូនពលរដ្ឋ​ចាប់ពី​ថ្ងៃ​១១​ តុលា​ នេះ​តទៅ

រាជធានីភ្នំពេញ ៖ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងមេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដួសទី៣ ជូនប្រជាពលរដ្ឋ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Read more: ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ​ឬ​ដូស​ទី​៣...

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ «អាចធ្វើទៅបាន»

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ធ្វើឡើងឡើងស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។

Read more: ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ...

សម្តេចពិជ័យសេនា ទៀ បាញ់៖ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាលជាខ្សែក្រវាត់ទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទីមួយដ៏សំខាន់ ដើម្បីការពារអាយុជីវិតប្រជានជន ក្នុងការបង្កើនឱ្យបាននូវភាពស៉ាំ ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់៖ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩...

សម្តេច ស ខេង ស្នើឲ្យអភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ខណៈខេត្តនេះអ្នកឆ្លងជាង ១ម៉ឺននាក់ ស្លា.ប់១៤២នាក់

ខេត្តបាត់ដំបង ៖ សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺជំងឺកូវីដ១៩ ខណៈដែលខេត្តមួយនេះជាប់ព្រំដែនប្រទេសថៃ ក្នុងចំណោមខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើន ដោយសារមានប្អូនមកពីខេត្តផ្សេងឆ្លងកាត់ទៅកាន់ប្រទេសថៃ ។

Read more: សម្តេច ស ខេង ស្នើឲ្យអភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ...

កម្ពុជា-ជប៉ុន ចុះ ហត្ថលេខាស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងប្រមាណ៧២លានដុល្លារអាមេរិក

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងបានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦លានយ៉េន (ប្រាំពីរពាន់ប្រាំបួនរយសាមសិបប្រាំមួយលានយ៉េន) (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែក ដល់ ការ លើក កម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

Read more: កម្ពុជា-ជប៉ុន ចុះ ហត្ថលេខាស្តីពីការផ្តល់ឥណទានសម្បទាន...

សារាចរ ៣ចំណុច ដើម្បីពង្រឹងវិធានការគ្រប់គ្រង​ការឆ្លងរាលដាល​ជំងឺកូវីត-១៩ ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៣ ខែតុលានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរ ៣ចំណុច ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

Read more: សារាចរ ៣ចំណុច ដើម្បីពង្រឹងវិធានការគ្រប់គ្រង​ការឆ្លងរាលដាល​ជំងឺកូវីត-១៩...

ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧​ម៉ឺន​គ្រួសារ​

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជាស្បៀង សម្ភារៈថវិកាជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ សរុបប្រមាណ ជិត ៧ម៉ឺនគ្រួសារ ក្នុងនោះ មនុស្សវ័យចាស់ ជាង ៣៥% បានទទួលអំណោយមនុស្សធម៌នេះ ដើម្បីជួយកាត់បន្ថយការលំបាកផ្នែកជីវភាព ក៏ដូចជាគាំទ្រផ្នែកសេវាសុខុមាលភាពសង្គម សុខភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

Read more: ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌...

កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅប្រទេសម៉ាលី

(ភ្នំពេញ)៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រីនា២៥នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយជោគជ័យ។

Read more: កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ...

ក្រសួងការងារ ណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងការងារ បានណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស។

Read more: ក្រសួងការងារ ណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩...

ព្រឹកនេះសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង ដោយលោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន។

Read more: ព្រឹកនេះសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង,...

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានជាង១១ម៉ឺននាក់

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានជាង១១ម៉ឺននាក់

រយៈពេល​៧​ខែ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​៣៧%

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២១ចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក មានចំនួនសរុបប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើងជា ៣៧ភាគរយ ប្រើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។

Read more: រយៈពេល​៧​ខែ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន​ជាង...

ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃ៣០កញ្ញាបានជាង៩៩ភាគរយនៃប្រជាជនគោលដៅ១០លាននាក់​

ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)

Read more: ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃ៣០កញ្ញាបានជាង៩៩ភាគរយនៃប្រជាជនគ...