Social Network

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ខណៈ​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរាជការ បន្តចុះពិនិត្យ និងអន្តរាគមន៍ជួយទប់ទំនប់សណ្ដ ស្ទឹងព្រែកត្នោត ចាប់ពីសង្កាត់គងនយ ដល់សង្កាត់ស្ពានថ្ម ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។

Read more: លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត...

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

Read more: សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩...

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២៖ គម្រោងចំណាយថវិកាជិត៨ពាន់លានដុល្លារកើនឡើង៦.៨% និងប្រមូលចំណូលឲ្យបានជាង ៦២០០លានដុល្លារ កើន១៩.៣%

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

Read more: សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២៖...

អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បើកកិច្ចផ្សព្វផ្សាយការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

(ភ្នំពេញ)៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិធីផ្សព្វផ្សាយការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានប្តូរវេនពីប្រទេសប្រុយណេ។

Read more: អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២ និងរបៀបវារៈមួយចំនួនទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។

Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ...

សពអ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ មិនតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ ទៀតទេ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែតុលានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំ ស្តីពី ការគ្រប់គ្រងសពអ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ ប្រកបដោយសុវត្ថិភាព។

Read more: សពអ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ...

ព្រឹកថ្ងៃនេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូល ស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះរាជបណ្ឌិតសភាកម្ពុជា វៀបចំវេទិកាតុមូលស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយមានវាគ្មិនចម្រុះពណ៌ចូលរួមជជែកពីជុំវិញព្រឹត្តិការណ៍ និងសមិទ្ធផលទទួលបានពីកិច្ចព្រមព្រៀងមួយនេះ។

Read more: ព្រឹកថ្ងៃនេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូល ស្តីពី...

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌ និងសិល្បៈ អំឡុងពេលជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

Read more: រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌...

រដ្ឋាភិបាលដាក់ចេញនូវនយោបាយបើកចំហទទួល យកការលើកឡើងសេចក្ដីត្រូវការពលរដ្ឋគ្រប់មជ្ឈដ្ឋាន

រាជធានីភ្នំពេញ ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដាក់ចេញនូវនយោបាយបើកចំហទទួលយកការលើកឡើងពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ។

Read more: រដ្ឋាភិបាលដាក់ចេញនូវនយោបាយបើកចំហទទួល...

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ១៤ វិច្ឆិកា ១៩៩១៖ សម្តេចតេជោ ហ៊ុន សែន ប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរទន្ទឹមក្បែរព្រះអង្គជានិច្ច ប្រសិនមានអ្វីកើតឡើងចំពោះព្រះអង្គ សម្តេចនឹងឱបព្រះអង្គដើម្បីការពារគ្រាប់កាំភ្លើងឲ្យបានជាដាច់ខាត

(ភ្នំពេញ)៖ ដើម្បីបញ្ជាក់បន្ថែមលើរូបថតប្រវត្ថិសាស្រ្តមួយសន្លឹក ដែលជាព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់ប្រថាប់លើរថយន្តជាមួយសម្តេច ហ៊ុន សែន ក្នុងពេលយាងត្រឡប់ចូលមកប្រទេសកម្ពុជាជាថ្មី កាលពី៣០ឆ្នាំមុន ហើយត្រូវបានធនាគារជាតិកម្ពុជា

Read more: ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ១៤ វិច្ឆិកា ១៩៩១៖ សម្តេចតេជោ ហ៊ុន សែន...

ក្រសួងកសិកម្មប្រាប់ពីនីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោតនៅកម្ពុជា

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានប្រាប់ពីនិតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោតនៅកម្ពុជា ។

Read more: ក្រសួងកសិកម្មប្រាប់ពីនីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ...

សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៩ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom)។

Read more: សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៩...

សេចក្តីសម្រេច ស្តីពី នីតិវិធីប្រតិបត្តិស្តង់ដានៃការ​ធ្វើ​ចត្តាឡីស័ក​របស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែតុលានេះ បានចេញសេចក្តីសម្រេច ស្តីពី នីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន បានពេញលេញ។

Read more: សេចក្តីសម្រេច ស្តីពី...

សម្តេចតេជោ ហ៊ុន សែន៖ គួរស្វែងយល់ឱ្យច្បាស់ ចំពោះរូបថតរំលឹកប្រវត្តិសាស្ត្រកាលពី៣០ឆ្នាំមុន ហើយត្រូវបានរំលេចលើក្រដាសប្រាក់ថ្មី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញរូបថតមួយសន្លឹក ដែលជាព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់ប្រថាប់លើរថយន្ត ជាមួយសម្តេច ក្នុងពេលយាងត្រឡប់ចូលមកប្រទេសកម្ពុជាជាថ្មី កាលពី៣០ឆ្នាំ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ គួរស្វែងយល់ឱ្យច្បាស់...

អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវមេដឹកនាំប្រទេស G20ជួយបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសក្រីក្រ

រាជធានីភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF បានបន្តអំពាវនាវដល់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈប្រទេសជាច្រើននៅលើសកលលោកបានមិនទាន់បានចាក់វ៉ាក់សាំងបានច្រើននៅឡើយ ។

Read more: អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវមេដឹកនាំប្រទេស...

កម្ពុជានាំចេញផលិតផលទៅវៀតណាម ក្នុងតម្លៃ៣៧០០លានដុល្លារ កើនឡើងជិត៤ដង

(ភ្នំពេញ)៖ កម្ពុជាបាននាំចេញផលិតផល ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ក្នុងតម្លៃជាង ៣៧០០លានដុល្លារ ដែលកើនឡើងជិត៤ដង។

Read more: កម្ពុជានាំចេញផលិតផលទៅវៀតណាម ក្នុងតម្លៃ៣៧០០លានដុល្លារ កើនឡើងជិត៤ដង

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌ និងសិល្បៈ អំឡុងពេលជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្តលើកកម្ពស់វិស័យវប្បធម៌ និងសិល្បៈ អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតនេះ។

Read more: រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌...

សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលសម្រេចលទ្ធផលបានយ៉ាងល្អប្រសេីរ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩...

កម្ពុជា បង្កើតគណៈកម្មការថ្មីមួយ ដែលទទួល​បន្ទុក​លើការស្នាក់នៅ ការហូបចុក និងដឹកជញ្ជូន​កីឡាករ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ សេចក្ដីសម្រេច បង្ហាញថា កម្ពុជាបានចាត់តាំងអោយមានគណៈកម្មការថ្មីមួយ ដែលទទួលបន្ទុកលើការស្នាក់នៅ ការហូបចុក និងដឹកជញ្ជូនកីឡាករ និងប្រតិភូបរទេស និងកម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Read more: កម្ពុជា បង្កើតគណៈកម្មការថ្មីមួយ ដែលទទួល​បន្ទុក​លើការស្នាក់នៅ ការហូបចុក...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៨លាននាក់ ស្លាប់ជាង ២៧.៣ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨៤៩,០៣៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៣,២៩៩នាក់ផងដែរ។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា នេះ...

ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

Read more: ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...