Social Network

ក្រសួងព័ត៌មានស្នើអ្នកសារព័ត៌មាន និងរដ្ឋបាលតាមស្ថាប័ននានាស្វែងយល់ចំណុចខ្វះខាតពីគ្នាជៀសវាង ចោទប្រកាន់រាជរដ្ឋាភិបាលមិនដឹងហេតុផល

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធបានស្នើឲ្យអ្នកសារព័ត៌មាន និងផ្នែករដ្ឋបាលនៅតាមបណ្តាស្ថាប័ននានាធ្វើការស្វែងយល់ពីចំណុចខ្វះខាតរវាងគ្នានឹងគ្នា ជៀសវាងការចោទប្រកាន់លើរដ្ឋាភិបាលដែលមិនដឹងហេតុផល ។

Read more: ក្រសួងព័ត៌មានស្នើអ្នកសារព័ត៌មាន...

តំណាងកម្ពុជា នឹងឡើងថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី១០ របស់អង្គការសហប្រជាជាតិ ស្តីអំពីធុរៈកិច្ច និងសិទ្ធិមនុស្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ របស់ខ្លួន ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីអំពីធុរកិច្ច និងសិទ្ធិមនុស្ស ដែលមានការចូលរួមពីតំណាងរដ្ឋ អង្គការសង្គមស៊ីវីល និងអ្នកវិនិយោគ ហើយដែលនឹងឡើងថ្លែងពីគោលជំហររបស់ខ្លួនពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

Read more: តំណាងកម្ពុជា នឹងឡើងថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី១០ របស់អង្គការសហប្រជាជាតិ...

រដ្ឋបាលខណ្ឌចំការមន ជួបសំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់សង្កាត់ទាំង៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយសមាគមមនុស្សចាស់សង្កាត់ទាំង៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរងតំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

Read more: រដ្ឋបាលខណ្ឌចំការមន ជួបសំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់សង្កាត់ទាំង៥...

សមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុន វន្តសាលា លើកកម្ពស់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូន

(ភ្នំពេញ)៖ សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុន វន្តសាលា ឯ.ក នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២១ បានប្រារព្វពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធីបតីភាពលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងសហការី ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម ព្រមទាំងក្រុមប្រឹក្សានាយកទីប្រឹក្សា និងក្រុមគ្រូបង្គោល និងក្រុមហ៊ុន វន្តសាលាឯកតំណាងដោយ លោក គឹម សិរីវុឌ្ឍ នាយកក្រុមហ៊ុន ព្រមទាំង ក្រុមប្រឹក្សានាយក និងសហការី។

Read more: សមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ជាមួយក្រុមហ៊ុន វន្តសាលា...

រដ្ឋាភិបាល​អាស៊ាន​គូសបញ្ជាក់​លើ​ឯកសារ​សំខាន់​២​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន

រាជធានីភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលអាស៊ានបានគូសបញ្ជាក់ពីឯកសារសំខាន់ៗចំយោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២១ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤ តាមប្រព័ន្ធវីដេអូជាមួយនឹងបណ្ដាមេដឹកនាំអាស៊ានដទៃទៀត ។

Read more: រដ្ឋាភិបាល​អាស៊ាន​គូសបញ្ជាក់​លើ​ឯកសារ​សំខាន់​២​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​...

សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤, ជប៉ុនប្រកាសផ្តល់កម្ចី និងជំនួយសន្ធឹកសន្ធាប់សម្រាប់អាស៊ាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលជាកិច្ចប្រជុំស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា។

Read more: សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤,...

រាជរដ្ឋាភិបាលកម្ពុជាផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ២០ម៉ឺនដូសដល់រដ្ឋាភិបាលវៀតណាម

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូសជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។

Read more: រាជរដ្ឋាភិបាលកម្ពុជាផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ២០ម៉ឺនដូសដល់រដ្ឋាភិបាលវៀតណាម

ថ្ងៃនេះជាថ្ងៃទី១៦នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

Read more: ថ្ងៃនេះជាថ្ងៃទី១៦នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង, បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង

(ភ្នំពេញ)៖ បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្ដីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

Read more: កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង, បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម លើគម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចពិភាក្សាលើគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តសៀមរាប ប្រធានគណៈកម្មការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម...

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើតុលាការពន្លឿនបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់ កុំឲ្យកកស្ទះសំណុំរឿង

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើឲ្យតុលាការរាជធានីខេត្តទាំងអស់ពន្លឿនការបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់ដើម្បីកុំឲ្យកកស្ទះសំណុំរឿង ។

Read more: រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើតុលាការពន្លឿនបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យ នៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ តាមគោលការណ៍ទីក្រុងប៉ារីស នៅថ្ងៃទី២៨ ខែតុលា

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានា សម្រាប់សេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្សនៅកម្ពុជា។

Read more: គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី...

ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជំរុញកំណើនការនាំចេញ និងបង្កើនឱកាសការងារ ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

Read more: ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ...

ក្រសួងយុត្តិធម៌ ចេញគោលការណ៍ថ្មី សម្រាប់​យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមតុលាការសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានសេចក្តីណែនាំ ស្តីពី គោលការណ៍ ដែលត្រូវអនុវត្ត នៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។

Read more: ក្រសួងយុត្តិធម៌ ចេញគោលការណ៍ថ្មី សម្រាប់​យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង...

ថ្ងៃនេះជាថ្ងៃទី១៥នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

Read more: ថ្ងៃនេះជាថ្ងៃទី១៥នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ហ៊ុន សែន ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃនេះ

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូល «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងែទី២៥ ខែតុលានេះ។

Read more: បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ហ៊ុន...

ក្រសួងសុខាភិបាលកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខនៅតាមកន្លែងព្យាបាលអ្នកជំងឺ កូវីដ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសការកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខ នៅតាមកន្លែងព្យាបាលអ្នកជំងឺកូវីដ ។

Read more: ក្រសួងសុខាភិបាលកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ...

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តកណ្តាល ខណៈប្រធានចាស់ឡើងតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល ជាប្រធានពន្ធនាគារខេត្តកណ្តាល។ នេះបើតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

Read more: សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តកណ្តាល...

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាស្ថាពរ

រាជធានីភ្នំពេញ ៖ ទីបំផុតសមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាស្ថាពរ ។

Read more: រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលម...

គ.ជ.ប៖ ថ្ងៃទី១៣ មានពលរដ្ឋជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១, សរុបចំនួន១៣ថ្ងៃ មានចំនួន១៣៨,១៣៧នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៣,៧២៣ នាក់ សរុបចំនួន១៣ថ្ងៃ មានចំនួន ១៣៨,១៣៧នាក់។

Read more: គ.ជ.ប៖ ថ្ងៃទី១៣ មានពលរដ្ឋជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១,...