Social Network

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជំនួបពិភាក្សាជាមួយនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការឱ្យកាន់តែប្រសើរ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មកជំនួស លោកស្រី ឡូរ៉ង់ បារ៉ែល ដែលបានបញ្ចប់អាណត្ដិបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា។

Read more: រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជំនួបពិភាក្សាជាមួយនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា...

ក្រសួងសុខាភិបាលក្រើនរំលឹកពីអ្នកមិនទាន់ចាក់វ៉ាក់សាំង ករណីវ័យចាស់ និងស្ត្រីមានផ្ទៃពោះ និងជំងឺផ្សេងៗ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វ័យចាស់ ស្ត្រីផ្ទៃពោះបំបៅដោះ និងជំងឺប្រចាំកាយ ។

Read more: ក្រសួងសុខាភិបាលក្រើនរំលឹកពីអ្នកមិនទាន់ចាក់វ៉ាក់សាំង ករណីវ័យចាស់...

គ.ជ.ប៖ ថ្ងៃទី៧ មានពលរដ្ឋជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១, សរុបចំនួន៧ថ្ងៃ មានចំនួន៧៩,៨២០នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន១១,៧១៥នាក់ សរុបចំនួន៧ថ្ងៃ មានចំនួន៧៩,៨២០នាក់។

Read more: គ.ជ.ប៖ ថ្ងៃទី៧ មានពលរដ្ឋជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១,...

សម្តេចតេជោ បញ្ជាឱ្យអាជ្ញាធរចាក់វ៉ាក់សាំងជូនពលរដ្ឋតាមភូមិ និងផ្ទះតែម្តង ខណៈអ្នកបាត់បង់ជីវិតភាគច្រើនមិនបានចាក់វ៉ាក់សាំង

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យ៉ាងដូច្នេះតាមការសង្កេតមួយរយៈកន្លងមកនេះអ្នកដែលបានស្លា.ប់ដោយសារជំងឺកូវីដ១៩ មួយចំនួនធំ គឺអ្នកមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូច្នេះស្នើឲ្យក្រុមគ្រូពេទ្យ អាជ្ញាធររក្សាទុកវ៉ាក់សាំង ដើម្បីចាក់ជូនពលរដ្ឋមិនទាន់បានចាក់នៅតាមភូមិ ឬចាក់ដល់ផ្ទះតែម្តង ចំពោះ អ្នកមិនអាចធ្វើដំណើរទៅចាក់បាន ។

Read more: សម្តេចតេជោ បញ្ជាឱ្យអាជ្ញាធរចាក់វ៉ាក់សាំងជូនពលរដ្ឋតាមភូមិ និងផ្ទះតែម្តង...

លោក ហ៊ុន ម៉ាណែត ផ្ញើលិខិតរំលែកទុក្ខជូនលោក មួន ឌីណា និងលោក មួន វាសនា ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោក មួន ឌីណា និង លោក មួន វាសនាសមាជិក ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សនៅប្រទេសកាណាដា ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាលោកយាយបង្កើត។

Read more: លោក ហ៊ុន ម៉ាណែត ផ្ញើលិខិតរំលែកទុក្ខជូនលោក មួន ឌីណា និងលោក មួន វាសនា...

TOP NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយទទូចទៅកាន់ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។

Read more: TOP NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង...

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ចរាចរ​ និង​ប្រើប្រាស់​ក្រដាសប្រាក់​៣​ម៉ឺន​រៀល​គំរូ​ថ្មី

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។

Read more: រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ចរាចរ​ និង​ប្រើប្រាស់​ក្រដាសប្រាក់​៣​ម៉ឺន​រៀល​គំរូ​ថ្មី

គ.ជ.ប៖ ថ្ងៃទី២ មានពលរដ្ឋប្រមាណ១៣០០០នាក់ មកចុះឈ្មោះបោះឆ្នោតថ្មី ខណៈជិត១ម៉ឺននាក់ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៣,៩៤៦នាក់ សរុបចំនួន២៤,៧១៥នាក់។

Read more: គ.ជ.ប៖ ថ្ងៃទី២ មានពលរដ្ឋប្រមាណ១៣០០០នាក់ មកចុះឈ្មោះបោះឆ្នោតថ្មី...

មិត្តចិនបន្តផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឹកូវីដ១៩

រាជធានីភ្នំពេញ ៖ តាមរយៈមិត្តភាពដែកថែបរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសមកដល់រដ្ឋាភិបាលកម្ពុជាបានមកដល់កម្ពុជាទៀតហើយ។

Read more: មិត្តចិនបន្តផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសមកកម្ពុជា...

ចំនួនទៅចុះឈ្មោះបោះឆ្នោត មានតិចនៅឡើយ, គ.ជ.ប សូមអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់មានអាយុចុះឈ្មោះបោះឆ្នោត សូមប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតថ្មី បានគ្រប់ៗគ្នានៅតាមសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ។

Read more: ចំនួនទៅចុះឈ្មោះបោះឆ្នោត មានតិចនៅឡើយ, គ.ជ.ប សូមអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ...

នាយឧត្តមសេនីយ៍ នាង ផាត ចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ នៅគោលដៅ២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ នៅគោលដៅចំនួន២ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

Read more: នាយឧត្តមសេនីយ៍ នាង ផាត ចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី៣...

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន មកកម្ពុជាវិញ (Video inside)

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋ ២នាក់ ដែលពួកគាត់អះអាងថា ចាញ់បោកមេខ្យល់ទៅនៅប្រទេសចិន កាលពី ៥ឆ្នាំមុន ហើយត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង។

Read more: រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន...

ច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសមាន«សញ្ជាតិតែមួយ»ដល់ដៃសភាហើយ

រាជធានីភ្នំពេញ ៖ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យថ្នាក់ដឹកនាំប្រទេសមាននាយករដ្ឋមន្ត្រីប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សា រដ្ឋធម្មនុញ្ញមានសញ្ជាតិតែមួយបានដល់ដៃរដ្ឋសភាជាតិហើយ ។

Read more: ច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសមាន«សញ្ជាតិតែមួយ...

រដ្ឋមន្រ្តីក្រសួងការងារ ស្នើធនាគារ ADB បន្តកិច្ចសហប្រតិបត្តិការលើវិស័យ TVET ព្រោះចាំបាច់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ (TVET) ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

Read more: រដ្ឋមន្រ្តីក្រសួងការងារ ស្នើធនាគារ ADB បន្តកិច្ចសហប្រតិបត្តិការលើវិស័យ TVET...

ក្រសួងការងារប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ

 រាជធានីភ្នំពេញ ៖ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

Read more: ក្រសួងការងារប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស...

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន មកកម្ពុជាវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋ ២នាក់ ដែលពួកគាត់អះអាងថា ចាញ់បោកមេខ្យល់ទៅនៅប្រទេសចិន កាលពី ៥ឆ្នាំមុន ហើយត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង។

Read more: រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន...

សម្តេច ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអន្តរវិស័យ និងប្រទាក់ប្រឡាគ្នាតម្រូវឲ្យចូលរួមពីប្រជាជនម្នាក់ៗ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ និងប្រទាក់ក្រឡាគ្នាដែលតម្រូវឲ្យមានការចូលរួមពីប្រជាជនម្នាក់ៗ។

Read more: សម្តេច ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអន្តរវិស័យ...

ថ្ងៃនេះជាថ្ងៃទី២នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

Read more: ថ្ងៃនេះជាថ្ងៃទី២នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​ប្រព្រឹត្តទៅល្អ ពុំមាន​បញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំងស្ទះឡើយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសថា ថ្ងៃទី១២ ខែតុលានេះ គឺជាថ្ងៃដំបូង ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស។

Read more: គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត...

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកមានសញ្ជាតិ២ ឬច្រើន នៅតែអាចបម្រើជាតិបាន លើកលែងតែបុគ្គលដែលប្រាថ្នាតំណែងកំពូលទាំង៤ ពិសេសនាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែមិនអាចទទួលបាន (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្ម នឹងនៅតែរក្សាទ្វារចំហរសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិ លើកលែងតែតំណាងកំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី ដែលគេចង់បានជាង២០ឆ្នាំមកហើយ នៅតែមិនអាចទទួលបាន។

Read more: TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកមានសញ្ជាតិ២ ឬច្រើន នៅតែអាចបម្រើជាតិបាន...

ក្រសួងការងារស្នើម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករឈប់១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីចាក់វ៉ាក់សាំងដូសជំរុញ

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួបទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កុំឲ្យធ្ងន់ធ្ងរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិកត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ។

Read more: ក្រសួងការងារស្នើម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករឈប់១ថ្ងៃ...