Social Network

កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាឆ្លងជំងឺកូវីដ១៩ ក្នុងពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ

(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានស្នើដល់ភាគីថៃ ជួយព្យាបាលពលករខ្មែរដែលមានជំងឺកូវីដ-១៩ ជាពិសេសពលករដែលកំពុងស្វែងរកការងារ ធ្វើក្នុងប្រទេសថៃ។ លោកក៏បានស្នើភាគីថៃ ជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់ មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ នឹងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំ ទទួលពលករខុសច្បាប់ពីកម្ពុជា។

Read more: កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាឆ្លងជំងឺកូវីដ១៩...

កុំប្រហែសខ្លួន ! រកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី «Delta» ច្រើនជាង១៣០០នាក់ និងរាតត្បាតក្នុងរាជធានី-ខេត្តចំនួន២៣

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះថា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា «Delta» នៅក្នុងរាជធានី- ខេត្ត ចំនួន២៣ មានសរុប១៣២៥នាក់ ហើយ ។

Read more: កុំប្រហែសខ្លួន ! រកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី «Delta» ច្រើនជាង១៣០០នាក់...

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧបត្ថម្ភអង្ករដល់ពលរដ្ឋងាយរងគ្រោះ តាមរយៈសមាគមនារីខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ អំណោយជាអង្កររបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ត្រូវបានយកមកឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលងាយរងគ្រោះតាមរយៈលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ តំណាងឱ្យលោកអភិបាលខណ្ឌ ជា ពិសី។

Read more: សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧបត្ថម្ភអង្ករដល់ពលរដ្ឋងាយរងគ្រោះ...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កម្ពុជាអាចទិញវ៉ាក់សាំងកូវីដគ្រប់គ្រាន់មកចាក់ជូនពលរដ្ឋ តែប្រទេសខ្លះមានលុយ ទិញមិនបាន

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។

Read more: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖...

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានផ្លែមៀន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនកងកម្លាំងនគរបាល

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ចំនួន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

Read more: អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានផ្លែមៀន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន...

ទីប្រឹក្សាសម្តេចតេជោ ស្នើថៃទប់ស្កាត់ការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា លើបណ្តាញសង្គមចេញពីប្រទេសថៃ

(បាងកក, ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើភាគីថៃ ទប់ស្កាត់សកម្មភាពវាយប្រហារ និងការជេរប្រមាថនានាលើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំង ដែលកំពុងជ្រកកោននៅក្នុងប្រទេសថៃ។

Read more: ទីប្រឹក្សាសម្តេចតេជោ ស្នើថៃទប់ស្កាត់ការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា...

ក្រសួងប្រៃសណីយ៍ និង UNDP ក្រោមការគាំទ្រថវិកាពីអូស្ត្រាលី ប្រកាសចាប់ផ្តើមដំណើរការ សម្ព័ន្ធឌីជីថលមួយ ដើម្បីជួយជ្រោមជ្រែងសហគ្រាសក្នុងស្រុក នៅកម្ពុជា

(ភ្នំពេញ)៖ ជាផ្នែកមួយនៃកម្មវិធីពន្លឿនការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យូអិនឌីភី (UNDP) បានប្រកាសចាប់ផ្តើមដំណើរការសម្ព័ន្ធមួយ ដែលមានឈ្មោះថា កាន់តែខ្លំាងជាមួយឌីជីថល ដើម្បីជួយផ្នែកឌីជីថលដល់សហគ្រាសក្នុងស្រុកនៅកម្ពុជា ។

Read more: ក្រសួងប្រៃសណីយ៍ និង UNDP ក្រោមការគាំទ្រថវិកាពីអូស្ត្រាលី...

ហាងឆេងលុយរៀលចាញ់ប្រៀបលុយបាតថៃ !

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធ្លាក់ថ្លៃបន្តិចបើធៀបនឹងប្រាក់បាតថៃ ។

Read more: ហាងឆេងលុយរៀលចាញ់ប្រៀបលុយបាតថៃ !

WHO ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង និងសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ គិតជាថវិកាជាង៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) ផ្ដល់ជំនួយជាសម្ភារប្រព័ន្ធត្រជាក់ រួមមាន រថយន្ដបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខារពេទ្យបន្ទាប់បន្សំ, សម្ភារបរិក្ខារវេជ្ជសាស្ដ្រ រួមមានម៉ាសចំនួន ១៦០,០០០, ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃចំនួន ៨,៧៥០ដប និងសម្ភារអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨,០៧៦.៥០ដុល្លារ។

Read more: WHO ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង...

ក្រសួងសុខាភិបាល​ស្នើ​អភិបាល​រាជធានីខេត្ត​កៀរគរ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ា​ក់​កូ​វី​ដ​១៩​ ​ទៅ​ចាក់​ឲ្យ​បាន​គ្រប់​គ្នា

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្តធ្វើការអប់រំណែនាំ ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាតាមចំនួនកំណត់ ។

Read more: ក្រសួងសុខាភិបាល​ស្នើ​អភិបាល​រាជធានីខេត្ត​កៀរគរ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ា​ក់​កូ​វី...

សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ទៅ​ប្រទេស​បារាំង​ ១៤​ថ្ងៃ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសបារាំង រយៈពេល១៤ថ្ងៃ ដោយមានធុរៈផ្ទាល់ខ្លួន ។

Read more: សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ទៅ​ប្រទេស​បារាំង​ ១៤​ថ្ងៃ

TOP NEWS: ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា ក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួម ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលកម្ពុជា។

Read more: TOP NEWS: ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត...

សត្វក្រៀលមួយក្បាលកំសត់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីជាប់មងប្រជាពលរដ្

រាជធានីភ្នំពេញ ៖ ក្រុមការងារប្រចាំខេត្តរតនគីរីនៃអង្គការ BirdLife សហការជាមួយមជ្ឈមណ្ឌលអង្គរការសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កាលពីថ្មីៗនេះបានចុះជួយសង្គ្រោះសត្វក្រៀលមួយក្បាលដែលជាប់មងរបស់ប្រជាពលរដ្ឋ ។

Read more: សត្វក្រៀលមួយក្បាលកំសត់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីជាប់មងប្រជាពលរដ្

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន សម្រាប់ទុកជួយដល់ពលករធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពីលោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។

Read more: ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ២០តោន លើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ១៩។

Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ២០តោន លើកទី២...

អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចចិត្ដរបស់កម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ហាក់បីដូចជាការដើរមុនមួយជំហាន ឬមុនសភាពការណ៍ដែលអាចកើតមានឡើងនៅពេលខាងមុខពីជំងឺកូវីដ១៩។ ជាពិសេស ពេលនេះបានចាក់ដូសទី៣បន្ថែម លើគ្រូពេទ្យ បុគ្គលិកសុខាភិបាល គឺបានជួយទៅដល់ការពង្រឹងប្រព័ន្ធការពាររឹងមាំរបស់ពួកគាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន...

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៧ចំណុចទៅរដ្ឋមន្ត្រីទេសចរណ៍ថៃ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

(បាងកក,ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដាក់សំណើចំនួន៧ចំណុច ទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជួយជំរុញដល់វីស័យទេសចរណ៍នៅកម្ពុជា។

Read more: ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៧ចំណុចទៅរដ្ឋមន្ត្រីទេសចរណ៍ថៃ...

ក្រសួងដឹកជញ្ជូនកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៦៥%

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសារធាណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បានកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ និងអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបាន៦៥% ។

Read more: ក្រសួងដឹកជញ្ជូនកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈ...

WHO កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសចាក់ជូនដល់ជនងាយរងហានិភ័យ

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្លែងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។

Read more: WHO កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា...

មៀនប៉ៃលិនក្លាយជាកាដូ និងរបស់ហ្វ្រីសម្រាប់សេវាកម្មមួយចំនួននៅភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីមានយុទ្ធនាការទិញមៀនប៉ៃលិន ដើម្បីសង្រ្គោះការខាតបង់ដល់អ្នកដំា ក្រោយពីកសិផលមួយប្រភេទគ្មានទីផ្សារដោយប្រទេសថៃមិនទទួលទិញមក កសិកអាចលក់មានពី ២៥០០ រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម ហើយបច្ចុប្បន្ននេះមៀនប៉ៃលិនបានក្លាយជារបស់ដែលគេធ្វើកាដូជូនគ្នា ក្លាយជារបស់ថែមសម្រាប់សេវាកម្មនានា ពីព្រោះថា ក្រុមអាជីវករ មន្រ្តីរាជការ រហូតដល់ប្រមុខរាជរដ្ឋាភិបាលបានអន្តរាគមន៍ជួយសង្រ្គោះផ្លែឈើមួយប្រភេទនេះ យកទៅបម្រើសកម្មភាពមនុស្សធម៌ និងជំនួយផ្សេងៗ ។

Read more: មៀនប៉ៃលិនក្លាយជាកាដូ និងរបស់ហ្វ្រីសម្រាប់សេវាកម្មមួយចំនួននៅភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រគល់ជំនួយគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

Read more: រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា...