រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបញ្ជាក់ គិតមកដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២១ កំណើនអ្នកចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួនជាង៤លាននាក់ស្មើ៤៦.៥៤% នៃចំនួនគោលដៅ១០លាននាក់ ។
(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាពកម្ពុជា-ចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលប្រកាន់យ៉ាងខ្ជាប់ នូវគោលនយោបាយចិនតែមួយ។
Read more: សមាគមមិត្ដភាពកម្ពុជា-ចិន គាំទ្រគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន...
រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់គណបក្សនយោបាយលើពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សនយោបាយលើកពិភពលោកទោះជាមាននិន្នាការណាក៏ដោយត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនាបរទេសឡើយ ។
Read more: សម្ដេចតេជោ ចង់ឃើញគណបក្សនយោបាយលើពិភពលោក គិតប្រយោជន៍ជាតិជាធំ...
រាជធានីភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បេតិកភ័ណ្ឌវប្បធម៌ជាតិបានបង្ហាញឲ្យឃើញថា កម្ពុជាមិនអាចខ្វះបានឡើយនូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ ។
ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានអញ្ជើញចូលរួមប្រជុំ និងថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារ ដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។
(ភ្នំពេញ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប១៣ឆ្នាំហើយ ដែលប្រាសាទព្រះវិហាររតនសម្បត្តិរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
Read more: សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
រាជធានីភ្នំពេញ ៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា នៅពេលនេះ ស្ថានទូត ក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើងអំពីការសាងសង់ប្រាសាទមួយ ដែលចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ ។
Read more: អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅថៃ ទៅខេត្តបុរីរ៉ាំ...
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់អាជ្ញាធរសមត្ថកិច្ច ឱ្យចាត់វិធានការតាមច្បាប់ចំពោះការបន្លំបង្កើតគណនីហ្វេសបុកមួយដោយដាក់រូប និងឈ្មោះរបស់លោកស្រី ដើម្បីធ្វើឱ្យសាធារណជនភាន់ច្រឡំ។
Read more: លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរចាត់វិធានការលើការបន្លំគណនីហ្វេសបុករបស់លោកស្រី...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីព្រឹក នឹងដឹកនំាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (ZOOM) នេះបើតាមសេចក្តីជូនដំណឹងពីទីស្តីការគណៈរដ្ឋមន្រ្តី ដែលទើបទទួលបាននាព្រឹកនេះ។
Read more: សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីតាមប្រព័ន្ធ ZOOM
រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
Read more: វ៉ាក់សាំងស៊ីណូហ្វាម១លានដូសរដ្ឋាភិបាលបញ្ជាក់ទិញបន្ថែមទៀត...
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្រីក្រចំនួន៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា១លានដុល្លារបន្ថែមទៀត...
អាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.)បានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានជួសជុលប្រាសាទ មួយចំនួនដែលមានភាពទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដើម្បីអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។
Read more: អ.ជ.ស.ព ចាប់ផ្តើមជួសជុលប្រាសាទទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
(ភ្នំពេញ)៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែមទៀត នឹងដឹកពីចិន មកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលនេះ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាវេលាម៉ោងប្រមាណ ១០ព្រឹក។
Read more: ព្រឹកនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកមកដល់កម្ពុជា
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។
Read more: ក្រសួងសុខាភិបាលនៃកម្ពុជា និង JICA ដាក់ឱ្យដំណើរការ «គម្រោងពង្រឹងសមត្ថភាព...
ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវថា រដ្ឋាភិបាលឡាវ បានចេញសេចក្ដីណែនាំ
Read more: ស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ៖ ឡាវបន្តវិធានការ បិទខ្ទប់១៤ថ្ងៃ បន្ថែមទៀត
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងសាងសង់រួចជាស្ថាពរនៅដើមឆ្នាំ២០២២ខាងនេះ ដែលនឹងឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋយើងកាន់តែប្រសើរថែមទៀត។
Read more: រដ្ឋមន្ដ្រីសុខាភិបាល៖ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក...
រាជធានីភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ )បានបញ្ជាក់ឲ្យដឹង កូនគ្រាប់បែកចង្កោមនេះពី២៦លាន ទៅ៣០លានគ្រាប់ត្រូវបានប្រើប្រាស់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ ប្រហែល១ភាគ៤ នៃតួលេខនេះ គឺមិនទាន់ផ្ទុះនោះទេ ។
Read more: កម្ពុជាមានគ្រាប់បែកចង្កោមពី២៦ទៅ៣០លានគ្រាប់លើផ្ទៃដីហើយស្មើ១ភាគ៤ម...
រាជធានីភ្នំពេញ ៖ ពិតជាមិនគួរឱ្យជឿថា វិបត្តិកូវីដ១៩បានធ្វើឱ្យពិភពលោកបាត់បង់ចំណូលពីវិស័យទេសចរណ៍រាប់ពាន់លានដុល្លារអាមេរិកយ៉ាងនោះ ជាក់ស្ដែងបើនិយាយពីកម្ពុជាវិញ គ្រឹះស្ថានអង្គរដែលលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គររាល់ឆ្នាំ
Read more: ៦ខែគ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិជាង...
ខេត្តបាត់ដំបង÷ ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
Read more: ទូតជប៉ុនប្រចាំកម្ពុជាបំពេញទស្សនកិច្ចការងារ២ថ្ងៃក្នុងខេត្តបាត់ដំបង...