Social Network

ថ្ងៃដំបូងនៃប្រតិបត្តិការតាមខេត្ត កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៦ម៉ឺននាក់

(ភ្នំពេញ)៖ បន្ទាប់ពីបានបិទបញ្ចប់ទាំងស្រុងនូវការចាក់ដូសទី១នៅក្នុងរាជធានីភ្នំពេញនោះ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។

Read more: ថ្ងៃដំបូងនៃប្រតិបត្តិការតាមខេត្ត កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត...

កម្ពុជា-ស៊ុយអ៊ែត បន្តរួមគ្នាសម្រេចឱ្យបានគោលដៅទាំងឡាយដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative)

(ភ្នំពេញ)៖ កម្ពុជា-ស៊ុយអ៊ែត បានប្ដេជ្ញាបន្តរួមគ្នាសម្រេចឱ្យបានគោលដៅទាំងឡាយ ដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ខណៈស៊ុយអែតបានមើលឃើញពីការខិតខំរបស់កម្ពុជាយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដំបូងគេបង្អស់។

Read more: កម្ពុជា-ស៊ុយអ៊ែត...

មក​ដឹង​ប្រវត្តិ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែល​នឹង​ក្លាយជា​ប្រធាន គ​.​ជ​.​ប ថ្មី ចេះ​៤​ភាសា និង​ជា​អ្នកស្រុក​ខេត្តកំពត

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងរៀបចំបើកកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្មី ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែងដោយសារកត្តាសុខភាព ។

Read more: មក​ដឹង​ប្រវត្តិ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែល​នឹង​ក្លាយជា​ប្រធាន គ​.​ជ​.​ប ថ្មី...

BREAKING: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីបានផ្អាកនាំចូលមួយរយៈ ដោយសារតែការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅប្រទេសឥណ្ឌារួចមក។

Read more: BREAKING: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក...

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំពិនិត្យសំណើជ្រើសរើស លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប មុនបើកកិច្ចប្រជុំពេញអង្គ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសំណើសុំជ្រើសរើស លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប មុនបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅពេលខាងមុខ។

Read more: គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំពិនិត្យសំណើជ្រើសរើស លោក ប្រាជ្ញ ចន្ទ...

ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ​និង​លើកកម្ពស់​ដល់​ការ​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ

រាជធានីភ្នំពេញ៖ អតីតនាយិកាអង្គការសេដាកបានមើលឃើញថា ការបិទស្លាកសញ្ញា អំពីការអនុវត្តកសិកម្មល្អនៅលើផលិតផល នាពេលបច្ចុប្បន្ននេះវាបាននិងកំពុងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ខណៈផលិតផលដែលបិទស្លាកសញ្ញានេះដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃជាងផលិតធម្មតា។

Read more: ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់...

គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងពាក់ព័ន្ធ ប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង RCEP

(ភ្នំពេញ)៖ គណៈកម្មការជំនាញនៃរដ្ឋសភា ព្រមទាំងក្រសួងពាក់ព័ន្ធដឹកនាំដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំរួមគ្នាពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

Read more: គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងពាក់ព័ន្ធ ប្រជុំពិនិត្យសេចក្តីព្រាងច្បាប់...

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា ​(Video inside)

(ភ្នំពេញ)៖ ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស...

ទីបំផុត! កម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ ។

Read more: ទីបំផុត! កម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនៅតំបន់អូរខ្វាង...

គណៈកម្មការជំនាញរដ្ឋសភា និងរដ្ឋាភិបាល បើកកិច្ចប្រជុំដោយលើកយកសេចក្តីព្រាងច្បាប់ចំនួន២ ដើម្បីពិភាក្សា

(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដោយបានលើកយកសេចក្តីព្រាងច្បាប់ចំនួន២ ដើម្បីពិភាក្សាគ្នា រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

Read more: គណៈកម្មការជំនាញរដ្ឋសភា និងរដ្ឋាភិបាល...

ក្រសួងអប់រំប្រកាន់ជំហរបន្តបិទសាលារៀនសាធារណៈ និងឯកជន ព្រោះព្រឹត្តិការណ៍ផ្ទុះកូវីដថ្ងៃ២០ កុម្ភៈមិនទាន់ចប់

រាជធានីភ្នំពេញ ៖ ទោះបីជាមានការស្នើសុំពីវិស័យឯកជនក្នុងការបើកដំណើរការសាលារៀនឯកជនយ៉ាងណាក្តី ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសនៅតែបន្តបិទសាលារៀន ទាំងសាធារណៈ និងឯកជនបន្តទៀត ដោយសារព្រឹត្តិការណ៍នៃការផ្ទុះជំងឺកូវីដ១៩ ថ្ងៃ២០ កុម្ភៈមិនទាន់ចប់នៅឡើយ ។

Read more: ក្រសួងអប់រំប្រកាន់ជំហរបន្តបិទសាលារៀនសាធារណៈ និងឯកជន...

លោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តអង្គ អង្គួញដីសិរីសុខា

ព័ត៌មានជាតិលោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តអង្គ អង្គួញដីសិរីសុខាបានផុស ២៩ វិនាទី មុន នៅ ថ្ងៃព្រហស្បតិ៍ ១៧ មិថុនា ២០២១ដោយ Sokhom Khon

Read more: លោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន...

លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាឥស្សរជនជាន់ខ្ពស់ស្រ្តីតែមួយគត់ ចូលរួមក្នុងកិច្ចសន្ទនានយោបាយ នាឱកាសនៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិន

(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសន្ទនានយោបាយពិសេស តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមចំណងជើងថា «រឿងរ៉ាវរបស់គណបក្សកុម្មុយនិស្សចិន៖ សមិទ្ធផលរបស់ក្រុងសៀងហៃក្នុងការអនុវត្តគំនិត ស៊ី ជីនភីង ស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនសម្រាប់យុគ្គសម័យថ្មី» ដោយផ្តោតលើប្រធានបទ «ធ្វើឱ្យសុបិន្តក្លាយជាការពិត ចែករំលែកភាពអស្ចារ្យ» ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ។

Read more: លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាឥស្សរជនជាន់ខ្ពស់ស្រ្តីតែមួយគត់...

កម្លាំងការពារព្រំដែន សហការជាមួយយោធាឈរជើងល្បាតការពារតាមព្រំដែនស្រុកលើកដែក និងស្រុកកោះធំ

កម្លាំងកងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី ១៦ ខែមិថុនា បានសហការជាមួយកម្លាំងយោធភូមិភាគពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមទាំងកម្លាំងសមត្ថកិច្ច ឈរជើងតាមព្រំដែន ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ឃុំព្រែកជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំក្អមសំណ ស្រុកលើកដែក ក្នុងការទប់ស្កាត់ការលួចឆ្លងដែនចេញចូល ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

Read more: កម្លាំងការពារព្រំដែន សហការជាមួយយោធាឈរជើងល្បាតការពារតាមព្រំដែនស្រុកលើកដែក...

ផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យ

Read more: ផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

ក្រសួងកសិកម្ម ៖ បណ្តាញទីផ្សារត្រីភាគច្រើននៅក្នុងដៃអ្នកនាំចូល

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីផលលំបាក និងឧសគ្គមួយចំនួនសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា ទំាងលើបញ្ហាទីផ្សារ បច្ចេកទេសចិញ្ចឹម និងវត្ថុធាតុដើមផលិតកម្ម ។

Read more: ក្រសួងកសិកម្ម ៖ បណ្តាញទីផ្សារត្រីភាគច្រើននៅក្នុងដៃអ្នកនាំចូល

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាសព្វថ្ងៃនេះ កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើប ដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងកាត់ចំណាយក្រៅផ្លូវការ បានយ៉ាងច្រើនជូនប្រជាពលរដ្ឋ។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប...

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយម៉ាស់ចំនួន៣០ម៉ឺន និងម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន២គ្រឿងពីវិស័យឯកជន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលអំណោយជាម៉ាស់ ចំនួន៣០ម៉ឺន និងម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ ចំនួន២គ្រឿង ពីក្រុមហ៊ុន LIXIN GROUP នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

Read more: អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយម៉ាស់ចំនួន៣០ម៉ឺន...

BREAKING: លោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជនប្រធានគ.ជ.ប ដើម្បីដាក់ជូនរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

(ភ្នំពេញ)៖ ទីបំផុត ! គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានសម្រេចជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

Read more: BREAKING: លោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា...

ការ​ផា​កពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​«APP»​តាម​ទូរស័ព្ទ​ដៃ ​និង​ដាក់​ដំណើរការ​ចុងឆ្នាំ​នេះ ​ឬ​ដើមឆ្នាំ​ក្រោយ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិបានកំពុងពន្លឿនក្នុងការផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា«APP» ទូរស័ព្ទដៃស្មាតហ្វូនចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ និងដាក់អនុវត្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

Read more: ការ​ផា​កពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​«APP»​តាម​ទូរស័ព្ទ​ដៃ...