Social Network

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៤.៣៣លាននាក់ ស្លាប់ជាង ៨.៤៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ តំបន់អាស៊ាន...

រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​

ភ្នំពេញ៖ អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការជាតិប្រយទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

Read more: រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០ ខែមិថុនា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៥១នាក់...

លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍

មន្ត្រីសុខាភិបាលបាននិយាយថា ករណីចំនួនពីរនៃជំងឺអុតស្វាយ (Monkeypox) ត្រូវបានគេរាយការណ៍ នៅភាគខាងជើងប្រទេសវែលស៍។សេវាសុខភាពសាធារណៈវែលស៍ (PHW) បាននិយាយថា ប្រជាជនបានឆ្លងរោគនេះនៅបរទេស ហើយមានអ្នកជំងឺពីរនាក់មកពីគ្រួសារតែមួយ។

Read more: លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍

មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ

រូបសំណាកស្ពាន់ធំៗចំនួន៣ ត្រូវបានកសាងឡើង តំណាងឱ្យខេត្តព្រះសីហនុ និងកំពុងដំឡើងនៅរង្វង់ភ្ជាប់មហាវិថីសំខាន់ៗដែលទើបស្ថាបនារួច។

Read more: មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ

លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមដើមខែមិថុនានេះ ក្រសួងសុខាភិបាលបានធ្វើតេស្តរកកូវីដ១៩ចំនួន ១,២១៤,៨៩៤សំណាក រកឃើញវិជ្ជមានជាង ៣ម៉ឺននាក់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបចំនួន ១,២១៤,៨៩៤សំណាក ក្នុងនោះវិជ្ជមាន សរុបចំនួន ៣៦,៦៦៦នាក់។

Read more: លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមដើមខែមិថុនានេះ...

«សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន»! លិខិតជូនពរខួបគម្រប់ ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ «សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន» ឆ្លងកាត់រយៈពេលជាង៦០ឆ្នាំទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ក្នុងអំឡុងពេលសាធារណរដ្ឋប្រជាមានិតចិន ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្ត ប្រទេសសម្ព័ន្ធមិត្តទាំងឡាយ បានផ្ញើការជូនពរយ៉ាងកក់ក្តៅជូនប្រទេសចិន។

Read more: «សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន»! លិខិតជូនពរខួបគម្រប់ ១០០ឆ្នាំ...

កម្ពុជាធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិ

(ព្រះវិហារ)៖ ជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅកម្ពុជា សហការរៀបចំដោយ ក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ត្រូវបានបើកធ្វើឡើង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជឿជាក់ថា មានវត្តមានសត្វត្មាតរស់នៅ។

Read more: កម្ពុជាធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន៤កន្លែង...

ខេត្តតាកែវរកឃើញអ្នកកើតកូវីដ១៩ ចំនួន៣៩នាក់បន្ថែមទៀត ក្នុង​ចំណោម​ស្រុក​ទាំង​៧ របស់​ខេត្តតាកែវ

ខេត្តតាកែវ ៖ ១រយៈពេលមកនេះ សម្រាប់ខេត្តតាកែវ កំពុងទទួលរងការរីករាលដាលនៃជំងឺកូវីដ១៩ ស្ទើតែគ្រប់ទីកន្លែង ហើយនៅថ្ងៃ១០ ខែមិថុនានេះ កោះសន្តិភាពបានទទួលរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបានបង្ហាញថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៩នាក់ ស្រី២៧នាក់ ក្នុងចំណោមក្រុងស្រុកទាំង៧ របស់ខេត្តតាកែវ ។

Read more: ខេត្តតាកែវរកឃើញអ្នកកើតកូវីដ១៩ ចំនួន៣៩នាក់បន្ថែមទៀត ក្នុង​ចំណោម​ស្រុក​ទាំង​៧...

ព័ត៌មានជាតិគ​.​ជ​.​ប សម្រេច​លុបចោល​ការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះហត្ថលេខាដោយលោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចលើកចោលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២១ ដែលគ្រោងនិងអនុវត្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន២៥ រាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស។

Read more: ព័ត៌មានជាតិគ​.​ជ​.​ប...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.២៣លាននាក់ ស្លាប់ជាង ៨.២៩ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា នេះ តំបន់អាស៊ាន...

ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សហគមន៍​នៅ​ខេត្តព្រះវិហារ​

ភ្នំពេញ: រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មាន ១០ ស្ថាប័នទៅទស្សនានិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

Read more: ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង...

ក្រសួងសុខាភិបាល ក្រោមការគាំទ្រពី JICA បង្កើតកម្មវិធី New Khmer App គាំទ្រដល់បុគ្គលិកថែទាំសុខភាព ក្នុងការផ្ដល់សេវាការសម្រាលកូនដោយសុវត្ថិភាព

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) តាមរយៈ «គម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្តោតលើការថែទាំស្ត្រី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល (JICA-IINeoC Project)» និង Maternity Foundation បានចាប់ដៃគូសហការគ្នាបង្កើតកម្មវិធីការសម្រាលកូនដោយសុវត្ថិភាពលើទូរស័ព្ទដៃជាភាសាខ្មែរ (Safe Delivery App) ដែលជាឧបករណ៍ (Tools) បណ្តុះបណ្តាល និងជំនួយស្មារតីដល់បុគ្គលិកថែទាំសុខភាព ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់ម្តាយ និងទារកទើបនឹងកើត នៅក្នុងប្រទេសកម្ពុជា។

Read more: ក្រសួងសុខាភិបាល ក្រោមការគាំទ្រពី JICA បង្កើតកម្មវិធី New Khmer App...

លោក ឃួង ស្រេង អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋនៅរាជធានីភ្នំពេញ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែកក្កដាខាងមុខ ខណៈការចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចំនួន១១ខណ្ឌហើយ ក្នុងចំណោមខណ្ឌទាំង១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។

Read more: លោក ឃួង ស្រេង អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩...

សម្តេច ទៀ បាញ់៖ ការចោទមូលដ្ឋានទ័ពចិននៅរាម ទោះបំភ្លឺប៉ុន្មានក៏នៅតែដដែល ព្រោះមិនបានតាមបំណងអាមេរិក (Video inside)

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រឿងចោទប្រកាន់មានមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម ទោះបីកម្ពុជាបំភ្លឺប៉ុន្មានក៏អាមេរិកមិនទទួលយកនោះដែរ ព្រោះមិនត្រូវតាមបំណងរបស់គេ។

Read more: សម្តេច ទៀ បាញ់៖ ការចោទមូលដ្ឋានទ័ពចិននៅរាម ទោះបំភ្លឺប៉ុន្មានក៏នៅតែដដែល...

ព័ត៌មានជាតិឈ្វេងយល់អត្ថន័យទាំង ៥ កែវតំណក់ប្រេងដំបូង ជានិមិត្តរូបធនធានប្រេងកាតកម្ពុជា

កែវដំណក់ប្រេងដំបូងនេះ គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងតាមរចនាបទខ្មែរ ដែលប្រគល់ជូន សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ ដើម្បីតំកល់ទុកជា ប្រវត្តិសាស្ត្រ។

Read more: ព័ត៌មានជាតិឈ្វេងយល់អត្ថន័យទាំង ៥ កែវតំណក់ប្រេងដំបូង...

អាជ្ញាធរ​រាជធានី​ភ្នំពេញនឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក តូច​ធំ បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចតាមបណ្តារដ្ឋបាលខណ្ឌដែលជាប់នឹងផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានចុះផ្សព្វផ្សាយអប់រំចំពោះអ្នករស់នៅ និងអ្នកប្រកបមុខរបនៅលើផ្ទៃទឹកទន្លេ ។

Read more: អាជ្ញាធរ​រាជធានី​ភ្នំពេញនឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក...

ចិនបន្តគាំទ្រការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

Read more: ចិនបន្តគាំទ្រការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព...

ព្រឹកថ្ងៃនេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ទុកជាមរតកសម្រាប់កូនខ្មែរ

(ភ្នំពេញ)៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបាននាំយកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

Read more: ព្រឹកថ្ងៃនេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា...