Social Network

សមាគម​ហិរញ្ញវត្ថុ​បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុបីបានរួមគ្នាក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយបានផ្សព្វផ្សាយពីអាជីវកម្មថ្មីមួយដែលធនាគារជាតិនៃកម្ពុជាទើបតែចេញផ្សាយកាលពីចុងខែមីនា ២០២១ សម្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើប្រតិបត្តិការ គឺប៊េងសួរេន ។

Read more: សមាគម​ហិរញ្ញវត្ថុ​បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា

សេវា​កាន់តែ​កៀក ប្រជាពលរដ្ឋខ្មែរ លែង​ពិបាកធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ

រាជធានីភ្នំពេញ ៖ កន្លងមកការធ្វើសៀវភៅគ្រួសារ ជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តែពេលនេះលែងពិបាកសាំញ៉ាំច្រើនទៀតហើយ ត្រូវចុះហត្ថលេខាត្រឹមអធិការនគរបាលស្រុក ឬខណ្ឌ តែប៉ុណ្ណោះ ។

Read more: សេវា​កាន់តែ​កៀក ប្រជាពលរដ្ឋខ្មែរ លែង​ពិបាកធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ១៩

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៣០ម៉ឺនដុល្លារ...

សភា​កម្ពុជា ​និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្តារ​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​ប្រ​ទស​ទាំង​២​ក្រោយ​​កូ​វី​ដ​

រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរក្រោយពីកូវីដ-១៩ ។

Read more: សភា​កម្ពុជា ​និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្តារ​សេដ្ឋកិច្ច...

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម សម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា

Read more: ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម សម្តែងការគួរសម...

EU និង WHO រួម​គ្នា​គាំទ្រ​ការ​ត្រៀម​បង្ការ និង​ឆ្លើយ​តបក៏​ដូច​ជា ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ នៅសបា្តហ៍នេះ សហភាពអឺរ៉ុប (EU ) និង អង្គការសុខភាពពិភពលោក (WHO ) បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា ។

Read more: EU និង WHO រួម​គ្នា​គាំទ្រ​ការ​ត្រៀម​បង្ការ និង​ឆ្លើយ​តបក៏​ដូច​ជា...

សហភាព​អឺរ៉ុប ផ្តល់ ៣,៥​លាន​ដុល្លារ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ជួយ​លើ​កូ​វីដ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល នៅ​កម្ពុជា​

ភ្នំពេញ៖ នៅសបា្តហ៍នេះ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាព នាពេលអនាគតនៅកម្ពុជា។

Read more: សហភាព​អឺរ៉ុប ផ្តល់ ៣,៥​លាន​ដុល្លារ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក...

TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ ឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិល

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។

Read more: TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ...

សហភាពអឺរ៉ុប និង WHO គាំទ្រការត្រៀមបង្ការ និងឆ្លើយតបការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា

(ភ្នំពេញ)៖ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសរួមសហការគ្នា គាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែង សនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។

Read more: សហភាពអឺរ៉ុប និង WHO គាំទ្រការត្រៀមបង្ការ...

ស្រ្តីសម្រាលកូនជាង៥ពាន់នាក់ទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលស្មើថវិកាង២.២ពាន់លានរៀល

រាជធានីភ្នំពេញ ៖ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា ខែឧសភា ឆ្នាំ២០២១ ចំណាយថវិកាជាង២.២ពាន់ លានរៀលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនស្ត្រីសម្រាលកូន សមាជិក ប.ស.ស. ចំនួន៥៤៨០នាក់ និងមានកូនចំនួន៥៥៣៣នាក់ ។

Read more: ស្រ្តីសម្រាលកូនជាង៥ពាន់នាក់ទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលស្មើថវិកាង២.២ព...

លោក នេត្រ ភក្ត្រា៖ ប្រាសាទចំនួន៨៥៧ទីតាំង ត្រូវរកឃើញក្នុងតំបន់ការពារធម្មជាតិ ខណៈចំនួនបុរាណដ្ឋានអាចនៅមានច្រើនទៀតមិនទាន់រកឃើញ

(ភ្នំពេញ)៖ មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមប្រាង្គប្រាសាទបុរាណដ្ឋានសរុបជាង ៥,៣០០កន្លែងទូទាំងប្រទេស ប្រាង្គប្រាសាទស្ថិតក្នុងតំបន់ការពារធម្មជាតិមានចំនួន៨៥៧ទីតាំង ហើយគ្រាន់តែបុរាណដ្ឋាន ស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» មាន៤២៦ទីតាំង។

Read more: លោក នេត្រ ភក្ត្រា៖ ប្រាសាទចំនួន៨៥៧ទីតាំង ត្រូវរកឃើញក្នុងតំបន់ការពារធម្មជាតិ...

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីនគរបាលត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើកាយវិការ និងសម្តីឱ្យបានសមរម្យ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើប្រាស់កាយវិការ និងសម្តីឱ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។

Read more: ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីនគរបាលត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋ...

សម្តេចក្រឡាហោម ស ខេង តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ២រូប នៃនាយកដ្ឋានព្រហ្មទណ្ឌ 2021-06-01 12:42pm

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ចំនួន២រូប នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

Read more: សម្តេចក្រឡាហោម ស ខេង តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ២រូប...

មន្ត្រីជាន់ខ្ពស់ ​៖ ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​កម្រិត​ខ្ពស់

រាជធានីភ្នំពេញ៖ យោងតាម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការរីករាលដាលជំងឺកូវីដ-១៩ បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវបិញក្នុងឆ្នាំ២០២១នេះ ប៉ុន្តែភាពមិនពិតប្រាកដនៅមានកម្រិតខ្ពស់នៅឡើយ ទាមទារឱ្យមានការដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចដោយផ្អែកលើសរសរស្តម្ភសំខាន់ៗចំនួន៣។

Read more: មន្ត្រីជាន់ខ្ពស់ ​៖...

គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។

Read more: គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ...

កម្ពុជានាំចេញអង្ករបានជាង ២៣ម៉ឺនតោន ធ្លាក់ចុះ៣៤% នៅ៥ខែដំបូងឆ្នាំនេះ

(ភ្នំពេញ)៖ នៅរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៣៣ ០៣១តោន ថយចុះចំនួន ១២៣ ០៦៦ តោន ស្មើនឹង -៣៤.៥៦% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ នេះបើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Read more: កម្ពុជានាំចេញអង្ករបានជាង ២៣ម៉ឺនតោន ធ្លាក់ចុះ៣៤% នៅ៥ខែដំបូងឆ្នាំនេះ

អត្ថាធិប្បាយ៖ ឆ្លងច្រើនរាល់ថ្ងៃ បានធ្វើអោយមនុស្សស៊ាំ ហើយហាក់ដូចជាលែងភ័យ

ភ្នំពេញ៖ សកម្មភាពនៃការរកស៊ី និងការធ្វើដំណើរមិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាទេ ពេលនេះ ហាក់ដូចជាធម្មតាឡើងវិញ។

Read more: អត្ថាធិប្បាយ៖ ឆ្លងច្រើនរាល់ថ្ងៃ បានធ្វើអោយមនុស្សស៊ាំ ហើយហាក់ដូចជាលែងភ័យ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរួមគ្នាវិនិយោគកុមារ ដើម្បីបង្កើតធនធានឈានទៅសម្រេចការអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការវិនិយោគកុមារ សំដៅដល់ការផ្តល់នូវការអប់រំសម្រាប់កុមារ គឺមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចផែនការអភិវឌ្ឍដោយចីរភាព។

Read more: សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរួមគ្នាវិនិយោគកុមារ...

លោក ឃួង ស្រេង ច្រានចោលព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរ កំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដោយច្រានចោលចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។

Read more: លោក ឃួង ស្រេង ច្រានចោលព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរ...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.០៣លាននាក់ ស្លាប់ជាង ៧.៨៨ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០៣០,៣០៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៨,៨៨៨នាក់ផងដែរ។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនានេះ តំបន់អាស៊ាន...

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរទិវាកុមារ អន្តរជាតិ១ មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនាខួបលើកទី២០, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១។

Read more: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរទិវាកុមារ អន្តរជាតិ១ មិថុនា,...