Social Network

កម្ពុជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប GPS Beidou​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជានឹងប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការដឹកជញ្ជូនទំនិញលើសទម្ងន់ ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយ ក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) ជំរុញការប្រើប្រាស់ប្រព័ន្ធ Beidou GPS សម្រាប់បំពាក់លើយានយន្ត និងនាវា ដើម្បីចូលរួមធានាសុវត្ថិភាពក្នុងការដឹកជញ្ជូននៅកម្ពុជា និងក្នុងតំបន់អាស៊ាន ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធផងដែរ ។

ថ្លែងទៅកាន់អង្គប្រជុំនាលោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប

Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ចំពោះក្រុមហ៊ុនដែលត្រៀមបើកការិយាល័យ តំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក ។

លោកបញ្ជាក់ថា៖«ក្រសួងសាធារណការកម្ពុជាត្រៀមលក្ខណៈជាស្រេចក្នុងការសហការលើការ ជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាជាប្រយោជន៍ ដល់ការដឹកជញ្ជូន ហើយក៏គ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន

និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ»។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមហ៊ុន ជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោងទុកនោះ ឱ្យបានទាន់ពេលវេលា ដើម្បីក្រសួងអាចយកជា បទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំង អាចប្រើប្រាស់ ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ខាងមុខនេះ ។

លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ប្រទេសជិតខាងក្នុងតំ បន់អាស៊ានទាំងអស់នឹង ចាប់អារម្មណ៍ ឈានទៅប្រើប្រព័ន្ធ GPS នេះទាំងអស់គ្នា ។

សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែកក្នុងការ ស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿន កំណត់ដោយច្បាប់ និងការតាម ដានយានយន្តមិនចូលទៅក្នុង ស្ថានីយថ្លឹងទម្ងន់ជាដើម ។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ខ្ពស់នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ ។

គួររំលឹកផងដែរថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់

ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០រួចហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព 

TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ ​(Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

Read more: TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៥នាក់បន្ថែមទៀត...

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៥១នាក់ ដែលទើបរកឃើញថ្មី

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។

Read more: TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩...

ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម» ខណ្ឌឬស្សីកែវចំនួន៨០០បន្ទប់ ទទួលបានការបញ្ចុះតម្លៃ៥០ភាគរយ ពីម្ចាស់បន្ទប់លោកឧញ៉ា ស្រី ស៉ីណា

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ដ ថា ចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ។

Read more: ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម»...

ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម» ខណ្ឌឬស្សីកែវចំនួន៨០០បន្ទប់ ទទួលបានការបញ្ចុះតម្លៃ៥០ភាគរយ ពីម្ចាស់បន្ទប់លោកឧញ៉ា ស្រី ស៉ីណា

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ដ ថា ចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ។

Read more: ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម»...

អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកាជាង១លានដុល្លារ និងសម្ភារដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 និងសម្ភារមួយចំនួនទៀតរួមមាន៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០.០០០យួរ/កេស និងចេក ទុំ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

Read more: អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកាជាង១លានដុល្លារ...

វ៉ាក់សាំង​កូ​វី​ដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ​(Sinovac)​ ចំនួន​៥០​ម៉ឺន​ដូ​សទៀតបាន​មក​ដល់​កម្ពុជា​ហើយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ។

Read more: វ៉ាក់សាំង​កូ​វី​ដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ​(Sinovac)​...

នាយ​ឧត្តមសេនីយ៍ សៅ សុខា ៖ មន្ត្រី​អាវុធហត្ថ​ទូ​ទាំង​ប្រទេស នឹង​ត្រូវធ្វើ​តេស្ត​សំណាករ​កកូ​វី​ដ​-១៩ គ្រប់គ្នា

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។

Read more: នាយ​ឧត្តមសេនីយ៍ សៅ សុខា ៖ មន្ត្រី​អាវុធហត្ថ​ទូ​ទាំង​ប្រទេស...

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ង

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៥៨លាននាក់ ស្លាប់ជាង ៧.១៣ម៉ឺននាក់ 2021-05-11 08:34am (កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥៨៥,៩៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧១,៣០៧នាក់ផងដែរ។

Read more: (ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត...

ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

Read more: ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋ ៥,០០០គ្រួសារនៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ

(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បន្ដនាំយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន៥,០០០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពេលកំពុងបិទខ្ទប់។

Read more: អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ នៅវិមានរដ្ឋសភា

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ (AstraZeneca) ដូសទី២ នៅវិមានរដ្ឋសភា។

Read more: សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន...

អន្តរក្រសួងម​ត្រៀមខ្លួន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ២០២២ ឱ្យ​បាន​ជោគជ័យ !

រាជធានីភ្នំពេញ ៖ នាទីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរូមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ ២០២២ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នេះ ។

Read more: អន្តរក្រសួងម​ត្រៀមខ្លួន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៣.៥៦លាននាក់ ស្លាប់ជាង ៧.០៩ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥៦៨,១២៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧០,៩៦៦នាក់ផងដែរ។

Read more: បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ...

គុណប្រយោជន៍ដល់សុខភាព៣យ៉ាង របស់ពោតបារាំង

ពោតបារាំង គឺជាបន្លែមួយប្រភេទ ដែលអាចនឹងមានអ្នកខ្លះចូលចិត្ត និង អ្នកខ្លះមិនចូលចិត្ត។

Read more: គុណប្រយោជន៍ដល់សុខភាព៣យ៉ាង របស់ពោតបារាំង

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ

(ភ្នំពេញ)៖ រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤០ម៉ឺននាក់ហើយ។

Read more: ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ...

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

Read more: រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត

អាហារ៣ប្រភេទ ជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីក

ក្រៅពីការជៀសវាងការជក់បារី ការតមស្រា និងការធ្វើលំហាត់ប្រាណជាទៀងទាត់ ការទទួលទានអាហារដែលមានសុខភាពល្អជាការសំខាន់ សម្រាប់ការការពាររាងកាយមិនឱ្យប្រឈមនឹងជម្ងឺមហារីក។

Read more: អាហារ៣ប្រភេទ ជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីក

ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

Read more: ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ...

កូវីដ ១៩ មិនរំខានដល់កសិករធ្វើស្រែវស្សាទេ !

រាជធានីភ្នំពេញ ៖ កសិករនៅទូទំាងប្រទេសបានកំពុងត្រៀមចុះធ្វើស្រែរដូវវស្សា ខណៈដែលកម្ពុជាកំពុងវាយប្រហារសេដ្ឋកិច្ច និងសុខុមាលភាពពលរដ្ឋ ដោយសារកូវីដ ១៩ ។

Read more: កូវីដ ១៩ មិនរំខានដល់កសិករធ្វើស្រែវស្សាទេ !

រដ្ឋបាលរាជធានីភ្នំពេញ យកវិធានការ៣ទៅប្រើប្រាស់ក្នុង «តំបន់ក្រហម» ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីវិធានការចំនួន៣ចំណុចសំខាន់ៗ ដែលយកទៅប្រើប្រាស់ក្នុង «តំបន់ក្រហម» ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់នាពេលកន្លងទៅ សំដៅកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

Read more: រដ្ឋបាលរាជធានីភ្នំពេញ យកវិធានការ៣ទៅប្រើប្រាស់ក្នុង «តំបន់ក្រហម»...