Social Network

សម្តេច​ពិជ័យ​សេនា ទៀ​បាញ់​អញ្ជើញ​ទស្សនាការ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ត្រៀម​ការប្រកួត​កីឡា SEA GAMES 2021 និង​SEA GAMES 2023

ភ្នំពេញ៖ក្រោយពីការបញ្ចប់ប្រគល់ពានរង្វាន់ដល់កីឡាករ-កីឡាការនីទទួលជ័យលាភីការប្រកួតកីឡាហែលទឹក និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនាការហ្វឹកហាត់ក្រុមជម្រើសជាតិទាំង៣៤ប្រភេទកីឡាត្រៀមការប្រកួតកីឡា SEA GAMES 2021នៅវៀតណាម និងកីឡា SEA GAMES 2023ដែលកម្ពុជាម្ចាស់ផ្ទះ។

Read more: សម្តេច​ពិជ័យ​សេនា...

ឯកអគ្គរដ្ឋទូតរុស្សីនៅកម្ពុជា ដឹកនាំប្រតិភូធ្វើទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» ដើម្បីឈ្វេងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អាណាតូលី បូរ៉ូវីគ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា អមដំណើរដោយភរិយារបស់លោក និងមន្ត្រីស្ថានទូតចំនួន១០រូបផ្សេងទៀត បានធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

Read more: ឯកអគ្គរដ្ឋទូតរុស្សីនៅកម្ពុជា ដឹកនាំប្រតិភូធ្វើទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ»...

ធនាគារជាតិនៃកម្ពុជា៖ កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ, ការប្រើប្រាស់លុយរៀល កើនជាមធ្យម១៦%ក្នុង១ឆ្នាំ !

(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះបានថ្លែងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ ព្រមទាំងអាចគាំទ្រកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

Read more: ធនាគារជាតិនៃកម្ពុជា៖ កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង...

ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ អបអរសាទរដល់ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

Read more: ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

អ្នកតំណាង​រាស្ត្រ​វ័យក្មេង​លើក​ឡើង​ពី​ការ​លំបាក​យ៉ាងច្រើន​របស់​គ្រូបង្រៀន​ក្នុង​​សម័យ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ៖ ដោយសារតែវិបត្តិវីរុសឆ្លងកូវីដ ១៩ កម្ពុជារួមទាំងប្រទេសជាច្រើនលើពិភពលោកបានធ្វើកិច្ចការជាច្រើនក្នុងការរក្សាគម្លាតសុវត្ថិភាព ក្នុងនោះវិធានការមួយក្នុងចំណោមវិធានការជាច្រើនគឺការសម្រេចបិទទ្វារសាលារៀនបណ្តោះអាសន្នត ដើម្បីអនុវត្តនូវវិធានការការពារការឆ្លងនិងការរីករាលដាលនៃជំងឺឆ្លងមួយនេះ ហេតុដូច្នេះហើយការសិក្សាត្រូវធ្វើតាមរបៀបថ្មី គឺការសិក្សាតាមអនឡាញផង និងមានគ្រូៗនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជាបានចុះបង្រៀនសិស្សតាមសហគមន៍ផងដែរ ។

Read more: អ្នកតំណាង​រាស្ត្រ​វ័យក្មេង​លើក​ឡើង​ពី​ការ​លំបាក​យ៉ាងច្រើន​របស់​គ្រូបង្រៀន​ក្នុង​...

សម្តេចចៅហ្វាវាំង ពិនិត្យអគារសិក្សានៅខេត្តកំពង់ស្ពឺ ដែលសម្រេចការសាងសង់បានជាងពាក់កណ្ដាល

(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍យ៉ាងសកម្មមមាញឹកបំផុត លើការកសាងព្រះរាជសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្រ្តជាបងប្អូនកូនចៅរបស់ព្រះអង្គរស់នៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

Read more: សម្តេចចៅហ្វាវាំង ពិនិត្យអគារសិក្សានៅខេត្តកំពង់ស្ពឺ...

ក្រសួង​អប់រំ​ប្រកាស​ផ្តល់​និទ្ទេស​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ដូច​ឆ្នាំ​មុន​ៗ​

រាជធានីភ្នំពេញ៖ ទោះបីជាមានការខកខានការសិក្សាមួយរយៈពេល ដោយសារជំងឺកូវីដ១៩ក្តី ក្រសួងអប់រំយុវជននិងកីឡានឹងផ្តល់និន្ទេសជូនបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២០នេះដូចជាការប្រឡងឆ្នាំមុនៗខណៈបេក្ខជនដាក់ពាក្យប្រឡងជាង១២ម៉ឺននាក់ ។

Read more: ក្រសួង​អប់រំ​ប្រកាស​ផ្តល់​និទ្ទេស​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ដូច​ឆ្នាំ​មុន​ៗ​

ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ អបអរសាទរដល់ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ ស.ស.ស.ក បានលើកឡើងថា ស្ថិតក្នុងបរិបទដែលពិភពលោក កំពុងរងការយាយីរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក «សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្តីសង្ឃឹម»។

Read more: ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម​តែ​មិន​តម្រូវ​ឲ្យ​អនុវត្ត​ទាំងអស់​ទេ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រទេសប្រកាន់របបដឹកនាំបែបប្រជាធិបតេយ្យអាចមានគោលការណ៍រួម ប៉ុន្តែមិនតម្រូវឲ្យអនុវត្តបានទាំងអស់គ្នានោះទេ ។

Read more: អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖...

ធនាគារជាតិនៃកម្ពុជា រៀបចំ «ទិវាប្រាក់រៀល» អបអរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំ «ទិវាប្រាក់រៀល» ខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ ខែមីនា ១៩៨០ - ២០ ខែមីនា ២០២០) នៅធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមរបស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

Read more: ធនាគារជាតិនៃកម្ពុជា រៀបចំ «ទិវាប្រាក់រៀល» អបអរខួបលើកទី៤០...

សត្វ​រមាំង​ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើក​ដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ

ខេត្តក្រចេះ ៖ ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាងចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii) ចំនួន៤ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។

Read more: សត្វ​រមាំង​ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើក​ដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ

នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យការដ្ឋានសំណង់ស្ដូបសមិទ្ធផលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះកងរាជអាវុធហត្ថ និងនគរបាលជាតិ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់។

Read more: នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា...

ក្រុមហ៊ុន​ជប៉ុន​មួយ​ចុះ MOU ជាមួយ​ក្រសួង​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ បញ្ហាបន្លែនាំចូលមានជាតិគីមីខ្លាំង ឬក៏ការប្រើប្រាស់គីមីក្នុងវិស័យកសិកម្មមិនបានត្រឹមត្រូវបានធ្វើឲ្យពលរដ្ឋខ្មែរហាក់ព្រួយបារម្ភចំពោះសុខភាព ។

Read more: ក្រុមហ៊ុន​ជប៉ុន​មួយ​ចុះ MOU...

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន

(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានជួបពិភាក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីជជែកពិភាក្សាលើសេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៣ មុននឹងឈានដល់ដាក់ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំពេញអង្គរដ្ឋសភា ដែលកិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភា។

Read more: គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល...

រដ្ឋមន្ដ្រីកសិកម្ម ប្រាប់អនុប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅជាប្រទេសនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបលោកស្រី MIYAHARA Ai ជាអនុប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងរាយការណ៍។ ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម។

Read more: រដ្ឋមន្ដ្រីកសិកម្ម ប្រាប់អនុប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា...

គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងដាក់សំណើជូនសម្ដេចតេជោ អនុញ្ញាតឱ្យចូលទស្សនាឡើងវិញក្នុងការប្រកួតបាល់ទាត់

(ភ្នំពេញ)៖ គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាប្រធាន នឹងលើកជាជម្រើស ដើម្បីដាក់សំណើសុំគោលការណ៍ អនុញ្ញាត ឱ្យទស្សនិកជនចូលទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្ដាលនៃចំនួនអង្គុយសរុបក្នុងពហុកីឡដ្ឋាន នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

Read more: គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងដាក់សំណើជូនសម្ដេចតេជោ...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសក្ដានុពលជួយលើកស្ទួយ វិស័យដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌ Framework Agreement ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ...

ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ

ដើម្បីជាការចូលរួមលើកស្ទួយវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានបន្តកេរ្តិ៍តំណែលតាំងពីបុរាណកាលមក សម្រាប់កូនចៅជំនាន់ក្រោយតរៀងមក

Read more: ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ...

កសាង​ជំរំ​ស្នាក់​នៅ​របស់​កងទ័ព​ទីបញ្ជាការ​មុខ​ទិស​យោធភូមិ​ភាគ​ទី​៥

ខេត្តពោធិ៍សាត់ ៖ ស័ង្កសី ចំនួន ៧០០សន្លឹក ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោគ ផ្តល់ជូនទៅកាន់ទីបញ្ជាការមុខ ទិសយោធភូមិភាគទី៥ កងទ័ពជើងគោក ស្ថិតក្នុងស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។

Read more: កសាង​ជំរំ​ស្នាក់​នៅ​របស់​កងទ័ព​ទីបញ្ជាការ​មុខ​ទិស​យោធភូមិ​ភាគ​ទី​៥

ប្រតិភូប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ ការប្រឆាំងការសម្អាតប្រាក់ តាមរយៈប្រព័ន្ធ Videoconference

(ភ្នំពេញ)៖ ប្រតិភូប្រទេសកម្ពុជាជាច្រើនរូប បានចូលរួមកិច្ចប្រជុំតាមរយៈ Videoconference ជាមួយក្រុមការងារត្រួតពិនិត្យរួមគ្នានៃ ប្រទេសអាស៊ីប៉ាស៊ីហ្វិក ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាព លើផែនការសកម្មភាព ពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅធនាគារជាតិនៃកម្ពុជា។

Read more: ប្រតិភូប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ...

ក្រសួងសេដ្ឋកិច្ច ចេញសារាចរណែនាំពន្យារពេលអនុវត្ដ ការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពី ការពន្យារពេល ការអនុវត្ដ ការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្ដីពីគណនេយ្យ និងសវនកម្ម។

Read more: ក្រសួងសេដ្ឋកិច្ច ចេញសារាចរណែនាំពន្យារពេលអនុវត្ដ ការពិន័យអន្ដរការណ៍...