Social Network

ប្រធាន គ​.​ជ​.​ប ៖ បើ​ចង់​ឈ្នះ​ឆ្នោត​គ្មាន​អ្វី​ក្រៅពី​អំពើ​ល្អ​របស់​ថ្នាក់ដឹកនាំ​មិនមែន​កើត​ពី​ការ​លួច​សន្លឹក​ឆ្នោត​ទេ

រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុកបានក្រើនរំម្លឹកថា បើចង់ឈ្នះឆ្នោតគ្មានអ្វីក្រៅពីអំពើល្អរបស់ថ្នាក់ដឹកនាំដែលឈានទៅរកការបោះឆ្នោត មិនមែនកើតពីការលួចសន្លឹកឆ្នោតទេ ។

Read more: ប្រធាន គ​.​ជ​.​ប ៖...

សមាជិកព្រឹទ្ធសភា រៀបចំពិធីកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារ្តិ៍ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ

(កំពង់ធំ)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី៥ នៅវត្តតាលវ័ន្តក្តីចារ្តិ៍ ហៅវត្តក្តីចារ្តិ៍ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។

Read more: សមាជិកព្រឹទ្ធសភា រៀបចំពិធីកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារ្តិ៍...

រដ្ឋសភាប្រកាសពីលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០៣ ខែកញ្ញានេះ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភា ដែលបានធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

Read more: រដ្ឋសភាប្រកាសពីលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០៣ ខែកញ្ញានេះ

ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ​បាន​ប្រទះ​ឃើញ​នៅ​ខាងត្បូង​នៃ​ប្រាសាទ​បា​យ័ន្ត

ខេត្តសៀមរាប ៖ ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់បានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន្ត ។

Read more: ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ​បាន​ប្រទះ​ឃើញ​នៅ​ខាងត្...

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ

(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងរាជអាវុធហត្ថភ្នំជំរាយ បានធ្វើពិធីបើកវគ្គបណ្តុះបណ្តាលបើកបររថយន្តជំនាន់ទី២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Read more: នាយឧត្តមសេនីយ៍ សៅ សុខា...

ថ្នាក់ដឹកនាំ​កំពូល​ៗ​ណាខ្លះ​អញ្ជើញ​ទៅ​វត្ត​ក្នុង​ថ្ងៃ​បិណ្ឌ​១ ?

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញានេះ គឺជាថ្ងៃបិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ ថ្ងៃនេះគេសង្កេតឃើញប្រជាពលរដ្ឋពុទ្ធបរិស័ទបានអញ្ជើញទៅវត្តមានតាមទម្លាប់ប្រពៃណីសាសនានៅក្នុងនោះថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសខ្លះបានអញ្ជើញទៅវត្តក្នុងថ្ងៃបិណ្ឌ១នេះ ទៅតែម្តង ខ្លះទៀតមិនទាន់បានអញ្ជើញទៅទេ តែបានផ្ញើអបអរសាទរនិងចូលរួមជាមួយបុណ្យប្រចាំឆ្នាំរបស់ជាតិនេះ ។

Read more: ថ្នាក់ដឹកនាំ​កំពូល​ៗ​ណាខ្លះ​អញ្ជើញ​ទៅ​វត្ត​ក្នុង​ថ្ងៃ​បិណ្ឌ​១ ?

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តែងតាំងមេធាវីប្រចាំក្រសួងព័ត៌មានចំនួន៩រូប

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសមួយ តែងតាំងមេធាវីចំនួន៩រូប ជាមេធាវីប្រចាំក្រសួងព័ត៌មាន។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តែងតាំងមេធាវីប្រចាំក្រសួងព័ត៌មានចំនួន៩រូប

ព្រឹកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល បើកកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១

(ភ្នំពេញ)៖ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី១ ឆ្នាំទី២ កំពុងបើកកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ។

Read more: ព្រឹកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល...

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

Read more: ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

អ្នកនាំពាក្យ ៖ សម្តេច​តេ​ជោ​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់

រាជធានីភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បាប់មួយចំនួន ។

Read more: អ្នកនាំពាក្យ ៖ សម្តេច​តេ​ជោ​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា...

ប្រធាន​សភា​រដ្ឋសភា​អំពាវនាវ​ពលរដ្ឋ​ប្រកាន់​ភ្ជាប់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ

រាជធានីភ្នំពេញ ៖ ខណៈពេលកាន់បិណ្ឌមកដល់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសប្រកាន់ភ្ជាប់ ការការពារខ្លួន កុំឆ្លងជំងឺកូវីដ១៩ នៅរដូវបុណ្យភ្ជុំបិណ្ឌ ។

Read more: ប្រធាន​សភា​រដ្ឋសភា​អំពាវនាវ​ពលរដ្ឋ​ប្រកាន់​ភ្ជាប់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩...

រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ៖ កម្ពុជាជាប្រទេសចុងក្រោយដែលទទួលបានការអនុម័តឲ្យប្រើច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមប្រទេស ក្នុងតំបន់អាស៊ាន កម្ពុជា ជាប្រទេសចុងក្រោយ ដែលទទួលបានការអនុម័តឲ្យប្រើច្បាប់ ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់។

Read more: រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ៖...

ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តម្រូវ​ឲ្យ​ចុះបញ្ជី​ពាណិជ្ជកម្ម ​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម

រាជធានីភ្នំពេញ ៖ ដោយអះអាងថាដើម្បីជាការការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យ ព័ត៌មាន អន្តរក្រសួងបានចេញប្រកាសតម្រូវឲ្យប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវចាត់ទុកជា រូបវន្តបុគ្គល ឬនីតិបុគ្គល ធ្វើអាជីវកម្មនិងសេវាកម្មព័ត៌មាននិងសោតទស្សន៍រកប្រាក់ចំណេញ ក្នុងរយៈពេល ២ សប្តាហ៍ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ។

Read more: ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តម្រូវ​ឲ្យ​ចុះបញ្ជី​ពាណិជ្ជកម្ម...

សភាកម្ពុជា នឹងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ តាមប្រព័ន្ធវីដេអូ នៅសប្តាហ៍ក្រោយ

(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ផ្សាយចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

Read more: សភាកម្ពុជា នឹងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ តាមប្រព័ន្ធវីដេអូ...

គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ឆ្នាំ២០២០ ចំនួន៣០០,៣៩០នាក់ និងលុបឈ្មោះចំនួន១២៣,២៥១នាក់

(ភ្នំពេញ)៖ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានផែនការចុះឈ្មោះ អ្នកបោះឆ្នោតថ្មី ចំនួន ៣០០,៣៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១២៣,២៥១នាក់។

Read more: គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ឆ្នាំ២០២០ ចំនួន៣០០,៣៩០នាក់...

កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅ៨ខែឆ្នាំនេះ

(សៀមរាប)៖ រយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំនូលជាង១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះធ្លាក់ចុះជាង៧៣ភាគរ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

Read more: កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ...

ផែនការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​នៅ​ឆ្នាំ​នេះ​សម្រេច​ដែរ​ទេ ខណៈ​៨​ខែ​ទើបតែ​បាន​ជាង​៤៤​ម៉ឺន​តោន ?

រាជធានីភ្នំពេញ ៖ កាលពីពីរ ឬបីខែមុននេះ សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថាក្នុងឆ្នាំ ២០២០ កម្ពុជាអាចនឹងនាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានយ៉ាងហោចណាស់៨០ម៉ឺនតោន ដោយឈរលើសន្ទុះនៃការនាំចេញក្នុងរយៈពេលកន្លះឆ្នាំ ២០២០ ។

Read more: ផែនការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​នៅ​ឆ្នាំ​នេះ​សម្រេច​ដែរ​ទេ...

រដ្ឋមន្ដ្រីកសិកម្មបន្តនាំយកកូនត្រី កូនកង្កែប និងសម្ភារចិញ្ចឹមចែកជូនកសិករចំនួន៤៣គ្រួសារ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករចំនួន ៤៣គ្រួសារ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Read more: រដ្ឋមន្ដ្រីកសិកម្មបន្តនាំយកកូនត្រី កូនកង្កែប...

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។

Read more: រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់ប្រភេទ បែបបទ...

ក្រសួងសុខាភិបាល៖ អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារជាច្រើននាក់ កើតជំងឺគ្រុនផ្តាសាយធំ (Influenza A), លទ្ធផលតេស្តគ្មានកូវីដ១៩ទេ

(ព្រះវិហារ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រកាសពីករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) ដែលបានកើតឡើង លើអ្នកជាប់ឃុំឃាំងជាច្រើននាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា។

Read more: ក្រសួងសុខាភិបាល៖ អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារជាច្រើននាក់...

៨ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោន កើន៣១% , ចិនទិញអង្ករពីកម្ពុជាច្រើនជាងគេជិត១៦ម៉ឺនតោន

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោនកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

Read more: ៨ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោន កើន៣១% ,...