Social Network

ផ្ទុះរោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃនៅឃុំភ្នំតូច

ផ្ទុះរោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃនៅឃុំភ្នំតូច ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ: ផ្ទុះរោគសញ្ញា គ្រុនក្តៅ ក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមលើព្រះសង្ឃជាច្រើនអង្គនៅភូមិបឹងត្រស់ ឃុំភ្នំតូចនៅស្រុកមង្គលបូរី ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីខេត្តបន្ទាយមានជ័យនិងទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលខេត្តបាត់ដំបងកាលពីម៉ោងជាង៨យប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នឆំ ២០២០ ។

Read more: ផ្ទុះរោគសញ្ញា គ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល...

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

Read more: រដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង...

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតសាលារៀនអាចបើកដំណើរការឡើងវិញជាដំណាក់កាល

(ភ្នំពេញ)៖ ខណៈដែលសាលារៀនឯកជនទូទាំងប្រទេស បាននិងកំពុងរៀបចំដាក់ពាក្យស្នើ សុំបើកសាលារៀនឡើងវិញ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានោះ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងសារបង្ហាញយោបល់ និងសំណូមពរ ១០ចំណុចសំខាន់ៗ។

Read more: ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ថ្លែងអំណរគុណរាជរដ្ឋាភិបាល...

ជំនាញ​ដែល​អាជីវកម្ម​ទាំងអស់​ត្រូវ​ប្រើ

ជំនាញដែលអាជីវកម្មទាំងអស់ត្រូវប្រើ

ការរកបានបុគ្គលិកដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយ និងមានជំនាញដែលអ្នកត្រូវការដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នកគឺមិនងាយស្រួលទេ។ ស្ទើរតែគ្មានវិធីណាមួយដែលអាចជួយឲ្យអាជីវកម្មជ្រើសរើសបុគ្គលិកបានដោយមានប្រសិទ្ធភាពឡើយ។

Read more: ជំនាញ​ដែល​អាជីវកម្ម​ទាំងអស់​ត្រូវ​ប្រើ

រដ្ឋមន្ដ្រីកសិកម្ម៖ ឆ្នាំ២០២០ ការដាំដុះដំណាំស្រូវ កើនឡើងរហូតដល់៩៩.០៩% និងការប្រមូលផលស្រូវ កើនឡើងរហូតដល់ជាង៨៥%

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ការដាំដុះដំណាំស្រូវរបស់កសិករ ក្នុងឆ្នាំ២០២០នេះ កើនឡើងរហូតដល់៩៩.០៩% និងការប្រមូលផល កើនឡើងរហូតដល់ជាង៨៥%។

Read more: រដ្ឋមន្ដ្រីកសិកម្ម៖ ឆ្នាំ២០២០ ការដាំដុះដំណាំស្រូវ កើនឡើងរហូតដល់៩៩.០៩%...

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាន់បិណ្ឌទី១២នៅវត្តឥន្ធសុវណ្ណ ខណ្ឌកំបូល

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តឥន្ធសុវណ្ណ (ហៅវត្តអង្គស្តុក) ស្ថិតក្នុងសង្កាត់ឱឡោ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

Read more: សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាន់បិណ្ឌទី១២នៅវត្តឥន្ធសុវណ្ណ ខណ្ឌកំបូល

ក្រសួងការងារ ចេញសេចក្ដីណែនាំ ស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានអប់រំ ក្រោមឱវាទចាប់ពីថ្ងៃទី២១ ខែកញ្ញា !

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ចេញសេចក្ដីណែនាំ ស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

Read more: ក្រសួងការងារ ចេញសេចក្ដីណែនាំ ស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ...

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ ជាបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានធ្វើការរំលឹកដាស់តឿនជនរួមជាតិតាំងតែពីបិណ្ឌទី១ខណៈពេលនេះបិណ្ឌទី១២ ក៏នៅតែបន្តអំពាវនាវឲឲ្យមានការប្រុងប្រយ័ត្នការឆ្លងរាលដាលនៃកូវីដ១៩ ។ ស

Read more: ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ចូលរួម​ទប់ស្កាត់​ក...

ថ្ងៃនេះបិណ្ឌ៩ ! សូមឈ្វេងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរ !

(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។

Read more: ថ្ងៃនេះបិណ្ឌ៩ ! សូមឈ្វេងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ...

ជំរុញ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការអនុវត្តន៍​វិធាន​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱកាស​ភ្ជុំបិណ្ឌ​ខាងមុខ​

ភ្នំពេញៈក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចលនាទេសចរក្នុងស្រុក នាអំលុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅទីស្នាក់ការ NOCC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធរកវិធីសាស្ត្ររបន្ថែមក្នុងការទប់ស្កាត់ COVID-19 នាកំលុងពេលភ្ជុំបិណ្ឌនេះ។

Read more: ជំរុញ​មន្ទីរ​ទេសចរណ៍...

ហេតុនាំឲ្យវិនាសទាំង ១២ប្រការ ដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ក្រើនរំលឹកពុទ្ធបរិស័ទក្នុងរដូវបុណ្យភ្ជុំ

(ភ្នំពេញ)៖ បុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីហេតុនាំឲ្យវិនាសផងដែរ។

Read more: ហេតុនាំឲ្យវិនាសទាំង ១២ប្រការ ដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធ...

កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ ​គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព

ខេត្តកណ្តាល ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ គឺជារយៈកាលនៃសុខសន្តិភាព ។

Read more: កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ ​គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ នឹង​ផ្អាក​ដំណើរការ រយៈពេល ០៥ ថ្ងៃ​

ភ្នំពេញៈ សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចុះកាលបរិច្ឆេទថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ហើយត្រូវបានចែកចាយដល់អ្នកសារព័ត៌មាន នាយប់ថ្ងៃ ខែ និង ឆ្នាំ ដដែល បានឱ្យដឹងថា “ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ក្រសួងសង្គមកិច្ច នឹងផ្អាកដំណើរការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ រយៈពេល ៥ ( ប្រាំ ) ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ( បិណ្ឌទី ១៤ ) រហូតដល់ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ “ ។

Read more: កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ នឹង​ផ្អាក​ដំណើរការ រយៈពេល ០៥ ថ្ងៃ​

ថ្ងៃនេះបិណ្ឌ៩ ! សូមឈ្វេងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរ !

(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

Read more: ថ្ងៃនេះបិណ្ឌ៩ ! សូមឈ្វេងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ...

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជំរុញឲ្យអ្នកពាក់ព័ន្ធ អនុវត្តផែនការមេ ស្តីពី «យេនឌ័រ និងការប្រែប្រួលអាកាសធាតុ» ឲ្យមានប្រសិទ្ធិភាព

(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានជំរុញឲ្យអ្នកពាក់ព័ន្ធ អនុវត្តផែនការមេ ស្តីពី «យេនឌ័រ និងការប្រែប្រួលអាកាសធាតុ» ឲ្យមានប្រសិទ្ធិភាព ដើម្បីជួយកាត់បន្ថយនូវហានិភ័យ។

Read more: រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជំរុញឲ្យអ្នកពាក់ព័ន្ធ អនុវត្តផែនការមេ ស្តីពី...

មេបញ្ជការថ្មីនៃកងពលតូចថ្មើរជើងលេខ៥១ ចូលកាន់តំណែងជំនួសក្រោយមេបញ្ជាចាស់បានស្លាប់

បន្ទាយមានជ័យ ៖ មេបញ្ជការថ្មីនៃកងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគ៥ បានចូលកាន់តំណែងជំនួស ក្រោយមេបញ្ជាចាស់បានស្លាប់កាលពី៣ខែមុន។

Read more: មេបញ្ជការថ្មីនៃកងពលតូចថ្មើរជើងលេខ៥១ ចូលកាន់តំណែងជំនួសក្រោយមេបញ្ជាចាស់បានស្លាប់

រដ្ឋមន្ត្រីព័ត៌មាន៖ វិស័យសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

(កណ្ដាល)៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយ ជូនសាធារណៈជនបានជ្រាប និងយល់ដឹងច្បាស់ពីវិធានការណ៍ប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

Read more: រដ្ឋមន្ត្រីព័ត៌មាន៖ វិស័យសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់...

​ប្រជុំ​ផ្សព្វផ្សាយ​ពី​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ ឆ​មាស​​ទី​២ ឆ្នាំ​២០២០

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆមាសទី ១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នៅសាលានយោបាយ ខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

Read more: ​ប្រជុំ​ផ្សព្វផ្សាយ​ពី​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១...

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក លើកទី១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ តាមប្រព័ន្ធវីដេអូ។

Read more: ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក...

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភា អាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

Read more: សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា...

ក្រសួងមហាផ្ទៃសម្រេចដកតំណែងស្នងការ​ពីផ្កាយ2​មកសក្តិ5

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់មុខតំណែងស្នងការខេត្តកំពង់ធំ ជាស្ថាពរ បន្ទាប់ពីចុះស៊ើបអង្កេតរកឃើញដូចអ្វីទៅនឹងពាក្យបណ្តឹងពិតមែន ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ។

Read more: ក្រសួងមហាផ្ទៃសម្រេចដកតំណែងស្នងការ​ពីផ្កាយ2​មកសក្តិ5