Social Network

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ មាស ប៊ុនឡី ផ្តល់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ជូនពលរដ្ឋឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើរ

(កំពត)៖ លោកឧត្តមសេនីយ៍ទោ មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងលោក ជឹង ផល្លា អភិបាលរងខេត្តកំពត រួមជាមួយមន្ត្រីរាជ ការក្រោមឱវាទ និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បានចូលរួមក្នុងពិធី សម្ពោធដាក់ ឲ្យប្រើប្រាស់ ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៥៣០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ចំណាយថវិការសរុប ជាងប្រាំពាន់ដុល្លារអាមេរិក។

ក្នុងឱកាសនោះ លោក មាស ប៊ុនឡី បានលើកឡើងថា ស្រុកអង្គរជ័យ ជាស្រុកល្បីខាងអ្នករៀន សូត្រពូកែ និងមានអ្នកបាន ធ្វើធំច្រើនតាំងពីដើមមក ហើយបច្ចុប្បន្នយុវជនជំនាន់ក្រោយ ក៏នៅតែបន្តរក្សាកេរ្តិ៍ឈ្មោះ ស្រុកមួយនេះបានដដែល។

លោកបានរំឭកដល់យុវជន និងមន្ត្រីជំនាន់ក្រោយ មិនថាតែអ្នកស្រុកអង្គជ័យទេ គឺទូទាំងប្រទេសនៅពេល រៀនចេះ មានចំណេះជំនាញខ្ពង់ខ្ពស់ហើយ មិនត្រូវភ្លេចពីសីលធម៌ គុណធម៌ សច្ចៈធម៌ទេ ហើយត្រូវយកវាមក បម្រើប្រជាពលរដ្ឋ ហើយបើបានក្លាយ ជាមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ កុំធ្វើជាចៅហ្វាយ របសប្រជាពលរដ្ឋ កុំធ្វើដូចបុគ្គល មួយចំនួន ខ្លួនមានចំណេះតែខ្វះលីលធម៌ គុណធម៌ សច្ចៈធម៌ ដើរតែបង្ករឿងឲ្យសង្គម ប្រទេសជាតិខ្លួនឯង កើតចលាចល និងដើរថយក្រោយ។

លោកបញ្ជាក់ថា លោកខំនឹងកៀរគរ ស្វែងរកលទ្ធភាព និងថវិកា ដើម្បីជួយកសាង និងជួសជុលផ្លូវ ដែលខូចខាតផ្សេងៗទៀត នៅក្នុងឃុំខាងលើនេះ។

លោក ជឹង ផល្លា បានលើកឡើងដែរថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត សីលធម៌ខ្ពស់ គុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ បានធ្វើឲ្យ ប្រទេសរីកចម្រើន និងមានមុខមាត់នៅ ក្នុងឆាកអន្តរជាតិ និងក្របខណ្ឌអាស៊ាន ដោយកម្ពុជាបានក្លាយជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នឹងឆាប់រហ័សជាងគេ ក្នុងបណ្តាប្រទេស នៅក្នុងពិភពលោក។

លោកអភិបាល រងខេត្តបន្តថា កូនខ្មែរនាពេលបច្ចុប្បន្ន កំពុងតែមានមោទនភាព ដោយសារសម្តេច តេជោខ្លាំងណាស់ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក ពិសេសកម្មករ ទៅធ្វើការស្រុកគេ ដូចជាប្រទេសថៃ លែងលាក់បាំងថា ខ្លួនមិនមែនខ្មែរទៀតហើយ៕

ដកស្រង់ពី៖  Fresh News

 

ក្រោយបោះឆ្នោត! មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឡូវ​ ហ៊ឹង ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកស្រីសន្ធរ

(កំពង់ចាម)៖ ប្រធានក្រុមការងារចុះ ជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ ហ៊ឺង និងលោកស្រី ណាល់ សុខអៀន បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ជូនចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងភូមិជន្លាត់ដៃ ដែលបានខិត ខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួល បានលទ្ធផលជោគជ័យ យ៉ាងល្អប្រសើរ។

Read more: ក្រោយបោះឆ្នោត! មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឡូវ​ ហ៊ឹង...

ថ្ងៃនេះប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មីខេត្តព្រះវិហារ, លោក នៅ ចាន់គង់ ជំនួសលោក នៅ សកុណា ដែលត្រូវចូលនិវត្តន៍

(ព្រះវិហារ)៖ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ថ្មីខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយលោក នៅ ចាន់គង់ ជំនួសលោក នៅ សកុណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

Read more: ថ្ងៃនេះប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌...

លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ពីអង្គម្ចាស់ក្សត្រី មហា ចក្រី សុរិនថន

(បាងកក)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបាន ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សុរិនថន ប្រទានសញ្ញាបត្របណ្ឌិត កិត្តិយសជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រ ថៃឡង់ដ៏ ដោយផ្អែកតាមសេចក្តី សម្រេចជាឯកច្ឆន្ទ របស់ក្រុមប្រឹក្សានាយកនៃ សាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ដោយបានពិនិត្យ និងទទួលស្គាល់នូវគុណ តម្លៃប្រកបដោយឆន្ទៈខ្ពស់ ក្នុងការសម្រេចឱ្យមានសមិទ្ធផល និងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន រួមចំណែកលើកកម្ពស់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ ចសង្គមនៅកម្ពុជា និងបែងចែកផល ប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ នៅក្នុងវិស័យទេសចរណ៍ ពិសេសប្រជាពលរដ្ឋមូលដ្ឋាន។

Read more: លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍...

ឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ាណែត៖ ​សម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់ជីវភាពកងកម្លាំងប្រដាប់អាវុធ ទាំងកំពុងបំពេញការងារ និងចូលនិវត្តន៍

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទី កងទ័ពជើងគោក បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូប ដែលបានយកចិត្ត ទុកដាក់ចំពោះសុខទុក្ខកងទ័ព លើកស្ទួយជីវភាព និងលើកតម្កើងកិត្តិយស ចំពោះកងទ័ព និងអតីតយុទ្ធជនចំពោះ គុណបំណាច់នៃការលះ បង់របស់កងទ័ពគ្រប់ជំនាន់។

Read more: ឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ាណែត៖ ​សម្ដេចតេជោ ហ៊ុន សែន...

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារ បោះឆ្នោតនីតិកាលទី៦ ស្វែងរកចំណុចខ្សោយ និងចំណុចខ្លាំង

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូក សរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្ត នៅអាណត្តិក្រោយៗទៀត។ ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីតំណាង គណបក្សទាំង១៩ ដែលមានសមាជិកសមាជិកា ចូលរួមជាង៤០០នាក់។

Read more: គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់វប្បធម៌សាមគ្គី ដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់សីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេច បាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យ ពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេច ធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជានីតិកាលទី៦ ស្របតាមកម្មវិធី នយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់វប្បធម៌សាមគ្គី...

សម្តេចតេជោ ហ៊ុន សែន ស្នើគណៈមេធាវីកម្ពុជា ពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទជួយដល់ជនក្រីក្រ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់គណៈ មេធាវីកម្ពុជា ជួយពង្រាយមេធាវី ទៅតាមបណ្តាខេត្ត និងទីជនបទដើម្បីជួយ ការពារក្តីដល់ប្រជាពលរដ្ឋ មានជីវភាពក្រីក្រីមិនមាន លទ្ធភាពជួលមេធាវី ការពារ ឬមិនសូវយល់ ពីបញ្ហាផ្លូវច្បាប់នោះ។

Read more: សម្តេចតេជោ ហ៊ុន សែន ស្នើគណៈមេធាវីកម្ពុជា ពង្រាយមេធាវីទៅតាមបណ្តាខេត្ត...

តមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល! មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត និងក្រុមហ៊ុនដែគូ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ លោក ឈីវ គួរ ស៊ីញ ប្រធានមូលនិធិសប្បុរសធម៌ព្រីនស៍ រៀលអ៊ីស្ទេត និងនាយកគ្រប់គ្រងទូទៅ មកពីក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប អ្នកតំណាងមកពីសមាគមមិត្ តភាពសភាពាណិជ្ជចិនហ្វូ ជាននៅកម្ពុជា និងក្រុមហ៊ុនដៃគូចំនួន១១ស្ថាប័ន បានរួមគ្នាបរិច្ឆាគថវិកាចំនួន ១០០,០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់សុខភាព កុមារនៅកម្ពុជា។

Read more: តមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល! មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត...

ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ចុះត្រួតពិនិត្យដំណើរការសាងសង់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈ កម្មការសាងសង់វិមានឈ្នះ-ឈ្នះ អមដំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈ កម្មការសាងសង់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន ជាអគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានដឹកនាំក្រុមករងារ ជំនាញចុះត្រួតពិនិត្យការ សាងសង់វិមានឈ្នះ-ឈ្នះ។

Read more: ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ...

ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី២៩

(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី២៩។

Read more: ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច...

កាកបាទក្រហមកម្ពុជា ទទួលអំណោយជា មុង ចំនួន២ម៉ឺន ពីសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះទឹកជំនន់ ទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមនៅកម្ពុជា

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលមុងចំនួន២០.០០០ (ពីរម៉ឺន) ដែលជាអំណោយ របស់សាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី សម្រាប់ជួយដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម នៅកម្ពុជា។

Read more: កាកបាទក្រហមកម្ពុជា ទទួលអំណោយជា មុង ចំនួន២ម៉ឺន ពីសាខាកាកបាទក្រហមចិន...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួប សំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

Read more: ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល...

អភិបាលខេត្តកំពង់ធំ ដាស់តឿនដល់ប្រធានមន្ទីរអង្គភាព និងនាយកសាលា ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងមានភាពទទួលខុសត្រូវ

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងដាស់តឿនដល់ ប្រធានមន្ទីរអង្គភាព និងនាយកសាលាត្រូវ ពង្រឹងការងាររបស់ខ្លួន ឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងមានភាពទទួលខុសត្រូវ។

Read more: អភិបាលខេត្តកំពង់ធំ ដាស់តឿនដល់ប្រធានមន្ទីរអង្គភាព និងនាយកសាលា...

អន្តរក្រសួង-ស្ថាប័ន នឹងរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីបង្កើនសក្តានុពលទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍, ក្រសួងធម្មការ និងសាសនា, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោរជាងគេ ពិសេសនៅតាមតំបន់គោល ដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្ តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើក កម្ពស់សក្តានុពលទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ឡើងថែមទៀត ពិសេសដើម្បី ពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។

Read more: អន្តរក្រសួង-ស្ថាប័ន នឹងរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ...

ជីប ម៉ុង បង្ហាញសក្ដានុពល និងភាពជោគជ័យ ក្នុងការប្រតិបត្តិការលើទីផ្សារកម្ពុជា

(ភ្នំពេញ)៖ មកទល់ពេលនេះក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីសក្ដានុពលរបស់ខ្លួន ក្នុងការប្រតិបតិ្តការ លើទីផ្សារកម្ពុជា ដោយក្នុងនោះក្រុមហ៊ុន ជីប ម៉ុង បានសាងសងផ្សារ ទំនើបចំនួន២ និងដំណើរការផ្សារ ទំនើបខ្នាតកណ្តាលមួយកន្លែង ដែលសុទ្ធស្ថិតនៅតំបន់ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពាណិជ្ជកម្ម ក្នុងទីក្រុងភ្នំពេញ។

Read more: ជីប ម៉ុង បង្ហាញសក្ដានុពល និងភាពជោគជ័យ ក្នុងការប្រតិបត្តិការលើទីផ្សារកម្ពុជា

អគ្គស្នងការនគរបាលជាតិ ប្រគល់រថយន្ដ៤គ្រឿង ជូននាយកដ្ឋាននគរបាលការពារ ដើម្បីបម្រើក្នុងបេសកកម្មការងារជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់រថយន្ដចំនួន៤គ្រឿង ជូនដល់នាយកដ្ឋាន នគរបាលការពារ ដើម្បីទុកបម្រើការងារជូនអង្គភាព ក្នុងប្រតិបត្តិការថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។

Read more: អគ្គស្នងការនគរបាលជាតិ ប្រគល់រថយន្ដ៤គ្រឿង ជូននាយកដ្ឋាននគរបាលការពារ...

សម្ដេចក្រឡាហោម ស ខេង៖ ការបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់យើងទាំងអស់គ្នា មិនមែនសមត្ថកិច្ចអាជ្ញាធរ ឬបុគ្គលណាមួយផ្ដាច់មុខនោះទេ​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់ៗរូប ដែលទាំងអស់គ្នា ចាំបាច់ត្រូវមាន ស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គិភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមាន អគ្គិភ័យកើតឡើង តាមទិសស្លោក «យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ»។

Read more: សម្ដេចក្រឡាហោម ស ខេង៖ ការបង្ការ និងពន្លត់អគ្គិភ័យ...

លោកស្រី ម៉ែន សំអន ដឹកនាំក្រុមការងារបន្តចុះថ្លែងអំណរគុណដល់កងកម្លាំងនគរបាលស្រុកស្វាយជ្រុំ ក្រោយឈ្នះឆ្នោត

(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍នៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ CPP ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះថ្លែងអំណរគុណ ដល់កងកម្លាំង នគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេល បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី០៦ ក៏ដូចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

Read more: លោកស្រី ម៉ែន សំអន...

កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​មន្ត្រីនគរបាលដែលរងគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលចុះបង្ក្រាបបទល្មើស​

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ស្បៀង សម្ភារ និងថវិកាមួយចំនួន ក្នុងពេលចុះសួរសុខទុក្ខ លោកព្រឹន្ទបាលទោ ផាន់ ភូមិន្ទ អាយុ ២៣ឆ្នាំ មន្ត្រីនគរបាលសង្កាត់ ប៉ុស្តិ៍ចោមចៅទី ៣ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំ ខណៈពេល កំពុងប្រតិបត្តិការបង្ក្រាប បទល្មើសចោរឆក់ កាលពីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: កាកបាទក្រហមកម្ពុជា​...

ព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង ប្រគល់រថយន្ដពន្លត់អគ្គិភ័យ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាន នគរបាលខេត្ត ដែលរថយន្តទាំងនោះ ផ្គត់ផ្គង់ដោយរ បស់ក្រុមហ៊ុន ខេ អិន អិន(ខេមបូឌា)។

Read more: ព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង ប្រគល់រថយន្ដពន្លត់អគ្គិភ័យ៨៧គ្រឿង...