Social Network

កម្ពុជាកំពុងតភ្ជាប់បណ្តាញហោះហើរបន្ថែម ដើម្បីទទួលអ្នកដំណើរជាង៩លាននាក់ក្នុងឆ្នាំនេះ

(ភ្នំពេញ)៖ កម្ពុជាកំពុងរួមគ្នាតភ្ជាប់បណ្តាញ ហោះហើរបន្ថែមជាមួយប្រទេស ជាដៃគូរចំនួន៤ប្រទេស ក្រោមកិច្ចសហប្រតិបត្តិ ការមេគង្គ-ឡានឆាង ដើម្បីទទួលបានអ្នក ដំណើរកើនរហូតជាង ៩លាននាក់ ក្នុងឆ្នាំ២០១៨នេះ។

Read more: កម្ពុជាកំពុងតភ្ជាប់បណ្តាញហោះហើរបន្ថែម...

ឯកអគ្គរដ្ឋទូតចិន និងលោក ហ៊ុន ម៉ានី ចុះចែកអំណោយដល់ប្រជាពលរដ្ឋ១៥២៦គ្រួសារ ដែលរងគ្រោះទឹកជំនន់នៅស្រុកកោះសូទិន

(កំពង់ចាម)៖ ឯកអគ្គរដ្ឋទូតសាធារដ្ឋប្រជាមានិតចិន លោក ស្ហុង បូ (Xiong Bo) និងលោក ហ៊ុន ម៉ានី សមាជិកព្រឹទ្ធសភា បានចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១៥២៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។

Read more: ឯកអគ្គរដ្ឋទូតចិន និងលោក ហ៊ុន ម៉ានី ចុះចែកអំណោយដល់ប្រជាពលរដ្ឋ១៥២៦គ្រួសារ...

លោក សុខ ឥសាន៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ប្ដេជ្ញាកែប្រែកម្មវិធីនយោបាយរបស់បក្សទៅជាលទ្ធផលជាក់ស្ដែង ដើម្បីបុព្វហេតុជាតិ និងប្រជាជន

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាខិតខំកែប្រែកម្មវិធី នយោបាយរបស់គណបក្ស ឲ្យក្លាយទៅជាល ទ្ធផលជាក់ស្ដែង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេស។

Read more: លោក សុខ ឥសាន៖ រាជរដ្ឋាភិបាលអាណត្តិថ្មី...

«សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» លេចវត្តមាន ដើម្បីជំរុញកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ​ ​អភិវឌ្ឍន៍​វិស័យ ​«FinTech» នៅ​កម្ពុជា​​

(ភ្នំពេញ)៖ សមាគមអ្នកបច្ចេក វិទ្យាហិរញ្ញវត្ថុកម្ពុជា (CFA) គឺជាស្ថាប័នចម្រុះ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណង ជួយគាំទ្រការអភិវឌ្ឍន៍ នៃវិស័យ FinTech ក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញកិច្ចសហការ រវាងអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងឡាយ ក្នុងប្រព័ន្ធអេកូ FinTech ក្នុងប្រទេសកម្ពុជា។

Read more: «សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» លេចវត្តមាន ដើម្បីជំរុញកិច្ចសហការ...

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំការបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់ការយល់ដឹង ចុះអប់រំផ្សព្វផ្សាយ និងការអនុវត្តច្បាប់

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» នៃគម្រោងកែលម្អផ្លូវ លំជនបទជំហានទី២ រយៈពេល២ថ្ងៃ ពោលចាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែសីហា ដែលរៀបចំនៅសាលប្រជុំ នៃមជ្ឍមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

Read more: ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំការបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី...

តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជំរុញលើកទឹកចិត្តឲ្យសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី២១-២២ ខាងមុខនេះ

(កណ្ដាល)៖ លោក ណុប រ័ត្ននិមល និងក្រុមការងារយុវជន គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល តំណាងនាយ ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានជំរុញលើកទឹកចិត្ត ឲ្យប្អូនៗសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្ដាលស្ទឹង ត្រូវត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

Read more: តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជំរុញលើកទឹកចិត្តឲ្យសិស្សថ្នាក់ទី១២...

អភិបាលខណ្ឌដង្កោ ប្រាប់មន្ត្រីក្រោមឱវាទត្រូវ​បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើងទ្វេរដង តាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌ បានណែនាំដល់មន្ត្រី ក្រោមឱវាទទាំងអស់ ពិសេសចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិឲ្យយកចិត្តទុកដាក់ បម្រើសេវាសាធារណៈ និងសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យ បានកាន់តែប្រសើរទ្វេរដង ស្របតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

Read more: អភិបាលខណ្ឌដង្កោ ប្រាប់មន្ត្រីក្រោមឱវាទត្រូវ​បម្រើសេវាជូនប្រជាពលរដ្ឋ...

សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ សាទរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំវគ្គបំប៉នបាក់ឌុប (BACII)

(ភ្នំពេញ)៖ តាមរយៈស្ពតវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គម (Facebook Page វគ្គបំប៉ន Bacii រាជធានីភ្នំពេញ) និងគេហទំព័រ www.baciiuyfc.org ដែលបានចុះផ្សាយអំពី «ចំណាប់អារម្មណ៍ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំពោះវគ្គបំប៉ន ត្រៀមប្រឡង (BACII) នៅរាជធានីភ្នំពេញ» លោកគ្រូ-អ្នកគ្រូ ដែលបានចូលរួម ក្នុងវគ្គបំប៉ននេះ បានសម្តែងការសប្បាយរីករាយ ពីការរៀបចំវគ្គបំប៉ននេះ ដោយយល់ថាវគ្គបំប៉ននេះ សារៈសំខាន់ខ្លាំងចំពោះ សិស្សានុសិស្ស។

Read more: សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ សាទរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា...

លទ្ធផលបោះឆ្នោតបញ្ជាក់ពីភាពជោគជ័យភ្លូកទឹកភ្លូកដី ដែលកើតចេញពីឆន្ទៈរាស្ត្រខ្មែរពិតប្រាកដ និងផ្តល់នីត្យានុកូលភាពដល់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងបង្កើតនាពេលខាងមុខ

(ភ្នំពេញ)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រកាសជាផ្លូវការហើយ ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ នេះ។

Read more: លទ្ធផលបោះឆ្នោតបញ្ជាក់ពីភាពជោគជ័យភ្លូកទឹកភ្លូកដី...

អគ្គទេសាភិបាលធនាគារជាតិ ប្រកាសតែងតាំងនាយកសាខាធនាគារជាតិថ្មី នៅខេត្តរតនគិរី និងចុះត្រួតពិនិត្យស្ថានភាពឃ្លាំងបេឡា ក្នុងខេត្តស្ទឹងត្រែង

(រតនគីរី)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងនាយក និងមន្ត្រីសាខាធនាគារ ជាតិនៃកម្ពុជា ខេត្តរតនគិរី។

Read more: អគ្គទេសាភិបាលធនាគារជាតិ ប្រកាសតែងតាំងនាយកសាខាធនាគារជាតិថ្មី នៅខេត្តរតនគិរី...

សម្តេចតេជោ ហ៊ុន សែន៖ សម្តែងការហួសចិត្តយ៉ាងខ្លាំងដែលទណ្ឌិត សម រង្ស៊ី ចោទថា សម្តេចជួលឃាតកតាមសម្លាប់រូបលោកនៅប្រទេសបារាំង

(ភ្នំពេញ)៖ ថ្លែងចេញពីលើវេទិកា ក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការ ហួសចិត្តយ៉ាងខ្លាំង ដែលទណ្ឌិត សម រង្ស៊ី បានចោទសម្តេចថា បានជួលឃាតកតាម សម្លាប់រូបទណ្ឌិត សម រង្ស៊ី ជាមេចលនាសង្គ្រោះ ជាតិក្រៅច្បាប់ នៅប្រទេសបារាំង។

Read more: សម្តេចតេជោ ហ៊ុន សែន៖ សម្តែងការហួសចិត្តយ៉ាងខ្លាំងដែលទណ្ឌិត សម រង្ស៊ី ចោទថា...

អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ៦ខែ ឆ្នាំ២០១៨ ជនបរទេសនៅកម្ពុជា បានប្រព្រឹត្តបទល្មើស៨៨ករណី ឃាត់ខ្លួន៣៧៨នាក់, ភាគច្រើនបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌ មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ជាមួយនាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត រួមជាមួយបណ្ដា ស្ថានទូតនានា ប្រចាំនៅកម្ពុជា។

Read more: អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ៦ខែ ឆ្នាំ២០១៨ ជនបរទេសនៅកម្ពុជា...

ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងគំរាមកំហែងប្រជាពលរដ្ឋ, ថ្ងៃនេះរដ្ឋមន្ដ្រី លឹម គានហោ ដឹកនាំមន្ដ្រីចុះទប់ស្កាត់ កុំឲ្យលិចលង់ក្រុងបាត់ដំបង

(បាត់ដំបង)៖ ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បាននិងកំពុងគំរាម កំហែងដល់ប្រជាពលរដ្ឋ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ដ្រីជំនាញចុះទប់ស្កាត់ ដើម្បីកុំឲ្យលិចលង់ នៅក្រុងបាត់ដំបង។

Read more: ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងគំរាមកំហែងប្រជាពលរដ្ឋ,...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។

Read more: ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ...

ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក Prasith SAYASITH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា៕

ដកស្រង់ពី៖   Fresh News

 

 

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ...

លោក នេត្រ ភក្ត្រា៖ យុវជនត្រូវតែសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសរឿងរ៉ាវទាក់ទងនឹងរបបខ្មែរក្រហម ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ

(ភ្នំពេញ)៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មកពីខេត្តកំពង់ស្ពឺ និងកំពតជាង៦០០នាក់ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨នេះ ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានយល់ដឹង អំពីប្រវត្តិសាស្ត្រនៃ ប្រទេសកម្ពជាជាពិពេស គឺប្រវត្តិសាស្ត្រនៃ របបកម្ពុជាប្រជាធិបតេយ្យ និងដំណើរការ ជំនុំជម្រះក្តីប្រឆាំងនឹង អតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានឡើង ដឹកនាំប្រទេសនៅ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

Read more: លោក នេត្រ ភក្ត្រា៖ យុវជនត្រូវតែសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន...

ឪពុកក្មេករបស់នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ទទួលមរណភាព

(ភ្នំពេញ)៖ លោក វ៉ាន់ ណយ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាឪពុកក្មេករបស់ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃអង្គារ៍ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០០៖៤០នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

Read more: ឪពុកក្មេករបស់នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ...

លោក ហ៊ុន មានី រំលឹកដល់ប្អូនៗ សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុប ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងត្រូវជឿជាក់លើខ្លួនឯង

(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នោះ, លោក ហ៊ុន មានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានរំលឹកដល់ប្អូនៗ សិស្សានុសិស្ស ត្រៀមប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងត្រូវមានជឿជាក់លើខ្លួនឯង។

Read more: លោក ហ៊ុន មានី រំលឹកដល់ប្អូនៗ សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុប...

រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងកសិកម្មចិន ដើម្បីការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ដែលអញ្ជើញមកពីក្រសួងកសិកម្ម និងនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។

Read more: រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងកសិកម្មចិន...

បុណ្យសមុទ្រឆ្នាំនេះធ្វើនៅខេត្តកោះកុង! ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ

(កោះកុង)៖ ក្រោយពីពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបញ្ចប់ទៅប្រកបដោយ ភាពជោគជ័យយ៉ាងត្រចេះ ត្រចង់រួចមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ខេត្តកោះកុងជាខេត្តបន្ទាប់ ក្នុងការរៀបចំពិធីបុណ្យ សមុទ្រលើកទី៧ (សម្រាប់ខេត្តកោះកុង ជាជុំទី២) ដូច្នេះហើយទើប ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាល ខេត្តកោះកុងបានបើកកិច្ច ប្រជុំលើកដំបូងមួយ ដើម្បីកំណត់ការងារ ត្រៀមរៀបចំពិធីបុណ្យ ទេសចរណ៍ដ៏ធំមួយនេះ ប្រកបដោយភាពអធិកអធម។

Read more: បុណ្យសមុទ្រឆ្នាំនេះធ្វើនៅខេត្តកោះកុង! ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត...