Social Network

ក្រុមភិបាលមូលនិធិសប្បុរសធម៌ចិន និងសាលាខេត្តសៀមរាប បង្កើតកម្មវិធីរៃអង្គាសថវិកា ដើម្បីប្រមូលវិភាគទាន ជួយដល់ជនក្រីក្រ និងកុមារកម្ពុជា

(សៀមរាប)៖ ក្រុមភិបាលមូលនិធិសប្បរសធម៌ v នៃប្រទេសចិន និងគណៈអធិបតី នៃសាលាខេត្តសៀមរាប បានបង្កើតកម្មវិធីរៃអង្គាសថវិកា នៃមូលនិធិសប្បុរសធម៌ v ដើម្បីប្រមូលវិភាគទាន ក្នុងការធ្វើសប្បុរសធម៌ ជួយដល់ជនក្រីក្រ និងកុមារកម្ពុជា ដែលរៀបចំធ្វើឡើង នៅសាលមហោស្រប «សុខាសៀមរាប» កាលពីចុងសប្ដាហ៍មុន។

Read more: ក្រុមភិបាលមូលនិធិសប្បុរសធម៌ចិន និងសាលាខេត្តសៀមរាប បង្កើតកម្មវិធីរៃអង្គាសថវិកា...

ក្រុមប្រឹក្សាខេត្តកំពត ស្ទឹងត្រែង និងប៉ៃលិន បើកវគ្គសិក្សាអំពីអភិបាលកិច្ច ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ខ្លួន

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តចំនួន៣ គឺខេត្តកំពត ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ សម្រាប់សមាជិក ក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ខ្លួន អំពីមេរៀនចំនួនពីរគឺ៖ ១-គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និង២-ការតម្រង់ទិសដល់ក្រុម ប្រឹក្សាទើបកាន់តំណែងថ្មី។

Read more: ក្រុមប្រឹក្សាខេត្តកំពត ស្ទឹងត្រែង និងប៉ៃលិន បើកវគ្គសិក្សាអំពីអភិបាលកិច្ច...

គណៈកម្មាធិការអន្ដរជាតិ​កាកបាទក្រហម បើកយុទ្ធនាការរៃអង្គាសប្រាក់​​សាងសង់ដំបូល​ក្រុមបាល់បោះរទេះនារីកម្ពុជា តម្លៃជាង៩ម៉ឺនដុល្លារ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ គណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (ICRC) បើកយុទ្ធនាការរៃអង្គា សប្រាក់ជួយឧបត្ថម្ភ សាងសង់ដំបូល រានបាល់បោះ ជូននារីបាល់រទេះជនពិការ ស្ថិតក្នុងមណ្ឌលស្ដារ លទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តបាត់ដំបង។

Read more: គណៈកម្មាធិការអន្ដរជាតិ​កាកបាទក្រហម...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋខ្មែរថា កុំព្រួយបារម្ភចំពោះការកើនឡើងនៃជនជាតិចិននៅខេត្តព្រះសីហនុ, ចិនមកវិនិយោគ មិនឈ្លានពានកម្ពុជាទេ

(ស្វីស)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរ កុំឲ្យបារម្ភពីកំណើន នៃជនជាតិចិននៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ព្រោះថា ពួកគេមកច្រើនដោយសារ កម្ពុជាខ្វះកម្មករជំនាញ ដែលកម្មកររបស់កម្ពុជា មិនទាន់អាចឆ្លើយ តបនឹងតម្រូវការ វិស័យសំណង់ដ៏ សន្ធឹកសន្ធប់របស់វិនិយោគិនចិន។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋខ្មែរថា...

ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសម័យប្រជុំលើកទី០២ នីតិកាលទី០៤ ឆ្នាំ២០១៨

(ភ្នំពេញ)៖ ព្រឹទ្ធសភា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសម័យ ប្រជុំលើកទី០២ នីតិកាលទី០៤ ឆ្នាំ២០១៨របស់ខ្លួន។

Read more: ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសម័យប្រជុំលើកទី០២...

ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ  យោធភូមិភាគទី៤ បានទទួលមរណភាព នៅម៉ោង៩៖១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។

Read more: ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ ទទួលមរណភាពដោយរោគាពាធ...

ប្រាសាទអង្គរ និងតំបន់ទេសចរណ៍ល្បីៗរបស់អាស៊ាន ដែលសាងសង់លើដីចិន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពលរដ្ឋចិន

(ក្វាងស៊ី, ចិន)៖ ដើម្បីរួមចំណែកផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗ របស់ប្រទេសសមាជិកអាស៊ាននោះ រដ្ឋាភិបាលប្រទេសអាស៊ាន និងរដ្ឋាភិបាលចិន បានព្រមព្រៀងគ្នាសាងសង់ គំរូនៃតំបន់ទេសចរណ៍ល្បីៗ របស់ប្រទេសសមាជិកអាស៊ានទាំង ១០នៅលើទឹកដីចិន ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី។

Read more: ប្រាសាទអង្គរ និងតំបន់ទេសចរណ៍ល្បីៗរបស់អាស៊ាន ដែលសាងសង់លើដីចិន...

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មពិភពលោក ដើម្បីរក្សាបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រ នយោបាយ

(ហ្សឺណែវ, ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រមុខដឹកនាំ ទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះ បញ្ហាប្រឈមសកល ដែលកំពុងកើតមានឡើង នៅពេលបច្ចុប្បន្ននេះ ដើម្បីរក្សាបាននូវ បរិយាកាសវិនិយោគ និងស្ថិរភាពភូមិ សាស្ត្រនយោបាយ ក៏ដូចជា បង្កើនការទុកចិត្ត ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។

Read more: សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងសុឆន្ទៈ...

សម្ដេចក្រឡាហោម ស ខេង អបអរសាទរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប៉េតង់ នៅប្រទេសបារាំង

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានសម្ដែង នូវការអបអរសាទរ ចំពោះកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលបានទទួលមេដាយ មាស១គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ ជាក្រុមអន្ដរជាតិ នៅប្រទេសបារាំង។

Read more: សម្ដេចក្រឡាហោម ស ខេង អបអរសាទរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា...

ទ្វារទាំងបី រូបចម្លាក់តាមជញ្ជាំង និងសារមន្ទីរមគ្គុទេសតេជោ សែន ត្រូវបានបញ្ជូនមកដល់វិមានឈ្នះឈ្នះ ត្រៀមដំឡើងនាពេលឆាប់ៗ, ក្រុមការងារសាងសង់វិមានឈ្នះឈ្នះកំពុងបង្កើនល្បឿន ឲ្យចប់តាមការគ្រោងទុក

(ភ្នំពេញ)៖ ក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ ក្រោមការដឹកនាំផ្ទាល់ ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុម ការងារសាងសង់ វិមានឈ្នះឈ្នះ បានបញ្ជាក់អំពីការ ខិតខំប្រឹងប្រែងយ៉ាងមុះមុត នៃការសាងសង់វិមានឈ្នះឈ្នះ ឲ្យរួចតាមការគ្រោងទុក ដើម្បីដាក់សម្ពោធជាផ្លូវការ ក្នុងព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ដ្ររបស់ជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃការគោលនយោបាយឈ្នះឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

Read more: ទ្វារទាំងបី រូបចម្លាក់តាមជញ្ជាំង និងសារមន្ទីរមគ្គុទេសតេជោ សែន...

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្តេជ្ញាពង្រឹងគុណភាពជំនាញបច្ចេកទេស និងថ្នាំពេទ្យ ដើម្បីជួយព្យាបាលប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយាល

(កំពង់ស្ពឺ)៖ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្រុមគ្រូពេទ្យដែលដឹកនាំដោយ រូបលោកនឹងពង្រឹងបន្ថែមទៀត គុណភាពបច្ចេកទេស ឧបករណ៍ ពិនិត្យអ្នកជំងឹ ថ្នាំពេទ្យកាន់តែមានស្តង់ដារ រួមនឹងនាំគ្រូពេទ្យ វេជ្ជបណ្ឌិតដែលមាន ជំនាញច្បាស់លាស់ មកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជាពិសេសនៅតាម តំបន់ដាច់ស្រយាល ឲ្យកាន់តែមានសុខភាព ល្អថែមទៀត។

Read more: ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី...

សម្តេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញហែរ ព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញហែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ នរោត្ដម មុនីនាថ សីហនុ ក្នុងពិធីថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ ធព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់ខួប៦ឆ្នាំគត់ នៅព្រះបរមរាជវាំង។

Read more: សម្តេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញហែរ ព្រះមហាក្សត្រ...

ថ្ងៃនេះជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ថ្ងៃដែលកូនខ្មែរសោកសៅបំផុត

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គត ចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហា របស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូល សោកសៅជាទីបំផុត។

Read more: ថ្ងៃនេះជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ...

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨នេះ បានចេញញត្តិ គាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយ បរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ ។

Read more: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គាំទ្រពេញទំហឹង...

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក សម្លឹងឃើញឱកាទីផ្សារផលិតចំណីសត្វនៅកម្ពុជា មានតម្រូវការ​ និងសក្ដានុពលខ្ពស់

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) កំពុងតែសម្លឹងមើលឃើញពីឱកាសវិនិយោគ លើវិស័យចំណីសត្វនៅកម្ពុជា បន្ទាប់ពីមើលឃើញថា កំពុងមានតម្រូវការខ្ពស់ និងសក្ដានុពល។

Read more: ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក...

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់ ប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរមុឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ និងសន្តិភាពនៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានចេញញត្តិគាំទ្រមួយពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជា មួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

Read more: ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់ ប្រកាសគាំទ្រពេញទំហឹង...

ស្នងការរាជធានីភ្នំពេញ ដាក់ផែនការ៣ចំណុចសំខាន់ៗ ដល់កងកម្លាំងនគរបាលដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងការផ្ដល់សេវាដល់ពលរដ្ឋ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះ សំណាល ជាមួយកងកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីណែនាំដល់កង កម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ ក្នុងការងារទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក៏ដូចជាការផ្ដល់សេវា ជូនប្រជាពលរដ្ឋ។

Read more: ស្នងការរាជធានីភ្នំពេញ ដាក់ផែនការ៣ចំណុចសំខាន់ៗ ដល់កងកម្លាំងនគរបាលដើម្បីបង្ការ...

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ដើម្បីភ្ជាប់ទេសចរណ៍កម្ពុជាទៅនឹង បដិវត្តន៍ឧស្សាហកម្មជំនាន់៤ រាជរដ្ឋាភិបាលបានកំណត់វិធានការសំខាន់ ៣ចំណុច

(ភ្នំពេញ)៖ ក្នុងពិធីកាត់ខ្សែបូសម្ពោធបើក ពិព័រណ៍ទេសចរណ៍ កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ (CTM 2018) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបន្តអនុវត្ត វិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា ទៅនឹងបដិវត្ តឧស្សាហកម្មជំនាន់ទី៤។

Read more: ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ដើម្បីភ្ជាប់ទេសចរណ៍កម្ពុជាទៅនឹង...

រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម

(ហាណូយ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ មន្រ្តីជាន់ខ្ពស់ក្រសួង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមពិធី បើកកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ក្រោមអធិបតីភាព លោក ត្រិញ ឌិញហ្សូង (Trinh Dinh Dung) ឧបនាយករដ្ឋ មន្រ្តីនៃវៀតណាម នៅឯទីក្រុងហាណូយ ប្រទេសវៀតណាម។

Read more: រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម...

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងមន្រ្តីក្រោមឱវាទទាំងអស់ ប្រកាសគាំទ្រពេញទំហឹងលើជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ក្នុងការការពារអធិបតេយ្យ និងសន្តិភាពនៅកម្ពុជា

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្រ្តី បម្រើការងារនៅក្នុង ក្រសួងមួយនេះ បានប្រកាសគាំទ្រយ៉ាង ពេញទំហឹង ចំពោះជំហរ ដ៏ម៉ឹងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាព របស់កម្ពុជា ដោយមិនឱនលំទោន ចំពោះការគំរាមកំហែង ឬព្រមានពីបរទេស ណាមួយនោះ។

Read more: ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងមន្រ្តីក្រោមឱវាទទាំងអស់...

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ ទទួលជួបក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីការពង្រីកអាជីវកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក

(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ដោយក្នុងនោះមាន វត្តមានរបស់តំណាងក្រុមហ៊ុន Ford, Visa និង Master ជាដើម។

Read more: មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ ទទួលជួបក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក...