Social Network

ពិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣៦០០អង្គ ឧទ្ទិសព្រះរាជកុសល ថ្វាយព្រះបរមរតនកោដ្ឋ នៅមុខព្រះបរមរាជវាំង

ភ្នំពេញ៖ បន្ទាប់ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានបញ្ចុះក្នុង ព្រះបរមចេតិយ៍ នៅម៉ោង ៦ព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៤ រួចរាល់ហើយ នៅម៉ោងប្រមាណ ៨៖២២នាទីព្រឹកនេះ ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋ ដែលបានចូលរួម បានរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣៦០០អង្គ ដើម្បីឧទ្ធិកុសលដល់ ព្រះបរមរតនកោដ្ឋ ដែលបានសោយទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាពេលកន្លងមក៕

Read more: ពិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣៦០០អង្គ ឧទ្ទិសព្រះរាជកុសល...

ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បញ្ចុះក្នុងព្រះបរមចេតិយ៍ នៅម៉ោង៦ព្រឹក ថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ ពេលវេលា នៃការបញ្ចុះ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ ក្នុងព្រះបរមចេតិយ៍ ប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៦ព្រឹក តាមកម្មវិធីសាសនា និងតាមការសព្វ ព្រះរាជហឫទ័យ របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

Read more: ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បញ្ចុះក្នុងព្រះបរមចេតិយ៍ នៅម៉ោង៦ព្រឹក ថ្ងៃសៅរ៍នេះ

ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ បញ្ចប់ទៅដោយរលូន

ភ្នំពេញ៖ ក្នុងថ្ងៃដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា "ព្រះបរម រតនកោដ្ឋ" នៅថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៤ មានសកម្មភាពរស់រវើក ដោយមាន ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា នៅទូទាំងប្រទេស បានអ្នកចូលរួមយ៉ាងច្រើនកុះករ ហើយបាន បញ្ចប់ទៅរលូនយ៉ាងល្អប្រសើរ។

Read more: ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ បញ្ចប់ទៅដោយរលូន

ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានរំកិលចេញពី ព្រះបរមរាជវាំង នៅម៉ោង ៧ព្រឹក

ភ្នំពេញ៖ នៅព្រឹកម៉ោង ៧ព្រឹក ថ្ងៃសុក្រ ទី១១ ខែកក្កដានេះ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ត្រូវបានរំកិលចេញពី ព្រះមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមាន ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រមទាំងព្រះរាជរង្សានុវង្ស សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា រាប់ម៉ីននាក់ ។

Read more: ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានរំកិលចេញពី ព្រះបរមរាជវាំង នៅម៉ោង...

លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៧ ក្នុងស្រុកកោះសូទិន

កំពង់ចាម៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅវត្តជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ឧត្តមភរិយា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអ្នករួមដំណើរ បានអញ្ជើញប្រគេន ទៀនព្រះវស្សា ដល់វត្តចំនួន ៧ មកពីឃុំចំនួន ៣ គឺឃុំពង្រ ឃុំមហាលាភ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

Read more: លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៧...

ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ នាព្រឹកស្អែក នឹងមានការបាញ់កាំភ្លើងធំ ១០១ណាត់

ភ្នំពេញ៖ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៧ និង២០ នាទីព្រឹក ស្អែកនេះ នឹងមានបាញ់កាំភ្លើងធំ ១០១ណាត់។ គ្រប់វត្តអារាម ទូទាំងប្រទេស នឹងមានប្រគុំភ្លេងពិណពាទ្យ ទូងស្គរ វាយគង វាយជួង ឲ្យបានព្រមៗគ្នា ព្រមទាំងមានបាញ់កាំជ្រួចផងដែរ នៅមុខព្រះបរមរាជវាំង នៅម៉ោង ២០:០០យប់ មានរយៈពេល ៣យប់ គឺថ្ងៃទី ១០-១១-១២ ខែកក្កដា ឆ្នាំ២០១៤។

Read more: ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ នាព្រឹកស្អែក...

រៀបចំព្រះរាជពិធី សែនក្រុងពាលី ក្នុងបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារ ព្រះកែវមរកត ព្រះបរមរាជវាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ក្នុងព្រះបរមរាជវាំង មានរៀបចំព្រះរាជពិធី សែនក្រុងពាលី ក្នុងបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារ ព្រះកែវមរកត ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យដង្ហៃ ព្រះកោដ្ឋព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

Read more: រៀបចំព្រះរាជពិធី សែនក្រុងពាលី ក្នុងបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារ...

ពិធីរាប់បាត្រព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដានេះ

ភ្នំពេញ៖ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យដង្ហៃ ព្រះកោដ្ឋព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ មានពិធីរាប់បាត្រ ព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៤។ ពិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីថ្វាយ ព្រះរាជកុសលផលបុណ្យ ចំពោះដួង ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមឲ្យទ្រង់ បានយាងទៅកាន់ ឋានព្រះបរមសុគតិភព។

Read more: ពិធីរាប់បាត្រព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដានេះ

អ្នកនាំពាក្យ ស្ថានទូតវៀតណាម៖ ខ្ញុំមិនសុំទោស ហើយអ្នកតវ៉ា រំលោភច្បាប់កម្ពុជា និងអន្តរជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យ ស្ថានទូតវៀតណាម លោក ត្រឹង វ៉ានថុង (Trung Van Thong) ឆ្លើយតបនឹង ការតវ៉ារបស់ ប្រជាពលរដ្ឋខ្មែរនៅ ព្រឹកថ្ងៃអង្គារនេះថា លោក នឹងមិនសុំទោសតាមការ ទាមទារលើ ការថ្លែងរបស់លោកឡើយ ដោយចាត់ទុកការតវ៉ា ជាការរំលោភច្បាប់កម្ពុជា និងអន្តរជាតិ។

Read more: អ្នកនាំពាក្យ ស្ថានទូតវៀតណាម៖ ខ្ញុំមិនសុំទោស ហើយអ្នកតវ៉ា រំលោភច្បាប់កម្ពុជា...

សាកល្បង​ ព្រះរាជពិធីដង្ហែ ​ព្រះ​បរម​អដ្ឋិ​ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាលើក​ទី២ នៅ​ព្រឹក​នេះ

ភ្នំពេញ៖ ការហាត់សាកល្បង ព្រះរាជពិធីបុណ្យដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាលើកទី២ ត្រូវបានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃអង្គារនេះ  នៅខាងមុខ ព្រះបរមរាជវាំង ដោយមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ជាច្រើនរយនាក់ផងដែរ ។

Read more: សាកល្បង​ ព្រះរាជពិធីដង្ហែ ​ព្រះ​បរម​អដ្ឋិ​ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ...

ទស្សនៈជុំវិញ ការប្រារព្ធខួប នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក

ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា ប្រារព្ធខួប នៃការដាក់ប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលពិធីនេះធ្វើឡើង នៅប្រាសាទព្រះវិហារ។

Read more: ទស្សនៈជុំវិញ ការប្រារព្ធខួប នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ...

ក្រុមហ៊ុនអាមេរិកាំង៣ នឹងមកកម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសអោយដឹងថា នៅក្នុងខែក្រោយនេះ តំណាងក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ចំនួន៣ នឹងមកកម្ពុជា ដើម្បីស្វែងរកលទ្ធភាព បោះទុនវិនិយោគ នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍មួយនេះ។

Read more: ក្រុមហ៊ុនអាមេរិកាំង៣ នឹងមកកម្ពុជាឆាប់ៗនេះ

ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ

ត្បូងឃ្មុំ៖ ដោយមានកិច្ចខំប្រឹងប្រែង ស្រាវជ្រាវ និងចំណង់ នៃការចែករំលែក ហេតុដូចនេះហើយទើប មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សូមចែកជូន នូវព័ត៌មាន ស្តីពី ឈ្មោះថ្នាក់ដឹកនាំ ដែលជា អភិបាល នៃគណៈអភិបាល និងប្រធានក្រុមប្រឹក្សា ខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ដូចមានបង្ហាញ ក្នុងរូបខាងក្រោម។

Read more: ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ

បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ក្រសួងព័ត៉មាន បានចេញ បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ដែលត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៣ ខែកក្តដានេះ។

Read more: បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ...

សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភពលករទាំង១៤នាក់ ម្នាក់ៗទទួលបាន ថវិកា១លានរៀល និងមី១កេស

 បន្ទាយមានជ័យ ៖ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភពលករខ្មែរ ទាំង១៤នាក់ ទើបនិងចេញពី ពន្ធនាគារ នៅខេត្ដស្រះកែវ ប្រទេសថៃ ដោយម្នាក់ៗ ទទួលបានថវិកា ចំនួន១លានរៀល និងមី១កេស ។

Read more: សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភពលករទាំង១៤នាក់ ម្នាក់ៗទទួលបាន...

ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តខេត្តក្រចេះ មានការកើនឡើង ជិត ១០% ក្នុងឆមាសទី១

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០១៤នេះ ចំនួន ភ្ញៀវទេសចរអន្តរជាតិ បានទៅកម្សាន្ត នៅក្នុងខេត្តក្រចេះ មានចំនួន ១២.៦៦២នាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណ ៩,៧១% បើធៀបនិង រយៈពេលដូចគ្នា ឆ្នាំ២០១៣ មានចំនួនតែ ១១.៥៤១នាក់។

Read more: ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តខេត្តក្រចេះ មានការកើនឡើង ជិត ១០% ក្នុងឆមាសទី១

សម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសឲ្យអនុវត្ត ផែនការជាតិ ស្ដីពី «ពិការភាព» នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកាស ដាក់ឲ្យអនុវត្តនូវ ផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងដើម្បីអបអរ ខួបគម្រប់ ៥ឆ្នាំ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

Read more: សម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសឲ្យអនុវត្ត ផែនការជាតិ ស្ដីពី «ពិការភាព» នៅព្រឹកនេះ

ប្រជានុរាស្រ្ត ២ម៉ឺននាក់ នឹងចូលរួម ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែង នៅក្នុងកិច្ចប្រជុំ មួយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ថានឹងមានអ្នកចូលរួម ២ម៉ឺននាក់ ដើម្បីដង្ហែ និងតម្កល់ ព្រះបរម អដ្ឋិព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១១ កក្កដា ខាងមុខនេះ។

Read more: ប្រជានុរាស្រ្ត ២ម៉ឺននាក់ នឹងចូលរួម ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ...

ភ្នំពេញ នឹងសង់ស្ពានអាកាស ផ្លូវក្រោមដី ផ្លូវថ្មើរជើងបន្ថែមទៀត នៅឆ្នាំនេះ

ភ្នំពេញ៖ ខណៈដែល ស្ពានអាកាសស្ទឹងមានជ័យ គ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅចុងខែកក្កដា ខាងមុខនោះ នៅថ្ងៃអង្គារ ម្សិលមិញនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាស អំពីគម្រោងចំនួន ៣បន្ថែមទៀត សម្រាប់កែលម្អរ ការធ្វើដំណើរក្នុងរាជធានី។

Read more: ភ្នំពេញ នឹងសង់ស្ពានអាកាស ផ្លូវក្រោមដី ផ្លូវថ្មើរជើងបន្ថែមទៀត នៅឆ្នាំនេះ

ស្ពានអាកាស ស្ទឹងមានជ័យ នឹងដាក់ឲ្យធ្វើ ដំណើរឆ្លងកាត់ នៅថ្ងៃទី៣១ ខែកក្កដានេះ

ភ្នំពេញ៖ សមិទ្ធផលថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកដាក់ឲ្យ ប្រជាពល រដ្ឋកម្ពុជា ធ្វើដំណើរឆ្លងកាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចំណាយពេល សាងសង់ ២០ខែ។

Read more: ស្ពានអាកាស ស្ទឹងមានជ័យ នឹងដាក់ឲ្យធ្វើ ដំណើរឆ្លងកាត់ នៅថ្ងៃទី៣១ ខែកក្កដានេះ

សម្តេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រី ការបរទេសជប៉ុនថា រូបមន្តរើស គជប ២ ភាគ ៣ ជារូបមន្ត បំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា នៅអាងទឹកក្តុល ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ទី១កក្កដានេះ សម្តេច ហ៊ុន សែន បានប្រកាសថា ក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី៣០ មិថុនាម្សិលមិញ សម្តេច បានពិភាក្សា អំពីនយោបាយជាប់គាំង ក្រោយការបោះឆ្នោត នៅកម្ពុជា។

Read more: សម្តេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រី ការបរទេសជប៉ុនថា រូបមន្តរើស គជប ២ ភាគ ៣...