Social Network

ប្រមុខរដ្ឋស្តីទី ផ្ញើសារជូនលោកជំទាវ ហេង ខាំពង្ស ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ប៊ូ ឡាំ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានផ្ញើសារលិខិតមួយជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។

Read more: ប្រមុខរដ្ឋស្តីទី ផ្ញើសារជូនលោកជំទាវ ហេង ខាំពង្ស...

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ប្រុងប្រយ័ត្ន​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសូមអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ស្តីពីការបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

Read more: គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក...

លោកស្រី ម៉ែន នារីសោភ័គ ផ្ដល់កិច្ចសម្ភាសពាក់ព័ន្ធនឹងការត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ (Video Inside)

(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្ដល់កិច្ចសម្ភាសពាក់ព័ន្ធនឹង ការត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកា យុវជនអាស៊ី អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ នៅពេលឆាប់ៗខាងមុខនេះ។

Read more: លោកស្រី ម៉ែន នារីសោភ័គ...

សម្តេចចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប ពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម

Read more: សម្តេចចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល...

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង តាមដានគ្រប់គ្រងស្ថានការណ៍តាមព្រំដែន

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង ដែលនៅជាប់ប្រទេសថៃ ត្រូវបង្កើនការតាមដានសហការ គ្រប់គ្រងរាល់ស្ថានការណ៍នៅតំបន់ព្រំដែនឲ្យល្អ ដើម្បីធានាការការពារសុវត្ថិភាព សន្តិសុខ អភិវឌ្ឍន៍ និងបូរណភាពទឹកដី។

Read more: មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចខេត្តកោះកុង...

សម្តេចតេជោ ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យបន្ទុចបង្អាក់ការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន បានធ្វើឲ្យបន្ទុចបង្អាក់ការស្តារសង្គម និងសេចក្តីកិច្ចឡើងវិញ និងធ្វើឲ្យសកលលោកនៅមានភាពផុយស្រួល និងងាយបែកខ្ញែកគ្នា។សម្តេចតេជោ បានលើកឡើងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ

Read more: សម្តេចតេជោ ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន...

សម្តេចតេជោ ហ៊ុន សែន សង្ខឹមថាឆ្នាំនេះចាប់ពីបិណ្ឌទី១ ដល់ថ្ងៃភ្ជំបិណ្ឌមិនមានហានិភ័យណាមួយកើតឡើងនោះទេ

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹនថាឆ្នាំនេះចាប់ពីបិណ្ ឌទី១រហូតទៅដល់ ភ្ជុំបិណ្ឌ យើងមិនមានហានិភ័យណាមួយកើតឡើងនោះទេ ។

Read more: សម្តេចតេជោ ហ៊ុន សែន សង្ខឹមថាឆ្នាំនេះចាប់ពីបិណ្ឌទី១...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យប្តូរឈ្មោះសាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជា សាកលវិទ្យាល័យ ជាតិជាស៊ីម កំចាយមារ វិញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះសាកលវិទ្យាល័យ «ជា ស៊ីម កំចាយមារ» មកជា «សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ»

Read more: សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យប្តូរឈ្មោះសាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជា...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តាមជើងយន្តហោះពិសេស។

Read more: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន...

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។

Read more: សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រីបរិស្ថានកោតសរសើដល់និស្សិតដែលទទួលបានអាហាររូបករណ៍ទៅសិក្សានៅចិន

ភ្នំពេញ៖«សូមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយជ័យលាភីនេះគឺពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជីវិតនិស្សិតម្នាក់ៗ និងបង្ហាញពីសមត្ថភាពរបស់ជ័យលាភីម្នាក់ៗ»។

Read more: រដ្ឋមន្ត្រីបរិស្ថានកោតសរសើដល់និស្សិតដែលទទួលបានអាហាររូបករណ៍ទៅសិក្សានៅចិន

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។

Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ...

រដ្ឋាភិបាល​កម្ពុជា ជំរុញ​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​វិស័យ​ម្ហូបអាហារ ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ

Read more: រដ្ឋាភិបាល​កម្ពុជា ជំរុញ​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​វិស័យ​ម្ហូបអាហារ...

សម្តេច ហេង សំរិន ផ្ញើសាររំលែកទុក្ខ ជូនប្រធានរដ្ឋសភាអង់គ្លេស ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២

(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខ ជូនលោក Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃចក្រភពអង់គ្លេស ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) ។

Read more: សម្តេច ហេង សំរិន ផ្ញើសាររំលែកទុក្ខ ជូនប្រធានរដ្ឋសភាអង់គ្លេស...

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

Read more: គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយ...

ក្រុមប្រឹក្សា​រាជធានី ស្នើ​ឱ្យ​អាជ្ញាធរ​យកចិត្តទុក​ដាក់ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារ៉ាមនានា នៅក្នុងរាជធានីភ្នំពេញ ។

Read more: ក្រុមប្រឹក្សា​រាជធានី ស្នើ​ឱ្យ​អាជ្ញាធរ​យកចិត្តទុក​ដាក់...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកនេះ

នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា

Read more: សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកនេះ

ក្រសួងសុខាភិបាលគ្រោងនឹងពង្រីកប្រព័ន្ធ​ឌីជីថលទំនើបនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស

ក្រសួងសុខាភិបាលគ្រោងនឹងពង្រីកប្រព័ន្ធឌីជីថលទំនើបនៅតាមមន្ទីរពេទ្យរដ្ឋនានានៅទូទាំងប្រទេស ដើម្បីផ្តល់សេវាជូនដល់ពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

Read more: ក្រសួងសុខាភិបាលគ្រោងនឹងពង្រីកប្រព័ន្ធ​ឌីជីថលទំនើបនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រ...

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន៤។

Read more: សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី...

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រីដល់ លោក តែ ជិនរដ្ឋា

 

(ភ្នំពេញ)៖ សម្តេចវិបុសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីម្សិលមិញនេះ បានចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រីដល់ លោក តែ ជិនរដ្ឋា។

Read more: ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រីដល់...