Social Network

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា រូបលោកនៅពីក្រោយការដោះដូរដីភ្នំតាម៉ៅ (Video inside)

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលចំពោះការចោទប្រកាន់ថា រូបលោកជារត់ការ និងនៅពីក្រោយការដោះដូរដីនៅតំបន់ភ្នំតាម៉ៅ។

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា...

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ទាក់ទិននឹងកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំ ពាក់ព័ន្ធមួយចំនួន

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញនូវ សេចក្តីជូនដំណឹងមួយ ជូនដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទិននឹងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំ ពាក់ព័ន្ធ មួយចំនួន ដោយមានការចូលរួម ពីដៃគូសន្ទនារបស់អាស៊ាន ផងដែរ ដែលនឹងធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងរីសត សុខាសៀមរាប (Sokha Siem Reap Resort & Convention Center) នៅក្នុងក្រុងសៀមរាប ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ ។

Read more: ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣។

Read more: សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ...

គណៈកម្មាធិការ CPP ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បរិច្ចាគថវិកាជាង១៦លានរៀល និង៨០០ដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សមាជិក សមាជិកាគណៈកម្មាធិការគណក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បរិច្ចាគថវិកា ជាង១៦លានរៀល និង៨០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

Read more: គណៈកម្មាធិការ CPP ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច...

ប្រធានសិទ្ធិមនុស្សកម្ពុជាប្រាប់អ្នករាយការណ៍ពិសេស UN ថា ច្បាប់កម្ពុជាការពាររបបប្រជាធិបតេយ្យមិនអនុញ្ញាតឱ្យកែប្រែ ឬធ្វើវិសោធនកម្ម

រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បាន ប្រាប់អ្នករាយការណ៍ពិសេសUNថា ច្បាប់កម្ពុជា ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស មិនអនុញ្ញាតឱ្យកែប្រែ ឬធ្វើវិសោធនកម្មឡើយ ព្រោះនេះជាលក្ខណៈពិសេសមួយក្នុងការធានាលំហប្រជាធិបតេយ្យនៅកម្ពុជា ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក ។

Read more: ប្រធានសិទ្ធិមនុស្សកម្ពុជាប្រាប់អ្នករាយការណ៍ពិសេស UN ថា...

សម្តេចក្រឡាហោម ស ខេង៖ ឆ្នាំ២០២២ អត្រាគ្រោះថ្នាក់ និងការស្លាប់ដោយសារគ្រោះថ្នាក់ចររាចរណ៍ នៅតែបន្តកើនឡើង

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២២នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ នៅតែមានការកើនឡើងគួរឱ្យគាត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាសម្រាប់ឆ្នាំមុន ដោយគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៩លើក ស្លាប់ចំនួន ៥នាក់ និងរបួស ១០នាក់។

Read more: សម្តេចក្រឡាហោម ស ខេង៖ ឆ្នាំ២០២២ អត្រាគ្រោះថ្នាក់...

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឲ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង

ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយនោះ គឺសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដ៏គួរឲ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។

Read more: នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឲ្យមានអតិផរណាខ្ពស់...

សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជា

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកផ្សេងៗ ជាបន្តបន្ទាប់។

Read more: សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប...

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ

ប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។

Read more: សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងសង្គមកិច្ច

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩...

រដ្ឋបាល​រាជធានី​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ បន្ត​ចលនា​ប្រជាពលរដ្ឋ​អោយ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដុស​ជំរុញ​អោយបាន​លឿន​និង​គ្រប់គ្នា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។

Read more: រដ្ឋបាល​រាជធានី​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ...

សម្ដេចតេជោ​បញ្ជាឱ្យរដ្ឋមន្ត្រី​​ខ្ចីលុយ​រាជរដ្ឋាភិបាល​បើក​ឱ្យកម្មករតវ៉ាបញ្ហាថៅកែបិទ​រោងចក្រ​មិនបើកប្រាក់ឈ្នួល

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែសីហានេះបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារខ្ចីប្រាក់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាតវ៉ារបស់កម្មកររោងចក្រឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ដែលបានទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែសីហា។

Read more: សម្ដេចតេជោ​បញ្ជាឱ្យរដ្ឋមន្ត្រី​​ខ្ចីលុយ​រាជរដ្ឋាភិបាល​បើក​ឱ្យកម្មករតវ៉ាបញ្ហាថៅកែ...

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកិច្ចសន្យាផ្តាច់មុខសេវាអ៉ិនធើណិតតាមបុរី ជាកិច្ចសន្យាដ៏ខុសឆ្គង ក្នុងការប្រកួតប្រជែងដោយសុចរិត និងជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទប្រញាប់តបណ្តាញសេវាឲ្យបានល្អនៅក្នុងបុរី (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខទាំងអស់ រវាងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ិនធើណិត និងម្ចាស់បុរីនានា ដើម្បីអាចឲ្យក្រុមហ៊ុនផ្សេងទៀត មានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ិនធើណិត ដល់អ្នករស់នៅក្នុងបុរី។

Read more: សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកិច្ចសន្យាផ្តាច់មុខសេវាអ៉ិនធើណិតតាមបុរី...

អ្នកនាំពាក្យ៖ ក្រសួងអប់រំ ហាមដាច់ខាតការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានសិក្សា បើមាន នឹងចាត់វិធានការ

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បញ្ជាក់ថា ក្រសួង ហាមជាដាច់ខាតសម្រាប់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។

Read more: អ្នកនាំពាក្យ៖ ក្រសួងអប់រំ...

ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលមានលោក ប្រាក់ សុវណ្ណ ជាប្រធាន

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលមានលោក ប្រាក់ សុវណ្ណ ជាប្រធាន អមដោយសមាជិកចំនួន១៨រូបផ្សេងទៀត។

Read more: ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលមានលោក...

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាតំបន់ភ្នំតាម៉ៅត្រូវរក្សាទុកជាតំបន់អភិរក្សនិងជាព្រៃការពារជារៀងរហូត

(ភ្នំពេញ) សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះបានចេញបញ្ជាឱ្ យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំដើម្បីកំណត់និយាមការតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្សនិងព្រៃការពារជារៀងរហូត។

Read more: សម្តេចតេជោ ហ៊ុន សែន...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ...

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនថៃ បង្កើតរោងចក្រផលិតក្រដាស និងផលិតជីសរីរាង្គ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តអ្នកវិនិយោគថៃ ឱ្យពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រក្រដាស និងជីសរីរាង្គ ដែលផលិតផលមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។

Read more: សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនថៃ បង្កើតរោងចក្រផលិតក្រដាស...

គណៈមេធាវីកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងលេខរបស់គណៈមេធាវីនៃកម្ពុជា បានជូនដំណឹងដល់មេធាវី មេធាវីកម្មសិក្សា និងសិស្សមេធាវីទាំងអស់ឱ្យបានជ្រាបថា យោងតាមគោលនយោបាយដឹកនាំចំណុចទី៧ របស់លោកមេធាវី លី ច័ន្ទតុលា

Read more: គណៈមេធាវីកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី

សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

Read more: សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស...