Social Network

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបតំណាងថ្មីរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា និងប្រតិភូសមាគមចែកចាយផលិតផលម៉ាឡេស៉ី

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យ លោកស្រី Sandra Bernklau តំណាងថ្មីរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងប្រគល់សារតាំង។

Read more: ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...

លោក អ៊ាង សុផល្លែត ប្រាប់រដ្ឋមន្រ្តីក្រុមប្រទេស G20 អំពីការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងទៅកាន់ក្រុមប្រទេសមានសេដ្ ឋកិច្ចរីកចម្រើន G20ថា៖

Read more: លោក អ៊ាង សុផល្លែត ប្រាប់រដ្ឋមន្រ្តីក្រុមប្រទេស G20...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានា​ធិបតីឡាវ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានា​ធិបតីឡាវ

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ជួប​នាយក​វិទ្យា​សា្ថ​ន​បារាំង​ថ្មី​

ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារនាយកវិទ្យាស្ថានបារាំងចាស់និងថ្មី កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ ។

Read more: រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ជួប​នាយក​វិទ្យា​សា្ថ​ន​បារាំង​ថ្មី​

កម្ពុជាត្រៀមបញ្ជូនពេទ្យស្ម័គ្រចិត្ត ទៅជួយចាក់វ៉ាក់សាំងកូវីដ១៩ នៅមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ ស្របតាមឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានបំណងចង់បញ្ជូនក្រុមពេទ្យស្ម័គ្រចិត្តរបស់កម្ពុជា ទៅជួយចាក់វ៉ាក់សាំងកូវីដ១៩ នៅប្រទេសមីយ៉ាន់ម៉ានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសុខាភិបាល កំពុងធ្វើការរួមគ្នាត្រៀមអនុវត្តការងារនេះ។

Read more: កម្ពុជាត្រៀមបញ្ជូនពេទ្យស្ម័គ្រចិត្ត ទៅជួយចាក់វ៉ាក់សាំងកូវីដ១៩ នៅមីយ៉ាន់ម៉ា

ជំនួបជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក, លោក វង្សី វិស្សុត៖ កម្ពុជាពិតជាចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ នៃប្រទេសទំាងពីរ

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក។

Read more: ជំនួបជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក, លោក វង្សី វិស្សុត៖...

មានក្រុមហ៊ុនចំនួន ៥១ មកពីប្រទេសចំនួន១០បានដាក់ពាក្យស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពល

(ភ្នំពេញ)៖មន្រ្តីជាន់ខ្ពស់ក្រសួងបរិដ្ឋានមានប្រសាសន៍ឲ្យដឹងថាមានក្រុមហ៊ុនប្រមាណ ៥១ មកពីប្រមាណជាង ១០ បានចាប់អារម្មណ៍ទៅ លើគម្រោង បង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលនៅកម្ពុជាក្រុមហ៊ុនទាំងនោះមានមកតាំងពីប្រទេសអឺរ៉ុបអូស្រ្តាលីឥណ្ឌានិងពីសហរដ្ឋអាមរិកដែលសុទ្ធតែជាក្រុមហ៊ុនធំៗមានបទពិសោធន៍ខ្ពស់ ។

Read more: មានក្រុមហ៊ុនចំនួន ៥១...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

Read more: ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់...

ក្រសួង​វប្បធម៌​បង្ហាញ​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​នៅ​កម្ពុជា

ភ្នំពេញៈ រឿង ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្នាដៃសិល្បៈថ្មីមួយដែលប្រកាសដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោយពេលដែល ផ្ទាំងទស្សនីភាពនេះ បានសំដែង កាលពីពេលថ្មីៗកន្លងទៅ នេះ ។

Read more: ក្រសួង​វប្បធម៌​បង្ហាញ​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​នៅ​កម្ពុជា

តំណាងអង្គការ ILO សរសើរកម្ពុជា អនុវត្តកម្មវិធីការងារសមរម្យបានល្អប្រសើរ

នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងលាររៀបចំនូវកម្មវិធីការងារសមរម្យបានល្អប្រសើរ។ថ្លែងក្នុងសិក្ខាសិលាត្រីភាគី ស្ដីពី ការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩ -២០២៣ នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ

Read more: តំណាងអង្គការ ILO សរសើរកម្ពុជា អនុវត្តកម្មវិធីការងារសមរម្យបានល្អប្រសើរ

​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ជួបពិភាក្សា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​នៃ​រដ្ឋ​អ៊ីស្រាអែល​

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបពិភាក្សាការងារជាមួយលោកស្រី អ៊ីណាត ស្លេន ( Eynat Shlein) នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឈន៍អន្តរជាតិអ៊ីស្រាអែល និង ជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

Read more: ​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងបរិស្ថាន

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

កម្ពុជា-ថៃ ចុះហត្ថលេខាលើ «នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

(ភ្នំពេញ)៖ ប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយប្រតិភូតំណាងរាជរដ្ឋាភិបាលថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា នៅសណ្ឋាគារ Sukosol ទីក្រុងបាងកក ប្រទេសថៃ ដោយសហការរៀបចំឡើងដោយអង្គការអាយអូអឹម (IOM)។

Read more: កម្ពុជា-ថៃ ចុះហត្ថលេខាលើ «នីតិវិធីប្រតិបត្តិស្តង់ដា...

រដ្ឋមន្ត្រី​កសិកម្ម​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​អ៊ីស្រាអែល​៤​ថ្ងៃ

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំគណប្រតិភូដែលមានសមាសភាពចម្រុះ ពោលគឺទាំងយុវជន និង ធុរជនផ្នែកកសិកម្ម ចុះបំពេញទស្សនៈកិច្ចនៅប្រទេសអ៊ីស្រាអែលពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២។

Read more: រដ្ឋមន្ត្រី​កសិកម្ម​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​អ៊ីស្រាអែល​៤​ថ្ងៃ

លោក ហោ ណាំបូរ៉ា ចំណាយពេលជាង៣០ឆ្នាំនៅក្នុងជីវិតតែលើកិច្ចការបរទេស​ និងការងារទូត

លោក ហោ ណាំបូរ៉ា ជាអតីតឯកអគ្គរាជទូតខ្មែរមួយរូបដែលមានស្នាដៃបម្រើជាតិមាតុភូមិលើកិច្ចការទំនាក់ទំនងអន្តរ ជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែល្អប្រសើរថែមទៀតរវាងប្រទេសកម្ពុជាជាមួយប្រទេសជាមិត្តនៅជុំវិញពិភព លោក។

Read more: លោក ហោ ណាំបូរ៉ា ចំណាយពេលជាង៣០ឆ្នាំនៅក្នុងជីវិតតែលើកិច្ចការបរទេស​ និងការងារទូត

រដ្ឋមន្ត្រី​វប្បធម៌​ជួបពិភាក្សា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា

ភ្នំពេញៈ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ទទួលជួបលោក វីណៃ សាហារ៉ាប៊ូដេ ( Vinay Sahasrabuddhe) ប្រធានក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (Indian Council for Cultural Relations) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Read more: រដ្ឋមន្ត្រី​វប្បធម៌​ជួបពិភាក្សា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ...

សម្តេចតេជោ ហ៊ុន សែន៖ក្តាប់ឱកាសលើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងកម្ពុជាអាមេរិកឲ្យកាន់តែខ្លាំងឡើង

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពជាមួយលោកស្រី Elizabeth Van Duyne តំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋតិចសាស់ ដែលបានលើកឡើងថា យើងគួរនាំគ្នាសម្លឹងទៅមុខក្តាប់ឱកាសដែលកំពុងមាន នាពេលបច្ចុប្បន្នជាពិសេស លើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ក្តាប់ឱកាសលើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំ...

ឯក ឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកចង់អាន

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការរបស់លោក បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ។

Read more: ឯក ឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី...

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើលោក Vitit Muntarbhorn រៀបចំរបាយការណ៍ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឲ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ។

Read more: រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើលោក Vitit Muntarbhorn...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វែងរកប្រភពនៃរូបថត៤សន្លឹក ដែលទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតចំនួន៤សន្លឹក ដែលទទួលបានតាមរយៈ Messenger Facebook ដោយសម្តេចអំពាវនាវស្វែងរកប្រភពនៃរូបថតទាំងនេះ ព្រោះមានការទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។

Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វែងរកប្រភពនៃរូបថត៤សន្លឹក...