Social Network

សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេស​បារាំង បើកព្រឹត្តិការណ៍ សិល្បៈខ្មែរ នៅភ្នំពេញ​

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង បានរៀបចំព្រឹត្តិការណ៍សិល្បៈខ្មែរ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ។

Read more: សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេស​បារាំង បើកព្រឹត្តិការណ៍ សិល្បៈខ្មែរ នៅភ្នំពេញ​

សម្ដេច​វិបុល​សេនា​ភក្ដី ណែនាំ​ដល់​សមាជិក​គណបក្ស ប្រជាជន​កម្ពុជា ត្រូវ​ពង្រឹង​បន្ដ​រក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង និង​បន្ដ​កសាង​អំពើ​ល្អ​ក្នុងសង្គម

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានណែនាំដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវពង្រឹង និងបន្ដរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អក្នុងសង្គម ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

Read more: សម្ដេច​វិបុល​សេនា​ភក្ដី ណែនាំ​ដល់​សមាជិក​គណបក្ស ប្រជាជន​កម្ពុជា...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ចរចា​ប្រាក់​ឈ្នួល​សម្រាប់ ឆ្នាំ​២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២២នេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅ បានចេញសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំលើកទី១របស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

Read more: ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បើក​កិច្ចប្រជុំ​លើក​ទី​១...

លោក ហេង សួរ ចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុនជាធនធានដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន JDS ទាំងអស់គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

Read more: លោក ហេង សួរ...

អាហារូបករណ៍៤កន្លែង ផ្តល់ជាថវិកាដល់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ

មានក្រុមហ៊ុនឯកជន និងស្ថាប័ន ជាច្រើនបានផ្តល់អាហារូបករណ៍ជាទឹកប្រាក់ដល់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថ្មីៗ ដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សា និងចាយវាយ។

Read more: អាហារូបករណ៍៤កន្លែង ផ្តល់ជាថវិកាដល់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ​ផលិតកម្ម​ចិញ្ចឹមសត្វ​នៅ​តាកែវ និង កំពត

ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះ បានដឹកនាំអ្នកជំនាញចុះពិនិត្យមើលកសិកម្មចិញ្ចឹម សត្វធំៗនៅកំពតនិងតាកែវ។

Read more: រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ​ផលិតកម្ម​ចិញ្ចឹមសត្វ​នៅ​តាកែវ និង កំពត

ឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកទីប្រឹក្សារដ្ឋចិន មកកាន់ប្រទេសកម្ពុជា និងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា

(ភ្នំពេញ)៖ នាថ្ងៃទី១២ខែសីហា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទទួលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ដោយផ្តោតសំខាន់លើ «សមិទ្ធផលផ្លែផ្កាធំៗទាំង៦» ក្នុងដំណើរទស្សនកិច្ចរបស់លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា និងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

Read more: ឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦...

ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​បើកកិច្ចប្រជុំ​កំណត់ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ ២០២៣

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបអាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមារំផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២នៅទីស្តីការក្រសួងការងារ។

Read more: ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​បើកកិច្ចប្រជុំ​កំណត់ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ ២០២៣

កម្ពុជា-វៀតណាមឯកភាពពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងប្រទេសទាំងពីរដើម្បីរួមគ្នាដោះស្រាយបញ្ហានានា

រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា-វៀតណាម បានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

Read more: កម្ពុជា-វៀតណាមឯកភាពពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងប្រទេសទាំងពីរដើម...

កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

(ភ្នំពេញ)៖ កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

Read more: កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង...

កម្ពុជា​-​អាម៉េរិក បន្ត​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​-​វិនិយោគ ទោះបី​ប្រឈម​នឹង​ឧបសគ្គ មួយចំនួន​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួល ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មាន ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។

Read more: កម្ពុជា​-​អាម៉េរិក បន្ត​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​-​វិនិយោគ...

ព្រឹត្តិការណ៍​សប្តាហ៍វប្បធម៌​វៀតណាមនៅកម្ពុជា​ប្រារព្ធឡើងអប​អរសាទរខួបអនុស្សាវរីយ៍​លើកទី​៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម

ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២» ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។

Read more: ព្រឹត្តិការណ៍​សប្តាហ៍វប្បធម៌​វៀតណាមនៅកម្ពុជា​ប្រារព្ធឡើងអប​អរសាទរខួបអនុស្សាវរីយ៍...

អង្គការស្ដារនិងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា ចេញសេចក្តីថ្លែងការណ៍ គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

(ភ្នំពេញ)៖ អង្គការស្ដារនិងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា បានចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។

Read more: អង្គការស្ដារនិងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា ចេញសេចក្តីថ្លែងការណ៍...

លោកបណ្ឌិត អ៊ិត សំហេង៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងនឹងធ្វើឱ្យកម្ពុជានិងវៀតណាមកាន់តែរីកចម្រើន

លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាសគ្រឹះស្ថានបានឡើងថាទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនឹងធ្វើឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

Read more: លោកបណ្ឌិត អ៊ិត សំហេង៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណី...

កម្ពុជាអាចនឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតូច តាមរយៈការវាយតម្លៃលើកចុងក្រោយ នៅឆ្នាំ២០២៤

(ភ្នំពេញ)៖ កម្ពុជាអាចនឹងជៀសផុតពីប្រទេសអភិវឌ្ឍន៍តិចតូច (LDC) នៅឆ្នាំ២០២៤ខាងមុខ បើសិនជាការវាយតម្លៃ លើកទី២ តាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិ។

Read more: កម្ពុជាអាចនឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតូច តាមរយៈការវាយតម្លៃលើកចុងក្រោយ...

ហុ​ល្លង់ ផ្តល់ ១៦០ លាន​អឺរ៉ូ ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា និង ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត ដែល ប្រកប​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន

ភ្នំពេញៈ មូលនិធិហុល្លង់ សម្រាប់អាកាសធាតុ និង ការអភិវឌ្ឍន៍ (DFCD) នឹងផ្តល់ប្រាក់ ចំនួន ១៦០ លានអឺរ៉ូ ដល់វិស័យឯកជនក្នុងប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលប្រកបអាជីវកម្មជួយដល់បិស្ថាន និងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុដើម្បី បង្កើនភាពធន់ នៃ សហគមន៍ និង ប្រព័ន្ធ អេកូឡូស៊ី ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។

Read more: ហុ​ល្លង់ ផ្តល់ ១៦០ លាន​អឺរ៉ូ ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា និង...

ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

Read more: ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

សម្ដេច ស ខេង អះអាងថា កម្ពុជាមានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រឆាំងអំពើជួញដូរមនុស្ស

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើទោះបីជាក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ចំណាត់ថ្នាក់កម្ពុជាថា ជាប្រទេសគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះក៏ដោយ។

Read more: សម្ដេច ស ខេង អះអាងថា កម្ពុជាមានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រឆាំងអំពើជួញដូរមនុស្ស

​ខេត្តសៀមរាប​បានធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៣

ភ្នំពេញ: ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៣។

Read more: ​ខេត្តសៀមរាប​បានធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន...

ឯកឧត្ដម ជា វ៉ាន់ដេត និងលោកជំទាវ ផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពម្ដាយក្មេក រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកស្រី ទេព រង្ស៉ី។

Read more: ឯកឧត្ដម ជា វ៉ាន់ដេត និងលោកជំទាវ ផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពម្ដាយក្មេក...