Social Network

ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង មុនលោកត្រូវទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក

 (តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) នៅថ្ងៃអង្គារនេះបានទទួលការវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូង ដែលវាជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech រួចរាល់ហើយ។

Read more: ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង...

ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក» ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ​​​​(Video inside)

(បាងកក)៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលើវិធានការធ្វើចត្តាឡីស័ក ដែលត្រូវបានគេហៅឈ្មោះថា ការធ្វើចត្តាឡីស័កតាមតំបន់ (Area Quarantine)។

Read more: ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក»...

ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ លើប្រព័ន្ធផ្សព្វផ្សាយ

 (ចិន)៖ ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិនស្នើឱ្យកាត់បន្ថយការវិនិយោគ ឬចាយប្រាក់ក្នុងការទិញយក ឬបង្កើតនូវក្រុមហ៊ុនដែល ជាប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុឡើយ។

Read more: ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ...

ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់ ​​​​(Video inside)

(អ៊ូឡាង់បាទ័រ)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) របស់ម៉ុងហ្គោល នៅថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស០៦នាក់បានបាត់បង់ជីវិត ដោយសារតែព្យុះធូលី និងព្យុះព្រិល បានបោកបក់ឆ្លងកាត់ប្រទេសម៉ុងហ្គោលីនាចុងសប្តាហ៍កន្លងទៅ។

Read more: ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់ ​​​​(Video inside)

ទីបំផុតចិនអនុម័តឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដែលជាវ៉ាក់សាំងទី៤ហើយ ដើម្បីប្រឆាំងនឹងកូវីដ-១៩

 (ប៉េកាំង)៖ ប្រទេសចិនបានអនុម័តប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីមួយទៀតក្នុងករណីបន្ទាន់ ដែលត្រូវបានអភិវឌ្ឍឡើងដោយ ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់ខ្លួន។

Read more: ទីបំផុតចិនអនុម័តឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដែលជាវ៉ាក់សាំងទី៤ហើយ...

ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១៤៩នាក់ថ្មីទៀត» ក្នុងនោះ ១០០នាក់នៅទីក្រុងបាងកក

  (បាងកក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ សរុបរហូតដល់ទៅ ១៤៩នាក់ថ្មីទៀត ដោយក្នុងនោះភាគច្រើនបំផុត គឺនៅក្នុងទីក្រុងបាងកក។

Read more: ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១៤៩នាក់ថ្មីទៀត» ក្នុងនោះ...

ឆ្នាំបោះឆ្នោតនៅអាឡឺម៉ង់ ចាប់ផ្តើមជាមួយនឹងការសាកល្បងដ៏តឹងរឹងសម្រាប់គណបក្សរបស់លោកស្រី Merkel

ការបោះឆ្នោតនៅក្នុងរដ្ឋពីរនៃប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ ចោទជាតេស្តិដ៏លំបាកមួយសម្រាប់គណបក្សរបស់អធិការបតី Angela Merkel ដែលមានរយៈពេល ៦ ខែ មុនការបោះឆ្នោតជាតិ ដែលនឹងកំណត់ថាតើអ្នកណា នឹងទទួលបានជោគជ័យលើមេដឹកនាំដ៏យូរអង្វែងរបស់ប្រទេសមួយនេះ។

Read more: ឆ្នាំបោះឆ្នោតនៅអាឡឺម៉ង់...

ប្រទេសចិន ចង់អោយអវកាសយានិក ស្ថិតនៅលើឋានព្រះច័ន្ទក្នុងរយៈពេលយូរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នៅពេលដែលប្រទេសចិន បង្កើតស្ថានីយ៍ស្រាវជ្រាវតាមច័ន្ទគតិហើយនោះ អវកាសយានិករបស់ខ្លួន នឹងស្ថិតនៅលើភពព្រះច័ន្ទក្នុងរយៈពេលយូរ នៅពេលពួកគេធ្វើការសិក្សាផ្នែកវិទ្យាសាស្ត្រ។

Read more: ប្រទេសចិន ចង់អោយអវកាសយានិក ស្ថិតនៅលើឋានព្រះច័ន្ទក្នុងរយៈពេលយូរ

ក្រុមហ៊ុន Daimler គ្រោងប្រមូលមកវិញនូវរថយន្តម៉ាក Mercedes-Benz ចំនួន ២,៦ លានគ្រឿង នៅក្នុងប្រទេសចិន

និយតករផ្នែកទីផ្សារប្រចាំប្រទេស បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ Daimler នឹងប្រមូលយកមកវិញនូវយានយន្តម៉ាក Mercedes-Benz ចំនួន ២,៦ លានគ្រឿងនៅក្នុងប្រទេសចិន ដោយសារតែបញ្ហាការរចនាផ្នែកទន់ software ។

Read more: ក្រុមហ៊ុន Daimler គ្រោងប្រមូលមកវិញនូវរថយន្តម៉ាក Mercedes-Benz ចំនួន ២,៦...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៦ម៉ឺននាក់ និងជាសះស្បើយជិត ៩៧លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២០,៤១៧,០២៩នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៦ម៉ឺននាក់...

របបយោធាភូមា បានដកក្រុមឧទ្ទាមរដ្ឋ Rakhine ចេញពីបញ្ជីភេរវករ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញថា របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានដកក្រុមបះបោរនៃកងទ័ព Arakan ចេញពីបញ្ជីរបស់ក្រុមភេរវករ ពីព្រោះក្រុមនេះ បានបញ្ឈប់ការវាយប្រហារ និងដើម្បីជួយបង្កើតសន្តិភាពនៅទូទាំងប្រទេស។

Read more: របបយោធាភូមា បានដកក្រុមឧទ្ទាមរដ្ឋ Rakhine ចេញពីបញ្ជីភេរវករ

ក្រុមហ៊ុន Nokia ចុះកិច្ចព្រមព្រៀងអជ្ញាប័ណ្ឌប៉ាតង់ជាមួយក្រុមហ៊ុន Samsung

ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុន Nokia បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Samsung ដើម្បីទទួលបានអាជ្ញាប័ណ្ណប៉ាតង់ លើការច្នៃប្រឌិតថ្មីនៃស្តង់ដារវីដេអូ។

Read more: ក្រុមហ៊ុន Nokia ចុះកិច្ចព្រមព្រៀងអជ្ញាប័ណ្ឌប៉ាតង់ជាមួយក្រុមហ៊ុន Samsung

សេចក្តីព្រាងច្បាប់ COVID-19 ដែលមានទឹកប្រាក់ ១,៩ សែនកោដិដុល្លាររបស់លោក Biden ទទួលបានការយល់ព្រមចុងក្រោយនៅក្នុងសភា

សភាតំណាងរាស្រ្តអាមេរិក បានផ្តល់ការយល់ព្រមចុងក្រោយកាលពីថ្ងៃពុធ ចំពោះវិធានការណ៍ជំរុញសេដ្ឋកិច្ចដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលជាច្បាប់ជំនួយ COVID-19 មានទឹកប្រាក់ចំនួន ១,៩ សែនកោដិដុល្លារអាមេរិក ដែលផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden ទទួលបានជ័យជម្នះដ៏ធំលើកដំបូងក្នុងរដ្ឋបាលលោក។

Read more: សេចក្តីព្រាងច្បាប់ COVID-19 ដែលមានទឹកប្រាក់ ១,៩ សែនកោដិដុល្លាររបស់លោក Biden...

លោក ចូ បៃដិន ថ្កោលទោសលើទង្វើរើសអើងចំពោះ ជនជាតិអាមេរិកដើមកំណើតអាស៊ី អំឡុងការរាតត្បាតកូវីដ-១៩

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលលោកបានហៅថា «ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដ៏កាចសាហាវ» ដែលបានប្រព្រឹត្តិឡើងប្រឆាំងនឹង «ជនជាតិអាមេរិកាំងដើមកំណើតអាស៉ី» ចាប់តាំងពីមានការឆ្លងរាតត្បាត COVID-19 នេះមក ដោយលោកបានហៅថាទង្វើបែបនេះថា «មិនមែនជាទង្វើរបស់ជនជាតិអាមេរិកាំង» របស់យើងឡើយ ហើយទាមទារឱ្យបញ្ឈប់ជាបន្ទាន់។

Read more: លោក ចូ បៃដិន ថ្កោលទោសលើទង្វើរើសអើងចំពោះ ជនជាតិអាមេរិកដើមកំណើតអាស៊ី...

កូរ៉េខាងត្បូងប្រកាសពីចំណាត់ការប្រឆាំងមីយ៉ាន់ម៉ា ឆ្លើយតបការបង្រ្កាបដែលបណ្តាលឲ្យ ក្រុមបាតុករជាច្រើននាក់បាត់បង់ជីវិត

 (សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងផ្អាកការចែករំលែកបទពិសោធន៍ទាក់ទងវិស័យការពារជាតិ ជាមួយមីយ៉ាន់ម៉ា ហើយក៏ហាមឃាត់ការនាំចេញអាវុធទៅកាន់មីយ៉ាន់ម៉ាផងដែរ ជាការឆ្លើយតបចំពោះរដ្ឋប្រហារយោធា និងការបង្រ្កាបដោយហិង្សាលើក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

Read more: កូរ៉េខាងត្បូងប្រកាសពីចំណាត់ការប្រឆាំងមីយ៉ាន់ម៉ា...

សហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើកូនៗពីរនាក់ របស់លោក មីន អោង ហ្លេង និងក្រុមហ៊ុនពាក់ព័ន្ធចំនួន៦ ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្មលើកូនៗចំនួនពីរនាក់ របស់អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង (Min Aung Hlaing) និងក្រុមហ៊ុនចំនួន ០៦ ទៀតដែលពួកគេគ្រប់គ្រង ដើម្បីជាការឆ្លើយតបចំពោះរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច និងការបង្ក្រាបបាតុកម្មដោយហិង្សា ដែលបានបណ្តាលឲ្យ បាតុករស្លាប់រាប់សិបនាក់។

Read more: សហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើកូនៗពីរនាក់ របស់លោក មីន អោង ហ្លេង...

ប្រមុខអង្គការសហប្រជាជាតិ ទទូចឲ្យពិភពលោករួមកម្លាំងគ្នា ដើម្បីបញ្ចប់បញ្ហាជម្លោះ

 (យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងពិភពលោក ដើម្បីបញ្ចប់បញ្ហាជម្លោះ។

Read more: ប្រមុខអង្គការសហប្រជាជាតិ ទទូចឲ្យពិភពលោករួមកម្លាំងគ្នា ដើម្បីបញ្ចប់បញ្ហាជម្លោះ

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ៦នាក់ទៀតបាត់បង់ជីវិត ក្នុងការបង្ក្រាបនៅថ្ងៃព្រហស្បតិ៍នេះ» ​​​​(Video inside)

(រ៉ង់ហ្គូន)៖ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បាតុករចំនួន ០៦នាក់ទៀតត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងចលនាបាតុកម្ម ដែលកំពុងកើតមានឡើងនៅតំបន់មួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរបបយោធា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ៦នាក់ទៀតបាត់បង់ជីវិត...

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨១នាក់ថែមទៀត

 (បាងកក)៖ នៅថ្ងៃសុក្រនេះអាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៨១នាក់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

Read more: ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨១នាក់ថែមទៀត

ឥណ្ឌូណេស៊ី៖ រថយន្តក្រុងដឹកសិស្ស ជ្រុលចង្កូតធ្លាក់ចូលជ្រោះ, មនុស្ស២៧នាក់ស្លាប់ និង៣៩នាក់របួស ​​​​(Video inside)

(ហ្សាការតា)៖ រថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ជ្រោះមួយស្ថិតនៅក្នុងកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃពុធ ដោយបានបណ្ដាលឱ្យមនុស្សយ៉ាងហោច ២៧នាក់ស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។ បើតាមមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី រថយន្ដក្រុងខាងលើដែលដឹកសិស្សសាលាមួយក្រុម, គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ បានចាកចេញពីស្រុក តាស៊ីកម៉ាឡាយ៉ា (Tasikmalaya) ឆ្ពោះទៅកាន់ទីក្រុង ស៊ូបាង (Subang) នៃខេត្តជ្វាខាងលិច ( West Java) ហើយក៏បានជួបគ្រោះថ្នាក់តែម្តង។

ប៉ូលិសបានឱ្យដឹងទៀតថា រថយន្តក្រុងបានធ្លាក់ចូលជ្រោះមានជម្រៅប្រហែល ២០ម៉ែត្រ ក្រោយអ្នកបើករថយន្ដក្រុងនេះបាត់បង់ការគ្រប់គ្រង។ គួរបញ្ជាក់ថា បច្ចុប្បន្នប៉ូលិសកំពុងបើកការស៊ើបអង្កេត លើករណីខាងលើ។ ប៉ុន្តែបើតាមអ្នកនៅមានជីវិតបានអះអាងថា រថយន្ដក្រុងរបស់ពួកគេបានធ្លាក់ចូលជ្រោះ ដោយសារហ្រ្វាំងរថយន្ដមានបញ្ហា៕

ដកស្រង់ពី៖ Fresh News

បាតុកម្ម-កូដកម្មនៅតែគ្រោងបន្តធ្វើឡើងនៅមីយ៉ាន់ម៉ា, មេធាវីលោកស្រី ស៊ូជី ច្រានចោលការចោទប្រកាន់របស់យោធា ដែលថាលោកស្រីស៉ីសំណូក

 (ណៃពិដោ)៖ ក្រុមសកម្មជននៅមីយ៉ាន់ម៉ាគ្រោងនឹងបន្តការប្រមូលផ្តុំគ្នាតវ៉ា និងការធ្វើកូដកម្មតទៀត នៅថ្ងៃសុក្រនេះ ខណៈដែលមេធាវីលោកស្រី អោង សាន ស៊ូ ជី បានច្រានចោលការចោទប្រកាន់ថ្មីរបស់យោធា ពាក់ព័ន្ធបទល្មើសស៉ីសំណូកប្រឆាំងមកលើរូបលោកស្រី។

Read more: បាតុកម្ម-កូដកម្មនៅតែគ្រោងបន្តធ្វើឡើងនៅមីយ៉ាន់ម៉ា, មេធាវីលោកស្រី ស៊ូជី...