Social Network

ជប៉ុន៖ ថ្ងៃនេះជាខួប ១០ឆ្នាំគត់នៃគ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិ ដែលបានវាយប្រហារ តំបន់រោងចក្រនុយក្លេអ៊ែរ Fukushima និងផ្តាច់ជីវិតមនុស្សជិត ២០,០០០នាក់ (Video inside)

(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានរៀបចំពិធីរំលឹកខួប ១០ឆ្នាំគត់នៃមហាសោកនាដកម្មរញ្ជួយផែនដី-រលកយក្សស៊ូណាមិ និងមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបង្កការ បំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅឯតំបន់ឆ្នេរភាគឦសានប្រទេស ដោយបណ្ដាលឱ្យមនុស្សជិត ២០,០០០នាក់ បាត់បង់ជីវិត។

Read more: ជប៉ុន៖ ថ្ងៃនេះជាខួប ១០ឆ្នាំគត់នៃគ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិ...

ថៃកំពុងពិចារណាកសាងពន្ធនាគារ ឲ្យធំជាងមុន ដើម្បីឆ្លើយតបចំនួនអ្នកទោសនយោបាយ កើនឡើង ​​​​(Video inside)

(បាងកក)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសថៃកំពុងពិចារណាលើការ ពង្រីកទំហំពន្ធនាគាររបស់ខ្លួន ព្រោះមួយរយៈចុងក្រោយនេះ អាជ្ញាធរបានចាប់បានខ្លួនអ្នកទោសនយោបាយ ជាច្រើននាក់បន្ថែមទៀត។

Read more: ថៃកំពុងពិចារណាកសាងពន្ធនាគារ ឲ្យធំជាងមុន ដើម្បីឆ្លើយតបចំនួនអ្នកទោសនយោបាយ...

ទីបំផុតកញ្ចប់ថវិកាសង្គ្រាះចំនួន «១.៩ទ្រីលានដុល្លារ» ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ត្រូវបានសភាអនុម័តហើយ ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ហើយ ដែលនេះគឺជាជ័យជម្នះដ៏ធំលើកដំបូងបំផុតរបស់លោក ចាប់ពីឡើងកាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

Read more: ទីបំផុតកញ្ចប់ថវិកាសង្គ្រាះចំនួន «១.៩ទ្រីលានដុល្លារ»...

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារជូនពរប្រធានាធិបតីស៊ីរី និងភរិយា ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ​​​​(Video inside)

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃពុធសប្ដាហ៍នេះ បានផ្ញើសារជូនពរដល់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ និងភរិយារបស់លោកឱ្យឆាប់ជាសះស្បើយ បន្ទាប់ពីអ្នកទាំងពីរបានឆ្លងជំងឺ COVID-19។

Read more: ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារជូនពរប្រធានាធិបតីស៊ីរី និងភរិយា...

នៅក្នុងសារផ្ញើទៅកាន់ប្រទេសចិន លោក Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ឥណ្ឌា និងជប៉ុន

ប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើកិច្ចពិភាក្សារួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មាននៅថ្ងៃសុក្រ (១២ មីនា) ខាងមុខជាមួយនឹងមេដឹកនាំប្រទេសអូស្រ្តាលីឥណ្ឌា និងជប៉ុន ដើម្បីបង្កើនសម្ព័ន្ធមិត្តបួនផ្លូវកំពុងលេចធ្លោ ដែលជាញឹកញាប់ ដើរតួជារបងការពារប្រឆាំងនឹងប្រទេសចិន។

Read more: នៅក្នុងសារផ្ញើទៅកាន់ប្រទេសចិន លោក Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី...

មេបញ្ជាការកំពូលរបស់អាមេរិក ភ័យខ្លាចការលុកលុយរបស់ចិន លើកោះតៃវ៉ាន់នៅឆ្នាំ ២០២៧

មេបញ្ជាការកំពូលអាមេរិកម្នាក់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន អាចលុកលុយកោះតៃវ៉ាន់ក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ដោយសារតែទីក្រុងប៉េកាំង បានបង្កើនល្បឿនក្នុងការដណ្តើមកន្លែងកម្លាំងយោធាអាមេរិកនៅអាស៊ី។

Read more: មេបញ្ជាការកំពូលរបស់អាមេរិក ភ័យខ្លាចការលុកលុយរបស់ចិន លើកោះតៃវ៉ាន់នៅឆ្នាំ ២០២៧

កូរ៉េខាងត្បូង យល់ព្រមបង្កើនចំនួន ១៣,៩% នៃចំណែកចំណាយរបស់ខ្លួនសម្រាប់កងទ័ពអាមេរិក

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសខ្លួនបានយល់ព្រមបង្កើន ១៣,៩ % នៃការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើការទទួលកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ សម្រាប់ឆ្នាំ ២០២១ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុត ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។

Read more: កូរ៉េខាងត្បូង យល់ព្រមបង្កើនចំនួន ១៣,៩% នៃចំណែកចំណាយរបស់ខ្លួនសម្រាប់កងទ័ពអាមេរិក

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៣៩នាក់ថែមទៀត

(បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣៩នាក់ទៀត។

Read more: ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៣៩នាក់ថែមទៀត

ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជិត ២,០០០នាក់ ក្នុងពេលតែមួយថ្ងៃ

 (រីយ៉ូ ដឺ ហ្សានណេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន១,៩៧២នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់២៦៨,៣៧០នាក់។

Read more: ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជិត ២,០០០នាក់ ក្នុងពេលតែមួយថ្ងៃ

ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

 (ប៉េកាំង)៖ អំឡុងពេលមហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនឆ្នាំ២០២១ លោក ស៊ី ជីនភីងបានបញ្ជាក់នាថ្ងៃទី៧ ខែមីនាថាត្រូវប្រកាន់ខ្ជាប់តម្កល់ ការការពារអេកូបរិស្ថានជាអាទិភាព ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីបង្កើតជីវភាពដែលមានគុណភាពខ្ពស់។

Read more: ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

យោធាមីយ៉ាន់ម៉ាចាយលុយ២លានដុល្លារ ជួលជនជាតិអ៉ីស្រាអែលម្នាក់ ឱ្យបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក

 (វ៉ាស៊ីនតោន)៖ ពលរដ្ឋកាណាដាមានដើមកំណើតអ៉ីស្រាអែលម្នាក់ ដែលត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជួលឱ្យដើរតួរជាអ្នកបញ្ចុះបញ្ចូល និងធ្វើជាអ្នកតំណាងរបស់ខ្លួន ដើម្បីពន្យល់ពីស្ថានការណ៍ជាក់ស្ដែងនៃរដ្ឋប្រហារប្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសដទៃទៀតនឹងទទួលបាន ប្រាក់២លានដុល្លារ។

Read more: យោធាមីយ៉ាន់ម៉ាចាយលុយ២លានដុល្លារ ជួលជនជាតិអ៉ីស្រាអែលម្នាក់...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខចុះទៅបង្ក្រាប នៅទីស្នាក់ការបុគ្គលិក បម្រើការងារក្នុងវិស័យផ្លូវដែក»

(ណៃពិដោ)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ បានបើកប្រតិបត្តិការបង្ក្រាបបន្ថែមទៀត ទៅកាន់ទីស្នាក់ការនៃបុគ្គលិក បម្រើការក្នុងវិស័យផ្លូវដែក ដែលបានចូលរួមសកម្មភាពប្រឆាំងនឹងយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខចុះទៅបង្ក្រាប នៅទីស្នាក់ការបុគ្គលិក...

នាយករដ្ឋមន្ត្រីថៃយកទឹកថ្នាំសម្លាប់មេរោគ បាញ់ដាក់អ្នកសារព័ត៌មាន ព្រោះតែការសួរសំនួរដែលលោកមិនពេញចិត្ត

 (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានយកទឹកថ្នាំសម្លាប់មេរោគ (ស្រ្ពាយស៍) បាញ់ទៅលើក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ បន្ទាប់ពីលោកត្រូវបានគេមើលឃើញថា មានភាពខឹងសម្បារទៅនឹងការសួរសំនួរ ដែលលោកមិនពេញចិត្ត។

Read more: នាយករដ្ឋមន្ត្រីថៃយកទឹកថ្នាំសម្លាប់មេរោគ បាញ់ដាក់អ្នកសារព័ត៌មាន...

ក្រុមហ៊ុន Pfizer-BioNTech នឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងឲ្យដល់ «៣ពាន់លានដូស» នៅឆ្នាំ២០២២

  (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះ អាចឲ្យពួកគេបង្កើនសមត្ថភាពផលិតវ៉ាក់សាំងបង្ការ COVID-19 រហូតដល់ចំនួន ០៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២ ខាងមុខ។

Read more: ក្រុមហ៊ុន Pfizer-BioNTech នឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងឲ្យដល់ «៣ពាន់លានដូស»...

លោក ចូ បៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដើម្បីប្រមូលផ្តុំកម្លាំង ទប់ទល់ឥទ្ធិពលចិន

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបើកកិច្ចចរចារួមគ្នាជាលើកដំបូង នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលនេះជាកិច្ចជំរុញឱ្យមានសម្ព័ន្ធមិត្តបួនផ្លូវ ដែលកំពុងតែរីកចម្រើនជារឿយៗ ដើម្បីធ្វើជាកម្លាំងរុញច្រាន ប្រឆាំងនឹងឥទ្ធិពលប្រទេសចិន។

Read more: លោក ចូ បៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន...

មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

 (វ៉ាស៊ីនតោន)៖ មេទ័ពកំពូលម្នាក់នៃសហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។

Read more: មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

 (វ៉ាស៊ីនតោន)៖ មេទ័ពកំពូលម្នាក់នៃសហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។

Read more: មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខឡោមព័ទ្ធ ក្រុមបាតុករពេញមួយយប់ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន, សារព័ត៌មានចំនួន៥ទៀត ត្រូវដកអាជ្ញាប័ណ្ណ»

 (រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធ ក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ នៅក្នុងសង្កាត់មួយកន្លែងនៃទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករ ចាកចេញពីការឡោមព័ទ្ធ។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខឡោមព័ទ្ធ ក្រុមបាតុករពេញមួយយប់...

ឥណ្ឌូណេស៉ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្រោយទើបទទួលបានជាង ១លានដូស

 (ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៉ី ទើបតែបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយទទួលបានវ៉ាក់សាំងក្រុមហ៊ុននេះចំនួនជាង ០១លានដូស កាលពីថ្ងៃចន្ទម្សិលមិញ។

Read more: ឥណ្ឌូណេស៉ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca...

សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ «គ្រាប់មីស៊ីលលឿនជាងសំឡេង» ខណៈរុស្ស៊ី និងចិនកំពុងនាំមុខ

 (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកំពុងព្យាយាមអភិវឌ្ឍ អាវុធមីស៉ីលលឿនជាងសំឡេងឲ្យបានឆាប់រហ័ស ស្របពេលដែលរុស្ស៉ី និងចិនកំពុងតែនាំមុខផ្នែកសព្វាវុធបែបនេះ។

Read more: សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ «គ្រាប់មីស៊ីលលឿនជាងសំឡេង» ខណៈរុស្ស៊ី...

ភ្នំភ្លើង Meripi ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ី កំពុងបញ្ចេញសញ្ញាមិនស្រួល

 (ហ្សាការតា)៖ ភ្នំភ្លើងសកម្ម និងល្បីល្បាញជាងគេរបស់ឥណ្ឌូណេស៊ីនោះគឺ មើរ៉ាពី (Merapi) បានព្រួសផេះដ៏ក្តៅគគុកចេញពីមាត់របស់វា ទៅកាន់ផ្ទៃមេឃកម្ពស់ជាង ៧០០ម៉ែត្រ កាលពីព្រឹកថ្ងៃអង្គារនេះ ដែលនាំឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការណែនាំជាថ្មី ឲ្យប្រជាជនចាកចេញពីតំបន់ជុំវិញភ្នំភ្លើងនេះ យ៉ាងហោចណាស់ចាប់ពី ១.២គីឡូម៉ែត្រឡើងទៅ។

Read more: ភ្នំភ្លើង Meripi ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ី កំពុងបញ្ចេញសញ្ញាមិនស្រួល