Social Network

កូរ៉េខាងជើងហាក់កំពុងអភិវឌ្ឍសមត្ថភាព ដើម្បីយកឈ្នះប្រព័ន្ធការពារមីស៉ីលអាមេរិក នៅក្នុងតំបន់

(វ៉ាស៉ីនតោន)៖ របាយការណ៍ស្រាវជ្រាវមួយរបស់សភាអាមេរិក ហៅកាត់ថា CRS បានបង្ហាញថា កូរ៉េខាងជើងទំនងជាកំពុងតែព្យាយាម អភិវឌ្ឍសមត្ថភាពសព្វាវុធ ដែលអាចកាត់បន្ថយប្រសិទ្ធភាព ឬយកឈ្នះតែម្តងលើប្រព័ន្ធការពារមីស៉ីលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយ ក្នុង តំបន់។

Read more: កូរ៉េខាងជើងហាក់កំពុងអភិវឌ្ឍសមត្ថភាព ដើម្បីយកឈ្នះប្រព័ន្ធការពារមីស៉ីលអាមេរិក...

សិង្ហបុរីនិងម៉ាឡេស៉ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

 (ហ្សាការតា)៖ កប៉ាល់សង្រ្គោះរបស់សិង្ហបុរី និងម៉ាឡេស៉ី កំពុងត្រូវបញ្ជូនឲ្យទៅជួយ ក្នុងកិច្ចប្រឹងប្រែងតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីមួយគ្រឿង  ដែលបានបាត់ដំណឹង ជាមួយនាវិក៥៣នាក់នៅក្នុងនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។

Read more: សិង្ហបុរីនិងម៉ាឡេស៉ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៉ីដែលបាត់ដំណឹង...

ខ្យល់អុកស៉ីហ្សែននៅក្នុងនាវាមុជទឹកឥណ្ឌូណេស៉ី ដែលបាត់ដំណឹង នឹងអស់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

(ហ្សាការតា)៖ ខ្យល់អុកស៉ីហ្សែនផ្គត់ផ្គង់នៅក្នុងនាវាមុជទឹក ដែលបាត់ដំណឹង នឹងអស់នៅថ្ងៃសៅរ៍ចុ ងសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៉ី នៅតែមានសុទិដ្ឋិនិយមខ្ពស់  ក្នុងប្រតិបត្តិការ ស្វែងរកនិងជួយសង្រ្គោះ។

Read more: ខ្យល់អុកស៉ីហ្សែននៅក្នុងនាវាមុជទឹកឥណ្ឌូណេស៉ី ដែលបាត់ដំណឹង...

ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំងចិន Sinovac អាចផ្តល់ការការពាររហូតដល់៩៩.៤ភាគរយ ប្រឆាំងកូវីដ-១៩

(បាងកក)៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់ ៩៩.៤ភាគរយប្រឆាំងនឹងវីរុសនេះ បន្ទាប់ពីការចាក់លើកទី២បានមួយខែ។

Read more: ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំងចិន Sinovac...

ក្រុមគ្រួសារបុរសស្បែកខ្មៅ George Floyd «ធូរស្បើយចិត្ត» ចំពោះលទ្ធផលនៃការកាត់ក្តី ជាប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖ សមាជិកគ្រួសាររបស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមីននាផូលីស (Minneapolis) ថា ពួកគេមានអារម្មណ៍ធូរស្បើយក្នុងចិត្តជាខ្លាំង ក្រោយពីគណៈវិនិច្ឆ័យបានប្រកាសសាលក្រម សម្រេចឲ្យអតីតមន្ត្រីប៉ូលិសម្នាក់ឈ្មោះ ដឺរែក ឆូវីន (Derek Chauvin) ជាប់ពិរុទ្ធពីបទធ្វើឃាតលោក George Floyd។

Read more: ក្រុមគ្រួសារបុរសស្បែកខ្មៅ George Floyd «ធូរស្បើយចិត្ត»...

Johnson & Johnson នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងក្នុងតំបន់អឺរ៉ុបឡើងវិញ ភ្ជាប់ជាមួយការព្រមានពីហានិភ័យ

  (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Johnson & Johnson នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាខ្លួននឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ អឺរ៉ុបឡើងវិញ បន្ទាប់ពីទីភ្នាក់ងារឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ជុំវិញបញ្ហាកំណកឈាម។

Read more: Johnson & Johnson នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងក្នុងតំបន់អឺរ៉ុបឡើងវិញ...

ចិន នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ៣ពាន់លានដូសក្នុងឆ្នាំ២០២១នេះ

 (ហៃណាន)៖ មន្ត្រីចិនមួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាប្រទេសចិន ត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ពាន់លានដូសក្នុងឆ្នាំនេះ។

Read more: ចិន នឹងផលិតវ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ៣ពាន់លានដូសក្នុងឆ្នាំ២០២១នេះ

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤៣លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់ និងជាសះស្បើយជាង ១២១លាន ៨៩ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៣,៥៤២,៥៥០នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤៣លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់...

សេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីវិបត្តិកូវីដ-១៩ នាំឲ្យការបំពុលបរិយាកាស ក៏កើនឡើងវិញដែរ, នេះបើតាមការព្រមានពី IEA

 (អាមេរិក)៖ ការបំភាយកំដៅផែនដីត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២១នេះ ខណៈពិភពលោកកំពុងចាប់ផ្ដើម ងើបចេញពីវិបត្តិ COVID-19 ហើយសេដ្ឋកិច្ចក៏កំពុងមានសន្ទុះ កើនឡើងវិញផងដែរ។

Read more: សេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីវិបត្តិកូវីដ-១៩ នាំឲ្យការបំពុលបរិយាកាស...

សហរដ្ឋអាមេរិក៖ មនុស្សជាង ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៨៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦០,៣១៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៨៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជាង ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៨៣នាក់ស្លាប់...

ក្រុមហ៊ុនអាមេរិក Pfizer នឹងបង្កើនការផ្តល់វ៉ាក់សាំងដល់កាណាដា ឲ្យបានទ្វេដងឆ្លើយតបនឹង កំណើនអ្នកឆ្លងកូវីដ-១៩

 (តូរ៉ុនតូ)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅថ្ងៃសុក្រសប្ដាហ៍នេះបានថ្លែងថា ក្រុមហ៊ុនអាមេរិក Pfizer កំពុងបង្កើនចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្វេដងដល់ប្រទេសកាណាដា ក្នុងរយៈពេលមួយខែទៀត ហើយលោកបានប្រកាសថា កាកបាទក្រហមនឹងជួយសម្រួល ដល់ដំណើរការចាក់វ៉ាក់សាំង ចំពេលមានការកត់ត្រា អំពីរលកនៃការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី។

Read more: ក្រុមហ៊ុនអាមេរិក Pfizer នឹងបង្កើនការផ្តល់វ៉ាក់សាំងដល់កាណាដា...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៥៤៧នាក់់ទៀត» នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

 (បាងកក)៖ នេះជាថ្ងៃទី ៣ ហើយដែលប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ខ្ទង់ ១,៥០០នាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំងឺពីរនាក់ទៀតផងដែរ បានបាត់បង់ជីវិត។

Read more: ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៥៤៧នាក់់ទៀត» នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស៨នាក់ នៅទីក្រុង Indianapolis របស់អាមេរិក និងធ្វើអត្តឃាតតាមក្រោយ មានប្រវត្តិជំងឺផ្លូវចិត្ត

(វ៉ាស៉ីនតោន)៖ ប៉ូលិសនិងភ្នាក់ងារ FBI អាមេរិក បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស០៨នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅឯទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូន FedEx ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana នាសប្តាហ៍នេះ គឺជាអតីតបុគ្គលិកវ័យ១៩ឆ្នាំម្នាក់ ដែលមានប្រវត្តិជំងឺផ្លូវចិត្ត និងឈានដល់ត្រូវបានអាជ្ញាធរឃាត់ខ្លួនផង កាលពីឆ្នាំមុន។

Read more: ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស៨នាក់ នៅទីក្រុង Indianapolis របស់អាមេរិក...

សហរដ្ឋអាមេរិកសម្រេចមិនចាត់ទុក វៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណ

 (វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃសុក្រនេះ នាថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចមិនចាត់ទុកវៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណឡើយ។

Read more: សហរដ្ឋអាមេរិកសម្រេចមិនចាត់ទុក វៀតណាម ស្វីស និងតៃវ៉ាន់ ជាប្រទេសក្រឡុករូបិយបណ្ណ

ឥណ្ឌាបន្តរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ លើស២០០,០០០នាក់ ក្នុងមួយថ្ងៃ

(ញូដេលី)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៣ហើយដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ជាង ២០០,០០០នាក់ក្នុងមួយថ្ងៃ។

Read more: ឥណ្ឌាបន្តរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ លើស២០០,០០០នាក់ ក្នុងមួយថ្ងៃ

ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា អ៊ីរ៉ង់ បានផលិតសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% ដល់ទៅចំនួន ៥០ គីឡូក្រាម។

Read more: ស្តុកសារធាតុចម្រាញ់អ៊ុយរ៉ាញ៉ូម ២០% របស់អ៊ីរ៉ង់ បានឡើងដល់ ៥០ គីឡូក្រាម

កូរ៉េខាងជើង មិនចូលរួមការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយសារ COVID-19

ក្រសួងកីឡារបស់កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសខ្លួន នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅឆ្នាំនេះទេ ដោយសារការព្រួយបារម្ភអំពីមេរោគឆ្លងកូរ៉ូណា ដែលបញ្ហានេះ បានបំផ្លាញសេចក្តីសង្ឃឹមរបស់កូរ៉េខាងត្បូង ថាការប្រកួតកីឡានេះ អាចជាកម្លាំងជំរុញឱ្យមានកិច្ចចរចារសន្តិភាពដែលជាប់គាំង។

Read more: កូរ៉េខាងជើង មិនចូលរួមការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយសារ COVID-19

ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងគេរបស់ពិភពលោក

ជើងហោះហើរ ដែលបានចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងបង្អស់នៅលើពិភពលោក បានហោះទៅលើមេឃកាលពីថ្ងៃអង្គារ ដោយដឹកតែអ្នកដំណើរ និងសមាជិកនាវិក ដែលបានចាក់វ៉ាក់សាំងហើយតែប៉ុណ្ណោះ។

Read more: ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ...

ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

ការកាត់ទោសព្រហ្មទណ្ឌរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល Benjamin Netanyahu ពីបទ ពុករលួយ បានបន្តកាលពីថ្ងៃចន្ទ។

Read more: ការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវបានបន្ត

សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយកាលពីថ្ងៃអង្គារថា បណ្តារដ្ឋនៃសហភាពអឺរ៉ុបភាគច្រើន នឹងមានវ៉ាក់សាំងការពារ COVID-19 គ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេភាគច្រើន នៅត្រឹមចុងខែមិថុនានេះ។

Read more: សហភាពអឺរ៉ុប រំពឹងនឹងចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើនបំផុត នៅត្រឹមចុងខែមិថុនា

អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាទប់ទល់កូវីដ-១៩ ចូលរួមក្នុងធម្មយាត្រាអ៊ុរ៉ស់ ​(Video inside)

(រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា មានតែអ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាប្រឆាំងនឹង COVID-19 ប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យមកធ្វើធម្មយាត្រាអ៊ុរ៉ស់ (umrah) ដោយចាប់ផ្ដើមពីខែរ៉ាម៉ាឌន ដែលជាខែតមបរិភោគនៅពេលថ្ងៃ សម្រាប់អ្នកមូស្លីម។

Read more: អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង...