Social Network

ចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម លើយោធាមីយ៉ាន់ម៉ា ​​​​(Video inside)

(ឡុងដ៏)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់នៅមីយ៉ាន់ម៉ាមួយចំនួន ដែលពាក់ព័ន្ធទៅនឹងរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។

Read more: ចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម លើយោធាមីយ៉ាន់ម៉ា ​​​​(Video inside)

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៣លាន ៥៣ម៉ឺននាក់ ស្លាប់ជាង ២លាន ៥១ម៉ឺននាក់ និងជាសះស្បើយជាង ៨៩លាននាក់! ​​​​(Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៣,៥៤៣,៤០៨នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៣លាន ៥៣ម៉ឺននាក់ ស្លាប់ជាង ២លាន ៥១ម៉ឺននាក់...

លោក ចូ បៃដិន ចេញបញ្ជាឲ្យយោធាអាមេរិក វាយប្រហារលើក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់ក្នុងទឹកដីស៊ីរី ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជាយោធាអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានជាច្រើនកន្លែង របស់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

Read more: លោក ចូ បៃដិន ចេញបញ្ជាឲ្យយោធាអាមេរិក វាយប្រហារលើក្រុមសកម្មប្រយុទ្ធ...

ភ្លើងឆេះព្រៃនៅភាគខាងជើងទីក្រុងតូក្យូនៃប្រទេសជប៉ុន បន្តឆាបឆេះមកដល់ថ្ងៃទី៥

 (តូក្យូ)៖ ភ្លើងឆេះព្រៃមួយដែលបានកើតឡើងនៅតំបន់មួយ ចម្ងាយប្រមាណ៧៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ បានបន្តឆាបឆេះអស់រយៈពេល០៥ថ្ងៃហើយ រហូតមកដល់ថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរជប៉ុន ត្រូវគេរំពឹងថាស្នើឲ្យប្រជាជនរាប់សិបគ្រួសារបន្ថែមទៀត ជម្លៀសខ្លួនចេញពីបរិវេណក្បែរៗនោះ។

Read more: ភ្លើងឆេះព្រៃនៅភាគខាងជើងទីក្រុងតូក្យូនៃប្រទេសជប៉ុន បន្តឆាបឆេះមកដល់ថ្ងៃទី៥

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

 (ហុងកុង)៖នៅថ្ងៃសុក្រនេះ ហុងកុងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនទាំង ៧.៥លាននាក់ ដែលរស់នៅទីនោះ។

Read more: ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន...

រដ្ឋបាលលោក ចូ បៃដិន បញ្ចេញម៉ាសចំនួន ២៥លាន ដើម្បីចែកជូនពលរដ្ឋអាមេរិក នៅតាមទីតាំងសំខាន់ៗ

(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចែកចាយម៉ាសជាង ២៥លានម៉ាសដល់មណ្ឌលសុខភាព កន្លែងស្តុកស្បៀងអាហារ និងកន្លែងធ្វើម្ហូបនៅរដូវផ្ការីកនេះ ដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19)។

Read more: រដ្ឋបាលលោក ចូ បៃដិន បញ្ចេញម៉ាសចំនួន ២៥លាន ដើម្បីចែកជូនពលរដ្ឋអាមេរិក...

មកដល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងជិត «៦៦.៥លានដូស» ជូនដល់ប្រជាជន ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ៦៦,៤៦៤,៩៤៧ដូស ជូនដល់ប្រជាជនរបស់ខ្លួន នៅក្នុងចំណោមវ៉ាក់សាំងសរុប ៨៨.៦៧លានដូស ដែលត្រូវបានបញ្ចេញទៅកាន់បណ្តារដ្ឋទាំង ៥០។

Read more: មកដល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងជិត «៦៦.៥លានដូស» ជូនដល់ប្រជាជន...

Facebook សម្រេចបិទគណនីនិងពាណិជ្ជកម្មទាំងឡាយ ដែលពាក់ព័ន្ធជាមួយយោធាមីយ៉ាន់ម៉ា ចោលទាំងអស់

 (រ៉ង់ហ្គូន)៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ខ្លួននឹងបិទគណនីទាំងឡាយដែលជាប់ពាក់ព័ន្ធ ជាមួយយោធាមីយ៉ាន់ម៉ាចោលទាំងអស់ រួមនិងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។

Read more: Facebook សម្រេចបិទគណនីនិងពាណិជ្ជកម្មទាំងឡាយ ដែលពាក់ព័ន្ធជាមួយយោធាមីយ៉ាន់ម៉ា...

លោក ចូ បៃដិន ត្រូវបានស្នើឲ្យគិតគូរឡើងវិញ ចំពោះអំណាចគ្រប់គ្រងលើ «ប៊ូតុងនុយក្លេអ៊ែរ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យជាច្រើនរូប បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ដោយស្នើឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បោះបង់ចោលអំណាចផ្ដាច់មុខ ក្នុងការបញ្ជាឱ្យប្រើប្រាស់ ឬការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។

Read more: លោក ចូ បៃដិន ត្រូវបានស្នើឲ្យគិតគូរឡើងវិញ ចំពោះអំណាចគ្រប់គ្រងលើ...

លោក ស៊ី ជិនពីង៖ «ប្រទេសចិនទទួលជោគជ័យពេញលេញ ក្នុងការលុបបំបាត់ភាពក្រីក្រ»

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបាន «ទទួលភាពជោគជ័យពេញលេញ» ហើយ ក្នុងការលុបបំបាត់ភាពក្រីក្រ (absolute poverty)។

Read more: លោក ស៊ី ជិនពីង៖ «ប្រទេសចិនទទួលជោគជ័យពេញលេញ ក្នុងការលុបបំបាត់ភាពក្រីក្រ»

ព្រះរាជាទាយាទអារ៉ាប៊ីសាអូឌីត ទទួលការវះកាត់ជំងឺរលាកខ្នែងពោះរៀន ដោយជោគជ័យ ​​​​(Video inside)

(រីយ៉ាដ)៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ទើបតែបានយាងចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការវះកាត់ជំងឺរលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង) ដោយជោគជ័យ។

Read more: ព្រះរាជាទាយាទអារ៉ាប៊ីសាអូឌីត ទទួលការវះកាត់ជំងឺរលាកខ្នែងពោះរៀន ដោយជោគជ័យ...

សហរដ្ឋអាមេរិក៖ មនុស្ស ៧.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥២៥នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៥,២៩៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៥២៥នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៧.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥២៥នាក់ស្លាប់...

តំណាងពាណិជ្ជកម្មអាមេរិកដែលលោក ចូ បៃដិន ទើបតែងតាំង សន្យាធ្វើការជាមួយសម្ព័ន្ធមិត្ត «ដើម្បីទប់ទល់ចិន» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មអាមេរិក ដែលលោកប្រធានាធិបតី ចូ បៃដិន ទើបតែងតាំងកាលពីពេលថ្មីៗនេះបានសន្យាថា លោកស្រីនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីដោះស្រាយជាមួយចិន ជុំវិញការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ដែលអាមេរិកចោទថាមិនត្រឹមត្រូវ ហើយអាមេរិកនឹងមិនដើរតាមគន្លងចាស់ របស់អតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះទេ។

Read more: តំណាងពាណិជ្ជកម្មអាមេរិកដែលលោក ចូ បៃដិន ទើបតែងតាំង...

វ៉ាក់សាំងកូវីដ-១៩ នឹងទៅដល់ហ្វីលីពីនជាលើកដំបូង នៅចុងសប្តាហ៍នេះ ខណៈយុទ្ធនាការចាក់នឹងផ្តើមនៅសប្តាហ៍ក្រោយ

(ម៉ានីល)៖ ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូង នៅចុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន នាសប្តាហ៍ក្រោយ។

Read more: វ៉ាក់សាំងកូវីដ-១៩ នឹងទៅដល់ហ្វីលីពីនជាលើកដំបូង នៅចុងសប្តាហ៍នេះ...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៧២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៧២នាក់ទៀតត្រូវបានរកឃើញ ដោយក្នុងនោះ ៦៣នាក់ជាករណីឆ្លងក្នុងស្រុក និង ០៩នាក់ទៀតជាករណីនាំចូល។

Read more: ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៧២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថ្នាក់ដឹកនាំកំពូលៗនៅទីក្រុងហុងកុង ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន

 (ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីកំពូលៗនៃរដ្ឋបាលរបស់លោកស្រីជាច្រើនរូបទៀត បានទទួលការចាក់វ៉ាក់សាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac សម្រាប់ដូសដំបូងរួចរាល់ហើយ។

Read more: ថ្នាក់ដឹកនាំកំពូលៗនៅទីក្រុងហុងកុង ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករប្រមូលផ្តុំជាថ្មីនៅថ្ងៃចន្ទនេះ ចំពោះមុខការព្រមានបង្ក្រាបពីយោធា»

(រ៉ង់ហ្គូន)៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅច្រើនបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះមុខការព្រមានពីយោធាថា នឹងធ្វើការបង្ក្រាបយ៉ាងក្តៅគគុក ប្រសិនបើក្រុមបាតុករទាំងនោះ នៅតែបន្តការប្រកូកប្រកាស ឲ្យមានការតវ៉ាទ្រង់ទ្រាយ ប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករប្រមូលផ្តុំជាថ្មីនៅថ្ងៃចន្ទនេះ...

នូវែលសេឡង់ប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ នៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច ដែលបានសម្លាប់មនុស្ស ១៨៥នាក់

 (វែលលីងតុន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហូតទង់ជាតិរបស់ខ្លួនមកនៅត្រឹមពាក់កណ្ដាល ដើម្បីប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំនៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច (Christchurch) ដែលបានសម្លាប់មនុស្ស ១៨៥នាក់។

Read more: នូវែលសេឡង់ប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ នៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច...

ក្រោយលោក ចូ បៃដិន ប្រកាសផ្អាកលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Lockheed Martin បែរជាបង្កើតកិច្ចព្រមព្រៀងថ្មី ជាមួយរាជាណាចក្រអារ៉ាប់នេះវិញ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផ្អាកការលក់សព្វាវុធដល់អារ៉ាប៊ីសាអូឌីត ប៉ុន្តែពេលនេះបែរជាកិច្ចព្រមព្រៀងមួយ ទើបតែបានកើតមានឡើង រវាងក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីរបស់អាមេរិក ឡក់ឃីដ ម៉ាទីន (Lockheed Martin) និងរាជាណាចក្រអារ៉ាប់មួយនេះទៅវិញ។

Read more: ក្រោយលោក ចូ បៃដិន ប្រកាសផ្អាកលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Lockheed...

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បុគ្គលល្បីឈ្មោះ៦នាក់ ប្រឈមមុខការចាប់ខ្លួន, មនុស្សជិត ៥០០នាក់ហើយត្រូវបានចាប់ឃុំឃាំង ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ» ​​​​(Video inside)

(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បុគ្គលមានប្រជាប្រិយភាព ០៦នាក់ដែលបានលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករដ្ឋជាច្រើន ធ្វើកូដកម្មមិនចូលធ្វើការ ខណៈចំនួនអ្នកដែលត្រូវបានចាប់ខ្លួន គិតចាប់តាំងពីថ្ងៃផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើនដល់ជិត ៥០០នាក់។

Read more: ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បុគ្គលល្បីឈ្មោះ៦នាក់ ប្រឈមមុខការចាប់ខ្លួន, មនុស្សជិត...

នាយករដ្ឋមន្ត្រីថ្មីរបស់អ៉ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា, បញ្ហាអាទិភាពដែលត្រូវដោះស្រាយ គឺជំងឺរាតត្បាតសកល

 (រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) ដែលបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ ទើបតែបានទទួលការបោះឆ្នោតផ្តល់ទំនុកចិត្ត ពីសំណាក់ព្រឹទ្ធសភា នៃប្រទេសអឺរ៉ុបមួយនេះបន្ថែមទៀត។

Read more: នាយករដ្ឋមន្ត្រីថ្មីរបស់អ៉ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា,...