Social Network

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល តែងចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ របស់ផ្សារទំនើប Aeon Mall Mean Chey នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។

Read more: លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល តែងចាត់ទុកការរក្សាសុខសន្តិភាព...

កម្ពុជា-តួកគី ជួបជជែកគ្នា លើការងារបង្កើតកិច្ចព្រមព្រៀង សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ

នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Hüsnü Dilemre អគ្គនាយកទទួលបន្ទុក កិច្ចព្រមព្រៀងអន្តរជាតិ និងកិច្ចការ សហភាពអឺរ៉ុប នៃក្រសួងពាណិជ្ជកម្មតួកគី ដែលធ្វើឡើងតាមតាមប្រព័ន្ធវីដេអូ។

Read more: កម្ពុជា-តួកគី ជួបជជែកគ្នា លើការងារបង្កើតកិច្ចព្រមព្រៀង សេដ្ឋកិច្ច...

ព្រឹទ្ធសភានឹងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ នាថ្ងៃទី១០ ខែមេសាខាងមុខ

(ភ្នំពេញ)៖ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី១០ នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។

Read more: ព្រឹទ្ធសភានឹងពិនិត្យ...

អភិបាលខណ្ឌបឹងកេងកង នាំយកឧបត្ថម្ភអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអង្គការផ្ទះបាយកុមារ សម្រាប់ការងារមនុស្សធម៌ តាមត្រូវការចាំបាច់ប្រចាំថ្ងៃ

(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈអភិបាល មន្ត្រីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ចុះសួរសុខទុក្ខ

Read more: អភិបាលខណ្ឌបឹងកេងកង នាំយកឧបត្ថម្ភអំណោយ របស់សម្ដេចតេជោ...

ប្រធានបទសំខាន់ចំនួនបី កម្ពុជា បានលើកឡើង ក្នុងវេទិកា Boao សម្រាប់អាស៊ី នៅប្រទេសចិន

ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តាមនាមលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងពិភាក្សា ក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ី ក្រោមប្រធានបទ “ពិភពលោកមិនច្បាស់លាស់៖

Read more: ប្រធានបទសំខាន់ចំនួនបី កម្ពុជា បានលើកឡើង ក្នុងវេទិកា Boao សម្រាប់អាស៊ី...

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា។

Read more: គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី...

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំប្រមូលធាតុចូល រៀបចំគោលនយោបាយសង្គមសេដ្ឋកិច្ចថ្មី ក្នុងរយៈពេល៥ឆ្នាំ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក (World Bank) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា ដើម្បីប្រមូលធាតុចូល រៀបចំគោលនយោបាយ សង្គមសេដ្ឋកិច្ចថ្មី ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

Read more: រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំប្រមូលធាតុចូល...

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈកម្មការទន្លេមេគង្គយកចិត្តទុកដាក់បញ្ហាថ្មីមួយគឺគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យគណៈកម្មការទន្លេមេគង្គយកចិត្តទុកដាក់ទៅលើ បញ្ញាថ្មីមួយដែលយើងមិនទាន់បានយកចិត្តទុកដាក់នោះគឺគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គដែលមានយ៉ាងច្រើនដែលគប្បីត្រូវជាចំណុចដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។

Read more: សម្តេចតេជោ ហ៊ុន សែន...

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៧ ខែមេសា ដោយលើកយករបៀបវារៈចំនួន២

(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដោយលើកយករបៀបវារៈចំនួន២។

Read more: ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៧ ខែមេសា...

កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ចំនួន១៦ ចំណុច

ភ្នំពេញ៖កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ក្រោមមូលបទ”នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹកប្រកបដោយចីរភាព”ត្រូវបានបើកជាផ្លូវការនៅនៅរដ្ឋធានីវៀងចន្ទន៍សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអនុម័តលើសេចក្តីថ្លែងការ ណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗចំនួន១៦ ចណុច ។

Read more: កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ចំនួន១៦ ចំណុច

សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន ១នាក់

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន ១នាក់។

Read more: សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន...

អគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន

(ភ្នំពេញ)៖ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី បានប្ដេជ្ញាថានឹងខិតខំរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីនជាមួយកម្ពុជា។

Read more: អគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង...

សម្តេចប្រធានព្រឹទ្ធសភា ស្នើឯកអគ្គរដ្ឋទូតអូស្រ្តាលី ជំរុញអ្នកវិនិយោគ និងទេសចរអូស្រ្តាលី មកបណ្តាក់ទុន និងទស្សនាកម្ពុជា ឱ្យកាន់តែច្រើន

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៤ ខែមេសា។

Read more: សម្តេចប្រធានព្រឹទ្ធសភា ស្នើឯកអគ្គរដ្ឋទូតអូស្រ្តាលី ជំរុញអ្នកវិនិយោគ...

កម្ពុជាទទួលសំណើរសុំវិនិយោគពីឥណ្ឌូនេស៊ីចំនួន២២ គម្រោងនៅដើមឆ្នាំនេះ

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងថា គិតមកដល់ខែ មីនា ឆ្នាំ ២០២៣ កម្ពុជាបានទទួលសំណើរស្នើសុំវិនិយោគពីវិនិយោគិនជនជាតិឥណ្ឌូនេស៊ីចំនួន ២២ គម្រោង នៅក្នុងទឹកប្រាក់ ប្រមាណជា ៦៩ លានដុល្លារ ។

Read more: កម្ពុជាទទួលសំណើរសុំវិនិយោគពីឥណ្ឌូនេស៊ីចំនួន២២ គម្រោងនៅដើមឆ្នាំនេះ

កម្ពុជាបើកសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអនុវត្ត ដោយសុចរិតលើទីផ្សារ»

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអនុវត្ត ដោយសុចរិតលើទីផ្សារ»។

Read more: កម្ពុជាបើកសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ...

ក្រសួងពាណិជ្ជកម្ម នឹងធ្វើការរួមគ្នាជាមួយដៃគូជំរុញឱ្យម៉ាកដែលចុះបញ្ជីស្រាប់ឲ្យតម្លៃបន្ថែមខ្ពស់ និងមានភាពទាក់ទាញនៅលើទីផ្សារ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវកា រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងស្រាវជ្រាវរួមគ្នា ទៅលើម៉ាក់ផលិតផល ដែលបានចុះបញ្ជីស្រាប់ឱ្យទទួលបានតម្លៃបន្ថែម និងកាន់តែមានភាពទាក់ទាញ នៅលើទីផ្សារជាតិ និងអន្តរជាតិ។

Read more: ក្រសួងពាណិជ្ជកម្ម...

GDP ពលរដ្ឋក្នុងខេត្តកណ្ដាល​ខ្ពស់​មួយ​ឆ្នាំ​ជាង​ជាង ២ ពាន់ដុល្លារ

ខេត្តកណ្ដាលជាខេត្តមានភាពរីកចម្រើនផ្នែកឧស្សាហកម្ម ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជីវភាពពលរដ្ឋក៏មានភាពធូរធារ។

Read more: GDP ពលរដ្ឋក្នុងខេត្តកណ្ដាល​ខ្ពស់​មួយ​ឆ្នាំ​ជាង​ជាង ២ ពាន់ដុល្លារ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖សន្តិភាពបានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជាពិសេសគឺយុវជន

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញា បត្រដល់និស្សិតពាណិជ្ជ សាស្ត្រនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣នេះថា សន្តិភាពបានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជាពិសេសគឺយុវជ ។

Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖សន្តិភាពបានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជាពិសេសគឺយុវជន