Social Network

សម្តេចប្រមុខរដ្ឋស្តីទី ចេញព្រះរាជ្យក្រឹត្យតែងតាំង សមាសភាពគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ៩រូប សម្រាប់អាណត្តិទី២ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី

(ភ្នំពេញ)៖ ក្នុងព្រះបរមនាម និងតាមព្រះរាជ្យត្រាស់បង្គាប់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣

Read more: សម្តេចប្រមុខរដ្ឋស្តីទី ចេញព្រះរាជ្យក្រឹត្យតែងតាំង សមាសភាពគណៈកម្មាធិការជាតិ...

​រដ្ឋមន្ត្រី ថោង ខុន​៖ រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ​-​វៀងចន្ទន៍ ជា​ក្តីសង្ឃឹម​នៃ​លំហូរ​ទេសចរ​មក​កម្ពុ​ជា​

ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។

Read more: ​រដ្ឋមន្ត្រី ថោង ខុន​៖ រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ​-​វៀងចន្ទន៍...

កម្ពុជា-ចិនប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារក្នុងឆ្នាំនេះ

(ភ្នំពេញ)៖ កម្ពុជា-ចិន បានឯកភាពប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងលើស ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ តាមរយៈគោលនយោបាយរដ្ឋាភិបាលនៃប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន។

Read more: កម្ពុជា-ចិនប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស...

សម្តេច ស ខេង ជំរុញឲ្យពលរដ្ឋនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ទម្រង់

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្សដោយសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា ។

Read more: សម្តេច ស ខេង ជំរុញឲ្យពលរដ្ឋនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ទម្រង់

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធរមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបានថយចុះក្នុងខែកុម្ភៈ

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានកោតសរសើរអាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបានថយចុះ ក្នុងខែកុម្ភៈ កន្លងមកនេះ។ ទន្ទឹមនេះកម្លាំងសមត្ថកិច្ច ក៏បានយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អផងដែរ។

Read more: ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធរមានសមត្ថកិច្ច...

ក្រុមប្រឹក្សារាជធានី កោតសរសើរអាជ្ញាធររាជធានី និងសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ក្នុងខែកុម្ភៈ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរ អាជ្ញាធរ និងសមត្ថកិច្ច របស់រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានថយចុះ ក្នុងខែកុម្ភៈ កន្លងមកនេះ។

Read more: ក្រុមប្រឹក្សារាជធានី កោតសរសើរអាជ្ញាធររាជធានី និងសមត្ថកិច្ច...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។

Read more: ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

ពោធិសាត់៖នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣នេះ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៤២គ្រួសារដែលរងផលប៉ះពាល់នៃគម្រោងសាង សង់វារីអគ្គិសនីសឹ្ទងពោធិ៍សាត់ ១ ។

Read more: សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

ផ្លូវក្រវាត់ក្រុងទី ៣ ត្រូវ​ចាយ​លុយ ​២៤០ លានដុល្លារ សង់ស្ពាន​កាត់​ទន្លេ ៣ ទៀត ទើប​ភ្ជាប់​បាន​ពេញ​លេញ

មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការបានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូប។

Read more: ផ្លូវក្រវាត់ក្រុងទី ៣ ត្រូវ​ចាយ​លុយ ​២៤០ លានដុល្លារ សង់ស្ពាន​កាត់​ទន្លេ ៣ ទៀត...

កម្ពុជាទទួលចំណូលជាង ៤៥៧លានដុល្លារ ពីការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី កើនជាង៩៨% នៅ២ខែដើមឆ្នាំ

(ភ្នំពេញ)៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី ក្នុងតម្លៃជាង៤៥៧លានដុល្លារ កើនឡើង៩៨.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែជាង ២៣០លានដុល្លារ។

Read more: កម្ពុជាទទួលចំណូលជាង ៤៥៧លានដុល្លារ ពីការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី...

អភិបាលរាជធានី វាយតម្លៃខ្ពស់ ចំពោះស្នាដៃការងារជាច្រើន ដែលបងប្អូននារី រដ្ឋបាលរាជធានី សម្រេចបាន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននិងកំពុងបំពេញការងារ និងទទួលខុសត្រូវ លើការដឹកនាំអង្គភាព គ្រប់គ្រង រដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យ៉ាងសកម្មបំផុត។

Read more: អភិបាលរាជធានី វាយតម្លៃខ្ពស់ ចំពោះស្នាដៃការងារជាច្រើន ដែលបងប្អូននារី...

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងត្រៀមថវិកាជាង ៤លាន​ដុល្លារ សម្រាប់អនុវត្តនៅឆ្នាំ២០២៣

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់ក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ព្រមទាំងរួមចំណែកបង្កើនផលិតភាពស្បៀង ក៏ដូចជាបង្កើនប្រាក់ចំណូលស ម្រាប់អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន ។

Read more: រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ...

រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្តផ្លាស់ប្តូរពី ប្រទេសមីយ៉ាន់ម៉ា មកវិនិយោគនៅកម្ពុជាវិញ

ភ្នំពេញ៖ ក្រោយបញ្ចប់បញ្ហាវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា រោងចក្រ ផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥឡូវនេះ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ ទាំងនេះអាស្រ័យដោយកម្ពុជា មានសុខសន្តិ ភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគ មកកាន់កម្ពុជា។

Read more: រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្តផ្លាស់ប្តូរពី ប្រទេសមីយ៉ាន់ម៉ា...

សមត្ថកិច្ចឆ្លើយតប ក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះសាររឿងអ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំកាហ្វេ បារី ពីប្រជាជន

រាជធានីភ្នំពេញ៖ ភ្លាមៗក្រោយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហោះសាររបស់ពលរដ្ឋដែលបានលើកឡើងចំៗថា សមត្ថកិច្ចដែលជាអ្នកប្រចាំការយាមមាត់ច្រកចេញចូល បានសុំកាហ្វេ បារី ពីប្រជាជនជាថ្នូរ និងការអនុញ្ញាតឱ្យចូលក្រសួង ដើម្បីបានដាក់ពាក្យបណ្តឹងនានានោះ

Read more: សមត្ថកិច្ចឆ្លើយតប...

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធខ្សែ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធខ្សែភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទ និងពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ ។

Read more: សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធខ្សែ ភាពយន្តរឿង...

រដ្ឋមន្ត្រីទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅឡាវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិងកំពុងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

Read more: រដ្ឋមន្ត្រីទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅឡាវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ

សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលទី១ លើពិភពលោក ដែលបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធំជាងគេ និងបានប្រែក្លាយដីមីនទៅជាដីមាស

(កណ្តាល)៖ នាឱកាសចូលរួមអបអរសាទរការប្រកាសខេត្តកណ្តាល ជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

Read more: សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលទី១ លើពិភពលោក ដែលបានរំដោះផ្ទៃដីមានមីន...

ផែនការការពារសន្តិសុខសមយុទ្ធនាគមាស ឆ្នាំ២០២៣ត្រូវបានប្រជុំពិភាក្សា

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ

Read more: ផែនការការពារសន្តិសុខសមយុទ្ធនាគមាស ឆ្នាំ២០២៣ត្រូវបានប្រជុំពិភាក្សា

កម្ពុជាធ្វើសហប្រធាននៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកល

ភ្នំពេញ៖ ស្ថិតនៅទីក្រុងដូហា ប្រទេសកាតា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ពីថ្ងៃទី៤–៩ ខែមីនា ឆ្នាំ២០២៣។

Read more: កម្ពុជាធ្វើសហប្រធាននៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការចល័តធនធាន...

រដ្ឋមន្រ្តីក្រសួងអប់រំ៖កុមារ និង យុវជនត្រូវមានទម្លាប់ការអាន ជំរុញវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពអាន

ភ្នំពេញ៖ កុមារ និងយុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។

Read more: រដ្ឋមន្រ្តីក្រសួងអប់រំ៖កុមារ និង យុវជនត្រូវមានទម្លាប់ការអាន ជំរុញវប្បធម៌អាន...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅបន្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្ដ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ។

Read more: សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន...