Social Network

រដ្ឋមន្ត្រីក្រសួងព័ត៌មាន: ថ្នាក់ដឹកនាំជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំ យល់អំពីច្បាប់ឱ្យបានច្បាស់លាស់

ស្វាយរៀង ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាននៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព ហើយសម្រាប់ថ្នាក់ដឹកនាំជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំយល់អំពីច្បាប់ឱ្យ បានឲ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះ ទាមទារឲ្យយើងខិតខំរៀនសូត្រ បន្ថែមទៀត។

Read more: រដ្ឋមន្ត្រីក្រសួងព័ត៌មាន: ថ្នាក់ដឹកនាំជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ...

មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជ បន្ដជំរុញលើកទឹកចិត្តដល់វិនិយោគិនចិន មកបណ្តាក់ទុនបន្ថែមទៀត កម្ពុជាធានាបរិយាកាសអំណោយផល

(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដលើកទឹកចិត្ត និងប្រកាសស្វាគមន៍ជានិច្ច ដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ជាមួយការវិនិយោគដោយទំនុកចិត្ត។

Read more: មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជ បន្ដជំរុញលើកទឹកចិត្តដល់វិនិយោគិនចិន...

សម្តេចតេជោ ហ៊ុន សែន សាសនានៅកម្ពុជាមានសុខដុមភាពណាស់ទាំងរវាងសាសនាព្រះពុទ្ធ ឥស្លាមនិងគ្រិស្ត

ភ្នំពេញៈសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាប ជូនលោម Jusuf Kalla ប្រធានអង្គកា CAPDI សាសនានៅកម្ពុជាមានសុខដុមភាពណាស់ទាំងរវាងសាសនាព្រះពុទ្ធ ឥស្លាមនិងគ្រឹស្ត ។

Read more: សម្តេចតេជោ ហ៊ុន សែន សាសនានៅកម្ពុជាមានសុខដុមភាពណាស់ទាំងរវាងសាសនាព្រះពុទ្ធ...

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវម្ចាស់សហគ្រាស កសិដ្ឋានកសិកម្ម ផ្ដល់ព័ត៌មានទិន្នន័យ ឲ្យបានពេញលេញត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីជំរឿនកសិកម្ម

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអំពាវនាវដល់ម្ចាស់សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្ម គ្រប់ប្រភេទទាំងអស់ សូមផ្ដល់ព័ត៌មានទិន្នន័យ តាមសំណួរសម្ភាសន៍ ឲ្យបានពេញលេញត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីជំរឿនកសិកម្ម។

Read more: សម្ដេចតេជោ ហ៊ុន សែន អំពាវនាវម្ចាស់សហគ្រាស កសិដ្ឋានកសិកម្ម...

ប.ស.ស. សាកល្បងគម្រោង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បុគ្គលស្វ័យនិយោជន៍ ភ្នំពេញ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ជាអ្នកបើកបរត្រីចក្រយានយន្តដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី

Read more: ប.ស.ស. សាកល្បងគម្រោង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បុគ្គលស្វ័យនិយោជន៍ ភ្នំពេញ

កម្ពុជារៀបចំសេចក្តីព្រាងច្បាប់ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មថ្មី

កម្ពុជាបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មថ្មី ដើម្បីធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

Read more: កម្ពុជារៀបចំសេចក្តីព្រាងច្បាប់ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មថ្មី

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Video inside)

(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

Read more: មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី...

កម្ពុជា ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីនិងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សមភាគីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim)នាយក រដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាគ្នាអស់រយៈពេលជាង១ ម៉ោងនាព្រឹកថ្ងៃទី ២៧ ខែមីនា ២០២៣ អំពីកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួម មានពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងការតភ្ជាប់រវាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។

Read more: កម្ពុជា ម៉ាឡេស៊ី...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលមានជាង៦០ឆ្នាំមកនេះកាន់តែរឹងមាំថែមទៀត

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសកម្ពុជា បានទទួលជួបសវនាការជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការមិត្តភាពនៅកម្ពុជា។

Read more: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី...

រដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្ម កាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី

(ឥណ្ឌូនេស៊ី)៖ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅអំឡុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ នាទីក្រុងម៉ាហ្គាឡាំង នៃប្រទេសឥណ្ឌូនេស៊ី លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានជំរុញឲ្យកម្ពុជានាំចូលផលិតផលកសិកម្ម ឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្ម...

រដ្ឋមន្ត្រីក្រសួងការងារ ឯកភាពឱ្យសមាគមថ្នាលយុវជនកម្ពុជាចាប់ដៃគូជាមួយក្រសួងជួយដល់កម្មករ និងពលករនៅក្រៅប្រទេស

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានឯកភាពឱ្យសមាគមថ្នាលយុវជនកម្ពុជារៀបចំជាអនុស្សរណ:យោគយល់គ្នាជាមួយក្រសួង

Read more: រដ្ឋមន្ត្រីក្រសួងការងារ...

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់អំពីការសម្ដែងមតិដែលមិនមែនជាសិទ្ធិ ហើយច្បាប់បញ្ញត្តិថា ជាអំពើល្មើស

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែមីនានេះថា ជាទូទៅប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ហើយសិទ្ធិនេះត្រូវបានការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់អំពីការសម្ដែងមតិដែលមិនមែនជាសិទ្ធិ...

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងនិមន្តរៀបចំពិធីបុណ្យឆ្លងជណ្តើរ និងផ្ដួចផ្ដើមកសាងរូបបដិមា ដែលមានតម្លៃជាង១២មុឺនដុល្លា នៅវត្តគិរីបុប្ផាចំការល្ងខេត្តកំពត

(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នឹងនិមន្តរៀបចំពិធីបុណ្យឆ្លងជណ្តើរ

Read more: សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងនិមន្តរៀបចំពិធីបុណ្យឆ្លងជណ្តើរ...

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត : ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ

ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសកម្ពុជា និង ចិន ។

Read more: នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត : ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥...

ប្រមុខការទូត៖ កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

Read more: ប្រមុខការទូត៖ កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២...

ឯកអគ្គរាជទូតអង់គ្លេស កោតសរសើរ ចំពោះការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ និងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ជាមួយនឹងការអភិវឌ្ឍន៍រីកចំរើន បានយ៉ាងឆាប់រហ័ស

(ភ្នំពេញ)៖ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញបានល្អ និងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនឹងការអភិវឌ្ឍន៍រាជធានីភ្នំពេញរីកចំរើនបានយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗរីកដូចផ្សិត។

Read more: ឯកអគ្គរាជទូតអង់គ្លេស កោតសរសើរ ចំពោះការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ...

ក្រសួងអប់រំ បើកកិច្ចប្រជុំពី គម្រោងព្រះរាជឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន របស់ថៃ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ និងភាគីគម្រោងរបស់ប្រទេសថៃ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិនិត្យលើវឌ្ឍនភាព ការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភ ស្ដីពីការធ្វើផែនការវិស័យអប់រំ អាហារូបករណ៍

Read more: ក្រសួងអប់រំ បើកកិច្ចប្រជុំពី គម្រោងព្រះរាជឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ...

ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញៈ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា «អូស្ត្រាលី បន្តកិច្ចសន្ទនា ដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យ ភាព សម្រាប់ទំនាក់ទំនង ប្រទេសទាំងពីរ»។

Read more: ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

លោកស្រី ឱ វណ្ណឌីន រំលឹកប្រជាពលរដ្ឋកុំបណ្ដែតបណ្ដោយ ឬពន្យារពេលចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ហួសកាលកំណត់

(ស្ទឹងត្រែង-រតនគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវបណ្ដែតបណ្ដោយ ឬពន្យារពេលយូរពេក ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

Read more: លោកស្រី ឱ វណ្ណឌីន រំលឹកប្រជាពលរដ្ឋកុំបណ្ដែតបណ្ដោយ...