Social Network

ក្រសួងព័ត៌មាន ឲ្យស្ថានីយ៍ផ្សព្វផ្សាយ ឈប់ផ្សាយគ្រឿងស្រវឹង ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់

ភ្នំពេញ៖ ក្រសួងព័ត៌មាន ស្នើទៅម្ចាស់ ស្ថានីយវិទ្យុ និងទូរទស្សន៍ របស់រដ្ឋ និងឯកជន ត្រូវឈប់ ផ្សព្វផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹង ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៨យប់ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ផ្សេងៗ ដោយសារ នៅម៉ោងនោះ មានក្មេងៗ មើលច្រើន ។

Read more: ក្រសួងព័ត៌មាន ឲ្យស្ថានីយ៍ផ្សព្វផ្សាយ ឈប់ផ្សាយគ្រឿងស្រវឹង ចាប់ពីម៉ោង...

ពិព័ណ៌ ដំណើរផ្សងព្រេង អង្គរ ឬ Angkor Adventure ដែលជារចនាបទខ្មែរ នៅប្រទេសអេស្ប៉ាញ

ត្បូងឃ្មុំ៖ យោងតាម ការដក់ស្រង់ចេញពី បណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញពី ការតាំងពិព៍ណ៌ រូបចំលាក់ និងការច្នៃប្រឌិតនាន ទាក់ទងនឹង រចនាបទខ្មែរ ពីអតីតកាល ដោយមានការរៀបចំ លើផ្ទៃដីចំនួន ១០ ៥០០ ម៉ែត្រការ៉េ នៅលើទឹកដី នៃប្រទេសអេស្ប៉ាញ កាលពីខែមេសា ឆ្នាំ២០១៤។

Read more: ពិព័ណ៌ ដំណើរផ្សងព្រេង អង្គរ ឬ Angkor Adventure ដែលជារចនាបទខ្មែរ នៅប្រទេសអេស្ប៉ាញ

ពិធីប្រកាស ផ្លាស់ប្តូរតំណែង ស្នងការនគរបាល ខេត្តក្រចេះ ជំនួសដោយ ស្នងការរងនគរបាល ខេត្តកណ្តាល

ក្រចេះ៖ អគ្គស្នងការ នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញ ផ្លាស់ប្តូរតំណែង ស្នងការនគរបាល ខេត្តក្រចេះ ពីលោកឧត្តមសេនីយ៍ ជួង ស៊ាងហាក់ មកដាក់ជំនួស  ដោយលោកឧត្តមសេនីយ៍ លន់ សុផាត អតីតស្នងការរង ខេត្តកណ្តាល ខណៈប្រជាពលរដ្ឋ ទទូចឲ្យស្នងការថ្មី បង្កើន វិធានការ ដើម្បីសន្តិសុខ លុបបំបាត់ អំពើចោរកម្ម និងបញ្ហាគ្រឿងញៀន។

Read more: ពិធីប្រកាស ផ្លាស់ប្តូរតំណែង ស្នងការនគរបាល ខេត្តក្រចេះ ជំនួសដោយ...

ស្ពានអាកាសទី៤ និងផ្លូវក្រោមដី តិចណូ នឹងបើកការដ្ឋាន ស្ថាបនា នៅថ្ងៃទី៩ កញ្ញា ស្អែកនេះ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបិទផ្លូវ ជាបណ្តោះអាសន្ន នៅលើកំណាត់ មហាវិថី គឹមអ៊ីលស៊ុង ចាប់ពីរង្វង់មូល ទួលគោក ដល់ស្តុបទួលគោក ដើម្បីបើកការដ្ឋាន ស្ថាបនា ស្ពានអាកាសទី៤ និងផ្លូវក្រោមដី តិចណូ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

Read more: ស្ពានអាកាសទី៤ និងផ្លូវក្រោមដី តិចណូ នឹងបើកការដ្ឋាន ស្ថាបនា នៅថ្ងៃទី៩ កញ្ញា...

សហគមន៍ខ្មែរក្រោម រៀបចំវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ ដូចការគ្រោងទុក

ភ្នំពេញ៖ សហគមន៍ខ្មែរ កម្ពុជាក្រោម បានរៀបចំ វេទិកាសាធារណៈ នៅទីលាន ប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៤ ស្តីពី ទឹកដីកម្ពុជាក្រោម ច្បាប់ស្តីពី ជនអន្តោប្រវេសន៍ និងការអនុវត្តន៍ ច្បាប់អន្តោប្រវេសន៍ នៅប្រទេសកម្ពុជា។

Read more: សហគមន៍ខ្មែរក្រោម រៀបចំវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ ដូចការគ្រោងទុក

សម្តេច ហ៊ុន សែន អនុញ្ញាឲ្យ សិស្សនិទ្ទេស "A" ១១នាក់ ចូលជួបសំណេះសំណាល និងទទួលរង្វាន់លើកទឹកចិត្ត

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ដល់យុវសិស្ស ដែលបានខិតខំ សិក្សារៀនសូត្រ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អំណោយឧបត្ថម្ភ ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូ ១គ្រឿង កុំព្យូទ័រយូរដៃ ម៉ាកអេផល ១គ្រឿង តម្លៃ១២៥០ដុល្លារ និង អាយផេត ១គ្រឿង រួមទាំង អាហារូបករណ៍ពិសេស របស់ សម្តេច នាយករដ្ឋមន្រ្តី និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសដែល សម្តេច អនុញ្ញាតឲ្យ សិស្សឆ្នើមទាំង១១រូប ចូលជួបសម្តែង ការគួរសម នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

Read more: សម្តេច ហ៊ុន សែន អនុញ្ញាឲ្យ សិស្សនិទ្ទេស "A" ១១នាក់ ចូលជួបសំណេះសំណាល...

ក្រសួងយុត្តិធម៌ នឹងជ្រើសមន្ត្រី៤រូប ទទួលខុសត្រូវ ការបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងជ្រើសរើស យកមន្ត្រី ៤រូប មកពីស្ថាប័ន យុត្តិធម៌ និងតុលាការ ដែលមានភារកិច្ចចម្បង ក្នុងការរៀបចំប្រកប ដោយការទទួលខុសត្រូវ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។

Read more: ក្រសួងយុត្តិធម៌ នឹងជ្រើសមន្ត្រី៤រូប ទទួលខុសត្រូវ ការបោះឆ្នោតជ្រើសតាំង...

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្រ្តី តាមក្រសួង ត្រូវដុសខាត់ មន្រ្តីរបស់ខ្លួន ដើម្បីលុបបំបាត់ អំពើពុករលួយ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញ ឲ្យរដ្ឋមន្រ្តី នៅតាមបណ្តាលក្រសួង នីមួយៗត្រូវ ដុសខាត់ និងដុសក្អែល មន្រ្តីក្រោមឱវាទ ដើម្បីរួមគ្នាលុបបំបាត់ អំពើពុករលួយ នៅក្នុងសង្គមកម្ពុជា ។

Read more: សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្រ្តី តាមក្រសួង ត្រូវដុសខាត់...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិឌ្ឍន៍ ដែលត្រូវធ្វើឡើងនៅ សណ្ឋាគារ អ៊ិនធឺខុន ។

Read more: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨...

ស្នងការ ខេត្តកំពង់ចាម ប្រកាសផ្តល់រង្វាន់ ដល់យុវសិស្ស កញ្ញា អិត ស្រីពៅ ទទួលនិន្ទេស A ប្រចាំខេត្តកំពង់ចាម

កំពង់ចាម៖ ដើម្បីលើកទឹកចិត្ត ដល់សិស្សពូកែ ប្រចាំខេត្តកំពង់ចាម ដែលទទួល និន្ទេសល្អប្រសើរ គឺនិន្ទេស A នោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានប្រកាស ផ្តល់រង្វាន់ដល់ កញ្ញា អិត ស្រីពៅ ដែលទទួលបាន និន្ទេសមួយនេះ សម្រាប់ការប្រឡងបាក់ឌុប ប្រចាំឆ្នាំ២០១៤ ដែលជាឆ្នាំ នៃកំណែទម្រង់ស៊ីជំរៅ ប្រព័ន្ធអប់រំ នៅក្នុងកម្ពុជា។

Read more: ស្នងការ ខេត្តកំពង់ចាម ប្រកាសផ្តល់រង្វាន់ ដល់យុវសិស្ស កញ្ញា អិត ស្រីពៅ...

ឯកឧត្តម កឹម សុខា អះអាងថា ឯកឧត្តម និងឯកឧត្តម សម រង្ស៊ី ចុះចេញពីតំណែងបក្ស លុះត្រាមានអ្នកខ្លាំងជាង

ភ្នំពេញ៖ អនុប្រធាន គណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា បានថ្លែងថា រូបឯកឧត្តម និងឯកឧត្តម សម រង្ស៊ី នឹងចុះចេញតំណែងបក្ស ប្រសិនបើមាននរណា ដែលមានសមត្ថភាពខ្លាំង ជាងរូបឯកឧត្តម ទាំងពីរនាក់ ហើយទទួលបានការ គាំទ្រពី ប្រជារាស្រ្តនោះ។

Read more: ឯកឧត្តម កឹម សុខា អះអាងថា ឯកឧត្តម និងឯកឧត្តម សម រង្ស៊ី ចុះចេញពីតំណែងបក្ស...

អង្គភាពប្រឆាំង អំពើពុករលួយ និងវិស័យឯកជន គ្រោងបង្កើត សៀវភៅណែនាំពី អំពើពុករលួយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ អង្គភាពប្រឆាំង អំពើពុករលួយ បានសហការណ៍ ជាមួយ វិស័យឯកជននានា ជជែកគ្នាពីគម្រោង បង្កើតសៀវភៅណែនាំ ស្ដីពីការប្រឆាំង អំពើពុករលួយ សម្រាប់ធុរៈកិច្ច នៅកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើង នៅសណ្ឋាគារ អ៊ិនធើខុន ៕

Read more: អង្គភាពប្រឆាំង អំពើពុករលួយ និងវិស័យឯកជន គ្រោងបង្កើត សៀវភៅណែនាំពី អំពើពុករលួយ

ក្រសួងសាធារណការ ហៅមន្ត្រីថ្លឹងរថយន្ត មករៀនបន្ថែម ដើម្បីកាត់បន្ថយ ការខូចផ្លូវថ្នល់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើក វគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព មន្ដ្រីផ្នែកត្រួតពិនិត្យ ការដឹកជញ្ជូន លើសទម្ងន់ និង ការថ្លឹងរថយន្ដ នៅតាមដងផ្លូវ ដល់មន្ត្រី ដែលបម្រើការងារ តាមស្ថានីយជញ្ជីង ថ្លឹងរថយន្តចល័ត អចល័ត ដើម្បីរូមចំណែក ក្នុងការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់ ដែលបណ្តាលឲ្យផ្លូវខូច សំដៅធានាបាននូវ គុណភាពផ្លូវថ្នល់។

Read more: ក្រសួងសាធារណការ ហៅមន្ត្រីថ្លឹងរថយន្ត មករៀនបន្ថែម ដើម្បីកាត់បន្ថយ...

មេដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធាថៃ សន្យាជួយការពារ សិទ្ធិពលករខ្មែរ

បាងកក៖ នាយឧត្តមសេនីយ៍ Tanasak Patimapragom អនុប្រធានក្រុមប្រឹក្សា សន្តិសុខសណ្តាប់ធ្នាប់ និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិថៃ ដែលកំពុងបំពេញទស្សនកិច្ច នៅកម្ពុជា បានសន្យាថា រដ្ឋាភិបាល របស់លោក នឹងជួយសម្រួល ដល់ពលករខ្មែរ ដើម្បីឲ្យពួកគេ ទទួលបាន សិទ្ធិពេញលេញ ក្នុងនាមជាអ្នកធ្វើការ ស្របច្បាប់ នៅក្នុងប្រទេសខ្លួន។

Read more: មេដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធាថៃ សន្យាជួយការពារ សិទ្ធិពលករខ្មែរ

លទ្ធផល ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤

ត្បូងឃ្មុំ៖ ផ្អែកតាមការបិទផ្សាយ ជាសាធារណៈ ស្តីពី លទ្ធផល ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សួមប្រកាសផ្សព្វផ្សាយ លទ្ធផល ដែលមានបង្ហាញ ដូចខាងក្រោម។

Read more: លទ្ធផល ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រឡងបាក់ឌុប លើកទី២ នៅតែតឹងដដែល គ្មានការបន្ធូរបន្ថយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើង នៅថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅតែតឹងរឹង ដដែល គ្មានការបន្ធូរបន្ថយ ដើម្បីជាប់នោះទេ ទាំងគ្រូ និងក្រសួង ត្រូវតែរក្សានូវ ការរឹតបន្តឹង ដើម្បីចម្រាញ់ យកធនធានពិត។

Read more: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រឡងបាក់ឌុប លើកទី២ នៅតែតឹងដដែល...

ព្រឹទ្ធសភា ជ្រើសតាំង ឯកឧត្តម លី ណារុន ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៥ នីតិកាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី ព្រឹទ្ធសភា ដោយមានសមាជិកចូលរួម ចំនួន៥៥រូប លើរបៀបវារៈ តែមួយគត់ គឺ ការបោះឆ្នោត ជ្រើសតាំង ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ចំនួន១រូប ជំនួស ឯកឧត្តម ប្រាក់ សុខ ដែលបានទទួលមរណភាព។

Read more: ព្រឹទ្ធសភា ជ្រើសតាំង ឯកឧត្តម លី ណារុន ជាសមាជិក ក្រុមប្រឹក្សាជាតិ...

កិច្ចប្រជុំលើកទី ៤៤ របស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានបើកកិច្ច ប្រជុំលើកទី៤៤ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ រួមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។

Read more: កិច្ចប្រជុំលើកទី ៤៤ របស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

អង្គភាព ប្រឆាំងអំពើពុករលួយ ហៅ មន្ដ្រីជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសទៅ “កោសខ្យល់ ”

ភ្នំពេញ៖ ប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីមានរឿងអាស្រូវ ពុករលួយរបស់ ក្រុមជញ្ជីងថ្លឹងរថយន្ដ ផ្ទុកលើសទម្ងន់ នៅលើដងផ្លូវជាតិ ជាបន្ដបន្ទាប់រួចមក អង្គភាព ប្រឆាំងអំពើពុករលួយ ក្រោមការដឹកនាំ របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង បានធ្វើការកោះ ហៅក្រុមមន្ដ្រីជញ្ជីងថ្លឹង ទាំងអស់នោះ មកប្រជុំ “កោសខ្យល់” ដើម្បីឱ្យពួកគេបញ្ឈប់ ការប្រព្រឹត្ដ អំពើពុករលួយ តទៅទៀត បើមិនដូច្នោះទេ ពួកគេនឹងប្រឈម មុខទៅនឹងវិធានការ ផ្លូវច្បាប់ ។

Read more: អង្គភាព ប្រឆាំងអំពើពុករលួយ ហៅ មន្ដ្រីជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសទៅ...

បាក់ឌុបឆ្នាំនេះ ជាប់បាន ២៥,៧២% និងទទួលបាននិទ្ទេស A ចំនួន ១១នាក់

ត្បូងឃ្មុំ៖ នៅទីបំផុត រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន បានផ្ដល់បទសម្ភាស តាមទូរទស្សន៍ ឯកជនមួយថា សិស្សជាប់និទ្ទេស A ទូទាំងប្រទេស មាន ១១ នាក់។ ចំណោម ១១នាក់ នេះមាន ៣នាក់ នៅភ្នំពេញ ក្រៅពីនោះ នៅខេត្តផ្សេងៗ។ រីឯនិទ្ទេស B សរុបមាន ២៨០នាក់។ រីឯបរិមាណ អ្នកជាប់ សរុបមានចំនួន ២៣ ១២៦ នាក់ ដែលស្មើនឹង ២៥,៧២% នៃចំនួនបេក្ខជន សរុបជាង ៩ម៉ឺន ៣នាក់។ លទ្ធផល នឹងបិទតាមមណ្ឌលនានា នៅម៉ោង ៤រសៀលនេះ សម្រាប់ភ្នំពេញ។

Read more: បាក់ឌុបឆ្នាំនេះ ជាប់បាន ២៥,៧២% និងទទួលបាននិទ្ទេស A ចំនួន ១១នាក់

ឯកឧត្ដម ខៀវ កាញារីទ្ធ គ្រោងកំណត់ម៉ោង ផ្សាយគ្រឿងស្រវឹង លើកញ្ចក់ទូរទស្សន៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានព្រលយសម្ដីថា នាពេលឆាប់ៗ ខាងមុខនេះ ឯកឧត្ដម នឹងជួបពិភាក្សា ជាមួយ ប្រធានស្ថានីយទូរទស្សន៍ ទាំងអស់ ដើម្បីនិយាយពី ការកំណត់ម៉ោងផ្សាយ គ្រឿងស្រវឹង លើកកញ្ចក់ទូរទស្សន៍។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

Read more: ឯកឧត្ដម ខៀវ កាញារីទ្ធ គ្រោងកំណត់ម៉ោង ផ្សាយគ្រឿងស្រវឹង លើកញ្ចក់ទូរទស្សន៍