Social Network

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព៏ត៌មាន សម្ពោធក្រុមហ៊ុន បម្រើសេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាប របស់ក្រុមហ៊ុនចិន

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Fiber Optic Communication Network និង ក្រុមហ៊ុន Supreme Telecommunication Media Group Supernet ដែលជាក្រុមហ៊ុនបម្រើ សេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាបរបស់ចិន នៅរាជធានីភ្នំពេញ បានបើក សម្ពោធឲ្យដំណើរ ការជាផ្លូវក្រោម អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។

Read more: ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព៏ត៌មាន សម្ពោធក្រុមហ៊ុន បម្រើសេវាអ៊ីនធឺណែត និង...

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធ ស្ពានអាកាសស្ទឹងមានជ័យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង សូមការភ័យទោស និង យោគយល់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារដំណើរការ សាងសង់ស្ពានអាកាស រយៈពេល ២ឆ្នាំ កន្លងមកនេះ។ សម្តេចបញ្ជាក់ថា ឲ្យតែមានការកសាងសង់ តែងតែមានការលំបាក ដូចជា ការបិទចរាចរណ៍ រថ យន្តដឹកដីហ៊ុយ ចូលផ្ទះប្រជាពលរដ្ឋ ការសាងសង់ ធ្វើទាំងយប់ទាំងថ្ងៃ រំខានដំណេក របស់ប្រជាពលរដ្ឋ ។

Read more: ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធ...

រដ្ឋសភាជាតិ ត្រៀមទិញរថយន្ត Lexus ៥៧០ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ភ្នំពេញ៖ ប្រភព័ត៌មានស្និទ្ធ នឹងមន្រ្តីជាន់ខ្ពស់ រដ្ឋសភា បានបង្ហើបឱ្យដឹងថា រដ្ឋសភា មានគម្រោង ទិញរថយន្តស៊េរី ប្រណិត ម៉ាកតូយ៉ូតា Luxus ៥៧០ ជូនថ្នាក់ដឹកនាំរដ្ឋសភា ប្រមាណ ១៤គ្រឿង សម្រាប់ជិះបំពេញភារកិច្ចជូន ប្រជារាស្រ្ត។

Read more: រដ្ឋសភាជាតិ ត្រៀមទិញរថយន្ត Lexus ៥៧០ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

រដ្ឋសភាជាតិ ប្រកាសទទួលស្គាល់ ឯកឧត្តម សម​ រង្សុី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ភ្នំពេញ៖ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស ជាផ្លូវការ ទទួលស្គាល់ ឯកឧត្តម សម រង្សុី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួស ឯកឧត្តម គួយ ប៊ុនរឿន ដែលបានសុំលាឈប់។ លិខិតនេះ ត្រូវបានចុះហត្ថលេខា ដោយ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៨ ខែកក្កដានេះ

Read more: រដ្ឋសភាជាតិ ប្រកាសទទួលស្គាល់ ឯកឧត្តម សម​ រង្សុី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ក្រសួង​ព័ត៌មាន ​នឹង​ផ្ដល់​អាហារូបករណ៍ ​ជំនាញ​វិជ្ជាជីវៈ ៤០កន្លែង ​ជូន​សិស្ស​និស្សិត

យ៉ាងហោចណាស់ មានអាហារូបករណ៍ ជំនាញវិជ្ជាជីវៈ ចំនួន៤០កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋខ្មែរ សិស្ស និងនិស្សិតទូទៅ ដែលមានបំណងពិតប្រាកដ ក្នុងការចាប់យកអាជីព និងចំណេះជំនាញ ច្បាស់លាស។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បន្ទាប់ពីឯកឧត្តម បានទទួលការផ្ដល់ជូននូវកញ្ចប់ អាហារូបករណ៍ ១០០ភាគរយពី សមាគមសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ។

Read more: ក្រសួង​ព័ត៌មាន ​នឹង​ផ្ដល់​អាហារូបករណ៍ ​ជំនាញ​វិជ្ជាជីវៈ ៤០កន្លែង...

ប្រធានលីកាដូ ក្លាយជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ទទួលយកសំណើររបស់ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះ។ គួរបញ្ជាក់ដែលថា សព្វថ្ងៃនេះ លោកស្រី ជាប្រធាន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ។

Read more: ប្រធានលីកាដូ ក្លាយជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ កំពុងដំណើរការទៅមុខ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ ដែលស្ថិត នៅលើទីតាំងចាប់ពី គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត លាតសន្ធឹង តាមដង ទន្លេសាប និងផ្លូវជាតិលេខ៦អា ទៅជើង ស្ថិតក្នុងភូមិសាស្ដ្រ សង្កាត់ចំនួន៣ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុង តែដំណើរការទៅមុខ ដើម្បីឈានទៅ ដល់ការបញ្ចប់ តាមគម្រោងរបស់ ខ្លួននាពេលខាងមុខនេះ ។

Read more: គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ កំពុងដំណើរការទៅមុខ

មេដឹកនាំគណបក្ស មិនគួរមានតួនាទីខ្ពស់ នៅក្នុងស្ថាប័នជាតិទៀតឡើយ

ភ្នំពេញ៖ មុនការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ បានកំណត់ថា ប្រសិនបើ គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ឯកឧត្តម សម រង្ស៊ី នឹងក្លាយទៅជា នាយករដ្ឋមន្ត្រី រីឯ ឯកឧត្តម កឹម សុខា នឹងក្លាយទៅជា ប្រធានរដ្ឋសភាជាតិ។

Read more: មេដឹកនាំគណបក្ស មិនគួរមានតួនាទីខ្ពស់ នៅក្នុងស្ថាប័នជាតិទៀតឡើយ

គណកម្មធិការជាតិ រៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ ឯកឧត្តម សម រង្ស៊ី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ ឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជាបេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួស ឯកឧត្តម គួយ ប៊ុនរឿន ។

Read more: គណកម្មធិការជាតិ រៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ ឯកឧត្តម សម រង្ស៊ី...

មន្ទីរព័ត៌មាន ខេត្តរតនគិរី កោះប្រជុំ ក្រុមអ្នកយកព័ត៌មាន ចំនួន២៦អង្គភាព

រតនគិរី៖ នាសាលប្រជុំ មន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នេះ បានបើកកិច្ចប្រជុំ រវាងក្រុមអ្នកយកព័ត៌មាន ទូរទស្សន៍ និងកាសែត ចំនួន ២៦ អង្គភាព ក្រោមវត្តមានលោក ឆាយ បូរិន ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី។

Read more: មន្ទីរព័ត៌មាន ខេត្តរតនគិរី កោះប្រជុំ ក្រុមអ្នកយកព័ត៌មាន ចំនួន២៦អង្គភាព

តើបេក្ខភាពណាខ្លះ ពីគណបក្សសង្គ្រោះជាតិ អាចជាប្រធានគណៈកម្មការ នៅរដ្ឋសភា?

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី បានក្លាយជា អ្នកតំណារាស្ត្រហើយ នៅឡើយការកំណត់ ថ្ងៃចូលស្បថ នៅក្នុងព្រះបរមរាជវាំង។ ទន្ទឹមគ្នានេះ សមាសភាព របស់គណបក្ស សង្គ្រោះជាតិ ដែលត្រូវរៀបចំ ក្នុងរចនាសម្ព័ន្ធ ដឹកនាំនៃរដ្ឋសភា ក៏ត្រូវតែរៀបចំភ្លាមៗដែរ។

Read more: តើបេក្ខភាពណាខ្លះ ពីគណបក្សសង្គ្រោះជាតិ អាចជាប្រធានគណៈកម្មការ នៅរដ្ឋសភា?

សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី ចូលគាល់​ព្រះមហាក្សត្រ នៅ​ម៉ោង៤រសៀល ម្សិលមិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រ នរោត្តម សីហមុនី នាព្រះបរមរាជវាំង នៅម៉ោង ៤រសៀល ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះ បន្ទាប់ពីគណបក្សទាំងពីរ បានសម្រេចកិច្ចព្រមព្រៀង ជាមួយគ្នា កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ កន្លងមក។

Read more: សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី ចូលគាល់​ព្រះមហាក្សត្រ នៅ​ម៉ោង៤រសៀល...

ឯកឧត្តម ហ៊ុន ណេង ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ កងកម្លាំង ទិសយោធភូមិភាគទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអតីតអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកថវិកា មួយចំនួន ទៅឧបត្ថម្ភកងទ័ព និង កងនគរបាលព្រំដែន ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ។

Read more: ឯកឧត្តម ហ៊ុន ណេង ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ កងកម្លាំង ទិសយោធភូមិភាគទី៤

ឯកឧត្តម ​ងួ​ន​ ​ញ៉ិ​ល​​​ ​អា​ច​​ក្លា​យ​​​ជា ​​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​លោ​ក​ជំទាវ ​ឃួ​ន​ ​សុ​ដា​រី​​ ​នៅ​ដ​ដែ​ល

ភ្នំពេញ៖ ប្រសិនបើ ឯកឧត្តម កឹម សុខា នឹងក្លាយជា អនុប្រធានទីមួយ នៃរដ្ឋសភាហើយនោះ តើរវាងអនុប្រធានទីមួយ រដ្ឋសភា ឯកឧត្តម ងួន ញ៉ិល និង អនុប្រធានទី២ លោកជំទាវ ឃួន សុដារី របស់គណបក្ស ប្រជាជនកម្ពុជា បេក្ខភាពមួយណា នឹងត្រូវធ្លាក់ចេញពីតំណែង ថ្នាក់ដឹកនាំរដ្ឋសភានេះ?

Read more: ឯកឧត្តម ​ងួ​ន​ ​ញ៉ិ​ល​​​ ​អា​ច​​ក្លា​យ​​​ជា ​​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​...

ឯកឧត្តម កឹម សុខា នឹងក្លាយជា ​អនុប្រធាន​ទី១ នៃរដ្ឋសភា ខណៈ ​ឯកឧត្តម សម រង្ស៊ី នឹងធ្វើ​ជា តំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ សារព័ត៌មាន ក្នុងស្រុកថា ឯកឧត្តម កឹម សុខា នឹងក្លាយជា អនុប្រធានទី១ រដ្ឋសភា ចំណែករូបឯកឧត្តម នឹងធ្វើជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួសឯកឧត្តម គួយ ប៊ុនរឿន ដែលនឹងត្រូវទៅធ្វើជា សមាជិក គ.ជ.ប នៅពេលដ៏ខ្លីខាងមុខនេះ ។

Read more: ឯកឧត្តម កឹម សុខា នឹងក្លាយជា ​អនុប្រធាន​ទី១ នៃរដ្ឋសភា ខណៈ ​ឯកឧត្តម សម រង្ស៊ី...

ប៊ិះផ្ទុះអំពើហិង្សា រវាងអ្នកគាំទ្រកូដកម្ម និងអ្នកគាំទ្រថៅកែ រោងចក្រកាត់ដេរ យីហោតេយុង

កណ្ដាល៖ កម្មករការិនី រោងចក្រកាត់ដេរ យីហោតេយុង ខូអិលធីឌី ដែលមានទីតាំង នៅភូមិ បូរីកម្មករ ឃុំ បែកចាន ស្រុក អង្គស្នួល ដែល មានចំនួនសរុបប្រហែល ៨០០នាក់ ក្នុងនោះមានអ្នកគាំទ្រ កូដកម្មមួយចំនួន និងមួយចំនួនធំទៀត បានចូលធ្វើការជាធម្មតា នាំឲ្យ កម្មករ ដែលមិនព្រមចូល ធ្វើការគាំទ្រ ខាងកូដកម្ម មិនសប្បាយចិត្តឈាន ដល់បម្រុងផ្ទះអំពើហិង្សា ដាក់គ្នា ប៉ុន្តែពេលនោះ ដោយមានអន្តរាគមន៍ ពីសមត្ថកិច្ច ទើបស្ងប់ស្ងាត់ ទៅវិញ ហើយអ្នកចូលធ្វើ ក៏បានចូលជាធម្មតា ឯអ្នកគាំទ្រកូដកម្ម ក៏កំពុងឈរ នៅមុខរោងចក្រ បន្ដសកម្មភាពរបស់ខ្លួនតទៅទៀត។

Read more: ប៊ិះផ្ទុះអំពើហិង្សា រវាងអ្នកគាំទ្រកូដកម្ម និងអ្នកគាំទ្រថៅកែ រោងចក្រកាត់ដេរ...

ថ្នាក់ដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ចូលគាល់ព្រះមហាក្សត្រ នៅរសៀលស្អែកនេះ

ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ស្អែកនេះ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងដឹកដៃគ្នា ឡើងគាល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។

Read more: ថ្នាក់ដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ចូលគាល់ព្រះមហាក្សត្រ នៅរសៀលស្អែកនេះ

កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ

ភ្នំពេញ៖ ប្រការចំនួន៧ ត្រូវបានលើកយកមកពិភាក្សា ដូចមានក្នុង កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយ នយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា។ សូមអាន អត្តបទខាងក្រោម សម្រាប់ព័ត៌មានលម្អិត។

Read more: កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និង...

ការចរចារវាង ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជន និងសង្គ្រោះជាតិ បានចាប់ផ្តើម នៅព្រឹកនេះ

ភ្នំពេញ៖ កិច្ចប្រជុំរវាង ថ្នាក់ដឹកនាំ កំពូលនៃ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានចាប់ផ្តើម ជួបចរចាគ្នា ដើម្បី ទម្លុះទម្លាយ ភាពជាប់គាំង នយោបាយនៅម៉ោង ៩ ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមាន ព្រឹទ្ធសភា ដោយមាន សមាសភាព ម្ខាងៗ ៨ រូបក្នុងនោះមាន ថ្នាក់ដឹកនាំកំពូល ៣ រូប អមដោយក្រុមជំនួយការ ៥ រូប ម្ខាង។

Read more: ការចរចារវាង ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជន និងសង្គ្រោះជាតិ បានចាប់ផ្តើម...

សម្ដេចតេជោ​ ហ៊ុន សែន សួរឯកឧត្តម កឹម សុខា ពីរឿងដាំចេក និងឯកឧត្តម សម រង្ស៊ី រឿងដាំល្ហុងខ្វង

ភ្នំពេញ៖ មុននឹងចាប់ផ្តើម កិច្ចចរចា នៅព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសួរសំណួរដំបូង ទៅកាន់ប្រមុខដឹកនាំគណបក្សប្រឆាំង ទាំងពីររូប ពីរឿងដាំល្ហុងខ្វង និងការដាំចេក។

Read more: សម្ដេចតេជោ​ ហ៊ុន សែន សួរឯកឧត្តម កឹម សុខា ពីរឿងដាំចេក និងឯកឧត្តម សម រង្ស៊ី...

ស្ថានទូតវៀតណាម មិនទទួលញត្តិ បង្វែរឲ្យទៅដាក់នៅ សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ មន្រ្តីស្ថានទូតវៀតណាម មិនព្រមទទួលញត្តិទាមទារ របស់សហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា អង្គការ-សមាគម ខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ដែលទាមទារ ឲ្យអ្នកនាំពាក្យរបស់ខ្លួន សុំទោសប្រជាពលរដ្ឋខ្មែរ ជាសាធារណៈ និងទទួលស្គាល់ថា ទឹកដីវៀតណាមខាងត្បូង ជាអតីតទឹកដីរបស់ ខ្មែរកម្ពុជាក្រោម នោះឡើយ។ មន្ត្រី ស្ថានទូត បានជំរុញឲ្យក្រុម អ្នកតវ៉ាយក ញត្តិទៅដាក់នៅ សាលារាជធានីភ្នំពេញ ជំនួសវិញ។

Read more: ស្ថានទូតវៀតណាម មិនទទួលញត្តិ បង្វែរឲ្យទៅដាក់នៅ សាលារាជធានីភ្នំពេញ