Social Network

ក្មេងប្រុស តំឡាន់ ចាប់កុមារីរំលោភ រួចសំលាប់នៅ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្មេងប្រុស និយាយមិនចេញ (តំឡាន់) បានចាប់កុមារី រំលោភបានសម្រេច ហើយសំលាប់ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចព្រៃឈើទាល ខាងត្បូង ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។

Read more: ក្មេងប្រុស តំឡាន់ ចាប់កុមារីរំលោភ រួចសំលាប់នៅ ខេត្តត្បូងឃ្មុំ

សិក្ខាសាលាផ្សព្វផ្សាយ ​លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង ការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ៖ កាលពីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ លិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក រួមទាំងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

Read more: សិក្ខាសាលាផ្សព្វផ្សាយ ​លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង ការគ្រប់គ្រង...

រដ្ឋបាលខេត្តត្បូងឃ្មុំ បិទវគ្គបណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីបិទវគ្គ បណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បិទវគ្គបណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល

មន្ត្រីពេទ្យសត្វ ខេត្តត្បូងឃ្មុំ ចុះព្យាបាល សត្វពាហនៈ ជូនប្រជាពលរដ្ឋ និងណែនាំ ពីរបៀបការពារ កុំឲ្យឆ្លងជំងឺ ពីសត្វទៅសត្វ

ត្បូងឃ្មុំ៖ មន្ត្រីពសុពេទ្យ នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ បានចុះព្យាបាល សត្វគោ ដែលកើត ជំងឺអុតក្តាម និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យចេះថែទាំសត្វ និងការពារ កុំឲ្យឆ្លងជំងឺ ពីសត្វទៅសត្វ នៅភូមិចាន់រស្មី ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: មន្ត្រីពេទ្យសត្វ ខេត្តត្បូងឃ្មុំ ចុះព្យាបាល សត្វពាហនៈ ជូនប្រជាពលរដ្ឋ និងណែនាំ...

អគ្គស្នងការនគរបាលជាតិ ចុះសំណេះសំណាល និង ប្រគល់ឧបករណ៍មួយចំនួនធំ ដល់នគរបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានប្រគល់ឧបករណ៍ សំភារៈមួយចំនួនធំ ដល់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដើម្បីជួយសំរួល បំរើសេវាការងារ រដ្ឋបាលក្នុងខេត្ត ឲ្យបានប្រសើរឡើង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ និងមានការចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តី មួយចំនួនទៀត។

Read more: អគ្គស្នងការនគរបាលជាតិ ចុះសំណេះសំណាល និង ប្រគល់ឧបករណ៍មួយចំនួនធំ...

អភិបាលរងខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦១៣គ្រួសារ ក្នុងឃុំបឹងប្រួល និងពាមជីលាំង

ត្បូងឃុំ៖ នាព្រឹកថ្ងៃទី១៣ ខែសីហានេះ ឯកឧត្ដម លី ឡេង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងជាប្រធានគណកម្មការ គ្រប់គ្រង គ្រោះមហន្តរាយខេត្ត និងមន្រ្តីរួមដំណើរ បានចុះទៅសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋ រស់នៅទីទួលសុវត្ថិភាព ក្នុងឃុំបឹងប្រួល និងពាមជីលាំង ចំនួន ៦១៣ គ្រួសារ ក្នុង១គ្រួសារៗ ទទូលបាន អង្ករ ២៥គីឡូក្រាម។

Read more: អភិបាលរងខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦១៣គ្រួសារ...

អាជ្ញាធរខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជួនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន ១១៤៨ គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ បានទទួលអំណោយ ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណកម្មការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត និងលោកជំទាវ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម និង នំបុ័ង ២ ដើម។

Read more: អាជ្ញាធរខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជួនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់...

ពិធីប្រគល់អំណោយ សប្បុរសធម៌​ ពីអង្គការការីតាស ដល់សាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដើម្បីជួយជំរុញនូវការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ ដែលជាខេត្ត ទើបតែបង្កើតថ្មី ស្របទៅនិងការគ្រោងទុក របស់ថ្នាក់ដឹកនាំ ក្នុងនោះ អង្គការការីតាស បានយកអំណោសប្បុរសធម៌ មួយចំនួន ទៅប្រគល់ជូន សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីជាជំនួយ មួយផ្នែកទៀតសម្រប់ទៅនិង តម្រូវការ ចំាបាច់ក្នុងកំឡុងពេលដែល ទឹកកំពុងជោជន់ លិចលង់ផ្នះសំបែង របស់ប្រជាពលរដ្ឋ ។

Read more: ពិធីប្រគល់អំណោយ សប្បុរសធម៌​ ពីអង្គការការីតាស ដល់សាលាខេត្តត្បូងឃ្មុំ

កិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការ ជាច្រើនរូបទៀត។

Read more: កិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាព តំបន់រងគ្រោះ ដោយទឹកជំនន់ និងបាញ់ថ្នំាបង្ការជម្ងឺ និងជម្លៀសទៅកាន់ ទីទួលសុវត្ថិភាព

ត្បូងឃ្មុំ៖ ស្របពេលដែល ប្រទេសកម្ពុជា ជួបប្រទះ គ្រោះមហន្ដរាយ ដោយទឹកជំនន់ ទូទាំងប្រទេស រាជធានីខេត្ត ក្នុងនោះ ខេត្តត្បូងឃ្មុំ ក៏មានទទួលរង គ្រោះមហន្តរាយជំនន់ ដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ កំពុងហក់ឡើង លើលការប្រកាសអាសន្ដ ១៥.៩១ម៉ែត្រ កាលទីថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៤ បានធ្វើ ឲ្យទឹកទន្លេមេគង្គ ជន់លិច តំបន់តាមដងទន្លេ ដែលធ្វើឲ្យមាន ផលប៉ះពាល់ទ្រព្យសម្បត្ដិ សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងអាយុជីវិត របស់ប្រជាពលរដ្ឋផងដែរ ។

Read more: មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាព តំបន់រងគ្រោះ ដោយទឹកជំនន់...

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ១៤៨០គ្រួសារ

ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ អមដំណើដោយប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៤ឃុំ សរុប ១៤៨០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ២ដប ទឹកសុីអុីវ ២ដប និងនំបុ័ង ២ដើម។

Read more: អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន...

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំនេះ កំពុងដំណើរការដោយរលូន ទាំងកំពង់ចាម និងត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើម នៅព្រឹកនេះហើយ ដោយឆ្នាំនេះ មានបេក្ខជនដាក់ពាក្យ ចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ប្រឡង ចំនួន ៣.៧៧៩ បន្ទប់ ក្នុងមណ្ឌល ចំនួន ១៥៤ នៅទូទាំងរាជធានី-ខេត្ត។

Read more: ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំនេះ កំពុងដំណើរការដោយរលូន...

កំពង់ចាម និងត្បូងឃ្មុំ កំពុងប្រឈមនឹង ការជន់លិច និងហួសកម្រិត ប្រកាសអាសន្នហើយ

ត្បូងឃ្មុំ៖ តាមប្រភពព័ត៌មានពី លោក ហ៊ាង ថាច មន្រ្តីមន្ទីរព័ត៌មាន ខេត្តកំពង់ចាម អោយដឹងថា កម្ពស់ទឹក មិនត្រឹមតែដល់ទេ គឺហួសកម្រិត ប្រកាសអាសន្នហើយ ដោយកំពស់ទឹកនៅ ជលសាស្ត្រទន្លេមេគង្គ ព្រឹកនេះគឺ ១៥.៣២ ម៉ែត្រ ខ្ពស់ជាងពីម្សិលមិញ ១៤.៨៨ ម៉ែត្រ បើប្រៀបធៀបនឹង ឆ្នាំ២០១៣ ក្នុងថ្ងៃ ខែដូចគ្នាតែ ១៣.៣៤ ម៉ែត្រតែប៉ុណ្ណោះ កម្រិតប្រកាសអាសន្នតែ ១៥.២០ម៉ែត្រ សម្រាប់ទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

Read more: កំពង់ចាម និងត្បូងឃ្មុំ កំពុងប្រឈមនឹង ការជន់លិច និងហួសកម្រិត ប្រកាសអាសន្នហើយ

ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ត្រៀមកម្លាំង និងមធ្យោបាយ ជួយប្រជាពលរដ្ឋ ពេលកម្ពស់ទឹកឡើងដល់ កម្រិតប្រកាសអាសន្ន

ត្បូងឃ្មុំ៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានត្រៀមកម្លាំង នគរបាល និងមធ្យោបាយ រួចជាស្រេច ដើម្បីត្រៀមជួយជម្លៀស ប្រជាពលរដ្ឋ ក្នុងករណី កម្រិតទឹកទន្លេមេគង្គ ឡើងដល់កម្រិត ប្រកាសអាសន្ន ដែលអាចកើតឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ ដែលកម្ពស់ទឹក ត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ។

Read more: ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ត្រៀមកម្លាំង និងមធ្យោបាយ ជួយប្រជាពលរដ្ឋ...

ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ ដល់ទុរគតជន និងក្រុមគ្រួសាររងគ្រោះ​​ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា និងលោកជំទាវ និងជាប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក អញ្ជើញ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ទុគតជន ដែលជួបការលំបាក, ក្រុមគ្រួសាររងគ្រោះ ដោយ គ្រោះធម្មជាតិ, ក្រុមគ្រួសារសពកុមារ ដែលត្រូវបងជីដូនមួយ វិកលចរិតសម្លាប់ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៤ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ ដល់ទុរគតជន...

កិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធាន ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការចំនួន៣៧រូប។

Read more: កិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

សិក្ខាសិសា ស្តីពីការផ្សព្វផ្សាយ ការកសាង​ និង​ គ្រប់គ្រង់ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រាជធានីខេត្ត

ត្បូងឃ្មុំ៖ កាលពីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ មានសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ កសាង និង គ្រប់គ្រង់ ផែនការ អភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់រាជធានីខេត្ត ដែលរៀបចំឡើង នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។

Read more: សិក្ខាសិសា ស្តីពីការផ្សព្វផ្សាយ ការកសាង​ និង​ គ្រប់គ្រង់ផែនការអភិវឌ្ឍន៍...

ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធាមន្ទីរ និង ប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធឡើង នៅរសៀល ថ្ងៃទី២៨ ខែ០៧ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម យុទ្ធ ភូថង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្ដត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

Read more: ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ...

កិច្ចប្រជុំពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ សម្រាប់រដ្ឋបាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាល្ងាចថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំ ពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត។ 

Read more: កិច្ចប្រជុំពិភាក្សាការងារ លើគម្រោង ចំណូលចំណាយថវិកា សម្រាប់ឆ្នាំ២០១៥...

សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រធានរតនាគារ ខេត្តត្បូងឃ្មុំ លោក ស៊ាង ដារ៉ា បានចេញ សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ ជម្រាបជូន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។

Read more: សេចក្តីជូនដំណឹង ស្តីពីការបើកគណនី និងគំរូហត្ថលេខា នៅរតនាគារខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងខេត្តថ្មី ដែលកំពុងដំណើរការវាស់វែង និងបោះប្លង់គោល

ត្បូងឃ្មុំនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង នៅទូទាំងស្រុកតំបែរ និង ស្រុកពញាក្រែក ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជាថ្នាក់ដឹកនាំខេត្ត រួមដំណើរ បានអញ្ជើញទៅត្រួតពិនិត្យ ទីតាំងខេត្តថ្មី ដែលកំពុងដំណើរការវាស់វែង និងបោះប្លង់គោល នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងខេត្តថ្មី...