Social Network

ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

រាជធានីភ្នំពេញ ៖ ក្នុងបន្ទប់ជួលតូចមួយ ជិតតំបន់រោងចក្រ ក្រុងតាខ្មៅ ខេត្តកណ្តាល តារាសម្តែងតួឆ្នាស់ឆ្នើម ស្វែង សុជាតា ដែលធ្លាប់ទទួល ពានអាណាចក្រតារា ហាក់ប្រែប្រួលជីវិត យ៉ាងខ្លាំងដោយ បាត់បង់មនុស្សដែលនៅជុំវិញខ្លួន ពិសេសស្វាមី និងកូន ជួបជីវិតតោកយ៉ាក បែកបាក់គូស្នេហ៍ ជាបន្តបន្ទាប់ ហើយធ្លាក់ខ្លួនឈឺធ្ងន់ ដែលជាកត្តារុញច្រាន ជីវិតនាងឱ្យកាន់តែ ស្ថិតក្នុងភាពលំបាក។

Read more: ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

នាឡិកា​មួយ​​គ្រឿង​គត់ ​​ដែល​​​ធ្លាប់​ឡើង​​ឋាន​​ព្រះចន្ទ​​ជាមួយ​អវកាស​យានិក​ ​រំពឹង​លក់​បាន​១​​លាន​​ដុល្លារ

នាឡិកាដៃផ្ទាល់ ខ្លួនមួយគ្រឿង  ដែលធ្លាប់បានពាក់ ដោយអវកាសយានិក មួយរូបក្នុងបេសកកម្ម Apollo ១៥ ដំណើរឆ្ពោះទៅ កាន់ឋានព្រះចន្ទ នឹងដាក់ដេញថ្លៃ ក្នុងខែតុលានេះ ដោយរំពឹងអាច ដេញថ្លៃបានប្រមាណ១លានដុល្លារ។

Read more: នាឡិកា​មួយ​​គ្រឿង​គត់ ​​ដែល​​​ធ្លាប់​ឡើង​​ឋាន​​ព្រះចន្ទ​​ជាមួយ​អវកាស​យានិក​...

សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

តារាសម្ដែងចិន Huang Xiaoming និងតារាម៉ូដែល Angelababy នឹងចូលរោងការ ជាមួយគ្នានៅថ្ងៃនេះ បន្ទាប់ពួកគេ បានចុះសំបុត្រ អាពាហ៍ពិពាហ៍កាលពី ខែឧសភាឆ្នាំនេះ នៅទីក្រុង Qingdao ហើយក៏មានដំណឹងលេចឮថា សេដ្ឋីចិន Jack Ma ក៏ចូលរួមជា សក្ខីភាពក្នុង ពិធីនេះដែរ។

Read more: សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង...

Huawei G7 Plus អេក្រង់កោង​ ​បច្ចេក​វិទ្យាសម្គាល់​ក្រយ៉ៅ​ដៅ​ជំនាន់​ទី2​ចេញលក់​នៅដើមសប្ដាហ៏ទី2ខែតុលា

Huawei G7 Plus របស់ក្រុមហ៊ុន ស្មាតហ្វូនប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android លំដាប់លេខ 2 ពិភពលោកនឹង ចេញលក់ក្នុងប្រទេសកម្ពុជា នៅពាក់កណ្ដាលខែតុលា ឆ្នាំ2015។

Read more: Huawei G7 Plus អេក្រង់កោង​...

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

NX Lexus 300H គឺ ជាប្រភេទរថយន្ត SUV ដែលត្រូវបាន គេចាត់ទុកថា ស៊ីសាំងតិច បំផុតក្នុងចំណោម រថយន្តប្រភេទ SUV ដ៏ទៃទៀត។

Read more: រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត...

ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បុរស​ម្នាក់​ប្រមាថ​ថា «​ជានា​រី​ថោកទាប​ប្តី​ពីរ​»

រាជធានីភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា បានជះកំហឹងត្រឡប់ ទៅបុរសម្នាក់ដែលប្រមាថ រូបនាងដោយសម្តី អសុរោះថា «ជានារីថោកទាបដែលមានប្តីពីរ» ។ អ្នកនាងចន ច័ន្ទលក្ខិណា បានទម្លាយអាថ៌កំបាំងនៃរឿងនោះនៅលើទំព័រ ហ្វេសប៊ុករបស់នាង ដោយសារនាងទប់កំហឹង លែងបាននៅពេល បុរសម្នាក់នោះបន្តជេរ ប្រមាថនាងយ៉ាងអសុរោះ ជាបន្តបន្ទាប់ ។

Read more: ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បុរស​ម្នាក់​ប្រមាថ​ថា «​ជានា​រី​ថោកទាប​ប្តី​ពីរ​»

iPhone 6s និង6s Plus ​ដាក់​លក់​តែ​​​បី​ថ្ងៃ​​ដាច់​​ជាង​ ១៣ លាន​គ្រឿង

ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រា ថ្មីដោយការលក់ ផលិតផល iPhone ជំនាន់ថ្មី របស់ខ្លួនគឺ iPhone 6s និង iPhone 6s Plus ដាច់រហូតទៅ  ដល់ចំនួនជាង ១៣ លានគ្រឿង ត្រឹម រយៈពេលបីថ្ងៃតែប៉ុណ្ណោះ។

Read more: iPhone 6s និង6s Plus ​ដាក់​លក់​តែ​​​បី​ថ្ងៃ​​ដាច់​​ជាង​ ១៣ លាន​គ្រឿង

ម្តងនេះចប់ហើយ iPhone 6s ត្រូវអ្នកប្រើប្រាស់ និយាយថា ឆាប់ឡើងកំដៅ ហើយ បើក Flash អត់កើត

ខណៈពេលដែល iPhone 6s និង 6s plus បានដាក់លក់ នៅលើទីផ្សារ មិនបានប៉ុន្មានផង ស្រាប់តែអ្នកប្រើប្រាស់ មួយចំនួនបានលើកឡើងថា វាឆាប់ឡើងកំដៅខ្លាំង ហើយពេលដែល ឡើងកំដៅនោះ មិនអាចប្រើ Flash ជំនួយ ពន្លឺ ដើម្បីថតរូបបានទេ លុះត្រាតែ ចាំអោយវាចុះ កំដៅវិញសិន។

Read more: ម្តងនេះចប់ហើយ iPhone 6s ត្រូវអ្នកប្រើប្រាស់ និយាយថា ឆាប់ឡើងកំដៅ ហើយ បើក Flash...

រថយន្ត​តម្លៃថោកបំផុតលើលោក តែជាង ១០០០ ដុល្លារប៉ុណ្ណោះ​

រថយន្ត Tata Nano គឺជារថយន្តដែល ដំណើរការនៅក្នុងទីក្រុង ឬប្រភេទរថយន្តក្នុងក្រុង ដែលផលិតដោយ ក្រុមហ៊ុន Tata Motors ដែលផលិត និងលក់នៅ ក្នុងប្រទេស ឥណ្ឌា ។


ប្រភេទ រថយន្តដ៏ថោកបំផុត លើលោកនេះ ចាប់ផ្តើមផលិតតាំងពីឆ្នាំ ២០០៨ ដោយមានទ្វារ ៤ ផ្ទុកមនុស្សបាន ៤នាក់ ។ ប្រវែងនៃកង់រថយន្ត មុខក្រោយ ២២៣០មីលីម៉ែត្រ កម្ពស់ ១៦៥២ មីលីម៉ែត្រ បណ្តោយ ៣០៩៩ មីលីម៉ែត្រ និង ទទឹង ១៤៩៥ មីលីម៉ែត្រ ទម្ងន់ ៦០០ គីឡូក្រាម ។ រថយន្តរបស់ ឥណ្ឌាមួយនេះ ស៊ីសាំងតែ ៤.២៤ លីត្រតែប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ ប្រើចង្កឹះលេខ ៤ ដោយដាក់លក់ នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃ ១៦០០ ដុល្លារ អាម៉េរិក មានច្រើនពណ៌អាច ជ្រើសរើសបាន ៕

ដកស្រងពី៖ khmer-press

Galaxy S7 នឹង​ប្រើប្រាស់​ម៉ា​ញ៉េ​ស្យូ​ម​ជំនួស​អាលុយមីញ៉ូម

ព័ត៌មានចចាម អារ៉ាមពីក្រុមហ៊ុន សាំស៊ុងឱ្យដឹង តាមរយៈគេហ ទំព័របរទេស GSMArena ថាក្រុមហ៊ុននេះ នឹងប្រើប្រាស់វត្ថុធាតុ ម៉ាញ៉េស្យូមលើស្មាតហ្វូន ជំនាន់ក្រោយគឺ Galaxy S7។


ខុសប្លែកពី Galaxy S6 ស្មាតហ្វូន S7 នឹងមានទម្ងន់ស្រាល និងពេលប្រើប្រាស់មិន ដូចជា វត្ថុធាតុអាលុយមីញ៉ូមនោះទេ ។ រីឯការរចនាវិញ ក្រុមហ៊ុនសាំស៊ុងនឹងផ្លាស់ប្តូរ បទពិសោធន៍ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ជាមួយនឹង ផលិតផលជំនាន់ក្រោយ ។ ទោះជាយ៉ាងណាក៏ ដោយក្រុមហ៊ុននឹងបញ្ចេញ Galaxy S7 នៅពាក់កណ្តាលឆ្នាំ២០១៦ ៕

ដកស្រង់ពី៖ កោះសន្ដិភាព

Huawei Mate S បង្ហាញសមត្ថភាព របស់ខ្លួន ទាក់ចិត្តអ្នកប្រើប្រាស់

កាលពីពេលថ្មីៗ នេះ ក្រុមហ៊ុន Huawei បានប្រកាស បង្ហាញខ្លួន ជាផ្លូវការ ជាមួយនឹងស្មាតហ្វូត ម៉ូដែលថ្មីរបស់ខ្លួន  ដែលមានសមត្ថភាពខ្ពស់ នឹកស្មានមិនដល់គឺ Huawei Mate S។


ជុំវិញនឹងសមត្ថភាព របស់ Mate S មួយនេះ ត្រូវបានគេដឹងថា វាត្រូវបានបំពាក់  បច្ចេកវិទ្យាថ្មីមួយ ឈ្មោះថា Force Touch ដែលអាចអោយយើង ដឹងពីកំលាំងនៃការ សង្កត់នៅលើ អេក្រង់របស់វា ហើយចំពោះអេក្រង់ទំហំ 5.5 អ៊ីងនេះផងដែរ វាជាប្រភេទ Corning Gorilla Glass 4 ដែលទប់ទល់ទៅនឹងការ សឹកឆ្កូត និងបង្ហាញរូបភាពបានកំរិត 1080 x 1920 pixels Full HD។ ពាក់ពន្ធ័ទៅនឹង កាមេរ៉ា Mate S បំពាក់កាមេរ៉ា ទំហំ 13 មេហ្គាភិចស៊ែល ដែលមាន Flash 2គ្រាប់ អាចថតវិដេអូ បានកំរិតដល់ទៅ 1080p HD ឯណោះ ហើយយើងក៍ អាចធ្វើការ កំណត់ទំហំ ISO, White balance និង Shutter speed ដូចកាមេរ៉ា អាជីពបានផងដែរ។

ចំណែកឯកាមេរ៉ា មុខ ទំហំដល់ទៅ 8 មេហ្គាភិចស៊ែល ព្រមទាំងមាន Flash មួយគ្រាប់ អាចជំនួយ ដល់ការថតរូប ស៊ែលហ្វី ពេលយប់ និង ខ្វះពន្លឺបានទៀតផង។ តួខ្លួន របស់ Mate S ត្រូវបានធ្វើឡើង ពីលោហៈធាតុ ពិសេស ដែលមាន ភាពរឹងមាំ និងមាន ពណ៌ស្រស់ស្អាត ហើយជាពិសេសគឺ ពណ៌ថ្មី Rose Gold តែម្តង។ បន្ទះឈីបប្រភេទ HiSilicon Kirin 935 និង CPU 8-core, 2200 MHz, ARM Cortex-A53e, 64-bit ធ្វើអោយ វាមានល្បឿនកាន់តែលឿន ងាយស្រួលក្នុងការ លេងហ្គេម និង ប្រើប្រាស់ កម្មវិធីច្រើនក្នុង ពេលតែមួយ។

រូបរាងដ៍ ស្រស់ស្អាតរបស់វា បានទាក់ចិត្ត អ្នកប្រើប្រាស់ យ៉ាងខ្លាំង ដោយសារតែ វាមានរាងស្តើង អេក្រង់ធំ ត្រជាក់ភ្នែក និង មានមុខងារពិសេសៗ ជាច្រើន ដែល មិនធ្លាប់មានពីមុន។ Mate S នឹងធ្វើការ ដាក់លក់នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី ៖ khmer-note

មក​មើល​ឡាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​​របស់​ James Bond​ ស្រស់​ស្អាត​​ប៉ុណ្ណា​​​

ក្រុមហ៊ុន Jaguar Land Rover បានធ្វើការបង្ហាញ រូបរាងរថយន្តបីម៉ូ ដែលនៅក្នុងកម្មវិធី តាំងបង្ហាញរថយន្ត ទីក្រុង Frankfurt ឆ្នាំ២០១៥ ដោយរថយន្តទាំងនេះ នឹងបង្ហាញខ្លួនក្នុង ខ្សែភាពយន្ត Spectre របស់ James Bond។

Read more: មក​មើល​ឡាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​​របស់​ James Bond​...

ចង់​បាន​ម៉ូតូ​អូតូ​​​​​ស៊ីសាំង​តិច​ ១០ម៉ូដែល​នេះ​អាច​​ត្រូវ​ចិត្ត​

បច្ចុប្បន្ននេះគេឃើញ មានម៉ូតូច្រើនម៉ូ ដែលបានធ្វើចរាចរណ៍ លើដងវិថីក្នុងនោះ គេឃើញមានទាំងប្រភេទអូតូ ប្រភេទដាក់លេខ និងប្រភេទម៉ូតូធំផងដែរ។ ហើយម៉ូតូនីមួយៗសុទ្ធតែមានបំពាក់នូវម៉ាស៊ីនប្រភេទក៏ដូច

ជាបច្ចេកវិទ្យាខុសៗគ្នា ដែលធ្វើឲ្យម៉ូតូខ្លះ ស៊ីសាំងតិច និងម៉ូតូខ្លះទៀត ស៊ីសាំងច្រើន។ ហើយខាងក្រោមនេះ គឺជាប្រភេទម៉ូតូអូតូ ១០ ម៉ូដែល ស៊ីសាំងតិចជាងគេ៖

-Yamaha Mio M3 ២០១៥៖ ៧០គីឡូម៉ែត្រក្នុងមួយលីត្រ

-Suzuki Nex FI ២០១៣៖ ៦៥,៩គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Beat ២០១៥៖ ៦៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Moove២០១៦៖ ៦២,៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Zoomer X២០១៦៖ ៦២,៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda Scoopy eSP ៖ ៦១,៩គីឡូម៉ែត្រក្នុងមួយលីត្រ

-Suzuki Address៖ ៥៣គីឡូម៉ែត្រក្នុងមួយលីត្រ

-Yamaha Mio Fino ២០១៥៖ ៥២គីឡូម៉ែត្រក្នុងមួយលីត្រ

-Honda PCX 150៖ ៤៤គីឡូម៉ែត្រក្នុងមួយលីត្រ

-Suzuki X Ride ២០១៥៖ ៤០,៥គីឡូម៉ែត្រក្នុងមួយលីត្រដ

ដកស្រង់ពី៖ Sabay

ម៉េង កែវ​ពេជ្ជតា ត្រៀម​ចេញ​បទ​ថ្មី តែ​មិន​មែនក្នុង​​​ផលិតកម្ម​រស្មី​ហង្ស​មាស

អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយប្រាប់ថា គ្រោងចេញបទចម្រៀង ផ្ទាល់ខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយបទចម្រៀងទាំងនោះ មិនចេញក្នុងផលិតកម្ម រស្មីហង្សមាស នោះឡើយ។


បទចម្រៀងដែល អ្នកនាង ម៉េង កែវពេជ្ជតា អះអាងថាគ្រោងចេញ នោះបានថតចប់រួចរាល់ អស់ហើយ ដោយអ្នកនាងឲ្យផលិតកម្មខ្មែរ នៅក្រៅប្រទេស។ តារាស្រីម្នាក់នេះ មិនបានប្រាប់ពីចំនួនបទចម្រៀង ក៏ដូចជា ឈ្មោះផលិតកម្ម និងពេលវេលាចេញ លក់ច្បាស់នោះឡើយ។ “ខាងផលិតកម្ម គេយកទៅយូរហើយ តែអត់ទាន់ដឹងថា ចេញលក់ពេលណាទេ រឿងមានប៉ុន្មានបទ នៅផលិតកម្មណា ខ្ញុំសុំអត់ប្រាប់ទេ” ម្ចាស់បទ “ស្នេហ៍ប្រុសង៉ក់ង” ថ្លែង។

តារាចម្រៀង មេម៉ាយកូន២ម្នាក់នេះ បានបញ្ជាក់ថា បទចម្រៀងរបស់ខ្លួន សុទ្ធតែជាបទតែងនិពន្ធថ្មីៗទាំងអស់ ទាំងសាច់ភ្លេងក៏ដូចជា ទំនុកច្រៀង ដោយនៅក្នុងនោះខ្លួនអ្នកនាងផ្ទាល់ជាអ្នកធ្វើតែម្ដង។ ជាច្រើនឆ្នាំមកហើយ ដែលអ្នកនាង ម៉េង កែវពេជ្ជតា មិនមានបទចម្រៀងថ្មីចេញ ពោលគឺរាប់តាំងតែពីអ្នកនាង បានលែងលះ ស្វាមី ជាមន្ត្រីប៉ូលិស ។ រយៈពេលខកខាននេះ ត្រូវបាន អ្នកនាងបញ្ជាក់ប្រាប់ថា ក៏ព្រោះតែ ត្រូវការពេលដើម្បី ផលិតបទចម្រៀង ដែលមានគុណភាព កុំឲ្យអ្នកស្ដាប់ ទៅមានភាពច្រំដែល។

ដូចដែលបានលើកឡើង បទថ្មីដែល បានចេញនេះ មិនចេញក្នុងផលិតកម្ម រស្មីហង្សមាសទេ ពោលគឺជាផលិតកម្មខ្មែរ នៅឯក្រៅប្រទេសឯណោះ។ ចំណុចនេះអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា មិនមែនអ្នកនាង ត្រូវបានផលិតកម្ម រស្មីហង្សមាស បញ្ឈប់ឲ្យច្រៀងឡើយ ពោលនៅតែបន្តច្រៀងដដែល ប្រសិនបើផលិតកម្មត្រូវការ ជាមួយគ្នានោះ។” ខ្ញុំមិនមែនជាតារា ចម្រៀងកុងត្រា ខាងហង្សមាសមានតារាច្រើន ហើយបទចម្រៀងមានតិច ចឹងគាត់ធ្វើឲ្យ តារាចម្រៀងគាត់សិន គាត់ត្រូវការ ខ្ញុំនៅតែច្រៀងឲ្យ” ម្ចាស់បទ “បងខ្មៅរើសប្រពន្ធ” បញ្ជាក់។

ជាមួយនឹងស្នាដៃថ្មី គ្រោងចេញនេះអ្នកនាង ម៉េង កែវពេជ្ជតា រំពឹងថា នឹងអាចជួយបង្កើន ប្រជាប្រិយភាពរបស់ខ្លួន ឡើងវិញជាក់ជាមិនខាន។ ក្នុងនោះដែរ អ្នកនាងបានស្នើ ឲ្យទស្សនិកជន ជួយបន្តការគាំទ្រ និងជួយកែលំអ ស្នាដៃរបស់ខ្លួនផង ប្រសិនបើមានការខ្វះខាត៕

ដកស្រង់ពី៖ sabay

ស្នាមញញឹម​របស់​តារា​ខ្មែរ​លំដាប់​កំពូល ​ស្រស់​ស្អាត​ទេ?

ស្នាមញញឹមដ៏ផ្អែម ស្រទន់មានមន្តស្នេហ៍ របស់សិល្បការិនី គ្រប់រូបគឺ អាចបញ្ជាក់ពី ភាពរីករាយបានមួយកម្រិត និងកាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀតនោះ ប្រសិនបើពួកគាត់ ត្រូវបានអ្នកប្រមាញ់ថតរូបអាជីពរបស់ Sabay លួចថតដោយ មិនដឹងខ្លួន។

Read more: ស្នាមញញឹម​របស់​តារា​ខ្មែរ​លំដាប់​កំពូល ​ស្រស់​ស្អាត​ទេ?

ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺប្រទះឃើញ ខណៈមានភ្លៀងធ្លាក់១មេធំ

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយមានត្រី មួយក្បាល មានក្បាល ដូចសត្វក្រពើ បាន ចូល ជាប់ស្បៃមង ប្រជាពលរដ្ឋ នៅថ្ងៃ១៥ ខែកញ្ញា  ឆ្នាំ២០១៥

Read more: ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺប្រទះឃើញ...

កាន់តែឡូយជាមួយ Huawei Mediapad M2 ហើយសាកសមបំផុតសំរាប់មនុស្សសម័យថ្មី

មនុស្សគ្រប់រូប តែងតែចង់បាន របស់ប្រើប្រាស់ដែល សាកសមជាមួយខ្លួន និង ការចំណាយចំគោលដៅ ហើយចំពោះអ្នកដែល ប្រាថ្នាចង់បាន Teblet មួយយកមកប្រើប្រាស់ និងមានតំលៃសមរម្យ តែមានសមត្ថភាពខ្ពស់នោះ គួរជ្រើសរើសយក Huawei Mediapad M2។


តំលៃលក់នៅលើទីផ្សារ ត្រឹមតែ ជាង 300 ដុល្លារ តែប៉ុនោះ តែសមត្ថភាពរបស់វា លើសពី Teblet ដទៃទៀត ដែលមានតំលៃប្រហាក់ប្រហែលវា។ អេក្រង់ទំហំ ៨ អ៊ីង ដែលអាចបង្ហាញរូបភាពបានក្នុងកំរិតដង់ស៊ីតេ 283ppi FullHD 1200×1920 ភិចស៊ែល ធ្វើអោយយើង អាចទស្សនា វិដេអូ និង ភាពយន្ត តាមប្រពន្ធ័ អ៊ីនធើណែត បានយ៉ាងច្បាស់ និងត្រជាក់ភ្នែក។

លើសពីនេះ ទៅទៀតនោះគឺ វាត្រូវបានគេបំពាក់នូវ ឧបករណ៍បំពង សំលេងចំនួន២គ្រាប់ ប្រភេទ SmartPA amplifies sound ដែលអាចអោយ វាបញ្ចេញសំលេងបាន កាន់តែខ្លាំង និងច្បាស់ល្អ ហើយសាកសមបំផុត សំរាប់អ្នកដែលចូលចិត្ត ទស្សនា វិដេអូ ស្តាប់ចំរៀង និង មើលភាពយន្ត ជាលក្ខណៈគ្រួសារ។ បន្ទះឈីបប្រភេទ Kirin 930 ជាមួយ CPU Octa-core 2.0 GHz 64 bits វាជួយធ្វើអោយល្បឿន នៃការប្រើប្រាស់ កាន់តែលឿន និងមានភាពងាយស្រួល សំរាប់អ្នកលេងហ្គេម ដែលមានក្រាភិចធំៗជាដើម ហើយជាពិសេសនោះ វាក៍បានបំពាក់កាមេរ៉ា ទំហំ 8 មេហ្គាភិចស៊ែល និង កាមេរ៉ាមុខ ទំហំ 2 មេហ្គាភិចស៊ែល ដែលអាចអោយ យើងថតរូបបានច្បាស់ មិនចាញ់ស្មាតហ្វូន ដទៃទៀតឡើយ។

បើនិយាយពីរូបរាងវិញ គឺគេបានផលិតឡើងពី លោហធាតុ ប្រភេទ Unibody ដែលមិនងាយឆ្កូត រលោងស្អាត និងជួយកាត់បន្ថយ កំដៅបានយ៉ាងល្អ ជាមួយកំរាស់ ត្រឹមតែ 7.8 មីលីម៉ែត្រ បូករួមនឹងទំងន់ 330 ក្រាម បង្កលក្ខណៈ ងាយស្រួលក្នុងការ កាន់ថែមទៀតផង។ កាន់តែពិសេស ជាងនេះនោះគឺ វាមិនមែន ត្រឹមតែជា Teblet នោះទេ តែវាក៍ជាស្មាតហ្វូនមួយដែរ ដោយសារតែ គេបានបញ្ចូលមុខងារ ហៅទូរសព្ទ័ចេញចូល ក៍ដូចជាផ្ញើរសារ បានយ៉ាងសំបូរបែប។

ទាំងអស់នេះ វាពិតជាសាកសមយ៉ាងខ្លាំង សំរាប់មនុស្សសម័យថ្មី ដែលចំណាយ ថវិការតិចតែ ទទួលបានអត្ថប្រយោជន៍ខ្ពស់ពី Hauwei Mediapad M2។ វាត្រូវបានដាក់លក់ នៅលើទីផ្សារកម្ពុជាហើយ ក្នុងតំលៃប្រមាណ 325 ដុល្លារសហរដ្ឋអាមេរិក ដែលមាន 2 ពណ៌សំរាប់ជ្រើសរើស គឺ ពណ៌ ទឹកប្រាក់ និង ពណ៌ ទឹកមាស៕

ដកស្រង់ពី៖ khmer-note

ភាពចំរូង ចំរាស់ រវាង Huawei Mate S និង iPhone 6s plus កំពុងតែ មានការចាប់អារម្មណ៍ខ្លាំង

ក្រុមហ៊ុន ទូរសព្ទ័ លំដាប់លេខ ៣ លើពិភពលោក គឺក្រុមហ៊ុន Huawei បានធ្វើការ បង្ហាញទូរសព្ទ័ ម៉ូដែលថ្មីរបស់ខ្លួន ឈ្មោះថា Mate S ជាមួយ បច្ចេកវិទ្យា Force Touch ដែលអាចអោយយើង ដឹងពីកំលាំងនៃការសង្កត់ ទៅលើអេក្រង់ទូរសព្ទ័

Read more: ភាពចំរូង ចំរាស់ រវាង Huawei Mate S និង iPhone 6s plus កំពុងតែ...

លទ្ធផលប្រឡងបាក់ឌុប៖ សិស្សប្រឡងជាប់មានចំនួន ៤៦.៥៦០នាក់ និទ្ទេស A ១០៨នាក់

 (ភ្នំពេញ)៖ លទ្ធផលបាក់ឌុបបឋម ត្រូវបានប្រកាសហើយ ដោយមានសិស្សចំនួន ៤៦.៥៦០នាក់ ដែលស្មើនឹង៥៥,៨៨ភាគរយ ក្នុងចំណោមបេក្ខជន ជាង៨ម៉ឺននាក់ បានប្រឡងជាប់។

Read more: លទ្ធផលប្រឡងបាក់ឌុប៖ សិស្សប្រឡងជាប់មានចំនួន ៤៦.៥៦០នាក់ និទ្ទេស A ១០៨នាក់

ឭ​ថា​កាមេរ៉ា​មុខ​ iPhone 6S ធំ​ជាង​មុន​ឆ្ងាយ ​ពេញ​ចិត្ត​សម្រាប់​អ្នក​​​ចូល​ចិត្ត​​ថត Selfie

iPhone 6S ដែលនឹង បង្ហាញខ្លួនផ្លូវការ នូវប៉ុន្មានថ្ងៃឆាប់ៗខាងមុខនេះ នឹងនាំមកជាមួយនូវកាមេរ៉ាមុខទំហំ 5MP ដែលមានន័យថា សម្រាប់អ្នកប្រើប្រាស់ចូលចិត្តថតរូប Selfie គឺពេញចិត្តតែម្ដង ព្រោះវាកម្រិតគុណភាពនៃរូបភាពច្បាស់ជាងមុនឆ្ងាយ។ នេះបើតាមប្រភពពី KGI Securities។

Read more: ឭ​ថា​កាមេរ៉ា​មុខ​ iPhone 6S ធំ​ជាង​មុន​ឆ្ងាយ...

មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ឥលូវ​ស្រាប់​តែ​អាច​កក់​ iPhone 6s និង​ 6s Plus​ មាស​បាន

ខណៈពេលដែល ទូរស័ព្ទiPhone 6s និង 6s Plus មិនទាន់ដាក់ បង្ហាញជាផ្លូវការ នៅឡើយនោះ ស្រាប់តែមាន ក្រុមហ៊ុនមួយបាន ដាក់ឲ្យកក់ទូរសព្ទ ទាំងពីរម៉ូដែលនេះ ដែលមានស្រោបមាស បាត់ទៅហើយ។

Read more: មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ឥលូវ​ស្រាប់​តែ​អាច​កក់​ iPhone 6s និង​ 6s Plus​...