Social Network

Asus បញ្ចេញ​នាឡិកា Zenwatch​ជំនាន់​ទី​2

ក្រុមហ៊ុន តៃវ៉ាន់ Asus កាលពីពេល ថ្មីៗនេះបានណែនាំ នាឡិកាអេឡិចត្រូនិក Zenwatch ជំនាន់ទី២ លើទីផ្សារបច្ចេកវិទ្យា ក្នុងប្រទេសក៏ដូចជា នាំទៅកាន់ពិភពលោកផងដែរ។

Read more: Asus បញ្ចេញ​នាឡិកា Zenwatch​ជំនាន់​ទី​2

iPad Pro ជំនាន់​ថ្មី​មាន​ប៊ិក «Stylus»

ក្រុមហ៊ុន Apple កំពុងផលិត iPad ជំនាន់ថ្មីមាន ឈ្មោះថា iPad Pro អេក្រង់ធំទំហំ ១២៩ អីុញ ព្រមទាំងមាន «Stylus» ដែលជាប្រភេទប៊ិក ប្រើជំនួសម្រាមដៃ ក្នុងការប៉ះ Touch លើផ្ទៃអេក្រង់ ។

Read more: iPad Pro ជំនាន់​ថ្មី​មាន​ប៊ិក «Stylus»

BMW ម៉ូដែល X1 ស៊េរី 2016 ស៊ីសាំងប្រហែល រថយន្ត CAMRY ដែរ

ជាមួយការ រចនាថ្មី របស់រថយន្ត BMW ម៉ូដែល X1 ឆ្នាំ 2016 នេះវាបាន បង្ហាញពីភាពទាក់ទាញ យ៉ាងស្រស់ស្អាត ព្រមទាំងបទពិសោធន៍ ថ្មីមួយនៃរថយន្ត ត្រកូល X ដែលមានរាង តូចជាងគេនេះ។

Read more: BMW ម៉ូដែល X1 ស៊េរី 2016 ស៊ីសាំងប្រហែល រថយន្ត CAMRY ដែរ

ក្រុមហ៊ុន Microsoft ប្រកាស​ចេញ​លក់​ផលិតផល Nokia 105 ស៊េរី​ថ្មី និង Nokia 105 ស៊ី​ម​ពីរ

ក្រុមហ៊ុន Microsoft បានប្រកាសចេញ លក់ផលិតផល Nokia 105 ថ្មី និង Nokia 105 ស៊ីមពីរ ដើម្បីបំពេញសេចក្តី ត្រូវការអតិថិជន ដែលទើបចាប់ប្រើប្រាស់ ទូរស័ព្ទជាលើកដំបូង និងអតិថិជនស្មាតហ្វូន ដែលកំពុងស្វែងរកទូរស័ព្ទដៃ បម្រុងជាទី ទុកចិត្តរបស់ខ្លួន។

Read more: ក្រុមហ៊ុន Microsoft ប្រកាស​ចេញ​លក់​ផលិតផល Nokia 105 ស៊េរី​ថ្មី និង Nokia 105...

AUDI បង្ហាញ រថយន្តជំនាន់ថ្មី E-TRON ដែលអាចបើកបរ ដោយស្វ័យប្រវត្តិ មិនចាំបាច់ធ្វើការបញ្ជារ

កាលពីពេលថ្មីៗ នេះក្រុមហ៊ុន ផលិតរថយន្ត របស់អាល្លឺម៉ង់ Audi បានធ្វើអោយ ពិភពលោកភ្ញាក់ផ្អើល ក្រោយពេលដែល ក្រុមហ៊ុនមួយនេះ បង្ហាញខ្លួនរថយន្ត ជំនាន់ថ្មីរបស់ខ្លួន គឺ Audi R8 e-tron។ លក្ខណៈពិសេសរបស់ R8 e-tron មួយនេះ គឺវាមានសមត្ថភាព ក្នុងការបើកបរ ដោយស្វ័យប្រវត្តិ ដោយពុំចាំ បាច់មានការបញ្ជារ និង គ្រប់គ្រងរថយន្ត ពីអ្នកបើកបរឡើយ។

Read more: AUDI បង្ហាញ រថយន្តជំនាន់ថ្មី E-TRON ដែលអាចបើកបរ ដោយស្វ័យប្រវត្តិ...

វីជេ រតនា រកបានអ្នកថ្មីស្អំ​បេះដូង​ជំនួស សន នាងផល្លីកា

ភ្នំពេញៈ វីជេ រតនា ក្រោយពីដើរ ដល់ផ្លូវបែកបាក់ ជាមួយគូស្នេហ៍ រួមដំបូលតែមួយ នាង សន នាងផល្លីកា កាលពីពាក់កណ្តាល ឆ្នាំ២០១៤មក លោកត្រូវបាន ទស្សនិកជន និងអ្នកគាំទ្រ ដាក់រហស្សនាមឲ្យថា ជាបុរសអភ័ព្វស្នេហ៍ ប៉ុន្តែពេលនេះ លោកបានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ដើម្បីបង្ហាញឲ្យ អតីតសង្សារចាស់ បានឃើញពីក្តីសុខ និងស្នេហាផ្អែមល្ហែមរបស់ខ្លួនក្រោយ បែកបាក់គ្នា។

Read more: វីជេ រតនា រកបានអ្នកថ្មីស្អំ​បេះដូង​ជំនួស សន នាងផល្លីកា

ល្បី​ថា​Samsung Galaxy S6Mini​បំពាក់​កាមេរ៉ា​ក្រោយ 16 មេ​ហ្គា​ភិ​ច​ស៊ែ​ល

ស្មាតហ្វូន Samsung Galaxy S6 Mini នឹងបំពាក់កាមេរ៉ា ក្រោយទំហំ ១៦ មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល និងដំណើរការដោយបន្ទះ Chipប្រភេទ Snapdragon 808 ។

Read more: ល្បី​ថា​Samsung Galaxy S6Mini​បំពាក់​កាមេរ៉ា​ក្រោយ 16 មេ​ហ្គា​ភិ​ច​ស៊ែ​ល

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក

១-បណ្ណាគារដ៏ធំនៅអាហ្សង់ទីន

អ្នកនិយមអានសៀវភៅដើររកមើលសៀវភៅនៅក្នុងសណ្ឋាគារ «អេលអេតេនីយ៉ូ»ជាបណ្ណាគារដ៏ធំស្ថិតនៅរោងល្ខោនបុរាណក្នុងក្រុងប៊ុយណូស៊ែរ ប្រទេសអាហ្សង់ទីន និងចាត់ទុកជាទីក្រុងដែលមានហាងលក់សៀវភៅច្រើនបំផុតនៅលើពិភពលោក ។

២-ឆ្កែហាត់ប្រាណ

ឆ្កែមួយក្បាលហាត់ប្រាណនៅក្នុងអាងហែលទឹកសម្រាប់ឆ្កែ «អីុអនផេន» ក្រុងតូក្យូ របស់ក្រុមហ៊ុន«អីុអន ផេន ផេកូស» ។ ក្រុមហ៊ុននេះទទួលបម្រើថែទាំសត្វជាច្រើនប្រភេទស្របតាមតម្រូវការរបស់ម្ចាស់ ។

៣-ឧទ្ធម្ភាគចក្របើកបរដូចរថយន្ត

លោកយួនជីនអីុង វិស្វករចំណាស់ក្នុងស្រុកជាំងចូវ ខេត្តហ៊ឺណាន ចំណាយពេលប្រហែល៥ឆ្នាំ បង្កើតឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលនាំចៅ និងម្តាយដើរកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែជាចុងក្រោយត្រូវយកប្រើជាពាហនៈនៅលើដងផ្លូវដោយមានបណ្តោយប្រវែង១២,៥ម៉ែត្រ កម្ពស់២,៨ម៉ែត្រ ។

៤-មនុស្សយន្តទទួលភ្ញៀវ

នារីជប៉ុនម្នាក់ ឈរក្បែរមនុស្សយន្ត ស្វាគមន៍ភ្ញៀវមាន លក្ខណៈស្រដៀងមនុស្ស រួមទាំងស្វាគមន៍ដល់ អតិថិជនដែលចូល ទស្សនាក្នុងហាងទំនិញ មីតស៊ូកូស៊ី ក្រុងតូក្យូ ប្រទេសជប៉ុន ។

៥-ទស្សនាការបង្ហោះខ្លែង

មនុស្សជាច្រើន បានបង្ហោះខ្លែង ដោយដាក់តម្រៀបគ្នា មានរាងជារថយន្ត នៅលើវេហាស៍ នៅក្រុងប៊ែក ភាគខាងជើងប្រទេសបារាំង ។ នោះជាពិធីបង្ហោះខ្លែង អន្តរជាតិលើកទី២៩ រៀបចំឡើងពីថ្ងៃទី១៨ ដល់២៦ មេសា ២០១៥ ។

៦-ពងអណ្តើករាយប៉ាយនៅតំបន់ឆ្នេរ

ឥន្ទ្រីហើរនៅលើ វេហាស៍ខណៈមាន សម្បកពងអណ្តើក នៅតំបន់ឆ្នេរក្នុងបរិវេណ ឈូងសមុទ្របេងហ្គោល រដ្ឋអូរីសសា ប្រទេសឥណ្ឌា ។ ជារៀងរាល់ឆ្នាំ មានអណ្តើកជាច្រើនពាន់ក្បាល ឡើងពងនៅលើឆ្នេរ ដោយស៊ីរុក្ខជាតិ និងសត្វជាអាហារ ។

៧-តាំងបង្ហាញរថយន្ត

រថយន្តមែរសឺដែស បេន អេហ្វ០១៥ (FO15) ប្រើបច្ចេកវិទ្យាទំនើប ដាក់តាំងបង្ហាញនៅសៀងហៃ ។ នោះជាពិព័រណ៍លើកទី១៦ ទោះបីជាស្ថានភាព សេដ្ឋកិច្ចជួបការពិបាកក្នុង ត្រីមាសដំបូងក្នុងឆ្នាំ នេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តពីបរទេសនៅតែវិនិយោគនៅប្រទេសចិន ។

៨-ឆ្កែកំពូលល្បិច

ឆ្កែកំពូលល្បិចមួយក្បាល មានវិធីសាស្ត្រដើម្បី ទាក់ទាញចំណាប់អារម្មណ៍ អតិថិជនទូទៅព្រោះ វាដើរដោយអូសជើង ក្រោយដូចឆ្កែពិការ ធ្វើឱ្យអ្នកដែលប្រទះ ឃើញអាណិតយក ចំណីឱ្យស៊ី ប៉ុន្តែការណ៍ពិតវាមានជើងធម្មតា ៕

ដកស្រង់ពី៖ កោះសន្ដិភាព

នាយក្រិន ធ្វើ​ខួប​កំណើត ​ឲ្យ​ភរិយា បង្កើន​ភាព ​ផ្អែម​ល្ហែម

ភ្នំពេញ៖ តារាកំប្លែងប្រចាំ ក្រុមនាយ កុយ រាងតូចល្អិត នាយ ក្រិន បន្ទាប់ពីបានរៀបការ មានភរិយាទី២ មកគេឃើញ តារាកំប្លែងរូបនេះ មានទឹកមុខ ស្រស់ស្រាយ សប្បាយចិត្ត និងមានសុភមង្គល មិនចាញ់ គូស្វាមីភរិយា ដទៃឡើយ ។

Read more: នាយក្រិន ធ្វើ​ខួប​កំណើត ​ឲ្យ​ភរិយា បង្កើន​ភាព ​ផ្អែម​ល្ហែម

ក្នុងនាមជា​ តារាល្បី តើ មាន សូនីតា ចូលចិត្តធ្វើអ្វី ពេលសម្រាក ពីការងារ?

ភ្នំពេញ៖ មួយរយៈមកនេះ គេសង្កេតឃើញថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា មាន សូនីតា កាន់តែទទួលបាន ការគាំទ្រយ៉ាងខ្លាំង នៅតាមបណ្តាញសង្គម ជាមួយម៉ូដសម្លៀកបំពាក់ ច្នៃពីក្រមាខ្មែរ និងការតុបតែងខ្លួន បែបយុវវ័យ ពិតជាស័ក្តិសមទៅនឹង ទម្រង់មុខដ៏ស្រស់ ផូរផង់របស់នាង។

Read more: ក្នុងនាមជា​ តារាល្បី តើ មាន សូនីតា ចូលចិត្តធ្វើអ្វី ពេលសម្រាក ពីការងារ?

ក្រុម​ហ៊ុន​អ៊ី​ហ្ស៊ី​ខម សម្ពោធ​កម្ម​វិធី​ទូរស័ព្ទ​ថ្មី អាច​មើល​កា​មេ​រ៉ា​ចរាចរណ៍​បាន

ភ្នំពេញ៖ ក្រុមហ៊ុនផ្ដល់ សេវាអ៊ីនធឺណិត លំដាប់ខ្ពស់ អ៊ីហ្ស៊ីខម នៅថ្ងៃអង្គារ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៥នេះ បានប្រកាសសម្ពោធ កម្មវិធីទូរស័ព្ទថ្មី ទំនើបរបស់ខ្លួន ឈ្មោះថា Ezecom App ជាកម្មវិធីទូរស័ព្ទ ក្នុងស្រុកដំបូងគេ ដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ ចូលទៅមើល រូបភាពបន្តផ្ទាល់ ពីកាមេរ៉ាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងប្រើប្រាស់មុខងារ មានប្រយោជន៍ជាច្រើនទៀត។

Read more: ក្រុម​ហ៊ុន​អ៊ី​ហ្ស៊ី​ខម សម្ពោធ​កម្ម​វិធី​ទូរស័ព្ទ​ថ្មី...

ខាត់ សុឃីម ស្នើឲ្យមហាជន​យល់​ចិត្ត​អ្នក​សិល្បៈ កុំ​រិះ​គន់​បែប​ជាន់​ពន្លិច

ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញ ថាមានវត្តមាន តារាស្រីល្បីឈ្មោះ ជាច្រើនបានទទួលរង ព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ទៅលើការស្លៀកពាក់បញ្ចេញ សាច់លើក្រោមការចម្លងម៉ូដ របស់បរទេសមក ស្លៀកពាកជា បន្តបន្ទាប់នោះ បានធ្វើឲ្យតារាចម្រៀង ដែលមានរហស្សនាមថា ជាតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ចេញមុខមកទទូច សុំការយល់ចិត្ត ពីទស្សនិកជន ទៅលើអ្នកសិល្បៈ ស្រុកខ្មែរផងពេលដែល ឃើញអ្វីខុសឆ្គង សុំធ្វើការរិះគន់ បែបស្ថាបនា កុំរិះគន់បែបជាន់ពន្លិច ធ្វើឲ្យអ្នកសិល្បៈ បាក់ទឹកចិត្ត ។

Read more: ខាត់ សុឃីម ស្នើឲ្យមហាជន​យល់​ចិត្ត​អ្នក​សិល្បៈ កុំ​រិះ​គន់​បែប​ជាន់​ពន្លិច

Lamborghini ​នឹង​​ផលិត​រថយន្ត​​ប្រណិត​ SUV ប្រជែង Rolls Royce

ក្រុមហ៊ុន ផលិតរថយន្តស្ព័រ Lamborghini របស់អ៊ីតាលី ប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្តើម ផលិតរថយន្តប្រភេទ SUV ឈ្មោះ Urus ដើម្បីប្រជែងនឹង Rolls Royce អង់គ្លេស។ ក្រុមហ៊ុនរថយន្ត របស់អ៊ីតាលីមួយ នេះនឹងចាប់ផ្ដើម ផលិត Urus នៅរយៈពេលពីរឆ្នាំទៀត ពោលគឺនៅឆ្នាំ ២០១៨។

Read more: Lamborghini ​នឹង​​ផលិត​រថយន្ត​​ប្រណិត​ SUV ប្រជែង Rolls Royce

Lumia 540​ ស៊ីម​២​ថ្មី ​​​អេក្រង់​HD ​​តម្លៃ១៦៩ដុល្លារ ​តែ​ចំណេញ​រហូត​ជាង​ ២៣០​ដុល្លារ

ថ្ងៃទី ២ មិថុនា ២០១៥ ខាងមុខនេះ ក្រុមហ៊ុន Microsoft នាថ្ងៃនេះបាន ប្រកាសថា ស្មាតហ្វូន Lumia 540 ស៊ីមពីរថ្មីបាន ត្រូវដាក់លក់នៅលើ ទីផ្សារហើយក្នុងតម្លៃ $169 ដោយភ្ជាប់មក ជាមួយនូវអត្ថប្រយោជន៍ សរុបជាទឹកប្រាក់ចំនួន $236 ផ្តល់ជូនដោយ Cellcard។

ដកស្រង់ពី៖ sabay

គូស្នេហ៍ ២.០០០ គូ រៀបអាពាហ៍ពិពាហ៍ រួមគ្នានៅតំបន់ហ្គាសា

ហ្គាសា៖ កូនកំលោះ និង កូនក្រមុំសរុប ២.០០០ គូ បានប្រមូលផ្តុំគ្នា ដើម្បីរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងហ្គាសា ដែលនេះជា ការរៀបការរួម គ្នាដ៏ច្រើនបំផុត មិនធ្លាប់មាន នោះទេនៅតំបន់ ដែលទើបហែកហួរ ដោយសង្គ្រាមមួយនេះ។

Read more: គូស្នេហ៍ ២.០០០ គូ រៀបអាពាហ៍ពិពាហ៍ រួមគ្នានៅតំបន់ហ្គាសា

កែវ នីសា ​ធ្វើ​ឲ្យ​ឧកញ៉ា​កើតទុក្ខ

ភ្នំពេញ ៖ កែវ នីសា ដែលជាមេម៉ាយ ឡូយឆាយ ត្រូវបានឧកញ៉ា ដ៏មានឥទ្ធិពល ម្នាក់បង្ខំឲ្យនាង បោះបង់ស្នេហ៍ និងប្រុសក្មេងលឹម ជាឡាយ តែនាងបែរជា មិនស្តាប់លក្ខខណ្ឌ ឧកញ៉ាពោលគឺ នាងនៅតែស្កាត់ ជួបប្រុសស្នេហ៍ក្មេង លឹម ជាឡាយ ដែលជាហេតុធ្វើ ឲ្យឧកញ៉ាមិនសប្បាយចិត្ត។

Read more: កែវ នីសា ​ធ្វើ​ឲ្យ​ឧកញ៉ា​កើតទុក្ខ

រំជួលចិត្តយ៉ាងខ្លាំង! មិត្តប្រុសសុំមិត្តស្រី រៀបការក្នុងមន្ទីរពេទ្យ ទាំងនាងកំពុងមាន មហារីកធ្ងន់ធ្ងរ

រឿងរ៉ាវស្នេហា របស់គូស្នេហ៍ មួយគូរដែល មិត្តប្រុសម្នាក់ បានសុំមិត្តស្រីរបស់ខ្លួន ដែលកំពុងមាន ជំងឺមហារីកធ្ងន់ធ្ងរ រៀបការនៅមន្ទីរពេទ្យ បានធ្វើមនុស្សគ្រប់គ្នា មានការរំជួលចិត្តយ៉ាងខ្លាំង ។ តាមប្រភពពត៌មានបានឲ្យដឹងថា បុរសជនជាតិចិន ម្នាក់ឈ្មោះ Yu Haining មកពី ទីក្រុង Henan ខេត្ត Shandong បានសុំមិត្តស្រី របស់ខ្លួនឈ្មោះថា Fan Huixiang រៀបការនៅឯ មន្ទីរពេទ្យខេត្តមួយ នៅលើជាន់ទី ១០ ។

មិត្តស្រីរបស់លោក ត្រូវបានគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យឃើញ ថានាង មានជំងឺមហារីក ឆ្អឹងខ្នងដំណាក់កាល ចុងក្រោយ ។ គ្រូពេទ្យបានប្រាប់ថា វិធីសាស្រ្តព្យាបាល មានតែមួយគត់ គឺប្រើសារធាតុគីមី ក្នុងការព្យាបាលដើម្បីពន្យាជីវិត ។ លោក Yu Haining និងមិត្តស្រីរបស់គាត់ បានស្រលាញ់គ្នា អស់រយៈពេល ៥ ឆ្នាំមកហើយ ដូច្នេះគាត់មិន អាចបោះបង់ចោល នាងបានទេ ។ ដោយសារស្ថានភាព ជំងឺរបស់ Fan Huixiang ធ្ងន់ធ្ងរបានធ្វើអោយ Yu Haining ជាសង្សារបាន លាឈប់ពីការងារនៅ Shandong ដើម្បីមកមើលថែនាង ។

លោកបាននិយាយថា លោកត្រូវ តែរៀបការជាមួយនាង យកនាងធ្វើជាប្រពន្ធ ពីព្រោះពួកគាត់បាន ហែលឆ្លងឧបសគ្គ រួមគ្នាជាច្រើនមកហើយ ។ លោកប្រាកដណាស់ថា លោកនឹងអាចមើលថែ នាងជារៀងរហួត មិនថាមានរឿង អ្វីកើតឡើងក៏ដោយ ៕

ដកស្រង់ពី៖ khmer-note

ដួង ស្រីពេជ្រ សិចស៊ីជ្រុល​ រងការប្រមាថ ពីអ្នកលេង FACEBOOK ថា ​ជាស្រីលក់ ខ្លួន

ភ្នំពេញ៖ កញ្ញា ដួង ស្រីពេជ្រ ជាតារាសម្តែង ស្រីវ័យក្មេង រូបស្រស់សោភា កាលពីពេលថ្មីៗនេះ ត្រូវបានអ្នក និយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook បាននាំគ្នា Share រូបរបស់នាងពីមួយទៅមួយ រិះគន់ទៅលើនាង មិនសំចៃមាត់ ក្រោយពីនាងបានលេច វត្តមានជាសាធារណៈ ជាមួយឈុតសិចស៊ី បញ្ចេញសាច់ដើមទ្រូងទ្រលក់ ទ្រលន់ មិនប្រណីដៃ ។

Read more: ដួង ស្រីពេជ្រ សិចស៊ីជ្រុល​ រងការប្រមាថ ពីអ្នកលេង FACEBOOK ថា ​ជាស្រីលក់ ខ្លួន

Samsung Galaxy S6/S6 Edge​មាន​ពណ៌​បៃតង និង​ខៀវ

ក្រុមហ៊ុន សាំស៊ុងកាលពីពេល ថ្មីៗនេះបាន បង្ហាញពណ៌ឆើតឆាយ លើផលិតផលស្មាតហ្វូន ស៊េរីទំនើបរបស់ខ្លួន ពណ៌បៃតង និងពណ៌ខៀវ លើSamsung Galaxy S6 ព្រមទាំង S6 Edge ផងដែរ ។

Read more: Samsung Galaxy S6/S6 Edge​មាន​ពណ៌​បៃតង និង​ខៀវ

Apple បង្ហាញ​រូបភាព iPhone 6C

យោងតាម គេហំព័របរទេស Forbes ឱ្យដឹងថា ក្រុមហ៊ុន Apple បានលេចរូបភាព ម៉ូដែលថ្មីរបស់ iPhone គឺ iPhone 6C ដែលធ្វើឱ្យអតិថិជន របស់ខ្លួនច្រើននាក់ ភ្ញាក់ផ្អើលពីព័ត៌មាននេះ ។ iPhone 6C នឹងមានទំហំអេក្រង់៤អីុញពោល គឺដូចនឹងការ រចនារបស់ iPhone 5C ។

Read more: Apple បង្ហាញ​រូបភាព iPhone 6C

Microsoft សង្ឃឹមថា Windows 10 នឹង​ដំណើរការលើ​ឧបករណ៍​1​ពាន់​លាន​ប្រភេទ​នៅ​ឆ្នាំ​2018

ក្រុមហ៊ុន Microsoft ព្យាករថា ក្នុងរយៈពេល៣ឆ្នាំ ខាងមុខទៀតឧបករណ៍ អេឡិចត្រូនិករួមមាន ស្មាតហ្វូន, Tablet, កុំព្យូទ័រ Desktop និងឧបករណ៍ហ្គេម Xbox នៅជុំវិញពិភពលោក នឹងដំណើរការប្រព័ន្ធ Windows 10 ។

Read more: Microsoft សង្ឃឹមថា Windows 10...