Social Network

ក្រុមចោរ​ប្លន់​ ៦នាក់ កាំភ្លើង អាកា​៦ដើម​ ចូលប្លន់​អាជីវករ​ផ្សារស្ទោង​ យក​អស់​រាប់សិប​​តម្លឹង​ ខណ:​អគ្គិភ័យ​ឆេះផ្ទះ​ស្នងការខ្ទេច

កំពង់ធំ : ក្រុមចោរប្លន់ ចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយ កាំភ្លើងអាកាគ្រប់ដៃ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ បានចូលទៅភ្ជង់ ប្លន់អាជីវករ លក់មាសប្តូរប្រាក់ នៅផ្សារស្ទោង ស្រុកស្ទោង ដោយយកអស់'គ្រឿងអល្លង្កា រាប់សិបតម្លឹង ហើយគេចខ្លួន ភ្លាមៗផងដែរ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងតាមចាប់ ប្រផាប់ប្រភីង ។

Read more: ក្រុមចោរ​ប្លន់​ ៦នាក់ កាំភ្លើង អាកា​៦ដើម​ ចូលប្លន់​អាជីវករ​ផ្សារស្ទោង​...

បើករថយន្ត​បុក​ក្បាល​​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវរួច​បើក​រត់​ អាវុធហត្ថ​ចាប់​សុំ​សម្រួល​មិន​បាន​ឈ្លោះ​ជាមួយ​សមត្ថកិច្ច ​អាងខ្នង​អ្នកធំ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ព្រូស ជ្រុលទៅបុក ក្បាលព្រញថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យ រងការខូចខាត ហើយបានព្យាយាម បើករត់គេច ទៅប្រមាន២០០ម៉ែត្រ ក៏ត្រូវអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ រួចបញ្ចូនអ្នកបើកបរ ទៅកន្លែង កើតហេតុវិញ ។

Read more: បើករថយន្ត​បុក​ក្បាល​​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវរួច​បើក​រត់​...

ក្មេងប្រុស​៣នាក់​ លង់ទឹកស្រះស្លាប់ នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស៣នាក់ ក្នុង២នាក់ ជាបងប្អូន បង្កើតនឹងគ្នា និងម្នាក់ទៀតជា បងប្អូនជីដូនមួយ ត្រូវគេប្រទះឃើញ ស្លាប់ក្នុងទឹកស្រះ ទាំង៣នាក់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ០៣ និង៣០នាទី រសៀល ថ្ងៃទី០៦ មីនា ២០១៥ ស្ថិតនៅភូមិទ្រលោកត្បូង ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ១-ឈ្មោះ ផាត សុភី អាយុ៧ឆ្នាំ ២- ផាត សុភិន អាយុ៤ឆ្នាំ ទាំង២នាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា មានឪពុកឈ្មោះ ផន សុផាត អាយុ៣២ឆ្នាំ និងម្តាយឈ្មោះសោម ម៉ៅ អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ និងម្នាក់ទៀតជា បងប្អូនជីដូនមួយ ឈ្មោះ រុំ ពិសិដ្ឋ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សន ម៉ៅ អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ផន សុភាន់ អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិជាមួយគ្នា ។

ប្រភពបន្តថា តាមការរៀបរាប់ពី ស្ត្រីម្នាក់ឈ្មោះ ជិន សាលួត ភេទស្រី ដែលមានផ្ទះក្បែរ ស្រះបានឱ្យដឹងថា ដំបូងគាត់បានមក រែកទឹក ស្រាប់តែបានឃើញស្បែកជើង ៣គូ នៅជិតមាត់ស្រះ ដោយមានការសង្ស័យ ក្រែងមានក្មេង លង់ទឹកស្រះ ក៏បានស្រែកប្រាប់គេឯង ឲ្យជួយចុះរាវ ក៏ប្រទះឃើញ សពក្មេងម្នាក់ រួចរាវបន្តទៀត ក៏ឃើញសពក្មេង ចំនួន២ថែមទៀត ទើបមានការ ភ្ញាក់ផ្អើលឡើង ។ បើតាមការរៀបរាប់ ពីឪពុកម្តាយ បាននិយាយថា ពួកគាត់បានបាត់ កូនៗរបស់គាត់ តាំងពីម៉ោង០២ និង៤០នាទី រសៀល ដោយមិននឹកស្មានថា កូនៗរបស់គាត់ មកលេងក្បែរ ទឹកស្រះនោះទេ ។

បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ ដែលមានមន្ត្រីន គរបាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រគ្រូពេទ្យ និងអាជ្ញាមូលដ្ឋាន បាននិយាយថា ក្មេងប្រុសទាំង ៣នាក់ ពិតជាលង់ទឹក ស្លាប់ប្រាកដមែន តាមការពិនិត្យ នៅកន្លែងកើតហេតុ គឺដំបូងក្មេងប្រុស អាយុ៤ឆ្នាំ អាចរអិលជើង ធ្លាក់ទឹកស្រះមុន បន្ទាប់បងប្រុស ២នាក់ទៀត ចុះជួយក៏លង់ជាបន្តបន្ទាប់ ព្រោះទឹកស្រះនេះ មានចំណោទខ្លាំង ៕

ដកស្រង់ពី ៖ កោះសន្តិភាព

ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

 ស្ទឹងត្រែង ៖ អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់ នៅលើអង្រឹង ក្នុងតូបលក់ខោអាវ ផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

Read more: ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

រថយន្្ថ ដឹកសីុម៉ង់ត៌ បុកជាមួយនិងរថយន្តកាំមា៉រីបាឡែន ពណ៌ទឹកប្រាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ៤នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ នៅវេលាម៉ោង 2និង 40នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង នៅចំណុច គីឡូមែ៉ត្រ លេខ 155 -156 ក្នុងភូមិអូរតាហយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

Read more: រថយន្្ថ ដឹកសីុម៉ង់ត៌ បុកជាមួយនិងរថយន្តកាំមា៉រីបាឡែន ពណ៌ទឹកប្រាក់...

ករណីផ្ទុះអាវុធ លើកទី៣ ដើមឆ្នាំ២០១៥ បង្កឡើង ដោយជនជាតិខ្មែរម្តង សម្រាប់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលជាទីក្រុង ទេសចរណ៍ សំរាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងសម្រាប់អ្នក វិនិយោគ លើគ្រប់វិស័យ បានមកវិនិយោគ យ៉ាងព្រោងព្រាត គួរឲ្យចាប់អារម្មណ៍ នាពេលបច្ចុប្បន្ននេះ ។

Read more: ករណីផ្ទុះអាវុធ លើកទី៣ ដើមឆ្នាំ២០១៥ បង្កឡើង ដោយជនជាតិខ្មែរម្តង...

ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿងញៀន ក្នុងចេតីយ វត្ដ ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ដែលយាម ប្រចាំការ នៅសង្កាត់ ស្ទឹងមានជ័យ បានឃាត់ ខ្លួនព្រះសង្ឃ និងកូនសេក្ខ ២នាក់ ខណៈដែល កំពុងសំងំជក់ គ្រឿងញៀន ក្នុងចេតីយ៍ នៅវត្ដ ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ កាលពីវេលា ម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

Read more: ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿងញៀន ក្នុងចេតីយ វត្ដ ចង្ក្រានតាព្រហ្ម...

ស្ដ្រីម្នាក់ជិះម៉ូតូឌុប មកលោត ទឹកពីលើ ស្ពានព្រះមុនីវង្សចាស់ តែត្រូវអ្នកនេសាទ ក្រោមស្ពានជួយ សង្គ្រោះទាន់

ភ្នំពេញ ៖ ស្ដ្រីវ័យ ៥០ឆ្នាំម្នាក់ បានជិះម៉ូតូឌុប មកលោតទឹក នៅស្ពាន ព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្ដែសំណាង ល្អ បានអ្នកនេសាត នៅក្រោមស្ពាន ចេញទូកជួយ សង្គ្រោះទាន់ពេលវេលា ។

Read more: ស្ដ្រីម្នាក់ជិះម៉ូតូឌុប មកលោត ទឹកពីលើ ស្ពានព្រះមុនីវង្សចាស់ តែត្រូវអ្នកនេសាទ...

សមត្ថកិច្ចប្រើ ពេលជាងកន្លះម៉ោង បាញ់ពន្លត់អគ្គិភ័យឆេះ ផ្ទះលោកតំណាង រាស្ដ្រប៊ូ ឡាំ

រតនគិរី ៖ កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានជួយអន្ដរា គមន៍ បាញ់ពន្លត់អគ្គិភ័យ ឆេះផ្ទះលោក តំណាងរាស្ដ្រ ប៊ូ ឡាំ នៅក្រុង បានលុង ដោយប្រើពេល ជាងកន្លះម៉ោង ពោលបានរលត់ ទាំងស្រុង នៅវេលាម៉ោង ជាង៤រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ។

Read more: សមត្ថកិច្ចប្រើ ពេលជាងកន្លះម៉ោង បាញ់ពន្លត់អគ្គិភ័យឆេះ ផ្ទះលោកតំណាង រាស្ដ្រប៊ូ ឡាំ

ឃាត់ខ្លួន អនុសេនីយ៍ឯក បន្ទាប់ពីឆបោកម៉ូតូមិត្តភក្តិ អស់ពីរគ្រឿង

ភ្នំពេញ ៖ មន្រ្តីនគរបាល មួយរូប ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅក្នុងបន្ទប់ជួល លេខ ១០២ ផ្លូវលេខ៣៣ ភូមិ១ ក្រុម៤ បន្ទាប់ពីបាន សង្ស័យថា បានធ្វើសកម្មភាព ឆបោកម៉ូតូ មិត្តភក្តិ របស់ខ្លួនអស់ពីរ គ្រឿង។

Read more: ឃាត់ខ្លួន អនុសេនីយ៍ឯក បន្ទាប់ពីឆបោកម៉ូតូមិត្តភក្តិ អស់ពីរគ្រឿង

គេចខ្លួន២០ឆ្នាំ ក្រោយប្រព្រឹត្ត បទល្មើស ពេលចូលស្រុកវិញ ត្រូវនគរបាល ចាប់វាយខ្នោះ

កំពង់ចាម ៖ ជនជាប់ចោទម្នាក់ ដែលបានប្រព្រឹត្តបទល្មើស កាលពី២០ឆ្នាំមុន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនរហូត ទើបតែថ្មីៗនេះ បានវិលត្រឡប់ចូល ស្រុកកំណើតវិញ ក៏ត្រូវនគរបាល ចាប់វាយខ្នោះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។

Read more: គេចខ្លួន២០ឆ្នាំ ក្រោយប្រព្រឹត្ត បទល្មើស ពេលចូលស្រុកវិញ ត្រូវនគរបាល ចាប់វាយខ្នោះ

បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ពីបទឆបោក ប្រាក់ជាង​ ២ម៉ឺន ដុល្លារ

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ពីបទឆបោក បន្ទាប់ពីជនរងគ្រោះ បានប្តឹងសមត្ថកិច្ចរួចមក ហើយជនសង្ស័យទាំង ៣នាក់ បានប្រព្រឹត្ត កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ។

Read more: បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ពីបទឆបោក ប្រាក់ជាង​ ២ម៉ឺន ដុល្លារ

ក្រុម​ចោរ​ខ្ទើយ​អស់​លាក់​ជាប់អន្ទាក់​ប៉ូលិស ពេល​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ

រាជធានីភ្នំពេញ៖ ក្រុមចោរខ្ទើយ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ប៉ូលិសល្បាត ធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈពេលធ្វើសកម្មភាព បើកទ្វាររថយន្ត យកកាបូបលុយ របស់បុរសម្នាក់ កំពុងឈប់រថយន្ត ជិតប្រលានយន្តហោះ  ភ្នំពេញអន្តរជាតិ ចាំបងប្អូន ឃើញដូចនេះ ក្រុមជនសង្ស័យ បានប្រើល្បិចញ៉ែ ម្ចាស់រថយន្ត ហើទុកឲ្យ បក្ខពួកម្នាក់ទៀត ធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូប បានសម្រេច រីឯបក្ខពួកម្នាក់ទៀត ចាំលើម៉ូតូ នៅពេលធ្វើសកម្មភាព បានសម្រេចក៏ជិះម៉ូតូ គេចខ្លួនអស់តែម្តង ។

Read more: ក្រុម​ចោរ​ខ្ទើយ​អស់​លាក់​ជាប់អន្ទាក់​ប៉ូលិស...

រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់លើម៉ូតូ កិនស្លាប់ អ្នកបើកម៉ូតូ

កណ្តាល៖ យុជនម្នាក់ជាអ្នក បើកបរម៉ូតូ បានស្លាប់ យ៉ាងអណោចអាធម បំផុតដោយសារ រឺម៉កដឹកទឹកសុទ្ធ មួយបានក្រឡាប់ពី លើកិនទាំងកំរោល ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង ១៦ និង៣០នាទី  ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

Read more: រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់លើម៉ូតូ កិនស្លាប់ អ្នកបើកម៉ូតូ

ប៉ូលិស​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​អ្នកកាសែត និង​ស្រី​ស្នេ​ហ៍ម្នាក់​លើ​ករណី​ជួញដូរ​គ្រឿងញៀន

ខេត្តក្រចេះ ៖ បុរសម្នាក់ដែល អះអាងខ្លួនថា ជាអ្នកសារព័ត៌មានមួយរូប និងស្រីស្នេហ៍ម្នាក់ទៀត ត្រូវនគរបាលស្រុក ចិត្របុរី ចាប់ឃាត់ខ្លួន លើមុខសញ្ញា ជួញដូរគ្រឿងញៀន។

Read more: ប៉ូលិស​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​អ្នកកាសែត...

នគរបាល ប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន កូនទំនើង ពីរនាក់ កាន់កាំបិត ប៉័ងតោ គំរាមម្ដាយមិន ឱ្យចូលផ្ទះ

ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ ទឹកថ្លា ខណ្ឌ សែនសុខ បានចុះទៅឃាត់ខ្លួនជន ទំនើងពីរនាក់ ក្រោយពីប្រជាពលរដ្ឋ  បានរាយការណ៍ថា ពួកគេបានកាន់កាំបិតប៉័ងតោ គំរាមម្ដាយនិងសាច់ញាតិ របស់ខ្លួន ដោយមិនឱ្យចូលផ្ទះ និងស្រែកឡូឡា នៅចំណុចមុខ ផ្ទះលេខ ៤៩៧ ផ្លូវ ស្ពានឈើ ភូមិ ត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ។

Read more: នគរបាល ប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន កូនទំនើង ពីរនាក់ កាន់កាំបិត ប៉័ងតោ...

រថយន្តធំ ដឹកគ្រឿងសំណង់ ដាច់ហ្រ្វាំង បុករះរថយន្តតូចៗ និងបន្តបុកចូលផ្ទះ ក្រុមហ៊ុន នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ មានករណី គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណជា១ និង២៥នាទី រសៀលថ្ងៃ០២ ខែមីនា ឆ្នាំ២០១៥ ដែលបង្កដោយរថយន្ត យីឌុប ដឹកគ្រឿងសំណង់  បានបុករះទៅលើ រថយន្តតូចៗពីរគ្រឿង ដែលចតតាមចឹញ្ចើមផ្លូវ រួចក៏បន្តបុក ចូលទៅក្នុងផ្ទះមួយ ជារបស់អតីតស្នងការ ខេត្តបន្ទាយមានជ័យ ឈឿង សុខុម បានដាក់ជួលឲ្យ ក្រុមហ៊ុនផលិតសុខភាពមួយ។

Read more: រថយន្តធំ ដឹកគ្រឿងសំណង់ ដាច់ហ្រ្វាំង បុករះរថយន្តតូចៗ និងបន្តបុកចូលផ្ទះ...

តុលាការជម្រះជន ជាប់ចោទបក្ខពួក អតីតមេក្លោង ជួញដូរគ្រឿងញៀន ហាក់ អៀងពីបទ «ជួញដូរគ្រឿងញៀន» ចំនួន១៤គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ បានបើកសវនាការ ជំនុំជម្រះ និងកាត់ ទោស កំបាំងមុខ និងចំពោះមុខ ជនជាប់ចោទ សង្ស័យមេខ្លោង ជួញដូរគ្រឿងញៀន ឈ្មោះ ហាក់ អៀង និងគូរកនចំនួន៥នាក់ទៀត ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន ចំនួន ១៤ គីឡូក្រាម ប្រព្រឹត្តកាល ពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅភូមិ ក្បាលដំរី សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: តុលាការជម្រះជន ជាប់ចោទបក្ខពួក អតីតមេក្លោង ជួញដូរគ្រឿងញៀន ហាក់ អៀងពីបទ...

សមត្ថកិច្ច​កំពង់ធំ ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់ និង​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត ដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ ចុះបង្ក្រាបបាន កាលពី ថ្ងៃទី២៨ កុម្ភៈ ២០១៥ និងយប់ឈានចូល ថ្ងៃទី០១ មីនា ២០១៥ ។

Read more: សមត្ថកិច្ច​កំពង់ធំ ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់...

រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​ ​មេខ្យល់​២នាក់ឪពុក​-កូន​ត្រូវ​បាន​ចាប់ខ្លួន

ខេត្តកំពង់ចាម ៖ កាលពីល្ងាច ថ្ងៃទី២៨ កុម្ភៈ ២០១៥ តុលាការបានចេញដីកា ឃុំខ្លួនមេខ្យល់ ឪពុក និងកូនស្រី ដាក់ពន្ធនាគារខេត្ត បណ្តោះអាសន្នដោយ ចោទប្រកាន់ពីបទ នាំមនុស្សចេញ ដោយមិនស្របច្បាប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ។

Read more: រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​...

ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់

បាត់ដំបង៖ ជនសង្ស័យ មេខ្លោងជួញដូរ គ្រឿងញៀនចំនួន ៣នាក់ ក្នុងនោះម្នាក់ គឺអ្នកកាសែត កាលពីថ្ងៃ ទី ២៨ ខែ កុម្ភៈ ២០១៥ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបាត់ដំបង សម្រេចឃុំខ្លួន ពីបទ « ជួញដូរដោយ ខុសច្បាប់ » និងបានបញ្ជូនពួកគេ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុង ពន្ធនាគារខេត្ត ។

Read more: ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់