កំពង់ចាម៖ ស្ដ្រីម្នាក់ បានប្រព្រឹត្ដនូវរឿង ដ៏ព្រៃផ្សៃ និងអគតិធ្វើឱ្យមាន ការថ្កោលទោស និងរិះគន់យ៉ាងខ្លាំង ព្រោះតែបាននាំ កូនស្រីបង្កើត របស់ខ្លួន អាយុទើបតែ ៩ឆ្នាំ ទៅឱ្យបុរស ជនជាតិវៀតណាម ចាប់រំលោភ ទាំងសំឡេង ស្រែកឱ្យម្ដាយជួយ យ៉ាងឈឺចាប់ ជាទីបំផុត ។
Read more: ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ ៩ឆ្នាំ ឱ្យបុរសវៀតណាម រំលោភ ទាំងសំឡេងស្រែកឱ្យជួយ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ព្រមទាំងអ្នករត់ម៉ូតូឌុប បាននាំគ្នាបើកម៉ូតូ ដេញតាមពីក្រោយ រថយន្ដកាមរី ស៊េរី ២០០៧ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌចំការមន ស្មានតែសមត្ថកិច្ច ដេញបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ លួចរថយន្ដ ។
Read more: ផ្អើលសមត្ថកិច្ច ដេញចាប់អ្នកបើក រថយន្ដទំនើប ក្រោយបុកម៉ូតូ មិនឈប់ដោះស្រាយ
ភ្នំពេញ៖ ចៅក្រមប្រឹក្សា នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ២០១៤នេះ បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោសបន្ត ជាប់ចោទម្នាក់ ឈ្មោះ អ៊ូ រស្មីអតីត តារាចម្រៀង មិនសូវ ឮឈ្មោះ ឬល្បីឈ្មោះ ជាអសាធារណៈ ជាប់ពាក់ព័ន្ធ នឹងករណីការ នាំក្មេងអាយុ ១៤ឆ្នាំ ម្នាក់ យកទៅ រួមភេទ ជាមួយបុរស អ្នកមានទ្រព្យ ដែលជាអនិកជន ជាថ្នូរនឹងបានក្លាយ ជាតារាអ្នកចម្រៀង ដ៏ល្បី មូយរួប។
Read more: ជម្រះអតីតតារាចម្រៀង អ្នកនាង អ៊ូ រស្មី ចំនួន២បទល្មើស ពាក់ព័ន្ធនឹង...
ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកពញាក្រែក បានឃាត់ខ្លួន ឪពុកបង្កើត ចិត្តតិរច្ឆានម្នាក់ រំលោភកូនស្រី ខ្លួន បានសម្រេច ជាញឹកញាប់ កាលពីវេលាម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះ ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
Read more: កម្លាំងនគរបាល ស្រុកពញាក្រែក ចាប់ខ្លួន ឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ
កណ្តាល៖ ស្រ្តីមានសតិ មិនគ្រប់ម្នាក់ ត្រូវបានលង់ ទឹកស្រះស្លាប់ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៤ នៅចំណុច ស្រះទឹកវត្តព្រៃចាស់ ឃុំវិហារ សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
Read more: សង្ស័យជំងឺប្រចាំកាយរើ ស្រ្តីម្នាក់ ប្រកាច់ធ្លាក់ទឹកស្រះ លង់ស្លាប់
បាត់ដំបង៖ ឪពុកមា បានចាប់ រំលោភក្មួយ ស្រីជីដូនមួយឯង មានអាយុ ១៥ឆ្នាំ បានសម្រេច ៤ដង ចុងក្រោយ ទើបបែកការ ដឹងដល់ អាណាព្យាបាល បានទៅ ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជនសង្ស័យ បានប្រព្រឹត្ត ចាប់តាំង ពីថ្ងៃទី២២ ខែកញ្ញា ចំនួន២ លើកសម្រេច៤ ដងកន្លងទៅ។
Read more: ឪពុកមា រំលោភក្មួយស្រី ជីដូនមួយ អាយុ១៥ឆ្នាំ បានសម្រេច៤ដង ទើបបែកការ...
ត្បូងឃ្មុំ៖ រយៈពេល ៣ថ្ងៃ អំឡុងពេល បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៤នេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៨៩ ករណី (លើសឆ្នាំ ២០១៣ ចំនួន ២៤ ករណី) បណ្ដាលអោយស្លាប់មនុស្ស ចំនួន ២៩ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៥ នាក់) រងរបួស ២០៧ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៣៨ នាក់) ។
Read more: ភ្ជុំបិណ្ឌឆ្នាំនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨៩ ករណី ស្លាប់...
ត្បូងឃ្មុំ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បានធ្វើការស្រាជវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង សកម្មភាពប្លន់ម៉ូតូ បណ្តាលអោយ ជនរងគ្រោះស្លាប់ កាលពីប្រមាណម៉ោង ១១យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅនៅ ដីឡូតី៍កៅស៊ូ 107B ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។
Read more: នគរបាលខេត្តត្បូងឃ្មុំ ចាប់ក្រុមចោរ ៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ...
បាត់ដំបង៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនជាតិថៃ ចំនួន ៣ នាក់ ខណៈដែល អ្នកទាំងនោះ ឆ្លងដែនចូល ទឹកដីកម្ពុជា ដើម្បីរត់ពន្ធក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ប្រភេទ ១០០ ស៊េរីថ្មី ប្រមាណជាង៧ លានដុល្លារអាមេរិក ឆ្លងដែនបម្រុង ចូលមកចែកចាយ ខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។
Read more: នគរបាល ឃាត់ខ្លួនជនជាតិថៃ ៣ នាក់ រត់ពន្ធក្រដាសប្រាក់...
រតនគិរី៖ កម្លាំង នគរបាលក្រុង បានលុង សហការជាមួយ កម្លាំងប៉ុស្តិ៍ ឡាបានសៀក ប៉ុស្តិ៍កាចាញ និងប៉ុស្តិ៍ បឹងកន្សែង កាលពីវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានចុះយុទ្ធនា ការឃាត់ខ្លួន មុខសញ្ញា ចោរកម្ម យ៉ាងសកម្ម ចំនួន ២នាក់ និងដកហូត ម៉ូតូស៊េរីថ្មី ចំនួន ៥គ្រឿង ត្រង់ចំណុច ផ្ទះជួល មួយកន្លែង ស្ថិតក្នុង ភូមិអន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
Read more: នគរបាលក្រុង បានលុងឃាត់ខ្លួន មុខសញ្ញាចោរកម្ម យ៉ាងសកម្ម ២នាក់ និងដកហូតម៉ូតូ ៥គ្រឿង
សៀមរាប៖ ទាំងសង្ឃ ទាំងស្រីស្អាត ទាំងក្មេងវត្ត ផឹកស៊ីសុទ្ធតែ អាបេសេ (ABC) ជ្រាបចូលពេញខ្លួនហើយ ចាំអីទៀត នាំគ្នាវាយតដៃ និងសមត្ថកិច្ចនគរបាល ដែលចុះទៅពិនិត្យ និងសួរនាំ ។
Read more: សង្ឃ២អង្គ ក្នុងវត្តពោធិ៍លង្ការ ផឹកស៊ី នាំស្រីចូលកុដ្ឋ ហើយថែម ទាំងវាយនគរបាល...
ភ្នំពេញ៖ សមត្ថកិច្ច នគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួន បុរស ជាប់ចោទ ជាចោរម្នាក់ កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេល ដែលបុរស ជាប់ចោទ កំពុងធ្វើសកម្មភាព លួចរថយន្ត គេចតទុកមុខ ផ្ទះនៅក្នុង ពិធីភ្ជាប់ពាក្យ បងប្អូន នៅតាមបណ្តោយ ផ្លូវលេខ ១៩៦៤កែង ១០១៥ ស្ថិតក្នុងភូមិ ពោងពាយ ក្រុមទី៣ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
Read more: កំពុងលួចរថយន្ត កាច់សោករបញ្ឆេះទៅហើយ ត្រូវម្ចាស់គេទាន់ ចាប់ខ្លួនប្រគល់អោយ...
ភំ្នពេញ៖ បងប្អូនស្រីម្នាក់ បានប្តឹងបុរស មានប្រពន្ធ និងមានកូនពីបទ ចាប់រំលោភ បានសម្រេច៣ដង ក្នុងមួយយប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចវិហារយេស៊ូ ដែលគេទុកចោលឋិត ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
Read more: ស្រីប្រកាន់ប្រុសប្រកែក ខាងប្រុសជាប់ខ្នោះក្រោយ ឡើងឋានសួគ៉ា ៣ដងក្នុងមួយយប់
កំពង់ឆ្នាំង៖ បុរសម្នាក់ បានលង់ ទឹកស្លាប់ ក្នុងពាង បណ្តែតផ្ទះទឹក នៅពេល គាត់បានចូល ក្រោមពាង ណ្តែតផ្ទះទឹក បូមខ្យល់ បញ្ចូលក្នុងពាង បាត់ខ្លួនជាយូរ ម៉ោងរួចមក ទើបប្រពន្ធ មានការ ភ្ញាក់ផ្អើល ។
Read more: បុរសម្នាក់ ចុះបូមខ្យល់បញ្ចូល ក្នុងពាងទ្រផ្ទះបណ្តែតទឹក បាត់ខ្លួនយូរម៉ោង...
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ នៅពេលកាន់ បិណ្ឌ បាននាំគ្នា ទៅលេងទឹកជ្រោះ ក្បាលអូរ ស្វាយបណ្ដាល ឲ្យធ្លាក់ក្នុង ជ្រោះចំនួន ៤នាក់ ត្រូវបានរកឃើញ ២នាក់ និង២នាក់ទៀត បានបាត់ខ្លួន កំពុងតែតាម រុករក ។
Read more: នាំគ្នាទៅលេងទឹកជ្រោះ ធ្លាក់ទៅក្នុងជ្រោះ ៤នាក់ រកឃើញ ២នាក់ និងបាត់ខ្លួន ២នាក់
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ឆក់កាបូប ពីនារីម្នាក់ បានសម្រេច ហើយបាន បើករត់គេច តែត្រូវបានជន រងគ្រោះ ស្រែកថា ចោរៗ ភ្លាមនោះ ជនសង្ស័យ បានបើក ម៉ូតូរត់ ក៏ត្រូវកម្លាំង ល្បាតនគរបាល ព្រហ្មទណ្ឌ ៧មករា ក្របួចជាប់ បានម្នាក់ រីឯម្នាក់ទៀត រត់គេច បាត់ស្រមោល ។
Read more: ជនសង្ស័យ២នាក់ ធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ បានសម្រេច ត្រូវកម្លាំង...
កំពង់ចាម៖ លោកស្នងការ នគរបាលខេត្ត បានដឹកនាំកម្លាំង ការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការ នគរបាល ស្រុកព្រៃឈរ ចុះបង្ក្រាប ទីតាំងឃ្លាំង ស្តុកឈើក្រញូង ដ៏ធំមួយកន្លែង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតចំណុច ក្នុងភូមិ ដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
Read more: បង្ក្រាបឃ្លាំងស្តុក ឈើក្រញូងដ៏ធំមួយ ក្នុងស្រុកព្រៃឈរ មានតម្លែជិត ៤០ម៉ឺនដុល្លារ
កំពង់ចាម-ត្បូងឃ្មុំ៖ កំលាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានតាមប្រមាញ់ មុខសញ្ញា ដែលបានសម្លាប់ ម្ចាស់ចំការស្វាយចន្ទី នៅក្នុងភូមិ-ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
Read more: អាវុធហត្ថ ខេត្តកំពង់ចាម ប្រមាញ់បានមុខសញ្ញា ដែលបានសម្លាប់ ម្ចាស់ចំការស្វាយចន្ទី
ភ្នំពេញ៖ ឧត្តមសេនីយ៍យោធា ពាក់ផ្កាយ២ នៅក្រសួងការពារជាតិ ប៉ុន្តែទៅបម្រើការងារ នៅអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោក គឹម ម៉ារិន ត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំង នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួមសហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ តាមផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុជាតិ
Read more: ចាប់ខ្លួន ឧត្តមសេនីយ៍យោធា ប្រធានក្រុមហ៊ុន រថយន្តក្រុង GST...
ត្បូងឃ្មុំ៖ រថយន្តដឹក សំពីងសំពោង ទាំងយប់ទាំងថ្ងៃ រហូតដល់ក្រឡាប់ ប្រជាពលរដ្ឋ នាំគ្នារិះគន់ថា ដោយសារ ថៅកែរថយន្ត ដឹកទំនិញទាំងនោះ បណ្តាលឲ្យក្រឡាប់ ទាំងព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចជិតផ្សារស្ទឹង ខាងលិច ស្ថិតក្នុងភូមិពោរោងលិច ឃុំកោងការ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
Read more: រថយន្តធន់ធ្ងន់មួយគ្រឿង ដឹកឥវ៉ាន់ សំពីងសំពោងពេក បណ្តាលអោយដេក កណ្តាលផ្លូវ
បាត់ដំបង៖ នារីវ័យក្មេងចំនួន ២នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ ដង្ហើមចង្រិត ខណៈដែលកំពុង ជិះម៉ូតូ ហើយត្រូវបាន រថយន្តបុក ពីក្រោយ យ៉ាងពេញទំហឹង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១ និង៣០នាទី រសៀល តាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុច ក្បែរវត្តបញ្ញា ស្ថិតក្នុង ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រហូតផ្លោង អូសទៅមុខជាង ១០០ម៉ែត្រ ។
Read more: នារី២នាក់ ឋិតក្នុងសភាព ដង្ហើមចង្រិត ព្រោះត្រូវរថយន្ត កាមរីបាឡែន បុកពីក្រោយ