ត្បូងឃ្មុំ៖ បុរសជនជាតិ វៀតណាមម្នាក់ មានតួនាទីជាមេការ នៅទីតាំង លួចបើកកន្លែង រកស៊ីផ្លូវភេទ ត្រូវបាន កម្លាំងនគរបាល ខេត្ត ត្បូងឃ្មុំ ចាប់ខ្លួន ក្នុងប្រតិបត្តិការ ចុះទៅបង្ក្រាប កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិ ត្រពាំងផ្លុងទី២ ឃុំ ត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ខណ:ដែលថៅកែ ជាជនជាតិវៀតណាម ឈ្មោះ ថាច់ ញ៉ង ភេទប្រុស រត់គេចខ្លួនបាត់ ។
Read more: កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំង លួចបើកកន្លែងរួមភេទ...
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ ប្រមាណ ១០០នាក់ បានដាក់ញ្ញត្តិ ទាមទារឲ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជួយអន្តរាគមន៍ ចេញប័ណ្ណ កម្មសិទ្ធិ ស្របច្បាប់ លើដីលំនៅដ្ឋាន នៅនឹងកន្លែង ។
Read more: ត្បូងឃ្មុំ៖ ពលរដ្ឋនៅខេត្តថ្មី ចាប់ផ្តើមរង្គោះរង្គើ រឿងដីធ្លី
ភ្នំពេញ៖ មន្ដ្រីប៉ូលិសម្នាក់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងបន្ទប់ដេកនៃ អគារអធិការ ប៉ូលិសខណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ កាលពីម៉ោង ១០ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៤នេះ ។
Read more: មន្រ្តីនគរបាល ខណ្ឌច្បារអំពៅម្នាក់ ដេកស្លាប់ក្នុងបន្ទប់ធ្វើការ
ភ្នំពេញ៖ សន្តិសុខ ខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ ក្នុងការប៉ះទង្គិចគ្នា ជាមួយបាតុករ ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីម្សិលមិញ កំពុងស្ថិត ក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៅឡើយ នៅព្រឹកថ្ងៃពុធនេះ ។
Read more: សន្តិសុខខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ កំពុងស្ថិត...
ភ្នំពេញ៖ សពយុវជនម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ នៅលើភ្លឺស្រែ ក្រោម ដើមត្នោត ក្នុងភូមិ កាកាប សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ ៦៖៣០នាទីព្រឹក ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ ដោយមិនទាន់ដឹង មូលហេតុ ខណៈប្រជាពលរដ្ឋ សង្ស័យជា អំពើឃាតកម្ម ។
Read more: ប្រទះឃើញ សពយុវជនម្នាក់ នៅលើភ្លឺស្រែ ក្រោមដើមត្នោត នៅសង្កាត់កកាប...
ភ្នំពេញ៖ សពបុរស ជនជាតិចិនម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ នៅក្បែរម៉ូតូ របស់ខ្លួន ជិតពន្នុកខ្សាច់ កាលពីវេលា ម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវណតប្រ៊ីត ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិតស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។
Read more: ប្រទះឃើញសព បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្បែរម៉ូតូ នៅសង្កាត់ទឹកថ្លា
ភ្នំពេញ៖ បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ ចំនួន ប្រាំរូប ដែលត្រូវបាន ឃាត់ខ្លួន កាលពីម្សិលមិញ ក្នុងអំពើហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ ត្រូវបញ្ជូនឡើងតុលា ដំបូងនៅព្រឹកនេះ។
Read more: តំណាងរាស្រ្តបក្សប្រឆាំង ប្រាំរូប ត្រូវបញ្ជូនទៅតុលាការ ខណៈបក្ស...
ភ្នំពេញ៖ មកដល់វេលា ម៉ោង១១ព្រឹក ថ្ងៃដដែលនេះ ឃើញកម្លាំង សន្តិសុខ ខណ្ឌ ដូនពេញ និងកម្លាំង សន្តិសុខសង្កាត់ ដែល រងរបួសធ្ងន់ និងស្រាល សរុប២១នាក់ បានបញ្ជូន មកសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត បន្ទាប់ពីកា រប៉ះទង្គិច គ្នាមួយ រវាងបាតុករ របស់គណបក្សសង្គ្រោះជាតិ ដែលសម្រុក បុកចូលទីលាន ប្រជាធិបតេយ្យ នៅចំណុចជិត ស្ពាននាគ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ។
Read more: កម្លាំងសន្តិសុខសង្កាត់ និងខណ្ឌ ជាង២០នាក់ រងរបួសធ្ងន់ និងស្រាល កំពុងសង្គ្រោះ...
ភ្នំពេញ៖ មិនមែន មានតែលោកស្រី មូរ សុខហួរ តែម្នាក់ទេ ដែលត្រូវបានកម្លាំងប៉ូលីស ឃាត់ខ្លួន ក្រោយផ្ទុះហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ នៅព្រឹកនេះ។
Read more: ប៉ូលីសឃាត់ខ្លួន បេក្ខជនជាប់ឆ្នោត បក្សសង្គ្រោះជាតិ ចំនួន៣រូប ក្រោយផ្ទុះហិង្សា
ភ្នំពេញ៖ ព្រឹត្ដិការណ៍ ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង និងកម្រកើតឡើង នោះគឺកង កម្លាំងទ័ព អាកាស របស់ប្រទេសកម្ពុជា ពេលកំពុងហ្វឹកហាត់ ដូចសព្វ មួយដង ស្រាប់ តែខុស បច្ចេកទេស ក្នុងការបើកបរបណ្ដាល ឱ្យឧទ្ធម្ភាគចក្រ មួយគ្រឿង ដាំក្បាលចូល ទៅរណ្ដៅដី ដែលជម្រៅ ជិត៤០សិបម៉ែត្រ នៅខាងក្រោយ សាលាសង្កាត់ព្រៃស ខណ្ឌដង្កោ។
Read more: ក្រុមជួយសង្គ្រោះ ប្រើពេលជាង ៨ម៉ោង ក្នុងប្រតិបត្តិការ រាវរកឧទ្ធម្ភាគចក្រ...
កំពង់ធំ៖ មានការបាញ់តគ្នា ជាច្រើនគ្រាប់ រវាងជនសង្ស័យ ជាអ្នកដឹកឈើ គ្រញូង ជាមួយអង្គរក្ស លោក ព្រះរាជអាជ្ញារង ខេត្ដកំពង់ធំ កាលពី ម៉ោងជាង ៦ព្រឹក ព្រលឹមថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៤ នៅភូមិ ត្រពាំងវែង សង្កាត់ ស្រយូវ ក្រុង ស្ទឹងសែន បន្ទាប់ពី មានការដេញ បង្ក្រាប រថយន្ដហុងដា ពណ៌ស្លែ ដឹកឈើគ្រញូង រួចមក ។
Read more: ផ្ទុះអាវុធដាក់គ្នា រវាងសមត្ថកិច្ច ជាមួយជនសង្ស័យ ពេលបង្ក្រាបឈើគ្រញូង
សៀមរាប៖ ជនសង្ស័យម្នាក់ ដែលជាឃាតក សម្លាប់សង្សារ របស់ខ្លួន ដោយវិធី ច្របាច់ករ នៅក្នុងបន្ទប់ ផ្ទះសំណាក់ មានឈ្មោះ អង្គរ ទិព្វ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិ ស្លក្រាម សង្កាត់ ស្លក្រាម ក្រុង សៀមរាប កន្លងទៅនោះ បានរត់គេចខ្លួន អស់រយៈពេល ៤ថ្ងៃ រហូតដល់ ថ្ងៃទី១៣ ខែកក្កដា ទើបសមត្ថកិច្ច នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការ ក្រុង សៀមរាប បានសហការ ជាមួយ សមត្ថកិច្ច នគរបាល ខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់នេះ កាលពីវេលាម៉ោង ប្រមាណ ៩:០០ព្រឹក ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១៤ ស្ថិតនៅចំណុច បុរីសម្តេចតេជោ ក្នុងភូមិ ចំការគោ ឃុំដា ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ រួចបានបញ្ជូន មកកាន់ខេត្តសៀមរាប ដើម្បីធ្វើ ការសាកសួរ ។
Read more: ឃាតកសម្លាប់សង្សារ នៅក្នុងផ្ទះសំណាក់ គេចខ្លួនបាន ៤ថ្ងៃ ត្រូវបានសមត្ថកិច្ច...
បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ ភ្លាមៗ ខណៈពេល តខ្សែភ្លើង ចេញពីផ្ទះ របស់ខ្លួនដើម្បី ឆក់ត្រីក្នុងទឹក ស្រះក្បែរផ្ទះ ។
Read more: បុរសម្នាក់ តខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល សហការ ជាមួយ កម្លាំងនគរបាល អធិការដ្ឋាន នគរបាល ក្រុង តាខ្មៅ បានចុះ បង្ក្រាប ទីតាំងលេងល្បែង ស៊ីសង តាមប្រព័ន្ធ អ៊ីនធើណេត យីហោ ប៉ារីសណេត ចំណុចផ្ទះលេខ ២៩៤ ផ្លូវលេខ ១០៦ ភូមិ តាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ កាលពីម៉ោងជាង ៤ ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ដោយបានឃាត់ខ្លួន ម្ចាស់ទីតាំង ចំនួន២នាក់ និងអ្នកចូល លេង ចំនួន ៩ នាក់ ។
Read more: ឃាត់ខ្លួនមនុស្ស១១នាក់ ក្នុងការបង្ក្រាបទីតាំង ល្បែងស៊ីសង...
ភ្នំពេញ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាល ពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៤ ។
Read more: ព័ត៌មានបឋម៖ ស្លាប់៥នាក់ របួសធ្ងន់ម្នាក់ នៅក្នុងឧទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ...
ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បង្កឡើងដោយ រថយន្ត ម៉ាកកុងទឺន័រ បើកដាច់កង់មុខ ផ្នែកខាងឆ្វេង ហើយក៏បានរ៉េចង្កូត ទៅបុកចំពេញទំហឹង និងរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលកំពុង ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយ មនុស្សប្រុសស្រី ដែលជិះក្នុងរថយន្តម៉ាក ហាយឡែនឌ័រទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២នាក់ សល់ក្មេងអាយុប្រហែល ១០ឆ្នាំម្នាក់ រងរបួសធ្ងន់។
Read more: គ្រោះថ្នាក់ដ៍រន្ធត់ រថយន្ដកុងតឺន័រ បុកជាមួយ រថយន្ដហាយឡែនឌ័រ ស្លាប់ ៨នាក់
កំពង់ចាម៖ សពនាយ នគរបាលប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបាត់ខ្លួន តាំងពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនោះ ត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ រកឃើញហើយ ប៉ុន្ដែសាកសព ទាំងមូលរលាយ នៅសល់ តែឆ្អឹង សំលៀក បំពាក់ ស្បែកជើង និងមួក តែប៉ុណ្ណោះ ដែលការ រកឃើញសព នាយនគរបាល ប៉ុស្ដិ៍រូបនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ចម្ងាយពីភូមិគោ ក្នុងព្រៃកក់ ប្រមាណ៣គីឡូម៉ែត្រ ។
Read more: រកឃើញសព មេប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ក្រោយបាត់ខ្លួន រយៈពេល២០ថ្ងៃ
កំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ ពីលើកាណូត ចូលទៅក្នុងទឹក ហើយត្រូវ ស្លាបចក្រកាណូតវ៉ៃ ត្រូវចំក្បាល និងខ្លួន បណ្តាល អោយលិចស្លាប់ នៅក្នុងទឹកតែម្តង ។
Read more: ក្មេងស្រីម្នាក់ រអិលជើងធ្លាក់ពីលើកាណូត ត្រូវស្លាបចក្រ វ៉ៃត្រូវចំក្បាលស្លាប់
ភ្នំពេញ៖ លោក ហម មុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានស្លាប់ក្រោយពីធ្លាក់ ពីលើសណ្ឋាគារ មីត ឡែន មិនដឹងមូលហេតុ ហើយបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពី ម៉ោងជាង៧ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅទីតាំងលេខ ១៥០ ផ្លូវលេខ៥១៦ ក្នុងភូមិ៣១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
Read more: មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្លាក់ពីលើសណ្ឋាគារ ស្ថិតក្នុងភាពមង្ទិល
ភ្នំពេញ៖ សាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ រុំ នឹងក្រណាត់វាំងនន ដែលគេយកមកប្លុងចោល នៅលើគំនរសំរាម ក្បែរសាលាបឋមសិក្សា ជា ស៊ីម ឈូកវ៉ា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
Read more: ប្រទះឃើញសាកសព មនុស្សម្នាក់ រុំក្នុងក្រណាត់ ដែលគេយកមកប្លុងចោល នៅគំនរសំរាម
ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ ការចាប់ខ្លួន មុខសញ្ញាចែកចាយ ថ្នាំញៀន ២នាក់ និងដកហូត វត្ថុតាងមួយចំនួនផងដែរ ។
Read more: កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់់ និងដកហូត...