ក្រុមការងារក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃក្រុមហ៊ុន មេនូឡាយហ្វ៍ បានសហការជាមួយអាជ្ញាធរជាតិអប្សរាដែលមានអ្នកចូលរួមសរុប១០០នាក់ បន្តចូលរួមដាំកូនឈើនៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ ក្នុងបំណងដើម្បីបង្កើនគម្របព្រៃឈើបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ។

Read more: ក្រុមការងារក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា កែលម្អទីតាំងដីសឹករិចរិល និងដីទំនេរ កែប្រែជាទេសភាពបៃតង​

អាជ្ញាធរជាតិអប្សរា ខិតខំកែលម្អទីតាំងដីមួយចំនួនដែលសឹករិចរិល ឬដីទំនេរ និងបរិវេណនៅតាមដងផ្លូវ កែប្រែទៅជាទេសភាពបៃតងខួបប្រាំងវស្សា ដោយដាំស្មៅ និងដើមឈើកាន់តែច្រើនឡើងជាបន្តបន្ទាប់ ហើយមើលថែជាប្រចាំ រួមទាំងថែទាំដើមឈើដែលមានស្រាប់កាន់តែល្អប្រសើរ។

Read more: អាជ្ញាធរជាតិអប្សរា កែលម្អទីតាំងដីសឹករិចរិល និងដីទំនេរ កែប្រែជាទេសភាពបៃតង​

កូនឈើចម្រុះចំនួន៩,២២៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤

កូនឈើដែលបានចែកចាយទាំងនោះរួមមាន៖ – ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ សមថវិរិយោ សារឿន វ៉ាន់ឌី ព្រះចៅអធិការវត្តសុវណ្ណគិរី ចំនួន២,៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត និងសាលារៀន ស្ថិតក្នុងភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម ច្រេស២០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម និងរំដួល២០០ដើម។

Read more: កូនឈើចម្រុះចំនួន៩,២២៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៣...