ជាតិអត្ថបទពាណិជ្ជកម្មIntrepid Travel បានរៀបចំដំណើរកម្សាន្ត​​ក្រុមអ្នកសារព័ត៌មានលំដាប់កំពូលរបស់ប្រទេស​អូស្ត្រាលី និងនូវែលសេឡង់​ជា​លើកដំបូងរបស់ខ្លួនមកកាន់​​​ប្រទេសកម្ពុជា

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុនទេសចរណ៍ Intrepid Travel ដែលជាក្រុមហ៊ុនទេសចរណ៍បែបផ្សងព្រេងធំជាងគេរបស់ពិភពលោក និងនាំមុខគេក្នុងវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ បានរៀបចំដឹកនាំក្រុមអ្នកសារព័ត៌មានចំនួនប្រាំបីនាក់ដែលមកពីប្រព័ន្ធផ្សព្វផ្សាយលំដាប់កំពូលរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាលើកដំបូងរបស់ខ្លួនមកទស្សនកិច្ចប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ និងផ្សព្វផ្សាយព័ត៌មានទៅកាន់ភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

Read more: ជាតិអត្ថបទពាណិជ្ជកម្មIntrepid Travel...

កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក បើ​មិន​ចង់​សម្លា.ប់​វិស័យ​ទេសចរណ៍

៥ កុំ ដែលរួមមាន «កុំកា.ប់ កុំកោរ កុំកិ.ប កុំកេ.ង កុំកុហក » គឺជាគន្លឹះស្លា.ប់រស់នៅក្នុងការពង្រឹង និងជំរុញការទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ។ ប្រជាជនកម្ពុជាទាំងអស់ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាចៀសវាង «កុំ» ទាំង៥នេះ បើមិនចង់វាយបំបែកឆ្នាំងបាយរបស់ខ្លួនទេនោះ ។

Read more: កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក បើ​មិន​ចង់​សម្លា.ប់​វិស័យ​ទេសចរណ៍

វៀតណាមជាប្រទេសមានថ្លៃរស់នៅថោកបំផុត សម្រាប់អ្នក​ធ្វើការជាជនបរទេស

ឆ្នាំ២០២៤ ជាឆ្នាំទី៤ ជាប់គ្នាដែលវៀតណាមជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោក ដោយមានតម្លៃរស់នៅថោកបំផុតសម្រាប់ជនបរទេសដែលធ្វើការនៅទីនោះ។ នេះបើតាមអង្គការ InterNations។

Read more: វៀតណាមជាប្រទេសមានថ្លៃរស់នៅថោកបំផុត សម្រាប់អ្នក​ធ្វើការជាជនបរទេស

ក្រុមស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក

ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។

Read more: ក្រុមស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា...

ក្រុមអ្នកជំនាញបញ្ចប់ការងារជួសជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍

ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយនៅបរិវេណវត្តព្រះឥន្ទកោសីយ៍។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤មក។

Read more: ក្រុមអ្នកជំនាញបញ្ចប់ការងារជួសជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍